ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Khai

ប្រមុខការទូតកម្ពុជា​៖ កម្ពុជា សង្ឃឹមថា គណៈកម្មការផ្សះផ្សាអាចជួយភាគីទាំងពីរកម្ពុជា និងថៃ ក្នុងការបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក

សិង្ហបុរី​៖​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិតំណាងភាគីកម្ពុជា​ បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍បើកកិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សាស្តីពីនីតិសមុទ្រ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី​ យ៉ាងដូច្នេះ​ថា៖ កម្ពុជា ... Read More »

ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុខុន​៖ កម្ពុជា បានប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនសមុទ្រដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ

ភ្នំពេញ​៖​ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) នៅសាធារណរដ្ឋសិង្ហបុរី នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦​ លោក​ ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ... Read More »

សមត្ថកិច្ចឫស្សីកែវ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ករណីឆ្កឹះសោរទ្វាររបងផ្ទះលួចម៉ូតូ

ភ្នំពេញ ៖ ករណីលួចមានស្ថានទម្ងន់ទោស (ឆ្កឹះសោរទ្វាររបងផ្ទះលួចម៉ូតូ)កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០២ និង ៣៥នាទី នៅចំណុចមុខផ្ទះជួល ផ្លូវបេតុង ក្រុមទី១៣ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ... Read More »

មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យបង្ក្រាបជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួយដូរនិងប្រើប្រាស់គ្រឿងញៀន

ខេត្តកំពត÷នៅវេលាម៉ោង១២និង០៥នាទី ថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ប្រាក់ ម៉ឺន មេបញ្ជាការ ... Read More »

ធ្លាប់ជាប់គុកពេលចេញមិនកែ ចូលទៅលួចខ្សែភ្លើងក្នុងវត្តត្រូវលោកតាលោកយាយឃើញប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន

ខេត្តកណ្តាល ៖ ជនសង្ស័យដែលមានប្រវត្តិធ្លាប់ជាប់ ពន្ធនាគារ០១លើកករណីប្រើប្រាស់គ្រឿងញៀន តែបានចេញមកវិញមិនកែខ្លួនជាពលរដ្ធល្អនោះឡើយ គឺនៅតែបន្តប្រើប្រាស់គ្រឿងញៀន និងហ៊ានចូលលួចកាត់ខ្សែ ភ្លើងនៅក្នុងវត្តត្រូវលោកតាលោកយាយឃើញ ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន កាលពីវេលាម៉ោង១០និង៣០ នាទីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៦នៅចំណុចក្នុងបរិវេនវត្តព្រែកអំពិលស្ថិតក្នុងភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល និងត្រូវសមត្ថឃាត់ខ្លួននៅថ្ងៃទី១៣ខែកញ្ញាឆ្នាម២០២៦។  ... Read More »

ស្លាប់ភ្លាមៗ​ ខណៈជិះម៉ូតូបត់ឆ្លងផ្លូវជ្រុលទៅបុករថយន្តកំពុងធ្វើដំណើរផ្លូវត្រង់ពេញទំហឹង​

ភ្នំពេញ​ ៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​ ក្រោយពេលជិះម៉ូតូលឿនបត់ឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកចំពីមុខចំហៀងខាងឆ្វេងរថយន្តម៉ាក MG ដែលធ្វើដំណើរមកត្រង់យ៉ាងពេញទំហឹង​ កាលពីវេលាម៉ោង១០:១៥នាទីយប់ត្រូវនិងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។  តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាក ... Read More »

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងគណៈប្រតិភូកម្ពុជាអញ្ជើញដល់ទីតាំងប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី

  សិង្ហបុរី ៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ ... Read More »

នគរបាលក្រុងសៀមរាបឃាត់ខ្លួនជនសង្ស័យពីរនាក់ករណីលួចម៉ូតូ ដែលម្នាក់ទើបចេញពីពន្ធនាគារ

  ខេត្តសៀមរាប÷អនុវត្តតាមអនុសាសន៍ណែនាំរបស់  នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក វរសេនីយ៍ឯក ដា ... Read More »

អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកគុក! អាវុធហត្ថបង្ក្រាបក្រុមក្មេងទំនើង៤នាក់ ប្រដាប់ដោយកាំបិត និងដំបង ព្រួតគ្នាវាយជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់

ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន ៤នាក់ ដែលប្រដាប់ដោយកាំបិត និងដំបង បានព្រួតគ្នាវាយទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសយ៉ាងដំណំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស្រាវជ្រាវកំណត់មុខសញ្ញា និងឈានទៅដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់។ ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្រប ... Read More »

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ និងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនអនាថា (សតិមិនល្អ )កាក់រថយន្តប្រជាពលរដ្ឋនៅចំណុចមុខផ្សាររាត្រី

ភ្នំពេញ៖ ជនអនាថា (សតិមិនល្អ )ដែលកាក់រថយន្តប្រជាពលរដ្ឋនៅចំណុចមុខផ្សាររាត្រី ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ និងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន។ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានឲ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០៨:៣០នាទី នេះថា ៖ មានជនអនាថា ... Read More »

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្តបើកកិច្ច ប្រជុំប្រាក់ឈ្នួលអប្បបរមាលក្ខណៈត្រីភាគី លើកទី២ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ

ភ្នំពេញ៖ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែក ជើង និងផលិតផលធ្វើដំណើរនិងកាបូប ជាលើកទី២ ដើម្បីបន្តពិភាក្សាគ្នាលើការកំណត់តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៧ ដែលប្រព្រឹត្តទៅក្រោមវត្តមានលោក ហេង សួរ ... Read More »

បាបារាំង១កន្លែង កំពុងសប្បាយស្រាប់តែ​មាន​ផ្សែង ហុយចេញពីពិតានផ្អើលឆោឡោម្តុំទួលទំពូង

ភ្នំពេញ ៖ អគ្គិ​ភ័យ​ឆាបឆេះ​ហាង​បារ​បារាំង​មួយ​កន្លែង​ ម្តុំ​ទួល​ទំពូង ផ្អើល​ប្រជា​ពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់អគ្គិភ័យ​អន្តរាគមន៍​បាញ់​ពន្លត់ នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ​ខែកញ្ញា​ ឆ្នាំ​២០២៦ នៅ​​ចំណុច​​ហាង​បារ​បារាំង​មួយ​កន្លែង យីហោ HOMETOWN HANGOUT ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៤៥៤ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ... Read More »

អធិការ រងក្រុងប៉ោយប៉ែត ទទួល បន្ទុក ការងារ សន្តិសុខ បេីករថយន្តរ៉េចង្កូតពេញផ្លូវ បុកមនុស្សបណ្ដាលឱ្យរងរបួស ហេីយបេីករត់គេចខ្លួន

ក្រុងប៉ោយប៉ែត ៖ មើលតាមវីដេអូ អាចលោកអធិការរង រូបនេះស្រវឹងទាំងថ្ងៃ គឺបើកឡានរ៉េចង្កូតចូលទៅផ្លូវខាងជនរងគ្រោះបើកម៉ូតូ រួចបុកពេញទំហឹង ! ធ្វើដូចជាមិនដឹងរឿងអី បើកបន្តបណ្តើរគេចពីកន្លែងកើតហេតុយ៉ាងព្រងើយ ។ សូមជម្រាបថា ៖ រថយន្ត កាមរី ... Read More »

បុរសម្នាក់ជិះម៉ូតូបញ្រ្ចាស់ផ្លូវទៅបុករថយន្តកំពុងធ្វេីដំណេីរ​ បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូបញ្រ្ចាស់ផ្លូវត្រូវរថយន្តមួយគ្រឿងម៉ាកALPHARDបើកមកផ្លូវត្រង់បុកពេញទំហឹងអូសម៉ូតូទៅមុខជាច្រើនម៉ែត្រ​  និងបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៣:១០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២៦ ចំណុចបរិវេណបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1P-6026 ធ្វើដំណើរតាមបណ្តោយផ្លូវ១១៣ ... Read More »

នគរបាលស្រុកត្រាំកក់បង្ក្រាបករណី ជួញដូរនិងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន២ទីតាំងឃាត់ ខ្លួន២នាក់

ខេត្តតាកែវ÷កាលថ្ងៃអាទិត្យ២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា  ឆ្នាំ២០២៦ វេលាម៉ោង ០៩ និង ៣៥នាទី ដោយមានបទបញ្ជារ ពីលោក ... Read More »

កម្លាំងប៉ុស្តិ៍នគរបាលអូរស្វាយ,ផ្អាវនិងត្រពាំងប្រាសាទ ចុះបង្ក្រាបមុខសញ្ញា ជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនបានចំនួនពីរនាក់

ខេត្តឧត្តរមានជ័យ÷អនុវត្តតាមបញ្ជាឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យនៅថ្ងៃទី ១១ខែកញ្ញាឆ្នាំ២០២៦ម៉ោង ១៨និង០០នាទី លោកឧត្តមសេនីយ៍ត្រី សុឹម វណ្ណៈស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានចាត់លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក ដឹកនាំកម្លាំងផែនប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អូរស្វាយ ... Read More »

បុរសម្នាក់ស្លាប់ភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តចតស្ងៀម

ភ្នំពេះ៖ បុរសម្នាក់បានជិះម៉ូតូម៉ាក HONDA SCOOPYក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកផ្ទប់ ពីក្រោយរថយន្តដឹកដើមឈើចតស្ងៀមនៅលើចិញ្ចើមផ្លូវដោយមិនដាក់ភ្លើងចរាចរណ៍យ៉ាងពេញទំហឹង​ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌​ ។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៧:២០ នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង​ ត្រង់ចំណុចក្បែរនិងតំបន់កោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ... Read More »

កូនក្មេង២នាក់រងរបួសធ្ងន់ ដោយសារយកក្បាលគ្រាប់មិនទាន់ផ្ទុះមកដុំលេង​ នៅ ស្រុកកំរៀង

ខេត្តបាត់ដំបង​៖​ ហេតុការណ៍​ឧប្បត្តិហេតុផ្ទុះក្បាលគ្រាប់ ៦០មីលីម៉ែត្រ នៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង បានបណ្តាលឱ្យក្មេង ២នាក់រងរបួស ដែលមានឈ្មោះ ១. ណាក់ នីត ភេទប្រុស អាយុ ... Read More »

ឪពុកចាប់រំលោភកូនស្រីចុងអាយុ១៣ឆ្នាំ រួចប្រើអំពើហិង្សាបណ្ដាលឱ្យរងរបួស ហើយរត់គេចខ្លួន….នៅស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ៖ ករណីហិង្សា និងរំលោភបំពានផ្លូវភេទលើអនីតិជនម្នាក់អាយុ១៣ឆ្នាំ ត្រូវបានរាយការណ៍ថា បានកើតឡើងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅភូមិសង្កែរជ្រុំ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តាមព័ត៌មានដែលទទួលបាន ជនសង្ស័យដែលត្រូវបានចោទប្រកាន់ថា ជាឪពុកចុងរបស់កុមារីរងគ្រោះ មាន ... Read More »

សមត្ថកិច្ចជំនាញផ្ទុះអាវុធក្នុងរង្វង់ប្រតិបត្តិការ បង្រ្កាបមេក្លោងជួញដូរគ្រឿងញៀនសកម្មក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ÷សមត្ថកិច្ចឲ្យដឹងថា នៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកលោក ម៉ាង សុីណេត អភិបាលនៃគណៈអភិបាលខេត្ត និងបញ្ជារបស់​ ឯកឧត្តម ... Read More »

នគរបាលក្រុងសំរោងបង្ក្រាបករណីលួចម៉ូតូយកទៅកែ​ច្នៃដំឡើងថ្មីឃាត់ខ្លួនជនសង្ស័យ៤នាក់

ខេត្ត​ឧត្តរមានជ័យ÷ មន្ត្រីនគរបាលក្រុងសំរោងបានឲ្យដឹងនៅព្រឹកថ្ងៃទី១២ខែកញ្ញានេះថា ជនសង្ស័យ​​ចំនួន​០៤​នាក់​ ត្រូវ​បាន​​សមត្ថកិច្ច​​ក្រុង​សំរោង​​ឃាត់ខ្លួន​ ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​) ជា​ច្រើន​លើក យក​ទៅ​កែ​ច្នៃ​​ដំឡើង​​ថ្មី ​។ ​ហេតុការណ៍​ឃាត់ខ្លួនជនសង្ស័យខាងលើនេះ​​បានធ្វើ​ឡើង​នៅ​ក្នុង​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ កាលពី​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៦​ ។ ​ជនសង្ស័យ​ទាំង​០៤​នាក់ ... Read More »

លោក ហ៊ុន ម៉ានី ៖ «ភូមិរង់ចាំ» គឺជាភូមិថ្មីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៦ ដើម្បីផ្តល់ទីជម្រកបណ្តោះអាសន្នសមរម្យ និងមានសុវត្ថិភាព ជូនគ្រួសារប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើម

ខេត្តបន្ទាយមានជ័យ ៖ «ភូមិរង់ចាំ» គឺជាភូមិថ្មីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៦ ដើម្បីផ្តល់ទីជម្រកបណ្តោះអាសន្នសមរម្យ និងមានសុវត្ថិភាព ជូនគ្រួសារប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើម ព្រមទាំងសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាចាំបាច់ជូនប្រជាពលរដ្ឋ។ នេះជាការបញ្ជាក់ពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ... Read More »

រថយន្តBYDមួយគ្រឿងបើកបរល្បឿនលឿនបានរេចង្កូតទៅបុកថ្មក្បាលស្ពានអាកាស ៥ មករាផ្លូវចុះក្រោមដី បណ្តាលរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសេរីទនើបម៉ាកBYD ក្នុងល្បឿនលឿនទៅបុកនិងថ្មក្បាលស្ពានអាកាស៥ មករា ផ្លូវចុះក្រោមដី បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែកញ្ញាឆ្នាំ ២០២៦ នៅតាមបណ្ដោយផ្លូវ២៨៩ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ... Read More »

ម្ចាស់ផ្ទះមិននៅ ស្រាប់តែឆ្លងចរន្តអគ្គិសនីឆេះផ្ទះល្វែង០១ខ្នងនៅបុរីឡាយគង់ ខូចខាតសម្ភារៈជាច្រេីន

    ភ្នំពេញ ៖ អគ្គីភ័យមួយបានឆាបឆេះផ្ទះល្វែងមួយខ្នង បណ្ដាលឲ្យខូចខាតសម្ភារ:ជាច្រេីន បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរចុះអន្តរាគមន៍បាញ់ទឹកពន្លត់នាវេលាម៉ោង ១១:៤៩នាទីព្រឹក ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចក្នុងបុរីឡាយគង់ ផ្ទះលេខ៤ ផ្លូវបេតុង ... Read More »

ជិះម៉ូតូចាប់ហ្វ្រ័ងដួលចូលក្រោមរថយន្តដឹកប្រេងកិនស្លាប់ភ្លាមៗ

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូអកសឺជាមួយរថយន្តចតខាងមុខចាប់ហ្វ្រ័ងបង្ខំដួលចូលក្រមកង់រថយន្តដឹកប្រេងមួយគ្រឿងទៀតបណ្តាលឲ្យកិនស្លាប់ភ្លាមៗ។  ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅផ្លូវបេតុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។  ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ ភេទប្រុសវ័យប្រហែល៦០ឆ្នាំជាង។  ចំណែកអ្នកបេីកបររថយន្តដឹកប្រេងឈ្មោះសារិន សារ៉ន ភេទប្រុសអាយុ៣១ ... Read More »

ជាង៣ឆ្នាំមកនេះ អគ្គនាយកដ្ឋានពន្ធនាគារ ផ្តល់សេវាសុខភាពជនជាប់ឃុំជាង១លានករណី និងបណ្តុះបណ្តាលទណ្ឌិតជាង ១ម៉ឺន៧ពាន់នាក់!

អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានផ្តល់សេវាសុខភាពព្យាបាលដល់ជនជាប់ឃុំទូទាំងប្រទេសសរុបចំនួន១.៤០២.៥១៧ករណី ក្នុងនោះព្យាបាលនៅប៉ុស្តិ៍សុខភាពពន្ធនាគារ មាន១.៣៩៤.៩៩១ករណី និងបញ្ជូនទៅព្យាបាលនៅខាងក្រៅមាន ៧.៥២៦ករណី។ នេះបើតាមរបាយការណ៍ដែលក្រសួងមហាផ្ទៃបានកត់ត្រាទុកចាប់ពីដើមឆ្នាំ២០២៣មកដល់ពាក់កណ្ដាលឆ្នាំ២០២៦។ ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានពន្ធនាគារ ក៏បន្តការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈជនជាប់ឃុំជាប្រចាំ ដោយជាលទ្ធផលមានទណ្ឌិតសរុប១៧.៧១៤នាក់ (ស្ត្រី ២.៤៤៨នាក់) ទទួលបានការបណ្ដុះបណ្ដាលនិងមុខរបរសម្រាប់ចិញ្ចឹមជីវិតក្រោយពេលដោះលែង ខណៈអ្នកជាប់ឃុំផ្សេងទៀត ... Read More »

សេចក្តីបំភ្លឺព័ត៌មានចំពោះការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តពាក់ផ្លាកលេខរដ្ឋបត់ឆ្វេងលឿនបុកម៉ូតូ០១គ្រឿងបណ្តាលឲ្យរងបួសបាក់ជើង

ភ្នំពេញ:នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានសេចក្តីបំភ្លឺព័ត៌មានចំពោះការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តពាក់ផ្លាកលេខរដ្ឋបត់ឆ្វេងលឿនបុកម៉ូតូ០១គ្រឿងបណ្តាលឲ្យរងបួសបាក់ជើង ចំណែកអ្នកបើករថយន្តដើរចេញ ពីកន្លែងកើតហេតុ ហើយដើរចូលក្នុងបុរីបាត់ដោយទុករថយន្តចោលនៅកន្លែងកើតហេតុ ស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមបញ្ជាក់ជូនថា: ... Read More »

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង យ៉ាងសន្ធោសន្ធៅ​នៅចំណុចបុរីម៉នដានី​ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល

ភ្នំពេញ÷ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង យ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង០០នាទីយប់រំលងអាធ្រាត​ ឈានចូលថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ដែលស្ថិតនៅចំណុចបុរីម៉នដានី​ គំរោង១០​ ផ្ទះលេខA១៧០​ ផ្លូវលេខ២០​ ភូមិតាអិន ... Read More »

សមត្ថកិច្ចជំនាញបង្រ្កាបករណីឆបោកប្រាក់តាមបណ្ដាញសង្គម ក្រោមរូបភាពលួងលោមស្នេហា

ភ្នំពេញ÷តាមបញ្ជាដឹកនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី  ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់តាមបណ្ដាញសង្គម ក្រោមរូបភាពលួងលោមស្នេហា។ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ... Read More »

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យ ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បានចំនួន០១ទីតាំង រកឃើញជនជាតិវៀតណាម ចំនួន១០នាក់ ស្រី០៤នាក់នៅក្រុងបាវិត

ខេត្តស្វាយរៀង:កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យ ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បានចំនួន០១ទីតាំង រកឃើញជនជាតិវៀតណាម ចំនួន១០នាក់ ស្រី០៤នាក់ នៅក្រុងបាវិត។ សមត្ថកិច្ចបញ្ជាក់ថា នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ... Read More »