ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ រកឃើញហើយសាកសពក្មេងស្រីរងគ្រោះដែលលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្មេងស្រីរងគ្រោះដែលលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ កាលពីរសៀលម្សិលមិញ បានស្លាប់ហើយ ក្រោយក្រុមអូបរ័សង្គ្រោះរបស់លោកឧកញ៉ាទៀ វិចិត្រ បានរកឃើញសាកសពនៅចំណុចសមុទ្រអូរត្រេះ២ វេលាម៉ោងជាង១០ព្រឹកថ្ងៃ១៥មេសា២០២០នេះ ។ សូមបញ្ជាក់ថា ក្រោយលង់ទឹកបាត់ខ្លួនក្មេងស្រីនេះ ក្រុមសង្គ្រោះស្មគ្រ័ចិត្ត ក្នុងនោះមានទាំងក្រុមការងារសប្បុរសធម៍របស់លោកឧកញ៉ាទៀ វិចិត្រផងបានចេញអូបរ័ល្បឿនលឿន ជួយតាមស្វែងរកក្នុងបំណងក្រែងអាចជួយរក្សាអាយុជីវិតបាន ប៉ុន្តែឥឡូវនេះក្មេងស្រីរងគ្រោះបានស្លាប់ហើយ។
  ក្មេងស្រីរងគ្រោះឈ្មោះហ៊ុន ម៉េងហរ័ អាយុ១៣ឆ្នាំ សិស្សសាលាអូរ២ក្រុងព្រះសីហនុ បានបាត់ខ្លួនក្រោយលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ ពេលមកលេងទឹកសមុទ្រជាមួយក្រុមគ្រួសារកាលពីរសៀលថ្ងៃ១៤មេសា២០២០។
  ក្មេងស្រីរងគ្រោះមានម្តាយឈ្មោះ បុណ្យ សុខ លីម ឳពុកឈ្មោះ អ៊ុយ ហ៊ុន បច្ចុប្បន្ន រស់នៅ ក្រុម១៩ ភូមិ៣សង្កាត់លេខ៤ក្រុងព្រះសីហនុ
 ក្មេងស្រីរងគ្រោះបានលង់ទឹកបាត់ខ្លួន ក្រោយពេលចូលទៅជួយក្មេងផ្សេងទៀតដែលបំរុងលង់ទឹក ដោយបានដោះអាវពោងពីខ្លួនបោះទៅអោយក្មេងនោះ ចៃដន្យអាក្រក់រលកសមុទ្របានវាយផ្ទប់មកដល់ បណ្តាលអោយក្មេងស្រីចិត្តល្អរូបនេះលិចបាត់ទៅក្នុងទឹកសមុទ្រតែម្តង៕ដោយ៖ឆ្លាម សមុទ្រ

ចែករំលែក៖