ព័ត៌មានទាន់ហេតុការណ៍៖

បំពុលសត្វឆ្កែលួចម៉ូតូ ១គ្រឿងជិះគេចបាត់សមត្ថកិច្ចកំពុងស្រាវជ្រាវ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្រុមចោរធ្វើសកម្មភាពបំពុលសត្វឆ្កែប្រជាពលរដ្ឋងាប់ ១ក្បាល រួចលួចយកម៉ូតូ ១គ្រឿងជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈមានការស្ងប់ស្ងាត់មួយរយៈធំនាកន្លងមក ។

 ហេតុការណ៍ចោរកម្មបំពុលសត្វលួចយកម៉ូតូខាងលើ គេអត់ដឹងកើតហេតុនៅវេលាម៉ោងប៉ុន្មាននោះទេ ប៉ុន្តែបានបង្កការភ្ញាក់ផ្អើលឡើងនៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចក្បែជណ្ដើផ្ទះរបស់ឈ្មោះ ទូច សុឹង ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នួងភូមិជង្រុក ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

 ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបង្ហើបថា ម៉ូតូ ១គ្រឿងដែលជាកម្មសិទ្ធិដូចមានក្នុងប័ណ្ណសំគាល់នៃរូបថតម៉ាក វ៉េវអាល់ហ្វា សេរីឆ្នាំ២០១៩ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1J 5071 លេខម៉ាសុីន 0003112 ME និងលេខតួ ME 0003112 ។

 ប្រភពដដែលខាងលើបន្តទៀតថា ម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ច ម៉ូតូដែលក្រុមចោរធ្វើសកម្មភាពបំពុលសត្វឆ្កែរួចលួចយកទៅបាត់នោះ គាត់ដាក់ក្បែរជណ្ដើរផ្ទះប៉ុន្តែគេមិនបានបញ្ជាក់ចាក់សោរឬអត់នោះទេ លុះភ្លឺឡើងទើបដឹងបាត់ម៉ូតូ និងឃើញសត្វឆ្កែងាប់អស់ ១ក្បាលដែរនោះ ករណីចោរកម្មនេះដែរគេឃើញសមត្ថកិច្ចសហការ ចុះពិនិត្យហើយបានត្រឹមប្រាប់នឹងបន្តធ្វើការស្រាវជ្រាវ ទោសយ៉ាងណាក្ដី៖ គេសង្កេតឃើញប្រជាពលរដ្ឋនៅតំបន់ទីដាច់ស្រយាលមានការធ្វេសប្រហែសច្រើន បញ្ហាទុកដាក់ទ្រព្យសម្បត្តិ កុំភ្លេច! ពាក់ចាស់ពោលថា ប្រហែសបាត់.ប្រយ័ត្នគង់ ៕ បុឹម ពិន


ចែករំលែក៖