ភ្នំពេញ:៖ ជនសង្ស័យម្នាក់ដែលចាប់រំលោភកូនស្រីបង្កេីតរបស់ខ្លួនបានសម្រេច និងត្រូវសមត្ថកិច្ចឃាត់ខ្លួន បានសម្រេចចិត្តចង ក សម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំឃាំងនៅក្នុងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៤ខែមេសា ឆ្នាំ២០២០ នៅសង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គួររំលឹកថា ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ធ្វើការឃាត់ខ្លួននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ តាមពាក្យបណ្តឹងរបស់ប្រធានអង្គការស្គុតដែលកូនស្រីបង្កើតរបស់ជនសង្ស័យបានរៀបរាប់ប្រាប់បុគ្គលិករបស់អង្គការស្គុតថា ឪពុករបស់ខ្លួនបានចាប់រំលោភនាងបានសម្រេច២ដងមកហើយ។
ក្រោយពេលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកមកសាកសួរតាមចម្លើយរបស់ឪពុកតិរិច្ឆានខាងលើបានសារភាពថារូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់ខ្លួនពិតប្រាកដមែន។
បន្ទាប់ពីជនសង្ស័យបានសារភាពចម្លើយរួចរាល់សមត្ថកិច្ចក៏បានកសាងសុំនុំរឿងចាត់ការតាមនិតិវិធី។
ដោយសារជនសង្ស័យមានការខ្មាស់អៀននិងទង្វើររបស់ខ្លួនដែលធ្វើមកលើកូនស្រីបង្កើតរបស់ខ្លួនបែបនេះទើបជនសង្ស័យបានសម្រេចចិត្តចង ក សម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំងតែម្តង ។
ក្រោយពេលកើតហេតុកម្លាំងការិយាល័យកោសល្យវិច័យស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចុះមកពិនិត្យសពនៅក្នុងបន្ទប់ឃុំឃាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២។
ក្រោយពីពិនិត្យសពជនសង្ស័យខាងលើនេះរួចមក សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថាសពជនសង្ស័យខាងលើនេះពិតជាបានធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន។
ជាមួយគ្នានោះ មហាជនទូទៅបានរិះគន់ទៅលេីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ថាដូចជាមានការធ្វេសប្រហេសដែលបណ្ដោយឲ្យមានការចង ក សម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំខ្លួនរបៀបនេះនោះទេ ៕ ដោយ៖ ភារ៉ា ដង្កោ







