ព័ត៌មានទាន់ហេតុការណ៍៖

សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! យុវជនពីនាក់ជិះម៉ូតូក្នុងលុបឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកជាមួយរថយន្ត prius ពេញទំហឹងបណ្តាលឲ្យធ្ងន់ទាំងពីនាក់

ចែករំលែក៖

 

ភ្នំពេញ៖ យុវជនពីនាក់បានរងរបួសធ្ងន់ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារពួកគេបានជិះម៉ូតូក្នុងល្បឿនលឿនហើយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកនិងរថយន្ត prius ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងម្ខាងទាំងពីនាក់តែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី ២០ ខែកញ្ញាឆ្នាំ២០២៦។ នៅតាមបណ្ដោយផ្លូវ៥៦៦ កែងនឹងផ្លូវ៣១៧ ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញយុវជនពីរនាក់ជិះម៉ូតូហុង១គ្រឿងម៉ាកហុងដាឌ្រីមពាក់ស្លាកលេខភ្នំពេញ1LH-3720 បើកបរតាមបណ្តោយផ្លូវខាងលើក្នុងល្បឿងលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកជាមួយនិងរថយន្ត prius ពាក់ស្លាកលេខភ្នំពេញBK-9432នៅត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹងបណ្ដាលឲ្យយុវជនរងខាងលើរបួសធ្ងន់បាក់ជើងម្ខាងទាំងពីនាក់តែម្តង ដោយឡែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាដំណំ។

ក្រោយកើតហេតុយុវជនទាំងពីរនាក់ដែលរងរបួសបាក់ជើងខាងឆ្វេងទាំងពីរនាក់ត្រូវបានរថយន្តសាមុយដឹកយកទៅគ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សីហា សែនសុខ


ចែករំលែក៖