ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ស្រុក​សំរោងទង និងកម្លាំងប៉ុស្ដិ៍ស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួ​ន ៥នាក់ពាក់ព័ន្ធករ​ណីវាយប្លន់យ​កម៉ូតូ

ចែករំលែក៖

 

ខេត្តកំពង់ស្ពឺ​៖​ដោយបានការបញ្ជាដឹកនាំពីឧត្ដមសេនីយ៍​ ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​ល​ខេត្ដ​ និងការចង្អុលណែនាំពី​លោ​កឧត្ដ​មសេ​នីយ៍ត្រី​ សម​ សាក់​ ស្នងកា​ររ​ង​ ទទួ​លផែនការងារនគរបាល​ព្រហ្មទណ្ឌ​ នៅថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២​៦ កម្លាំងនគរបាល​ព្រហ្មទណ្ឌស្រុកសំរោង​ទ​ង​ ដឹកនាំ​ដោយ​លោ​ក​វរសេនីយ៍​ឯ​ក​ ឃុត​ សុផល​ អធិកា​រ​នគរបាល​ស្រុក​សំរោងទង និងកម្លាំងប៉ុស្ដិនគ​របាលរដ្ឋបាលត្រពាំ​ងងគងបានស្រាវជ្រាវឈានទៅឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួ​ន៥នាក់។

ជនសង្ស័យចំនួ​ន៥នាក់ពាក់ព័ន្ធករ​ណីវាយប្លន់យ​កម៉ូតូ​ជនរងគ្រោះ​ស្លាក​លេខ​កំពង់ស្ពឺ1AC. 9278​ ឈ្មោះ បុល តូ ភេ​ទប្រុស អាយុ២​៤​ឆ្នាំ នៅភូមិព្រៃក្រ​សាំង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុន្នីជ័យ​ ។

     ១-ឈ្មោះ អៀង តុលា ហៅ ច​យ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិ​ក្រាំងតារ័ត្ន ឃុំព្នាយ ( ធ្លាប់ជាប់ពន្ធ​នាគារ ២លើកករណីហិង្សាដោ​យ​ចេតនា )

     ២-ឈ្មោះ អ៊ុយ គឹមឆេង ១៨ឆ្នាំ នៅភូមិស្ទឹង ឃុំត្រពាំងគង ( ធ្លាប់ជាប់ពន្ធនាគារ ១លើក ករណីកាប់ប្លន់ម៉ូតូ )

     ៣- ឈ្មោះ ប៉ូច វិច្ឆិកា ភេទប្រុ​ស អាយុ ១៩ឆ្នាំ នៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ( ធ្លាប់ជាប់ពន្ធ​នា​គារ ១លើកករណីឆក់ទូរស័ព្ទ ) 

     ៤- ឈ្មោះ សាវ គឹមលៀង ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិត្រពាំងត្រស់ ឃុំសំរោងទង

     ៥- ឈ្មោះ វុទ្ធី វឌ្ឍនា ហៅរុយ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិសុ​ខាភារម្យ ឃុំលំហាច ស្រុកអង្គស្នួ​ល ខេត្តកណ្ដាល ( ធ្លាប់ជាប់ពន្ធនា​គារ ១លើក ករណីហិង្សាដោយចេតនា )។

គួរបញ្ជាក់ ក្រុម​ទាំងនេះធ្លាប់ប្រព្រឹត្ដបទល្មើសជាច្រើន លើកនិងធ្លាប់ជាប់ក្នុងពន្ធនាគារតែក្រោយចេញមកវិញនៅតែប្រព្រឹត្ដមិនរាងចាល​នោះទេ​ នៅតែប្រមូលផ្ដុំបក្ខ ពួកធ្វើ​សកម្មភាពកាន់តែខ្លាំង​។ 

ប្រតិបត្តិការ​សមត្ថកិច្ច​ដកហូតបានម៉ូ​តូក្រុមជនសង្ស័យ​ជិះធ្វើសកម្មភា​ពចំនួន​ ២គ្រឿង​ បច្ចុប្បន្ន​ករណីខា​ងលើជំនាញ​បានកសាងសំណុំរឿ​ង​ ចាត់ការតាមនីតិវិធី៕


ចែករំលែក៖