ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Khai

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ប្រជាពលរដ្ឋចំនួនប្រមាណជា ៤លាន ៦សែននាក់ នៅទូទាំងប្រទេសនឹងទទួលបានការឧបត្ថម្ភក្នុងគម្រោងឧបត្ថម្ភសាច់ប្រាក់ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ

  ភ្នំពេញ ៖ រាជរដ្ឋាភិបាល ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងនិងឥន្ធនៈ។ ប្រជាពលរដ្ឋចំនួនប្រមាណជា ៤លាន ៦សែននាក់ ... Read More »

ដេីរឆ្លងផ្លូវត្រូវរថយន្តបេីកបុកបណ្តាលឲ្យរងរបួសធ្ងន់

  ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដេីរឆ្លងផ្លូវត្រូវរថយន្តបេីកបុកពេញទំហឹង កាលពីវេលាម៉ោង០៥និង២៥នាទី  ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ... Read More »

កម្ពុជា-ចិន ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញបៃតង និងទីផ្សារការងារ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម និងការងារនាពេលអនាគត

  ទីក្រុងសៀងហៃ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រី វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៤ ... Read More »

នាវាទេសចរណ៍អន្តរជាតិ ODYSSEY ដឹកភ្ញៀវជាង ២០០នាក់ ចូលចតនៅខេត្តព្រះសីហនុ​ នាព្រឹកថ្ងៃទី២៥​ កញ្ញា​នេះ!

  ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍អន្តរជាតិដ៏ប្រណីត ១គ្រឿង មានឈ្មោះថា ODYSSEY ពាក់សញ្ជាតិ BAHAMAS នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានចូលចតយ៉ាងសុវត្ថិភាពនៅឯកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីនាំយកភ្ញៀវទេសចរមកទស្សនាកម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងតាមរបាយការណ៍បានឱ្យដឹងថា នាវាទេសចរណ៍នេះមានផ្ទុក ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»

ភ្នំពេញ ៖ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ហើយ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ និងបានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ដោយបានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធផ្សេងទៀត។ ... Read More »

សារពីភ្នំពេញ៖ ការប្រយុទ្ធប្រឆាំង Online Scams ត្រូវឈរលើច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យ

  ជម្លោះព្រំដែនកម្ពុជា-ថៃ នៅឆ្នាំ២០២៥ បានបង្ខំឱ្យប្រជាពលរដ្ឋខ្មែររាប់សែននាក់ចាកចេញពីផ្ទះ សាលារៀនជាច្រើនត្រូវបិទទ្វារ ផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធត្រូវខូចខាតដោយសារតែយោធាថៃឈ្លានពាន។ ឈ្លានពានកម្ពុជាមិនអស់ចិត្ត ថៃថែមទាំងចោទប្រកាន់មួលបង្កាច់បង្ខូចកិត្តិយសប្រជាជាតិខ្មែរដើម្បីយកមកធ្វើជាខែលបិទបាំងអំពីឈ្លានពានរបស់ខ្លួនក្រោមហេតុផលដ៏អយុត្តិធម៌នៃការបង្រ្កាប Online Scams ទៅវិញ។ តើការយកបញ្ហាការបង្រ្កាប Online Scams ដើម្បីធ្វើជាលេសឈ្លានពាននិង ... Read More »

ជនសង្ស័យ2នាក់លួចនាំមនុស្សឆ្លងដែនខុសត្រូវបាននគរបាលឃាត់ខ្លួន

  ខេត្តបន្ទាយមានជ័យៈនគរបាលការពារព្រំដែនគោក៨៩១ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចនាំមនុស្សឆ្លងដែនខុសច្បាប់ ខណ:អូរព្រំដែនកំពុងជន់លិច។  សមត្ថកិច្ចបន្តថាៈអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធិ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក បោន សីហា មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានសហការជាមួយកម្លាំងអធិដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងកងរាជអាវុធហត្ថក្រុង ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៨នាក់ករណីហិង្សាដោយចេតនា(វាយប្រតាយប្រតប់គ្នាទៅវិញទៅមក)

  ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី០៨នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការឃាត់ខ្លួនបន្ទាប់ពីពួកគេប្រើអំពើហិង្សាដោយចេតនា(វាយប្រតាយប្រតប់គ្នាទៅវិញទៅមក) នៅចំណុចមុខក្លឹបហ្គោលឡាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៣ ... Read More »

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចន្ត្រី ស្រុករមាសហែក ក្រើនរំលឹកដល់បងប្អូនឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចបោកបញ្ឆោតតាមបណ្តាញសង្គម Telegram/Facebook ការខ្ចីប្រាក់អនឡាញ

ខេត្តស្វាយរៀង:លោក អនុសេនីយ៍ឯក ម៉ៅ សំរេច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចន្ត្រី ស្រុករមាសហែក បានធ្វើការក្រើនរំលឹកដល់បងប្អូនឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចបោកបញ្ឆោតតាមបណ្តាញសង្គម Telegram/Facebook ការខ្ចីប្រាក់អនឡាញ។ ការក្រើនរំលឹកបែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងការរៀបចំវេទិកាសាធារណៈ ... Read More »

បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី លួចស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង២២និង០០នាទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា បានចាប់ឃាត់ខ្លួនជនសង្ស័យ លួចកាត់ខ្សែភ្លើង កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចបុរីសុខស្រេង២ ... Read More »

ឥទ្ធិពលព្យុះទី២៦ «ស៊ូរីហ្គាអេ» នឹងបណ្តាលឱ្យភ្លៀង ខ្យល់កន្ត្រាក់​ រលកសមុទ្រធំៗ ពីថ្ងៃទី២៤​ ដល់ថ្ងៃទី៣០​ កញ្ញា ឆ្នាំ២០២៦

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី២៦ ឈ្មោះ «ស៊ូរីហ្គាអេ» (Surigae) ដែលនឹងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី និងនាំមកនូវភ្លៀង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្លាំង ចាប់ពីថ្ងៃទី២៤ ... Read More »

នគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយចូលលួចទូរសព្ទក្នុងហាងសាឡន ខណៈបក្ខពួកម្នាក់ទៀតរត់គេចខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនភ្លាមៗ ខណៈបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន បន្ទាប់ពីពួកគេជិះម៉ូតូចូលលួចទូរសព្ទដៃចំនួន ៤ គ្រឿង ពីក្នុងហាងសាឡនមួយកន្លែង កាលពីវេលាម៉ោង ១១៖៥០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅហាង «១៩៨៨ ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តបង្ក្រាបករណី រក្សាទុកជួញដូរនិងប្រើប្រាស់នៅសារធាតុញៀនខុសច្បាប់ឃាត់ខ្លួនជនសង្ស័យពីរនាក់

ខេត្តក្រចេះ÷ដោយមានការអនុញ្ញាតិពីលោកឧត្តម សេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៤: ៣០នាទី កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការ ៧០៩ ... Read More »

កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងរុនតាឯកតេជោសែនចុះស្រាវជ្រាវ និងឃាត់ខ្លួនយុវជន៤នាក់ករណីបង្ហោះវីដេអូសំលៀងដាវនៅលើបណ្តាញសង្គម

ខេត្តសៀមរាប÷កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងរុនតាឯកតេជោសែន បានចុះស្រាវជ្រាវ និងឃាត់ខ្លួនយុវជនចំនួន ០៤នាក់ ពាក់ព័ន្ធនឹងការបង្ហោះវីដេអូសំលៀងដាវនៅលើបណ្តាញសង្គម ដែលអាចបង្កការភ័យខ្លាច និងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ នៅវេលាម៉ោង ២០:០០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២៦ គណនី ... Read More »

នគរបាលស្រុកសំរោងទងបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញា ០៤នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖​ ដោយបានការដឹកនាំ​ប​ញ្ជាពីលោក​ឧត្ដម​សេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នង​ការនគរបាលខេត្ដកំព​ង់ស្ពឺ​ និងមានការណែនាំពី​លោកវរ​សេនីយ៍ឯក​ ហ៊ាង ឈាងលី ស្នងការរង​ ទទួលផែនការងារប្រឆាំងគ្រឿ​ងញៀន​ និងលោកវរសេនី​យ៍ឯក​ យឿន​ ប៉ាក់ទី​ ស្នងការរង​ ទទួ​លឱ្យជួយដឹកនាំការិយាល័យគ្រឿ​ងញៀន ... Read More »

ឃាត់ខ្លួននាយកសាលាបឋមសិក្សាម្នាក់ បញ្ជូនទៅតុលាការ ក្រោយបៀតបៀនកេរ្តិ៍ខ្មាសសិស្សស្រីអាយុ ១៣ឆ្នាំ ក្នុងបន្ទប់ទីចាត់ការ

ខេត្តបាត់ដំបង÷កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនខេត្តបាត់ដំបង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យជានាយកសាលាបឋមសិក្សាម្នាក់ ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ពាក់ព័ន្ធករណី «ប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោស» លើកុមារីជាសិស្សសាលា។ ជនសង្ស័យមានឈ្មោះ ជឹង ចាន់ធឿន (ហៅ វិត) អាយុ ៥១ឆ្នាំ ជានាយកសាលាបឋមសិក្សាកូនភ្នំ៣២ ... Read More »

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដង្កោ ចុះបង្ក្រាបទីតាំងScame Online ឃាត់ខ្លួនជនបរទេស៧នាក់

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដង្កោ  បានឆ្មក់បង្ក្រាបលួចប្រព្រត្តិបទល្មេីស Scame Online រកឃើញមានជនបរទេសចំនួន០៧ នាក់ ជនជាតិបង់ក្លាដេស រួមទាំងវត្ថុតាងមួយចំនួន។ ប្រតិបត្តិ ការនេះបានធ្វេីឡេីងនៅរសៀលនៅថ្ងៃអង្គារ ទី២២ ខែកញ្ញា ... Read More »

អ្នកការទូតថៃជ្រើស “ការជេរ” ជំនួស “ការចរចា” នៅវេទិកា UNCLOS

  វេទិកាប្រជុំគណៈកម្មការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ដែលអាចហៅកាត់ថា «UNCLOS ថៃ-កម្ពុជា» លើកទី១ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ បានក្លាយជាវេទិកាដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ មូលហេតុ ... Read More »

រថយន្តកុងតឺន័រចតចិញ្ចេីមផ្លូវមិនដាក់សញ្ញាត្រូវម៉ូតូជិះបុករងរបួសធ្ងន់

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងចតនៅលេីចិញ្ចេីមផ្លូវដោយមិនដាក់សញ្ញាសម្គាល់ខណៈមេឃកំពុងភ្លៀងបុរសម្នាក់ជិះម៉ូតូជ្រុលបុកបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ។  ហេតុ ការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១២និង២៨នាទីរំលងអាធ្រាត្រ ឈានចូល  ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។  ... Read More »

រថយន្តធុនធំជាន់ហ្វ្រាំងទាន់ហន់ បណ្តាលឱ្យរថយន្តដឹកខ្សាច់បុកពីក្រោយ ស្លាប់អ្នកបើកបរម្នាក់នៅនឹងកន្លែង

   ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅវេលាម៉ោងប្រមាណ ៤:០០ នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅ ត្រង់ចំណុចភូមិឌួង ជាប់ព្រំប្រទល់ភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ... Read More »

រថយន្តកុងតឺន័របើកបុកពីក្រោយរថយន្តព្រុសរុញទៅបុកបង្គោលភ្លើងស្តុប ទ្រូងផ្លូវ រួចខ្ទេចរថយន្ត

  ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកបរលឿនជ្រុលទៅបុកពីក្រោយរថយន្តព្រុស រុញទៅបុកបង្គោលភ្លើងស្តុប ដាច់ធ្លាក់រប៉ាត់រប៉ាយ បន្តទៅបុកទ្រូងផ្លូវ ប៉ើងខ្ទាតអស់ចំនួន៤កង់ រថយន្តរួញខ្ទេច កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅលើផ្លូវឃាតិលេខ៤ ចំណុចភ្លើងស្តុបមុខវិទ្យាល័យជម្ពូវ័ន ... Read More »

ជនសង្ស័យ២នាក់ត្រូវបាននគរបាលក្រុងបាវិតឃាត់ខ្លួនពាក់ព័ន្ធករណីលួច ខ្សែភ្លើងនិងគម្របអំពូលភ្លើង

     ខេត្តស្វាយរៀង: ជនសង្ស័យ២នាក់ត្រូវបាននគរបាលក្រុងបាវិតឃាត់ខ្លួន ពាក់ព័ន្ធករណីលួចខ្សែភ្លើងនិងគម្របអំពូលភ្លើង ។    នគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះថា ជនសង្ស័យមានឈ្មោះ  អ៊ុំ សារ៉ាត់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ... Read More »

រថយន្តកូរ៉េដឹកអេតចាយបេីកវ៉ាជែងជ្រុលបុកម៉ូតូបណ្តាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ ៖ នារី ម្នាក់ បាន ស្លាប់ ភ្លាមៗនៅនឹងកន្លែងកេីតហេតុខណៈ កំពុងជិះម៉ូតូហេីយត្រូវបានរថយន្តកូរ៉េដឹកអេតចាយបេីកវ៉ាជែងជ្រុលទៅបុកពេញទំហឹង កាល ពី វេលាម៉ោង ០៧យប់ ថ្ងៃ ទី ២២ ... Read More »

រថយន្ត Fordបេីកបុករថយន្តកាមរីបាឡែនរងការខួចខាតចេញថ្លៃជួសជុល៩០ដុល្លារដេីម្បីបញ្ចប់រឿង

  ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្ត Ford មួយគ្រឿងរេចង្កូតទៅបុករថយន្តកាមរីបាឡែនបណ្តាលឲ្យរងការខូចខាតតែសំណាងមិនមានមនុស្សរងរបួស។  ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៦។នៅតាមបណ្ដោយផ្លូវបេតុង ជាប់និងរបងវត្តសំរោងអណ្ដែត ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជនរួមជាតិឡើងវិញអំពីដំណើរការនៃការដោះស្រាយវិវាទព្រំដែនសមុទ្រនិងព្រំដែនគោករវាងកម្ពុជា-ថៃ និងជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហាព្រំដែន

  ភ្នំពេញ ៖ ដោយសារមានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនពីក្រៅប្រទេសបន្តចោទប្រកាន់ខុសការពិត អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិឡើងវិញអំពីដំណើរការនៃការដោះស្រាយវិវាទព្រំដែនសមុទ្រនិងព្រំដែនគោករវាងកម្ពុជា-ថៃ និងជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហាព្រំដែនដូចតទៅ៖ ទី១.អំពីព្រំដែនសមុទ្រ៖ ដូចបងប្អូនជនរួមជាតិបានជ្រាបស្រាប់ គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ទើបតែបានបិទបញ្ចប់កិច្ចប្រជុំលើកដំបូងរបស់ខ្លួនកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបូរី។ ក្នុងអំឡុងពេលកិច្ចប្រជុំ ... Read More »

ហេតុអីក៏នៅគឃ្លើន ! ស្នងការរងខេត្តបន្ទាយមានជ័យម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធលួចផ្តល់ទីតាំងជួយឧក្រិដ្ឋជនOnline Scams

  ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២១ ខែកញ្ញា ម្សិលមិញ លោកឧត្ដមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង ខេត្តបន្ទាយមានជ័យ ទទួលផែនការការងារព្រំដែនគោក ត្រូវបានកម្លាំងក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ ចាប់ឃាត់ខ្លួនក្រោយសង្ស័យថា បានលួចផ្តល់អគារចំនួន ... Read More »

រថយន្តដឹកសិស្សសាលាប៊ែលធី បុកពីក្រោយម៉ូតូ រុញទៅបុកកង់បី បណ្តាលឱ្យម្ចាស់ម៉ូតូស្លាប់

  ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូត្រូវបានរថយន្តដឹកសិស្សសាលាប៊ែលធីអន្តរជាតិ បុកពីក្រោយ រួចរុញទៅបុកជាមួយកង់បីឥណ្ឌាមួយគ្រឿងទៀត។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ... Read More »

បុរសម្នាក់កំពុងដឹកសាច់សត្វត្រូវសមត្ថកិច្ចស្រែកឃាត់ក៏ទម្លាក់ម៉ូតូផ្ដួលចោលរត់ចូលព្រៃបាត់

  ខេត្តមណ្ឌលគិរី÷មន្ត្រីនគរបាលស្រុកកោះញែកបានឲ្យដឹងនៅព្រឹកថ្ងៃទី២២ខែកញ្ញានេះថា ដោយអនុវត្តតាមបទបញ្ជា របស់លោឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគីរី និងបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ អេង ហាក់គ័ង អធិការនគរបាលស្រុកកោះញែកនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលសុខសាន្តបានប្រទះឃើញជនសង្ស័យម្នាក់ កំពុងដឹកដាកសាច់សត្វហើយពេលឃើញសមត្ថកិច្ចក៏ទម្លាក់សាច់ចោលហើយរត់គេចបាត់ទៅ។ សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សុខសាន្ត ... Read More »

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្រោយប្រើចំពាមកៅស៊ូបាញ់ជនរងគ្រោះ បណ្តាលឱ្យរងរបួសស្រាល និងប្លន់យកម៉ូតូ

  ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ដោយប្រើចំពាមកៅស៊ូបាញ់ជនរងគ្រោះ បណ្តាលឱ្យរងរបួសស្រាល រួចប្លន់យកម៉ូតូ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៣:៥០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ... Read More »

នគរបាលស្រុកត្រាំកក់បង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៣ទីតាំងឃាត់ខ្លួនជនសង្ស័យបីនាក់

  ខេត្តតាកែវ÷មន្ត្រីនគរបាលស្រុកត្រាំកក់បានឲ្យដឹងថានៅថ្ងៃទី២១ ខែកញ្ញា  ឆ្នាំ២០២៦ វេលាម៉ោង ០៥ និង ៣៥នាទី ដោយមានបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលដោយលោក ... Read More »