ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ជោគជ័យដ៏ធំធេងនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា គឺជាបរាជ័យដ៏អាម៉ាស់របស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលតែងតែចាំតែខ្ទាស់ដល់ដំណើរការប្រជុំកំពូលហ្វ្រង់កូហ្វូនី?

២- អនុទិន ប្រែទៅជាឡប់សតិបែរជាចងកំហឹងនឹងជនបរទេសដែលត្រូវចោទថាកេងប្រវ័ញ្ចលើសៀម  តែប៉ុណ្ណេះ សៀមត្រូវខាតបង់ភ្ញៀវទេសចរណ៍បរទេសមិនតិចទេ?

៣- មុខសញ្ញាជនបរទេសដែលអនុទិនចងកំហឹង រួមមានរុស្ស៊ី ចិន អ៊ីស្ត្រាអែល។ ល។

៤- នៅពេលខឹងខ្លាំងលើជនជាតិចិន អនុទិនលែងគិតថាចិនជាបងប្អូនគ្រួសារតែមួយដូចមុនទៀតហើយ?

៥- មូលហេតុដែលប៉ូលីសICE ចាប់ខ្លួនអាក្របីឡើងក ដោយសាវាទទួលបាបកម្ម និងដោយសារវាបោកអាមេរិក ចូលទៅសហរដ្ឋអាមេរិកដោយវីសារទេសចរណ៍ដែលគ្មានសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍តែបែរជាគៀចនៅមិនត្រឡប់មកកម្ពុជាវិញ?

៦- អាក្របីខ្មៅឡើងកជាសង្ឃតែអត់ដឹងបាបបុណ្យ វាប្រព្រឹត្តមុសាវាទ និងជេរប្រមាថគេឯង?

៧- នាបច្ចុប្បន្ននេះពិភពលោកទាមទារឲ្យមានការដោះស្រាយបញ្ហាដោយពហុភាគី តែសៀមដើរបញ្ច្រាស់ទិសគឺទាមទារឲ្យមានតែទ្វេរភាគីក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា?

៨- បើសៀមពិតជាមានឆន្ទៈចង់ដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា មិនមែនសៀមលុបចោលអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១ទេ?

៩- សៀមមានគំនិតមិនល្អជាមួយកម្ពុជា សៀមថាចង់បានចរចាទ្វេរភាគីគឺសៀមចង់ព្យាពេលនិងអូសបន្លាយបញ្ហាក្នុងមហិច្ឆតាលេបទឹកដីកម្ពុជា?

១០- គំនិតប្រកបដោយពុតត្បុតរបស់សៀមត្រូវបានពិភពលោកដឹងអស់ហើយ សៀមមិនអាចសម្រេចបានតាមមហិច្ឆតាខ្លួនទេ៕


ដោយ ៖ លោក សុខ ឥសាន


ចែករំលែក៖