ព័ត៌មានទាន់ហេតុការណ៍៖

ប្រើដំបងវាយហើយយកកាំបិតអា.ករនិងកាប់ សម្លាប់រួចយករទេះដឹកសពយកទៅដុតបំផ្លាញព្រោះគំនុំ

ចែករំលែក៖

ខេត្តព្រះសីហនុ÷ករណីមនុស្សឃាតដោយ ចេតនាគិតទុកជាមុន ដោយប្រើដំបងវាយហើយយកកំាបិតចែតអា.ករនិងកាប់ សម្លាប់រួចយករទេះដឹកសពយកទៅក្រោយសាលាវិទ្យុវត្តហើយដុតបំផ្លាញសាកសព។

ប្រភពបានឱ្យដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង៣:២០នាទីទា បភ្លឺ ត្រង់ចំណុចវត្តពុទ្ធគីរីថ្មដា(ហៅថ្មដាក្រោម)​ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីមនុស្សឃាតដោយចេតនាគិតទុក ជាមុនដោយប្រើដំបងវាយនិងកាំបិតចែតអា.ករនិងកាប់សម្លាប់រួចយកសពទៅក្រោយសាលាវិទ្យុវត្តដុតបំផ្លាញសាកសពមួយកើតឡើង។

ករណីនេះបង្កដោយជន សង្ស័យម្នាក់ ឈ្មោះ ហឿម សុភា ភេទប្រុស អាយុ២៦ ឆ្នាំមុខរបរសំណង់ស្នាក់នៅចំណុចកើតហេតុខាងលើ បានធ្វើសកម្មភាពប្រើដំបងវាយនិងយកកាំបិត ចែតកាប់សម្លាប់ទៅលើជនរងគ្រោះជាព្រះសង្ឃ ព្រះ នាម សយ សំអៀន អាយុ​ ២២ឆ្នាំ​ជាព្រះសង្ឃគង់នៅវត្ថសំរិទ្ធគិរីថ្មដា​(ហៅថ្មដាក្រោម) ស្នាក់ នៅចំណុចកើតហេតុខាងលើ រួចយករទេះដឹកសពយកទៅក្រោយសាលាវិទ្យុវត្ត ហើយយកសាំង១កាដុងចំណុះ ៣០លីត្ររួចដុតបំផ្លាញសាកសពចោលតែម្ដង។

ក្រោយពីបានទទួលពត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានសហការជា មួយកម្លាំងប៉ុស្តី៍នគរបាលសំរុង បានចុះមកដល់ទី កន្លែងកើតហេតុ រួចក៏ធ្វើការស្រាវជ្រាវហើយឃាត់ ខ្លួនជនសង្ស័យខាងលើបានតែម្តង។          

បន្ទាប់ពីសាកសួរចម្លើយរួចជនសង្ស័យរួចសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពប្រើដំបងនិងកាំបិតចែតកាប់ទៅលើជនរងគ្រោះស្លាប់ រួចយករទេះដឹកសពយកទៅក្រោយសាលាវិទ្យុវត្ត ហើយយកសាំង១កាដុងចំណុះ ៣០ លីត្រដុតបំផ្លាញសាកសពចោលពិតប្រាកដមែន។

មូលហេតុដោយសារជនសង្ស័យមានគុំនំជាមួយជនរងគ្រោះ។          

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកំពុងនាំយកមកអធិការនគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕


ចែករំលែក៖