ព័ត៌មានទាន់ហេតុការណ៍៖

ទឹកស្ទឹងពោធិ៍សាត់នៅ «ស្ថានីយចារឹក» នៅតែហក់លើសកម្រិតប្រកាសអាសន្ន ខណៈខេត្តពោធិ៍សាត់ត្រៀមទទួលរងព្យុះទី៣០ ឈ្មោះ «ចម្ពី» បន្ថែមទៀត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០៦ និង០០នាទីព្រឹក បានឱ្យដឹងអំពីបច្ចុប្បន្នភាពកម្ពស់ទឹក នៅតាមស្ថានីយសំខាន់ៗ ក្នុងខេត្តពោធិ៍សាត់៖

១-កម្ពស់ទឹកក្នុងអាង (ស្ទឹងអារ៉ៃ) ដៃស្ទឹងពោធិ៍សាត់៖

*ស្ថានីយទំនប់លេខ៣៖ កម្ពស់ទឹកបច្ចុប្បន្ន ១៥.៨០ម៉ែត្រ កើនឡើង: +០.៨០ កម្រិតប្រុងប្រយ័ត្ន ២១.០០ម៉ែត្រ (ទ្វារទឹកបិទ)

*ស្ថានីយទំនប់លេខ៥៖ កម្ពស់ទឹកបច្ចុប្បន្ន ១០.៣០ម៉ែត្រ ស្រកចុះ -០.១០ កម្រិតប្រុងប្រយ័ត្ន ១១.០០ម៉ែត្រ (ទ្វារទឹកបើក)

២-កម្ពស់ទឹកស្ទឹងពោធិ៍សាត់/ទន្លេ៖

*ស្ថានីយវាលវែង៖ កម្ពស់ទឹកបច្ចុប្បន្ន ១.៥០ម៉ែត្រ ស្រកចុះ: -០.១០ កម្រិតប្រុងប្រយ័ត្ន ៩.០០ម៉ែត្រ

*ស្ថានីយបាក់ត្រកួន៖ កម្ពស់ទឹកបច្ចុប្បន្ន ១.៨០ម៉ែត្រ ស្រកចុះ: -០.៨០ កម្រិតប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ

*ស្ថានីយក្បាលហុង៖ កម្ពស់ទឹកបច្ចុប្បន្ន ៤.៧៧ម៉ែត្រ ស្រកចុះ: -០.៦៦ បានធ្លាក់ចុះមក ក្រោមតំបន់ប្រុងប្រយ័ត្ន ៥.០០ម៉ែត្រហើយ។

*ស្ថានីយចារឹក (កម្រិតប្រកាសអាសន្ន)៖  កម្ពស់ទឹកបច្ចុប្បន្ន ៦.២០ម៉ែត្រ ស្រកចុះ: -០.២៦

*កំណត់ចំណាំ៖ កម្ពស់ទឹកនៅតែ លើសកម្រិតប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ នៅឡើយ។

បន្ថែមពីលើស្ថានភាពទឹកខាងលើនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក៏បានជូនដំណឹងផងដែរថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ខេត្តពោធិ៍សាត់នឹងទទួលរង ព្យុះទី៣០ ឈ្មោះ «ចម្ពី» ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គរ រន្ទះ គ្របដណ្តប់លើផ្ទៃដី៤០% បន្ថែមទៀត។

មន្ទីរធនធានទឹក និងឧតុនិយម នឹងបន្តតាមដានយ៉ាងដិតដល់នូវស្ថានភាពទឹក និងអាកាសធាតុ ដើម្បីជូនដំណឹងដល់សាធារណជនជ្រាបជាបន្តបន្ទាប់ ក្នុងកាលៈទេសៈដែលមានការប្រែប្រួលអាកាសធាតុ និងបាតុភូតកើតឡើងក្នុងខេត្ត។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង និងសាធារណជនទាំងអស់ បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចចំពោះបាតុភូតធម្មជាតិទាំងនេះ៕


ចែករំលែក៖