ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាបៀទំនាស់ពាក្យសម្ដីម្នាក់ដេកគុកម្នាក់ទៀតដេកពេទ្យ

ចែករំលែក៖

ខេត្តបន្ទាយមាន័យៈបុរសពីរនាក់ផឹកស៊ីស្រាបៀរហូតទំនាស់ពាក្យសំដីក្លាយជាហឹង្សា ជនដៃដល់ម្នាក់បានយកពូថៅគប់ទៅលើជនរងគ្រោះ ត្រូវចំកណ្ដាលមុខបណ្ដាលឲ្យរងរបួសធ្ងន់នៅវេលាម៉ោង ៨និង៤០ នាទីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ  ។  

នគរបាលស្រុកព្រះនេតព្រះបានឲ្យដឹងថាៈជនរងគ្រោះឈ្មោះឈឿន​ សាវឿត​ ភេទប្រុស​ អាយុ៤៧ឆ្នាំ​ នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេតព្រះ និងជនដៃដល់ជនសង្ស័យឈ្មោះអេង​ វួត​ ភេទប្រុស​ អាយអាយុ៤១ឆ្នានៅភូមិជាមួយគ្នា។នគរបាលបានបញ្ជាក់ថាៈ  មុនដំបូង​ ជនសង្ស័យឈ្មោះអេង​ វួត​  និងជនរងគ្រោះឈ្មោះឈឿន​ សាវឿត​   បានផឹកស្រាបៀរនៅនិងផ្ទះឈ្មោះយ៉ាន់​ មករា​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ នៅភូមិជាមួយ​ ផឹកជាមួយម្ចាស់ផ្ទះ​ ។ លុះដល់ម៉ោង៨និង៤០នាទី​ យប់ ស្រាប់តែជនសង្ស័យឈ្មោះអេង​ វួត​ បានឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះឈ្មោះឈឿន​ សាវឿត​ ភ្លាមនោះអ្នកទាំង២នាក់បានចេញពីកន្លែងផឹកទៅមុខផ្ទះរបស់ឈ្មោះ​យ៉ាន់​ មករា​ បានដើរលេីផ្លូវលំ​ ​បានឈ្លោះប្រកែកបន្តិច​ ស្រាប់តែជនសង្ស័យឈ្មោះអេង​ វួត​ បានគប់និងពូថៅទៅលេីឈ្មោះឈឿន​ សាវឿត​ បណ្តាលអោយត្រូវមុខ​ រងរបួសរយះមុតដាច់ស្បែកមុខ​ ចំនួន១កន្លែង​ ប្រវែង៧ស.ម​ និងចិញ្ចេីមលេីភ្នែកឆ្វេង​ ចំនួន១កន្លែង​ ប្រវែង៤ស.ម​  ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ​ដេីម្បីសម្រាកព្យាបាល​ ។ 

​   នគរបាលបានបញ្ជាក់ទៀតថាៈ  ក្រោយពីកើតហេតុកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រះនេតព្រះសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភូមិភ្នំលៀបចុះធ្វើការឃាត់ខ្លួនជនដៃដល់ឈ្មោះអេង​ វួត​ មកសាកសួរនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថា​ ខ្លួនពិតជាបានធ្វេីសកម្មភាពយកពូថៅគប់ទៅលេីជនរងគ្រោះប្រាកដមែន  ៕វណ្ណា


ចែករំលែក៖