ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Khai

Update:ដឹងការពិតហើយជនសង្ស័យចាប់ជំរិឹតក្មេងស្រីអាយុ ៥ឆ្នាំ ដើម្បីទារប្រាក់ ត្រូវជាពូបង្កើតសោះ

កណ្តាល៖ បុរសម្នាក់ដែលត្រូវជាពូបង្កើតរបស់កុមារីអាយុ៥ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពចាប់ជំរិតក្មួយស្រីក្នុងគោលបំណងទារប្រាក់ពីឪពុកម្តាយ ហើយបន្ទាប់មកបានដឹកកុមារីរងគ្រោះទៅកាន់ទីតាំងស្ងាត់មួយ រួចរុញចូលក្នុងទឹកប្រឡាយ ដើម្បីសម្លាប់ចោល ក្រោយបារម្ភថាកុមារីស្គាល់អត្តសញ្ញាណខ្លួន និងអាចធ្វើឱ្យសមត្ថកិច្ចតាមចាប់ខ្លួនបាន។ តាមសេចក្តីប្រកាសព័ត៌មានបឋមរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ករណីឃាតកម្មគិតទុកជាមុន ពាក់ព័ន្ធនឹងការចាប់ជំរិតទារប្រាក់នេះ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ និងដៃគូអន្តរជាតិ ចុះហត្ថលេខាបន្តកិច្ចសហប្រតិបត្តិការលើគម្រោងគ្រប់គ្រងសំណល់ភក់ពីអាងសិបទិក(ភក់បង្គន់) ដំណាក់កាលទី២ ថវិកាប្រមាណ ២,៣២ លានអឺរ៉ូ

ភ្នំពេញ៖  ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងបរិស្ថាន និងអនាម័យទីក្រុងឱ្យកាន់តែប្រសើរឡើង រួមជាមួយសហជីពអន្តរតំបន់សម្រាប់អនាម័យសាធារណៈប្រចាំទីក្រុងប៉ារីស (SIAAP) និងសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានឈានដល់ការចុះហត្ថលេខាលើ «លិខិតបញ្ជាក់សុច្ឆន្ទៈរួមគ្នា» ដើម្បីបន្តភាពជាដៃគូក្នុងការគាំទ្រដល់គម្រោងគ្រប់គ្រងសំណល់ភក់ពីអាងសិបទិក (ភក់បង្គន់) ដំណាក់កាលទី២ នៅរាជធានីភ្នំពេញ។    ពិធីចុះហត្ថលេខានេះ ... Read More »

រលកនៃការខឹងសម្បា និងការរិះគន់យ៉ាងខ្លាំងក្លាបានផ្ទុះឡើងព្រោងព្រាតនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ពីក្រុមប្រព្រឹត្តិអំពើបៀតបៀនលើអ្នកលក់ម្ជូរ និងចែកចាយរូបភាព វីដេអូ

  ភ្នំពេញ ៖ ទីបំផុត ! ក្រសួងមហាផ្ទៃ ថ្កោលទោស និងទាមទារឱ្យចាត់វិធានការផ្លូវច្បាប់លើបុគ្គលប្រព្រឹត្តិអំពើបៀតបៀនលើអ្នកលក់ម្ជូរ និងជៀសវាងការចែកចាយរូបភាព វីដេអូ ។ ទោះជាពួកគេចេញមុខសូមទោស ក៏ហួសពេលដែរ មានតែច្បាប់ទេប៉ះប៉ូវឱ្យក្រុមអ្នកទទួលយកកំហុសសាងបំពានមកលើនារីទន់ខ្សោយ ។  ... Read More »

ខែតុលា អាជ្ញាធរចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជិត២ម៉ឺនលើក ខណៈក្មេងទំនើងនិងល្បែងស៊ីសងបង្ក្រាបជាង៣០០នាក់!

ពេញមួយខែតុលា ឆ្នាំ២០២៦ អាជ្ញាធរគ្រប់មូលដ្ឋានបានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានជិត ២ម៉ឺនលើកនៅទូទាំងប្រទេស។ សកម្មភាពនេះ បានប្រព្រឹត្តទៅ នៅតាមវេទិកាសាធារណៈ តាមខ្នងផ្ទះ សាលារៀន វត្តអារាម និងសហគមន៍ ដោយមានការចូលរួមពីប្រជាពលរដ្ឋជាង៧២ម៉ឺននាក់។ គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ... Read More »

ហ្វ្រង់កូហ្វូនី៖ ឱកាសយុទ្ធសាស្ត្រដែលកម្ពុជាមិនគួរបញ្ចប់ត្រឹមកិត្យានុភាពការទូត

កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅថ្ងៃទី១៥ និង​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០២៦ មិនមែនគ្រាន់តែជាការទទួលបានកិត្តិយសក្នុងការរៀបចំព្រឹត្តិការណ៍​អន្តរ​ជាតិមួយ​នោះ​ទេ។ ក្នុងន័យនយោបាយ និងការទូត វាជាឱកាសដែលកម្ពុជាអាចប្រើប្រាស់ដើម្បីបង្ហាញ​ពី​តួនាទីរបស់ខ្លួន​ក្នុងក្របខណ្ឌអន្តរជាតិ ពង្រីកទំនាក់ទំនងជាមួយប្រទេសដទៃ និងបើកច្រកសម្រាប់កិច្ច​សហ​ប្រតិបត្តិ​ការ​ដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ។ ការរៀបចំកិច្ចប្រជុំឱ្យបាន​ជោគ​ជ័យ គឺជារឿងមួយ ប៉ុន្តែ​ការយកឱកាសនេះទៅបង្កើតផលប្រយោជន៍យូរ​អង្វែង​សម្រាប់ប្រទេសជាតិ គឺ​ជារឿង​សំខាន់ជាងនេះ។ ... Read More »

សាលាដំបូងផ្ដន្ទាទោសយុវនារីមួយ​រូប​ ដែល​រិះគន់​បញ្ហា​សន្តិសុខ​នៅខេត្ត​ពោធិ៍សាត់​លើ​បណ្ដាញ​សង្គមឱ្យ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ

ភ្នំពេញ៖ នារីមួយ​រូប​ដែល​រិះគន់​បញ្ហា​សន្តិសុខ​ខេត្ត​ពោធិ៍សាត់​នៅ​លើ​បណ្ដាញ​សង្គម ត្រូវ​បាន​តុលាការ​ខេត្ត​នេះ​កាត់​ទោស​ឱ្យ​ជាប់​ពនពន្ធនាគារយៈពេល៣​ឆ្នាំ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាល​ថ្ងៃ​ទី១១ ខែវិច្ឆិកាឆ្នាំ២០២៦សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់​ បាន​ប្រកាស​ថា យុវតី ភី ស្រីណយ ត្រូវ​បាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៦​លាន​រៀល នៅ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«ញុះ​ញង់​ឱ្យ​មាន​ការ​រើស​អើង»។ ជាង​នេះ​ទៅ​ទៀត ... Read More »

រដ្ឋបាលសង្កាត់ចោមចៅទី១ ប្រមូលជនអនាថា ៣០ នាក់ បញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលសង្កាត់ចោមចៅទី១ បានចុះប្រមូលជនអនាថា និងអ្នកគ្មានទីជម្រកច្បាស់លាស់ ដែលដើរស្នាក់ អាស្រ័យ ដេក ឬអង្គុយតាមដងផ្លូវសាធារណៈ និងអ្នកអង្គុយសុំប្រាក់តាមភ្លើងស្តុប ដើម្បីបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ សម្រាប់អប់រំ និងចាត់ចែងបន្ត។ លោក កង វង ... Read More »

សពក្មេងស្រីអាយុ១៦ឆ្នាំ ដែលបាត់ខ្លួនក្នុងស្រះទឹកនៅស្រុកស្រែអំបិល ពេលនេះត្រូវបានប្រទះឃើញអណ្ដែតក្នុងស្រះទឹកហើយ

ខេត្តកោះកុង៖ សពក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ ដែលបានបាត់ខ្លួនតាំងពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវបានប្រទះឃើញអណ្ដែតក្នុងស្រះទឹកមួយកន្លែង ស្ថិតក្នុងមូលដ្ឋានស្រុកស្រែអំបិល ខេត្តកោះកុង ខណៈមូលហេតុនៃការស្លាប់របស់ក្មេងស្រីរូបនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់នៅឡើយ។ យោងតាមព័ត៌មានពីអធិការដ្ឋាននគរបាលស្រុកស្រែអំបិល កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ សមត្ថកិច្ចបានប្រកាសពីការប្រទះឃើញស្បែកជើងក្មេងស្រី ... Read More »

ពាក្យបណ្តឹងប្តឹងបាត់ឯកសារ លិខិត​កិច្ចសន្យា​ទិញលក់-ផ្ទះ​នៅបុរី​ពិភពថ្មី​ឈូកវ៉ា​២

នាងខ្ញុំឈ្មោះ សុខ ហួង ភេទ ស្រី ឆ្នាំកំណើត ថ្ងៃទី ១១ ខែ ០៣ ឆ្នាំ ១៩៩០ ឆ្នាំសញ្ជាតិខ្មែរ​ ជនជាតិខ្មែរ មុខរបរលក់ដូរទីលំនៅបច្ចុប្បន្នផ្ទះលេខA៣២ ... Read More »

បុរសម្នាក់ផឹកស្រា​ជំនួសបាយ​!​ ផឹក​រហូត​ដាច់​ផ្ងារ​ធ្លាក់​ពីលើ​បង់​ស្លា​ប់​នៅ​​ចំពោះ​មុខ​ស្រា​ដប​លើ​តុ

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​មនុស្ស​ជា​ច្រើន​ធ្លាប់​ស្គាល់ និង​ចំណាំ​ឃើញ​គាត់ ជា​មនុស្ស​យក «​ស្រាថ្នាំ​ធ្វើ​ជា​បាយ​»​ស្ទើរ​រាល់ថ្ងៃ ស្រាប់តែ​សុខ​ៗ​បាន​ដាច់​ផ្ងារ​ធ្លាក់​ពីលើ​បង់​ថ្ម​ស្លាប់​ទាំង​ព្រឹក​ព្រលឹម​នៅ​ចំពោះ​មុខ​ស្រា​០២​ដប​នៅ​លើ​តុ​ថ្ងៃ​ទី​១១ វិច្ឆិកា នៅ​ម្ដុំ​ផ្សារ​ទំនើប«​ភូ​ពុ​យ​»​ស្ថិត​ក្នុង​សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ដែល​គេ​សង្ស័យ​ថា អាច​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំ​កាយ ។ តាម​ព័ត៌មាន​បឋម​ឱ្យដឹងថា ជន​រង​គ្រោះ​ឈ្មោះ ... Read More »

នគរបាលស្រុកថ្ពងបង្ក្រាប នឹងឃាត់ខ្លួនមុខសញ្ញា ០២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ មានការចង្អុលបង្ហាញពី លោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរង ផែនការងារប្រឆាំងគ្រឿង ញៀន និងបានការណែនាំពី លោកវរសេនីយ៍ឯក យឿន ... Read More »

បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចកាច់សោកម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបន្ទាយមានជ័យ៖  នៅវេលាម៉ោង០៧និង០០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ គឹម បញ្ញា ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ស្ដីពីករណីចោរលួចកាច់សោកម៉ូតូ កាលពីវេលាម៉ោង០៥ ... Read More »

រថយន្ត Ford Ranger បើកលឿនរេចង្កូតឆ្លងគន្លងផ្លូវ បុកម៉ូតូពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកោះនរា

  ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូចេញពីធ្វើការ ត្រូវរថយន្ត Ford Ranger មួយគ្រឿង បើកបរក្នុងល្បឿនលឿន រេចង្កូតឆ្លងគន្លងផ្លូវទៅបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹង រួចកិនអូសទៅមុខជាច្រើនម៉ែត្រ​ កាលពីវេលាម៉ោង ៨៖៣០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ... Read More »

អគ្គិភ័យឆាបឆេះផ្ទះ១កន្លែង យ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ

ភ្នំពេញ÷ករណីអគ្គិភ័យឆាបឆេះផ្ទះ មួយកន្លែង យ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង៤៥នាទីយប់ ថ្ងៃទី១០​ ខែវិច្ឆិកា​​ ឆ្នាំ២០២៦​ ដែលស្ថិតនៅចំណុចភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។ ដោយមានការអនុវត្តតាមបទបញ្ជារបស់ ... Read More »

លំនៅដ្ធាន០១ខ្នង ឆេះអស់ទាំងស្រុងដោយឆ្លងចរន្តអគ្គីសនី ក្លាយជាអគ្គីភ័យនៅស្រុកពញាឮ

ខេត្តកណ្តាល ៖អាជ្ញាធរស្រុកពញាឮបានឲ្យដឹងនៅព្រឹកថ្ងៃទី១០ខែ វិឆ្ឆិកា នេះថា លំនៅដ្ឋានប្រជាពលរដ្ឋ០១ខ្នងរងការឆេះអស់ទាំងស្រុងដែលបណ្តាលមកពីឆ្លងចរន្តអគ្គីសនីក្លាយជាអគ្គីភ័យ កាលពីវេលាម៉ោង១៧និង៣០ នាទីថ្ងៃទី០៨ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។      លោក ... Read More »

សម្តេចធិបតី បញ្ជាក់ពីមូលហេតុនៃការជ្រើសរើសយកថ្ងៃទី៩ វិច្ឆិកា ជាថ្ងៃបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការជ្រើសរើសយកថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៦នេះ ជាថ្ងៃបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦នេះ ដោយសារថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្រ្ដរបស់កម្ពុជា ជាថ្ងៃខួបឯករាជ្យជាតិ ... Read More »

កម្លាំងកងរាជអាវុធហត្ថស្រុកទឹកផុស ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តកំពង់ឆ្នាំង៖ ដោយមានបទបញ្ជាពី លោកវរសេនីយ៍ ឯក សេង វិច្ឆិកា មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងសមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់។ មន្ត្រីមានសមត្ថកិច្ចឲ្យដឹងថា វេលាម៉ោង០៨:០០ ... Read More »

បុរសម្នាក់ជិះម៉ូតូលឿនបុកគល់ស្ពានអាកាសចោមចៅស្លាប់ភ្លាមៗ

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូធូដេជ្រុលបុកគល់ស្ពានអាកាសចោមចៅបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០២និង៣០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់វ័យប្រហែល៤០ឆ្នាំ ... Read More »

ប្រមុខការទូតអាម៉េរិក ផ្ញើសារអបអរទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា និងឆ្លៀតរម្លឹកពីតួនាទីខ្លួន ក្នុងការចរចាបង្កើតឱ្យមាន «កិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ» នៅគូឡាឡាំពួរ

ភ្នំពេញ៖​ យោងតាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ស្ថានទូត​អាម៉េរិក​ប្រចាំនៅកម្ពុជា​ បានឱ្យដឹងថា​ លោក​ Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក​ នៅថ្ងៃទី ៩ វិច្ឆិកា​ ឆ្នាំ​២០២៦​នេះ បានផ្ញើសារអបអរទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជាខួបលើកទី ៧៣។​ ភ្ជាប់ជាមួយសារអបអរសាទរ ប្រមុខការទូតអាម៉េរិក ... Read More »

មន្រ្តីជាន់ខ្ពស់​ CDC៖ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស កំពុងដំណើរការចំនួន ៣៩តំបន់ ទុនវិនិយោគ១៥ប៊ីលានដុល្លារ

ខេត្តស្វាយរៀង៖ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ជា វុទ្ធី នៅចុងសប្តាហ៍កន្លងទៅនេះ បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ច នៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ និងតំបន់សេដ្ឋកិច្ចពិសេស ... Read More »

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិនិងបង្កើនចំណូលប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ខេត្តកំពង់ធំ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញឱ្យមានការបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ក្នុងខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់សិប្បកម្មកែច្នៃរូបចម្លាក់ក្នុងស្រុកឱ្យក្លាយជាផលិតផលទេសចរណ៍ដែលមានភាពទាក់ទាញ ព្រមទាំងបង្កើតឱកាសការងារ និងប្រភពចំណូលបន្ថែមសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងដំណើរចុះពិនិត្យទីតាំងសិប្បកម្មចម្លាក់នៅភូមិសំណាក ឃុំកកោះ ... Read More »

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បញ្ជាក់ច្បាស់៖ គ្មានការផ្ទុះឡើងនូវជំងឺអេដស៍ថ្មីដូចការផ្សាយខុសការពិតឡើយ

ភ្នំពេញ​៖​ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ បានឱ្យដឹងថា​ ក្នុងពេលថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមថានៅកម្ពុជាមានការផ្ទុះការឆ្លងរាលដាល ឡើងវិញនៃមេរោគអេដស៍។ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សូមបញ្ជាក់ជូនសាធារណជនជ្រាបថា តាមតួលេខនៃប្រព័ន្ធតាមដាន និងវាយតម្លៃពីការរាលដាល និងការឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ដែលគ្រប់គ្រងដោយក្រសួងសុខាភិបាល បានបញ្ជាក់ច្បាស់ថា គ្មានការផ្ទះរាលដាលនៃមេរោគអេដស៍នោះទេ។ ការផ្សព្វផ្សាយតាមបណ្តាញសង្គម ខាងលើ ... Read More »

CDC៖​ កម្ពុជា អនុម័តគម្រោងវិនិយោគ ៣៧ ក្នុងទំហំទុន ២៤៦ លានដុល្លារ និងបង្កើតការងារ ១៩ពាន់កន្លែង ក្នុងខែតុលា​ ឆ្នាំ​២០២៦នេះ!

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ៣៧ ក្នុងទំហំទុនវិនិយោគសរុប ២៤៦ លានដុល្លារ និងបង្កើតឱកាសការងារ ១៩ ពាន់កន្លែង នៅក្នុងខែតុលា ឆ្នាំ ២០២៦។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ... Read More »

លោកបណ្ឌិត យង់ ពៅ ៖ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កម្ពុជាត្រូវហ៊ានសម្លឹងមើលឱ្យឆ្ងាយ ….» !

ភ្នំពេញ ៖ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦បានលើកឡើងថា ៖ ជាដំបូងយើងគួររំលឹកថា កម្ពុជាចូលជាអ្នកសង្កេតការណ៍នៅកិច្ចប្រជុំកំពូលលើកទី៤ ក្នុងឆ្នាំ១៩៩១ ហើយក្លាយជាសមាជិកពេញសិទ្ធិនៅលើកទី៥ ... Read More »

កម្លាំងជំនាញនគរបាលខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ បង្រ្កាបឃាត់ខ្លួន ក្មេងទំនើង៧នាក់ករណីហិង្សា២ករណី

ភ្នំពេញ÷កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌ មានជ័យ និងខណ្ឌពោធិ៍សែនជ័យ បង្រ្កាបឃាត់ខ្លួន ក្មេងទំនើង៧នាក់ករណីហិង្សា២ករណីផ្សេងគ្នានៅសង្កាត់បឹងទំពន់ទី១និងសង្កាត់កាកាបទី២។ ករណីទី១,នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ២៣កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលសហការណ៏ជាមួយកម្លាំអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវបង្រ្កាបអំពី ករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ( វៃគ្នាទៅវិញទៅមក ... Read More »

លោក ​Xi Jinping ប្រធាន​រដ្ឋចិន​ជួប​ពិភាក្សា​ការងារជាមួយ​លោក ​Stocker នាយករដ្ឋមន្រ្តី​អូទ្រីស​

ប្រទេសចិន ៖ រសៀល​ថ្ងៃ​ទី​៦ ​ខែ​វិច្ឆិកា​ លោក ​Xi Jinping ប្រធាន​រដ្ឋចិនបាន​​ជួប​ពិភាក្សា​ការងារជាមួយ​លោក ​Stocker នាយករដ្ឋមន្រ្តី​អូទ្រីស​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​ចិន​នៅ​វិមាន​សភាប្រជាជន​ក្រុង​ប៉េកាំង​។ ​លោក​​Xi Jinping បាន​គូសបញ្ជាក់​ថា​ ឆ្នាំ២០២៦​នេះ​ជា​ខួប ​៥៥​ ... Read More »

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ប្រជាជនជាកត្តាកំណត់ក្នុងការតស៊ូរំដោះជាតិ ការកសាង ការពារប្រទេស និងជាមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់ដល់ការដឹកនាំខាងនយោបាយក្នុងសង្គមជាតិ

ខេត្តកំពង់ធំ ៖ នៅព្រឹក ថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ៖ «ប្រជាជនជាកត្តាកំណត់ក្នុងការតស៊ូរំដោះជាតិ ... Read More »

រថយន្ត BYD បើកលឿនបុកម៉ូតូពីក្រោយ បន្តទៅបុកបង្គោលស្លាកប៉ាណូបាក់មួយដើមក្រឡាប់ផ្ងារជើង បណ្ដាលឲ្យមនុស្ស២នាក់របួសធ្ងន់

ភ្នំពេញ៖ មនុស្ស២នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាក BYD ពណ៌ខ្មៅ បើកបរក្នុងល្បឿនលឿន រួចជ្រុលទៅបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹង ហើយបន្តទៅបុកបង្គោលស្លាកប៉ាណូមួយដើម បណ្ដាលឱ្យបាក់ និងធ្វើឱ្យរថយន្តក្រឡាប់ផ្ងារជើង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី៦ ខែវិច្ឆិកា ... Read More »

ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានមកដល់កម្ពុជា ក្រោយទូតចាស់ចាកចេញតាំងពីឆ្នាំ២០២៤

ភ្នំពេញ ៖ សូមអបរសាទរ ! លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅកម្ពុជា បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីចាប់ផ្តើមបំពេញបេសកកម្មនៅកម្ពុជា។ សូមបញ្ជាក់ថា ៖ ស្ថានទូតអាមេរិក បានបង្ហោះដំណឹងនេះ កាលពី៧ម៉ោងមុនដោយភ្ជាប់រូបភាពលោកឯកអគ្គរដ្ឋទូតអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិតេជោ។ ... Read More »

សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ ជំរុញឱ្យស្ថាប័នពាក់ព័ន្ធ ពង្រឹងប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ ឆ្លាតវៃ ធន់ ប្រកបបដោយបរិយាបន្ន

ភ្នំពេញ​៖​ ប្រមុខរាជរដ្ឋាភិបាល បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់និងអនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីពង្រឹងប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ ឆ្លាតវៃ ធន់ បរិយាបន្ន ផ្តល់របបអាហារសុខភាពនិងអាហារូបត្ថម្ភ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ថ្លែងក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ( ៦ វិច្ឆិកា ... Read More »