អាម៉េរិក ៖ ក្រោយមានទាហានម្នាក់ស្លាប់ គិតមកដល់ថ្ងៃទី១៤ ខែមេសានេះ មានជនស៊ីវិលអាមេរិក ដល់ទៅជាង២៣.៥០០នាក់ និងឆ្លងរាលដាលជាង៥៨៥ពាននាក់។ ប៉ុន្តែអ្វីដែលធ្វើឲ្យរដ្ឋភិបាលអាមេរិកបារម្ភខ្លាំងនោះគឺ ទាហានស្លាប់ដោយកូវីដ-១៩ អាចប៉ះពាល់ដល់សិទ្ធអំណាចយោធារបស់អាមរិកនៅលើពិភពលោក។ នៅពេលនេះមាន នាវិកមួយរូបនៅលើនាវាផ្ទុកយន្តហោះ USS Theodore Roosevelt របស់អាមេរិកដំបូងគេបានបាត់បង់ជីវិតដោយសារតែវីរុស COVID-19 ។ សារព័ត៌មាន sputnik ផ្សាយថ្ងៃទី១៤ ខែមេសាថា នាវាផ្ទុកយន្តហោះចម្បាំងរបស់អាមេរិកមួយគ្រឿងនេះ មានអ្នកឆ្លងវីរុស COVID-19 ប្រហែល៦០០នាក់ ហើយកំពុងតែតស៊ូប្រឆាំងអំពីថា តើធ្វើយ៉ាងម៉េចដើម្បីការពារនាវិកប្រហែល៤ពាន់នាក់ផ្សេងទៀតពីការឆ្លងវីរុស ហើយក្លាយជាចំណុចពិភាក្សាថ្នាក់ជាតិផងដែរ ។ ប្រភព USNI News បានដកស្រង់សេចក្តីប្រកាសរបស់កម្លាំងជើងទឹកអាមេរិកផ្សាយកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ថា ការថែទាំវេជ្ជសាស្ត្រជាប្រចាំថ្ងៃទៅលើនាវិករូបនោះ ចាប់ផ្តើមលែងមានប្រសិទ្ធភាពនៅព្រឹកថ្ងៃទី៩ ខែមេសា ។ ប្រភព The Wall Street Journal បានផ្សាយថា នាវិករូបនោះ មានឋានៈតូចតាចនោះទេ ហើយមានអាយុប្រហែល៤០ឆ្នាំ ត្រូវបានប្រកាសថា ទទួលមរណភាពកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅមន្ទីរពេទ្យយោធាជើងទឹក Guam ។ គួរបញ្ជាក់ថា នៅលើនាវាផ្ទុកយន្តហោះអាមេរិក៣គ្រឿងផ្សេងទៀតត្រូវបានរាយការណ៍ថា នាវិកមានឆ្លងវីរុស COVID-19 ដែរ ប៉ុន្តែយ៉ាងណាក៏ដោយ មិនបណ្តាលឲ្យបាត់បង់ជីវិតនោះទេ ៕ ដោយ៖ ធីរីណា