ព័ត៌មានទាន់ហេតុការណ៍៖

ស្នេហ៍អូនលុះក្ស័យ! ក្រោយសន្ទនាតាមទូរស័ព្ទ បញ្ចប់ជីវិតដោយខ្សែនីឡុង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ វេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃច័ន្ទ ៦រោច ខែចេត្រ ឈានចូលឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ យុវជនម្នាក់សម្រេចចិត្តបញ្ចប់ជីវិតដោយខ្សែនីឡុង ចងព្យួ.កនឹងធ្នឹមជញ្ជាំងលើផ្ទះបាយដែលគេសន្ថិដ្ឋានជាបឋមអាចទំនងមកពីមានវិបត្តិស្នេហា ។

 ប្រភពពីនគរបាលខាងលើបន្តថា  ហេតុការណ៍យុវជនចិត្តស្រាលធ្វើអត្តឃាតព្រោះតែរឿងស្នេហា បានកើតឡើងត្រង់ចំណុចផ្ទះបាយរបស់ឈ្មោះ ឯម រិន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ(ដែលត្រូវជាឪពុកយុវជនរងគ្រោះ)ស្ថិតក្នួងភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 ប្រភពដដែលបន្តទៀតថា ស្រ្តីជាម្ដាយយុវជនរងគ្រោះរាបរាប់ប្រាប់នគរបាល សពកូនប្រុសរបស់គាត់ឈ្មោះ រិន ចំរើន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតក្នុងភូមិ.ឃុំកើតហេតុ ស្រ្តីជាម្ដាយបន្តថា មុនកើតហេតុឃើញកូនប្រុសនិយាយ និងឆាតលែងតាមទូរស័ព្ទជាមួយនារីឈ្មោះ ណាង បន្ទាប់មកឃើញទឹកមុខខុសធម្មតាប៉ុន្តែគាត់មិនបានចាប់អារម្មណ៍នោះទេ ស្រាប់តែឃើញកូនប្រុសធ្វើបែបនេះទៅហើយ ។

  សមត្ថកិច្ចនគរបាលសហការចុះពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ជាក់ស្ដែង៖ យុវជនរងគ្រោះបានបញ្ចប់ជីវិតដោយខ្សែនីឡុង ពណ៏ស ប្រវែងប្រមាណ ១,០៥ម៉ែត្រ ចងព្យួ.កនឹងធ្នឹមជញ្ជាំងផ្ទះបាយកម្ពស់ប្រមាណ ៣ម៉ែត្រ សាកសពធ្វើកំណត់ត្រឹមត្រូវទើបប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន


ចែករំលែក៖