ខេត្តកណ្តាល៖សមត្ថកិច្ចប៉ុស្តិ៍កំពង់ស្វាយបានឃាត់ខ្លួនជនសង្ស័យ ០២នាក់បងប្អូនបង្កើត ពាក់ព័ន្ធជួញដូរនឹងប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន (ម៉ាទឹកកក)។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃសុក្រ ៧កើត ខែ ភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១.១០នាទីយប់អាធ្រាត្រនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ កាក់ កង ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
២-ឈ្មោះ កាក់ កែម ភេទប្រុសអាយុ១៨ឆ្នាំ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
៣- ឈ្មោះ ធឿន ចាន់ធា (ថន) ភេទប្រុស អាយុ៣៤ឆ្នាំ មានទីនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ត កណ្តាល (រត់គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន៖
១/ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០២កញ្ចប់តូច ទំងន់(០,៧១ក្រាម)
២/សម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន
៣/ទូរស័ព្ទដៃម៉ាក lphone ចំនួន ០២គ្រឿង (ខូច០១គ្រឿង)។
នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ សហការជាមួយប្រជាការពារបានដេីរល្បាតនៅក្នុងមូលដ្ឋាន ឃុំកំពង់ស្វាយដល់ចំណុចទ្វារទឹកឃុំគគីរ ស្ថិតនៅភូមិកំពង់ស្វាយក៏ឃើញជនសង្សយ័កំពុងនាំគ្នាឈរនៅលើផ្លូវជិតរោងម០១កន្លែងដែលគេទុកចោល។ ដោយមានការសង្ស័យកម្លាំងក៏បានឈប់ម៉ូតូរួចចុះសួរនាំនិងត្រួតពិនិត្យស្រាប់ តែពេលនោះឈ្មោះ ធឿន ចាន់ថន ភេទប្រុស ឃើញកម្លាំងក៏បានរត់គេចខ្លួនបាត់ ហើយបានឃាត់ខ្លួន ឈ្មោះ កាក់ កង ភេទប្រុស និងឈ្មោះ កាក់ កែម ភេទ ប្រុស ដែលនៅឈរនៅកន្លែងដដែល។
នៅពេលនោះកម្លាំងសមត្ថកិច្ចធ្វើការឆែកឆេរទៅលើជនសង្ស័យទាំង០២នាក់ ហើយប្រទះឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០២កញ្ចប់តូច និងសម្ភារៈប្រើប្រាស់ថ្នាំញៀន ០១ចំនួនទៀតនៅជិតខ្លួនឈ្មោះ កាក់ កង ភេទប្រុសនិងឈ្មោះ កាក់ កែម ភេទប្រុស កំពុងឈរចំងាយប្រហែល១ម៉ែត្រកន្លះពីខ្លួននៅក្នុងកញ្ចប់បារី Fine ចំនួន០២កញ្ចប់បោះនៅលើដី បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយដើម្បីធ្វើការសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ កាក់ កង បានសារភាពថាថ្នាំញៀន(ម៉ាទឹកកក)ចំនួន០២កញ្ចប់ខាងលេីនេះ ជារបស់ឈ្មោះ ធឿន ចាន់ថន ភេទ ប្រុស ដែលរត់គេចខ្លួនទៅនោះ ព្រោះកាលពីល្ងាចម៉ោងប្រហែល១៨នឹង០០នាទី ឈ្មោះ ធឿន ចាន់ធា (ថន) ភេទប្រុស បានប្រើខ្លួនឱ្យយកថ្នាំញៀននោះឱ្យគេនៅភូមិអង្គរជយ័ ឃុំបន្ទាយដែក ក្នុង០១កញ្ចប់ ៥០០០០ រៀល តែមិនបានយកទៅទេព្រោះយប់ពេក។ កន្លងមកឈ្មោះកាក់ កង ធ្លាប់យកថ្នាំញៀនឱ្យគេចំនួន ១០ដង រួចមកហើយដែលឈ្មោះ ធឿន ចាន់ធា (ថន) ភេទប្រុស ប្រើយកទៅឱ្យគេ ចំណែកឈ្មោះ កាក់ កែម ភេទប្រុស មិនដែលធ្លាប់ចែកចាយទេ ទើបមកប្រើប្រាស់ជាមួយបងបង្កើតនឹងឈ្មោះ ធឿន ចាន់ធា (ថន) លើកទី០១ មុនពេលសមត្ថកិច្ចប៉ុស្ត៏កំពង់ស្វាយចុះទៅដល់។
ក្រោយសួរនាំរួចជនសង្សយ័ទាំង២នាក់រួមជាមួយវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច