ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ផ្ទះអុជធូបទទួលទេវតាឆ្នាំថ្មីងងុយគេងចូលសម្រាន្តលង់លក់ដឹងខ្លួនភ្លើងឆេះផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្ទះប្រក់សង្ក័សីជញ្ជាំងស្លឹកលាយសង្ក័សី រនាបឫស្សី សរសរឈើរមួយខ្នងដែលមានទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រត្រូវបានអគ្គីភ័យឆាបឆេះគ្មានសល់ខណះដែលម្ចាស់អុជធូបទទួលទេវតាឆ្នាំថ្មីហើយងងុយគេងចូលសម្រាន្តលង់លក់។

ហេតុការណ៏នេះបានកើតឡើងកាលពី ម៉ោង១០និង១៥នាទីយប់ ថ្ងែទី១៣ខែមេសាឆ្នាំ២០២០ស្ថិតនៅភូមិត្រពាំងធ្លកខាងត្បូងឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះសេង វង់ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករមានប្រពន្ធឈ្មោះ ឡុង ចន អាយុ៥៧ឆ្នាំ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។

ចំពោះសម្ភារះទ្រព្យសម្បត្តិដែលរងការឆាបឆេះរួមមានម៉ូតូ២គ្រឿងម៉ាកហុងដាសេ១២៥ ព៌ណខ្មៅសេរីឆ្នាំ២០១៥ ១គ្រឿងនិងម៉ូតូម៉ាក គុប៥០ ព៌ណស្លែ ១គ្រឿងកង់៣គ្រឿងស្រូវ ៧០០គីឡូអង្ករ ១០៥គីឡូប្រាក់ ៥០០,០០០រៀល មាស៤ជីកន្លះខោអាវ ៣០កំប្លេចាន២០ ឆ្នាំង៦ កន្ទេល៦ មុង៣ ភួយ៥ ខ្នើយ៥ទូរដាក់ខោអាវ១ទូរទស្សន៍២សូឡា១អាគុយ១គ្រឿងនិងទូរស័ព្ទ១។

តាមម្ចាស់ផ្ទះបានរៀបរាប់ទាំងទឹកភ្នែកមូលហេតុដែលបណ្ដាលអោយអគ្គីភ័យឆាបឆេះគ្មានសល់ខណះដែលរូបគាត់ជាម្ចាស់អុជធូបទទួលទេវតាឆ្នាំថ្មីហើយងងុយគេងចូលសម្រាន្តលង់លក់ពេលដឹងខ្លួនភ្លើងឆាបឆេះឡើងបង្កការភ្ញាក់ផ្អើលនាំគ្នាស្រែកហៅអ្នកភូមិជួយពន្លត់ប៉ុន្តែដោយភ្លើងឆេះពេញក្រមុំមិនអាចគ្រប់គ្រងស្ថានការណ៏បាន។

សមត្ថកិច្ចបានបញ្ជាក់ថាអគ្គីភ័យដែលបណ្ដាលអោយឆេះផ្ទះនេះមិនបង្កអោយមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេខណះឆេះអស់ទ្រព្យសម្បត្តិអស់មួយចំនួនធំរួមទាំងម៉ូតូ២គ្រឿងនិងកង់៣គ្រឿងផងដែរ។ដោយ៖យឹម សុថាន


ចែករំលែក៖