ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ច​ចម្រុះ ចុះ​រឹបអូស​ស្រា​ជាង​ ៤០​កេស ​ដែល​ក្រុមឈ្មួញ​​ទុច្ចរិត​លាក់​ទុក​នៅ​ក្នុងផ្ទះ​ ប្តី-ប្រពន្ធ ០១កន្លែង​​ ក្បែរ​អូរ​ព្រំដែនក្នុងស្រុកម៉ាឡៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​÷ កម្លាំង​ចម្រុះបាន​រឹបអូស​យក​ស្រា​ប្រភេទ​  Viski ចំនួន​ ៤៦កេស​ បន្ទាប់​​ពី​ចុះ​ត្រូ​ត​ពិនិត្យ និង​ឆែកឆេរ​លំនៅ​ឋាន​មួយ​កន្លែង​នៅ​ជាប់​អូរ​ព្រំដែន​ខ្មែរ​-​ថៃ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកា ស្ថិត​ក្នុងភូមិ​ល្វា ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃដែល​គេ​សង្ស័យ​ថា ពួក​ជន​ទុច្ចរិត​​បំរុង​បញ្ជូន​ឆ្លង​ដែន​ខុសច្បាប់​ចេញ​ទៅ​ប្រទេស​ថៃ  តែ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ និង​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​ ។

​តាម​ប្រភព​ព័​ត៌​មានពី​សមត្ថកិច្ច​ស្រុក​ម៉ា​ឡៃបាន​ឲ្យ​ដឹង​ថា កម្លាំង​ចម្រុះដែល​ដឹកនាំ​ដោយ​​លលោកអភិបាលរង​ស្រុក​ម៉ា​ឡៃ បាន​ចុះ​ត្រូ​ត​ពិនិត្យ​លំនៅ​ឋាន​មួយ​កន្លែង ដែល​​មាន​ម្ចាស់​ ឈ្មោះ ឡុ​ង និង​ប្រពន្ធ​ ឈ្មោះ វី នៅ​ក្បែរ​មាត់​អូរ​ព្រំដែន​ខ្មែរ​-​ថៃ ក្បែរ​ទីតាំង​ចាស់​​ដែល​កម្លាំង យោធា​ការពារ​ព្រំដែន រឹបអូស​បារី​ចំនួន​ ២៦​ប៊ិក កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា​ ឆ្នាំ២០២៦។ 

នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ កម្លាំង​សមត្ថកិច្ចបាន​ឆែក ឆេរ​រក​ឃើញ​ស្រា​ដប​ ម៉ាក​ « ROBERT MONDAVI » ចំនួន​៤៦​កេស ។   ប្រភព​ដដែល​និយាយ​ថា ស្រាដប នេះ ​ពុំ​មាន​ឯកសារ​បញ្ជាក់​ស្របច្បាប់​ទេ​ ។  គេ​ស​ង្ស័យ​ពួក​ឈ្មួញ​ដឹក​យក​ទៅ​លាក់​​ទុក​នៅផ្ទះ​ខាងលើ ដើម្បី​រក​ឱ​កាស​នាំ​ចេញ​ឆ្លង​ដែន​ដោយ​ខុសច្បាប់ចេញ​ទៅ​ប្រទេស​ថៃ​ ។

នៅ​ចំពោះ​មុខ​នឹង​វ​ត្តុ​តាង ម្ចាស់ផ្ទះ​០២នាក់​ប្ដី​-ប្រពន្ធ បាន​ឆ្លើយ​ដោះ​បន្ទុក​ប្រាប់​សមត្ថកិច្ច​ថា ស្រា​ចំនួន​ ៤៦ កេស​​នេះ ខ្លួន​ទិញ​យក​មក​ទុក​ធ្វើ​កម្មវិធី​ឡើងផ្ទះ​ថ្មី​ ។ ​ប៉ុន្តែ​យ៉ាងណា  ក្រោយ​សាកសួរ​បឋម និង​ត្រួ​ត​ពិនិត្យ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ ម្ម្ចាស់ ផ្ទះ០២នាក់​ប្ដី​-ប្រពន្ធ ជាមួយនឹង​ស្រា​ចំនួន​ ៤៦​កេស ទៅ​កាន់​អធិការ​ដ្ឋានស្រុក​ម៉ា​ឡៃ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។

​សូម​បញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃ​ទី១៥ វិ​ច្ឆ​កា ឆ្នាំ២០២៦  កម្លាំងយោធា និង​កម្លាំង​វរ​នគរបាល​ការពារ​ព្រំដែន​ប្រចាំ​តំបន់​នោះ បាន​រឹបអូស​បារី​ចំនួន​ ២៦​ប៊ិក នៅ​ក្បែរ​ទីតាំង​ខាងលើ ដែល​ជាប់​ព្រំដែន​ខ្មែរ​-​ថៃ​ ។ ​បារី​ចំនួន​ ២៦​ប៊ិក​នោះ ត្រូវ​ពួក​ឈ្មួញ​ទុច្ចរិត ដឹក​យក​ទៅ​លាក់​ទុក​នៅ​ក្បែរ​ព្រំដែន  ដើម្បី​រង​ចាំ​ឱ​កាស​ពេល​យប់​ស្ងាត់ បញ្ជូន​ឆ្លង​អូរ​ព្រំដែនចេញ​​ទៅ​ប្រទេស​ថៃ។ ប៉ុន្តែ​ ត្រូវ​បានកម្លាំង​ការពារ​ព្រំដែន​ទប់ស្កាត់ និង​រឹបអូស​យក​បាន​មុន​​ពេល​ ក្រុមឈ្មួញជន​ទុច្ចរិត​នាំ​ចេញ​ ៕


ចែករំលែក៖