ព័ត៌មានទាន់ហេតុការណ៍៖

ផែនដីច្របូកច្របល់ដោយកូវីដ-១៩ សូម្បីតែឥន្ធនូក៏បញ្ច្រាស់ជើងដែរ

ចែករំលែក៖

ពិភពលោក៖ ប្លែកៗ នៅលើពិភពលោក មានគ្រប់សណ្ឋានទាំងអស់ដែលមនុស្ស នឹកស្មានមិនដល់។ តាំងពីដើមមក មិនដែលមានរឿងរ៉ាវ ឥន្ធនូ បញ្ច្រាស់ជើងឡើងលើនោះឡើយ។ ប៉ុន្តែនៅក្នុងឆ្នាំ២០២០នេះ មានឥន្ធនូ បញ្ច្រាស់ ត្រូវបានគេមើលឃើញនៅក្នុងដែនអាកាស Yorkshire ប្រទេសអង់គ្លេស។
សារព័ត៌មាន BBC នៅថ្ងៃទី១៥ខែមេសា បានផ្សាយថា ឥន្ធនូបញ្ច្រាស់ មានឈ្មោះវិទ្យាសាស្ត្រថា circumzenithal arc ។ ប៉ុន្តែឥន្ធនូ បញ្ច្រាស់ បែបនេះគឺតែងតែកើតឡើង ក្នុងរយៈពេលខ្លីបំផុត មិនដូចជាឥន្ធនូធម្មតានោះឡើយ ទាំងនោះហើយទើបយើងមើលមិនឃើញ។
ស្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ដែលជាគ្រូបង្រៀនមធ្យោមសិក្សា Glusburn នៅជិត Keighley ជាអ្នកមើលឃើញ ឥន្ធនូ ខាងលើ ហើយបានបង្ហាញដល់ សិស្ស ពីអភូតហេតុដ៏កម្រខាងលើ។ សិស្ស ទាំងអស់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិនធ្លាប់បានឃើញនោះឡើយ។
សារព័ត៌មាន The Sun បានផ្សាយថា៖ ឥន្ធនូ បញ្ច្រាស់ ត្រូវបានគេចាត់ទុក ថាជាស្នាមញញឹមនៅលើមេឃ នឹងនាំមកនូវសេចក្តីសុខ ដល់ពលរដ្ឋក្នុងពេលឆាប់ៗខាងមុខ ឆ្លងផុតដំណាក់កាល ទុក្ខសោកបង្កឡើងដោយកូវីដ-19៕ដោយ៖ ធី រីណា


ចែករំលែក៖