ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ០១គ្រឿង

ចែករំលែក៖

 

ភ្នំពេញ÷នៅព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៦នេះមន្ត្រីនគរបាលខណ្ឌចំការមនបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ០១គ្រឿង។

នៅថ្ងៃទី ១៩ខែកញ្ញា២០២៦ វេលាម៉ោង ១១ និង ០០នាទី​ កម្លាំង​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ បានសហការជាមួយ​កម្លាំង​ផ្នែក​ព្រហ្មនៃអធិការដ្ឋាននគរបាលទណ្ឌ​ខណ្ឌ​ចំការមន​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន០១នាក់ នៅចំណុចផ្ទះជួល ផ្លូវ៩៧ ក្រុម៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ។ 

ស្ដីអំពី ករណី​លួច​ម៉ូតូ​ ចំនួន​០១គ្រឿង​ ម៉ាក​និច​ ពណ៌​ក្រហម​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ MS-3750 កាល​ពី​ថ្ងៃ​ទី​ ០៥.០៩.២០២៦​  វេលា​ម៉ោង​ ១១និង​០០នាទី​ ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ នាវ សម្បត្តិ  ហៅប្រុសតូច អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវ២១៧ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរសន្តិសុខ (មានសារធាតុញៀន) ។

សម្ភារៈដកហូត ៖

– ម៉ូតូចំនួន០១គ្រឿង ម៉ាកHONDA C125 ពណ៌ខ្មៅ សេរី២០២៦ ពាក់ផ្លាកលេខភ្នំពេញ 1MR-6321 ។ 

-ទូរស័ព្ទចំនួន០១គ្រឿង ម៉ាកI PHONE 7 ពណ៌ខ្មៅ ស៊ីមលេខ ០៩៦ ២១៩ ៨៨៩។

បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


ចែករំលែក៖