កូវីដ-១៩បានធ្វើឲ្យវិស័យឧស្សាហកម្ម ស្ទើតែទាំងអស់នៅលើពិភពលោក ត្រូវ ជាប់គាំង ដោយសាតែ ដាក់ប្រទេសក្នុងគ្រាអាសន្ន។ តំបន់អឺរ៉ុបនិងអាមេរិក រងគ្រោះខ្លាំងជាងគេដោយមានចំនួនអ្នកឆ្លងកូវីដ និងស្លាប់ច្រើនជាងគេ។
ប៉ុន្តែនៅមានវិស័យតែមួយគត់ដែលត្រូវធ្វើការទាំងយប់ទាំងថ្ងៃនោះគឺ ឧស្សាហកម្មមឈូស នៅអឺរ៉ុប ពិសេសគឺនៅបារាំង កម្មករធ្វើការថែមម៉ោង ពីព្រោះកំណើនស្លាប់អ្នកជំងឺ COVID-19 កើនឡើងខ្ពស់។
កន្លែងផលិតមឈូសមួយស្ថិតនៅខាងកើតរបស់ប្រទេសបារាំង ក្រុមកម្មករបម្រើការ តម្រូវឲ្យធ្វើការថែមម៉ោង ខណៈទីផ្សារមឈូសនៅអឺរ៉ុប មានការកើនឡើងខ្លាំង ។ វាជារឿងដ៏ក្រៀមក្រំបំផុត ខណៈអ្នកជំងឺ COVID-19 ស្លាប់កើនឡើងជាបន្តបន្ទាប់ មិនថា នៅក្នុងប្រទេសបារាំងប៉ុណ្ណោះទេ ពាសពេញតំបន់អឺរ៉ុប និងជុំវិញពិភពលោកផងដែរ ។
លោក Emmanuel Garret អគ្គនាយករោងចក្រផលិតមឈូសបានបញ្ជាក់ថា «ដោយសារតែជំងឺរាតត្បាត យើងសម្រេចផលិតមឈូស៤ប្រភេទប៉ុណ្ណោះ, បច្ចុប្បន្ននេះ កម្មករធ្វើការថែមម៉ោងដើម្បីបំពេញតាមតម្រូវការទីផ្សារ»។ ជាធម្មតាពីមុនមក ឧស្សាហកម្មមឈូសនេះ ធ្វើមឈូស១៥ប្រភេទលក់នៅលើទីផ្សារ។
តាមគេហទំព័រWikipedia ថ្ងៃទី១២ ខែមេសា បានផ្សាយថានៅប្រទេសបារាំង វីរុស COVID-19 ឆ្លងលើមនុស្សសរុប ៩៣ ៧៩០ នាក់ ក្នុងនោះ បាត់បង់ជីវិត ១៣ ៨៣២នាក់ និង២៦ ៣៩១នាក់ជាសះស្បើយ ៕