ភ្នំពេញ៖ រហូតម៉ោង ៩ព្រឹក ថ្ងៃទី ១៥ មេសា ២០២០ យេីងពុំរកឃេីញអ្នកជំងឺ COVID-19 ករណីថ្មី ជាសរុបប្រទេសយេីងមានចំនួន ១២២ករណី ដដែល និង ៥ករណីជាសះស្បេីយ សរុប ៩៦នាក់ ស្លាប់គ្មាន ។ ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ។ ក្នុងករណីសង្ស័យមានជំងឺ សូមពិគ្រោះជំងឺនៅមន្ទីរពេទ្យឬទាក់ទងលេខ ១១៥ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥