ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ៖ ណែនាំពលរដ្ឋបង្កើនការប្រុងប្រយ័ត្នក្នុងការទទួលទានអាហារក្រៅផ្ទះ បើមិនចាំបាច់ ជាពិសេសប្រាស្រ័យទាក់ទងគ្នាជិតស្និទ្ធបណ្ដោះអាសន្ន

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងសិស្សានុសិស្សគ្រប់កម្រិតសិក្សា បង្កើនការប្រុងប្រយ័ត្ន ដោយចៀសវាងការទទួលទានអាហារក្រៅផ្ទះ បើមិនចាំបាច់ ជាពិសេសចៀសវាងការទទួលទានអាហារ និងប្រាស្រ័យទាក់ទងជិតស្និទ្ធម្តុំសង្កាត់បឹងកេងកង១ សិន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំខាងលើនេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងសុខាភិបាល កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា មានករណីវិជ្ជមានកូវីដ-១៩ ថ្មី ០២នាក់ ស្នាក់នៅបន្ទប់មួយ (Apartment) នៅផ្លូវលេខ ៣០២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្រុមការងារក្រសួងសុខាភិបាល កំពុងបំពេញការងារយ៉ាងយកចិត្តទុកដាក់ និងតាមរកអ្នកទាក់ទងផ្ទាល់ និងប្រយោលជាមួយករណីវិជ្ជមានកូវីដ-១៩ ថ្មីបន្តទៀត ។

គួរបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ សម្រាប់​អ្នក​ជា​សះស្បើយឡើងដល់៩១នាក់ ក្នុងចំណោមអ្នកឆ្លង ១២២នាក់ ៕ ស តារា


ចែករំលែក៖