ព័ត៌មានទាន់ហេតុការណ៍៖

តំណាងកម្ពុជានៅUN៖ ការប្រើប្រាស់អាវុធគីមីទោះក្នុងកាលៈទេសៈណាក៏ដោយ គឺពុំអាចទទួលយកបានឡើយ និងត្រូវទទួលខុសត្រូវតាមច្បាប់អន្តរជាតិ!

ចែករំលែក៖

 

«ការប្រើប្រាស់អាវុធគីមី ទោះក្នុងកាលៈទេសៈណាក៏ដោយ គឺពុំអាចទទួលយកបានឡើយ និងត្រូវទទួលខុសត្រូវតាមច្បាប់អន្តរជាតិ!» នេះ គឺជាការអះអាងរបស់ឯកឧត្តម នៅ សុខសំណាង លេខាធិការទី១នៃស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “អាវុធមហាប្រល័យ” នៃគណៈកម្មាធិការទី១ ទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ 

នៅក្នុងសេចក្តីថ្លែងការណ៍ តំណាងកម្ពុជាបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃអនុសញ្ញាហាមឃាត់អាវុធគីមី និងបានទទួលស្គាល់តួនាទីសំខាន់របស់អង្គការហាមឃាត់ការប្រើប្រើប្រាស់អាអាវុធគីមី ក្នុងការជំរុញការសម្រេចបាននូវពិភពលោកមួយដែលគ្មានអាវុធគីមី។ កម្ពុជាអំពាវនាវដល់រដ្ឋសមាជិកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការប្តេជ្ញាចិត្តរួម ដើម្បីធានាឱ្យបាននូវការហាមឃាត់ការប្រើប្រាស់អាវុធគីមី ការគោរពច្បាប់អន្តរជាតិ និងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ៕

ប្រភព ៖ (យុវជន ៧មករា)

 


ចែករំលែក៖