ព័ត៌មានទាន់ហេតុការណ៍៖

ករណីឃាតកម្មលើព្រះសង្ឃមួយអង្គ និងដុតសព នៅវត្តថ្មដាក្រោម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ចែករំលែក៖

 

ខេត្តព្រះសីហនុ៖ តាមព័ត៌មានបឋម មានករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើងលើព្រះសង្ឃមួយអង្គ នៅវត្តថ្មដាក្រោម ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយជនសង្ស័យត្រូវបានរាយការណ៍ថា បានសម្លា.ប់ព្រះសង្ឃ រួចដុតស.ព។

យោងតាមការបញ្ជាក់បឋមពីសមត្ថកិច្ច ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយកើតហេតុ ដោយមិនបានរត់គេចខ្លួនចេញពីក្នុងបរិវេណវត្តឡើយ។

ប្រភពដដែលបានឱ្យដឹងថា ព្រះសង្ឃដែលរងគ្រោះក្នុងហេតុការណ៍នេះ ជាកូនកំព្រាឪពុក។

យ៉ាងណាមិញ ព័ត៌មានលម្អិតពាក់ព័ន្ធនឹងមូលហេតុនៃអំពើឃាតកម្ម និងអត្តសញ្ញាណជនពាក់ព័ន្ធ មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ។ ព័ត៌មានបន្ថែមនឹងជម្រាបជូននៅពេលទទួលបានការបញ្ជាក់ច្បាស់លាស់ពីសមត្ថកិច្ច៕


ចែករំលែក៖