ព័ត៌មានទាន់ហេតុការណ៍៖

ស្ទីលថ្មី​បង្កប់ខ្លួនក្នុងទ្រុងឡានធុនធំដេីម្បីឆ្លងខេត្ត សមត្ថកិច្ចឃាត់បានមនុស្ស៤៨នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖​ នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៣​ ខែមេសា​ ឆ្នាំ២០២០​ ​កម្លាំង​អ.ហ​ ស្រុកកំពង់សីលា​នឹងកម្លាំង​អ.ហ​ស្នាក់ការសន្តិសុខ​៤០២​ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព​រដ្ឋបាលស្រុកកំពង់សីលា ប្រចាំការចំណុចគីឡូម៉ែត្រ​លេខ​១៤១​ ចំណុចផ្លូវបំបែកស្រែអំបិល(ផ្លូវជាតិលេខ៤៨)​ក្នុង​ភូមិ​ចំការហ្លួង​,ឃុំចំការហ្លួង​,ស្រុក​កំពង់​សីលា​,ខេត្ត​ព្រះសីហនុ​
ជាប់ព្រំប្រទល់ជាមួយ​ស្រុកស្រែ​អំបិល​ខេត្តកោះកុង បានធ្វេីការឃាត់រថយន្តធុនធំទ្រុង​ ​ធ្វេីដំណេីរពីស្រុកបរសេដ្ឋ​ខេត្តកំពង់ស្ពឺ​ ទៅកាន់​ខេត្តកោះកុង​ដែលបានលួចដឹកបង្កប់កម្មករ​ក្នុងទ្រុងឡានចំនួន៤៨នាក់(ស្រី១៧នាក់)​ក្រោយពីឃាត់កងកម្លាំង​បានធ្វេីការណែនាំអោយពួកគាត់នាំគ្នាជិៈឡានដែលគាត់បានជិ:មកអោយវិលត្រឡប់ទៅមូលដ្ឋានរបស់វិញ​ដោយកម្លាំង​អ.ហ​ បានជូនពួកគាត់ទៅដល់ព្រំប្រទល់ខេត្តកំពង់ស្ពឺ៕


ចែករំលែក៖