ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Sor Dara

ណាហ្គាខប ជាប់ក្នុងបញ្ជីក្រុមហ៊ុនល្អបំផុតទាំង ១០០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៥ របស់ស្ថាប័ន Fortune​ចំណាត់ថ្នាក់ដ៏មានកិត្យានុភាពនេះ បង្ហាញពីភាពជាអ្នកដឹកនាំរបស់ណាហ្គាខបក្នុងនាមជានិយោជកឆ្នើមជាងគេ និងក្រុមហ៊ុនសំខាន់ដែលចូលរួមអភិវឌ្ឍប្រទេសកម្ពុជា

ភ្នំពេញ៖ ណាហ្គាខប លីមីធីត (“ណាហ្គាខប” ឬ “ក្រុមហ៊ុន” លេខកូដផ្សារមូលបត្រហុងកុង ៣៩១៨) ដែលជាមណ្ឌលកម្សាន្តចម្រុះឈានមុខគេមួយប្រចាំតំបន់ទន្លេមេគង្គ ថ្ងៃនេះសូមប្រកាសអំពីការដាក់បញ្ចូលរបស់ខ្លួនទៅក្នុងបញ្ជីក្រុមហ៊ុនល្អបំផុតទាំង ១០០ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ដែលវាយតម្លៃដោយស្ថាប័ន Fortune ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក។ មានចំណាត់ថ្នាក់លេខ៤៦ ... Read More »

ណាហ្គាវើលដ៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡាដំណើរការកម្មវិធីសាលារៀន និងបរិស្ថានបៃតងលើកទីពីរ

ភ្នំពេញ៖ ណាហ្គាវើលដ៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានដំណើរការ “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង” លើកទីពីរដែលជាការប្រកួតប្រជែងរយៈពេល ៨ ខែដែលផ្តោតទៅលើការគ្រប់គ្រង និងការកែច្នៃសំណល់ឡើងវិញ។ កម្មវិធីនេះដែលដឹកនាំដោយណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកនិរន្តរភាព និងទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការធ្វើឱ្យប្រទេសកម្ពុជាកាន់តែស្រស់បំព្រងដោយលើកទឹកចិត្តសិស្សានុសិស្សចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសាលារៀនរបស់ពួកគេឱ្យស្អាត។ ... Read More »

ណាហ្គាវើលដ៍ សម្ពោធជាផ្លូវការពិព័រណ៍ “ស្រមោលស្បែកធំ” ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ

ភ្នំពេញ៖ ណាហ្គាវើលដ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ បង្កើតគំនិតផ្តួចផ្តើមរៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ” ឬហៅថា “ពិព័រណ៍ស្រមោលស្បែកធំ” ដើម្បីចូលរួមអបអរដល់កេរដំណែល ១០០០ ឆ្នាំនៃស្បែកធំ និងសាទរដល់ខួបលើកទី២០ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ពិធីសម្ពោធពិព័រណ៍នៅណាហ្គាវើលដ៍ទី១នេះ ... Read More »

ណាហ្គាវើលដ៍ ត្រូវបានទទួលស្គាល់ជាកន្លែងធ្វើការល្អបំផុតមួយដោយស្ថាប័ន Great Place to Work®

ភ្នំពេញ៖ នៅណាហ្គាវើលដ៍ សេវាកម្មបដិសណ្ឋារកិច្ចល្អប្រសើរ កម្មវិធីកម្សាន្តសម្បូរបែប និងម្ហូបដ៏ឈ្ងុយឆ្ងាញ់ កើតចេញពីការប្តេជ្ញាចិត្តរបស់បុគ្គលិករាប់ចាប់ពីបុគ្គលិកផ្នែកការិយាល័យជួរមុខរហូតដល់ចុងភៅ អ្នកសម្តែងសិល្បៈ និងបុគ្គលិកពាក់ព័ន្ធទាំងអស់ដែលគាំទ្រដល់ការប្រតិបត្តិការរបស់ក្រុមហ៊ុន។ វប្បធម៌នេះមិនត្រឹមតែធ្វើឱ្យអតិថិជនទទួលបានបទពិសោធន៍កាន់តែប្រសើរនោះទេប៉ុន្តែថែមទាំងផ្តល់និយមន័យអំពីកន្លែងធ្វើការផងដែរដែលធ្វើឱ្យណាហ្គាវើលដ៍ទទួលបានការបញ្ជាក់ជាកន្លែងធ្វើការដ៏អស្ចារ្យ (Great Place To Work® Certification™) ជាមួយពិន្ទុ ... Read More »

ណាហ្គាវើលដ៍ អបអរសាទរដល់កេរដំណែល ១០០០ ឆ្នាំនៃស្បែកធំ និងខួប២ទសវត្សរ៍នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំរបស់អង្គការយូណេស្កូ

ភ្នំពេញ៖ នៅក្នុងខែវិច្ឆិកានេះ ណាហ្គាវើលដ៍ ដែលជាក្រុមហ៊ុនគាំទ្រយូរអង្វែងដល់សិល្បៈខ្មែរ ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ ៖ បេតិកភណ្ឌពិភពលោកដ៏ពិសិដ្ឋ” ឬហៅថា “ពិព័រណ៍ស្រមោលស្បែកធំ” ដើម្បីចូលរួមអបអរដល់កេរដំណែល ១០០០ ឆ្នាំនៃស្បែកធំ ... Read More »

ណាហ្គាវើលដ៍ ទទួលបានការទទួលស្គាល់ជាកន្លែងធ្វើការល្អបំផុតមួយជាមួយពិន្ទុ Trust Index™ ស្ទើរល្អឥតខ្ចោះ ៩៥% ពីស្ថាប័ន Great Place To Work® Certification™

ភ្នំពេញ៖ ណាហ្គាខប លីមីធីត (“ណាហ្គាខប” ឬ “ក្រុមហ៊ុន” លេខកូដផ្សារមូលបត្រហុងកុង៣៩១៨)រួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធណាហ្គាវើលដ៍ដែលជាមណ្ឌលកម្សាន្តឈានមុខគេមួយក្នុងតំបន់ទន្លេមេគង្គ មានមោទនភាពសូមប្រកាសថា ក្រុមហ៊ុនកាលពីពេលថ្មីៗនេះត្រូវបានទទួលស្គាល់ដោយ Great Place To Work® ជាស្ថាប័នសកលដែលវាយតម្លៃទៅលើវប្បធម៌នៃកន្លែងធ្វើការ។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ ... Read More »

ណាហ្គាវើលដ៍បេះដូងសប្បុរសរួមជាមួយបុគ្គលិកស្ម័គ្រចិត្ត ៥០០ នាក់ប្រមូលសំណល់ ៤,៧ តោនក្នុងឱកាសអបអរទិវាសម្អាតពិភពលោក

ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកនិរន្តរភាព​ និងការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍រួមជាមួយបុគ្គលិកស្ម័គ្រចិត្តរបស់ខ្លួនប្រហែល ៥០០ នាក់បានប្រមូលសំណល់ប្លាស្ទិក និងសំរាម ៤,៧ តោនដែលស្មើនឹងការកាត់បន្ថយការបញ្ចេញចោលនៃឧស្ម័នកាបូនិក ៧០៥ គីឡូក្រាម។ ត្រូវបានធ្វើឡើងដើម្បីគាំទ្រដល់ទិវាសម្អាតពិភពលោកឆ្នាំ២០២៥ គំនិតផ្តួចផ្តើមនេះមានការចូលរួមពីបុគ្គលិកស្ម័គ្រចិត្តជាច្រើនដោយពួកគេបានចំណាយពេលជាង ៣០០០ ម៉ោងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការពារបរិស្ថាន។ ... Read More »

កិច្ចប្រជុំតុមូលរដ្ឋមន្រ្តីចិន–អាស៊ាន ស្តីពីបញ្ញាសិប្បនិម្មិតប្រព្រឹត្តដោយជោគជ័យ

ប្រទេសចិន​​៖​ នាថ្ងៃទី​​ 18 ខែកញ្ញា ឆ្នាំ2025 កិច្ចប្រជុំតុមូលរដ្ឋមន្រ្តីចិន–អាស៊ាន ស្តីពីបញ្ញាសិប្បនិម្មិត បានប្រព្រឹត្តឡើងនៅទីក្រុងណាននីង។ រដ្ឋមន្រ្តីមកពីប្រទេសចិន និងប្រទេសអាស៊ានបានជួបប្រជុំគ្នា ដើម្បីពិភាក្សាលម្អិតអំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យឧស្សាហកម្ម ការបណ្តុះបណ្តាលបុគ្គលិក និងកិច្ចសហការក្នុងតំបន់។ កិច្ចប្រជុំនេះ មិនត្រឹមតែបង្ហាញពីតួនាទីរបស់ក្វាងស៊ី ... Read More »

ទទួលយកបទពិសោធន៍ដ៏រីករាយក្នុងពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍

ភ្នំពេញ៖ ណាហ្គាវើលដ៍ សូមគោរពអញ្ជើញអតិថិជន និងសមាជិកទាំងអស់អបអរពិធីបុណ្យសែនព្រះខែដែលជាពេលវេលាជួបជុំដ៏មានសុភមង្គល និងភាពសប្បាយរីករាយចាប់ពីថ្ងៃទី៦ ខែកញ្ញា ដែលមានតុបតែងលម្អដ៏ប្រណីតជាមួយចង្កៀងគោម រូបតុក្កតាទន្សាយ និងរូបផ្កាឈូកយ៉ាងស្រស់ស្អាត។ លើសពីនេះ ពួកគេក៏អាចរីករាយជាមួយការផ្តល់ជូនជាច្រើនផងដែរដូចជា នំសែនព្រះខែរសជាតិបែបខ្មែរ អាហារឈុតសុភមង្គល កញ្ចប់សេវាកម្មស្ប៉ាសម្រាប់សុខភាព ការសម្តែងសិល្បៈ ... Read More »

《ផ្លូវផ្ញើប្រាក់តាមដងដីតុងស៊ីង៖ ខ្សែជីវិតឆ្លងប្រទេសដែលត្រូវបានបំភ្លេច》បានចេញផ្សាយហើយ!

ក្នុងឱកាសខួបអនុស្សាវរីយ៍៨០ ឆ្នាំនៃជ័យជម្នះសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងហ្វាសុីស មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី បានផលិតវីដេអូឯកសារសង្ខេប ដើម្បីនាំលោកអ្នកឲ្យស្គាល់អំពីផ្លូវជីវិតសម្រាប់ការប្រយុទ្ធដែលឆ្លងកាត់ភ្លើងសង្គ្រាម និងភ្ជាប់អាស៊ីអាគ្នេយ៍ជាមួយប្រទេសចិន។ វីដេអូឯកសារនេះ​ ត្រូវបានផ្សាយជាភាសាអង់គ្លេស ភាសាវៀតណាម និងភាសាខ្មែរ ដើម្បីឲ្យពិភពលោកយល់ដឹងអំពីប្រវត្តិសាស្ត្រដែលមិនសូវមាននរណាដឹងមួយនេះ៕ដោយ​៖តារា​ Read More »

ផលិតផលធ្វើពីស្បែកប្រណីតបែបនវានុវត្តន៍ នឹងបង្ហាញជូនក្នុងព្រឹត្តិការណ៍លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព

ភ្នំពេញ៖ ឈ្វេងយល់ពីសិល្បៈការច្នៃផលិតផលធ្វើពីស្បែកប្រណីតក្នុងព្រឹត្តិការណ៍លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាពដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅណាហ្គាវើលដ៍ទី២។ យីហោល្បីៗរបស់ប្រទេសសិង្ហបុរីចំនួនពីរ គឺក្រុមហ៊ុន Hides and Thread និង Faire Collective នឹងបង្ហាញជូននូវផលិតផលធ្វើពីស្បែកដោយដៃ ... Read More »

សិក្ខាសាលាឈ្វេងយល់អំពីពណ៌ និងគ្រឿងអលង្ការគ្រីស្តាល់នៅណាហ្គាវើលដ៍

ភ្នំពេញ៖ ឈ្វេងយល់ពីអំណាចនៃពណ៌ និងត្បូងគ្រីស្តាល់ក្នុងព្រឹត្តិការណ៍ “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” នៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅណាហ្គាវើលដ៍។ សាធារណជនអាចចូលរួមក្នុងសិក្ខាសាលាចំនួន ២ ផ្តល់ជូនដោយយីហោល្បីៗរបស់ប្រទេសសិង្ហបុរី គឺក្រុមហ៊ុនឯកទេសផ្នែកពណ៌ Chroma និងក្រុមហ៊ុនគ្រឿងអលង្ការគ្រីស្តាល់ ... Read More »

យីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗ នឹងបង្ហាញជូនសាធារណជននៅណាហ្គាវើលដ៍

ភ្នំពេញ៖ នៅក្នុងកម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព”ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ណាហ្គាវើលដ៍មានសេចក្តីរីករាយបង្ហាញដល់សាធារណជននូវស្ថាបនិក និងអ្នកច្នៃម៉ូដយីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗនៅពីក្រោយព្រឹត្តិការណ៍នេះ។ បន្ទាប់ពីទទួលបានជោគជ័យនៃការរៀបចំកម្មវិធីនេះលើកដំបូងកាលពីឆ្នាំមុន ព្រឹត្តិការណ៍នៅឆ្នាំនេះមានការចូលរួមពីយីហោកំពូលៗរបស់ប្រទេសិង្ហបុរីជាច្រើនរួមបញ្ចូលទាំងយីហោសម្លៀកបំពាក់ និងស្បែកជើងដែលច្នៃដោយដៃផងដែរ។ យីហោមួយក្នុងចំណោមយីហោជាច្រើនដែលចូលរួមនៅក្នុងកម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” គឺ ... Read More »

ម៉ូដសម្លៀកបំពាក់ម៉ាកល្បីៗ គ្រឿងអលង្ការ ស្រាប្រណីត និងផលិតផល ជាច្រើនទៀត នឹងបង្ហាញជូននៅណាហ្គាវើលដ៍

ភ្នំពេញ៖ ណាហ្គាវើលដ៍ មានសោមនស្សរីករាយនឹងរៀបចំ “កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ។ បន្ទាប់ពីទទួលបានជោគជ័យនៃការរៀបចំលើកដំបូងនៃ “កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” កាលពីខែធ្នូ ឆ្នាំ២០២៤ កម្មវិធីលើកទី២ ក្នុងឆ្នាំនេះសូមគោរពអញ្ជើញសាធារណជនចូលរួមដើម្បីឈ្វេងយល់ ... Read More »

ណាហ្គាវើលដ៍ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងបរិស្ថាន គាំទ្រដល់យុទ្ធនាការ “ពន្លកបៃតង”

ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីពេលថ្មីៗនេះបានចាប់ដៃគូ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងបរិស្ថានគាំទ្រដល់យុទ្ធនាការ “ពន្លកបៃតង”។ កិច្ចសហការនេះ គាំទ្រ និងពង្រីកកម្មវិធីដាំកូនឈើនៃយុទ្ធសាស្ត្រកម្ពុជាបៃតងដឹកនាំដោយណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកនិរន្តរភាព និងការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ គំនិតផ្តួចផ្តើមនេះបង្ហាញកាន់តែច្បាស់ពីការប្តេជ្ញាចិត្តបន្តបន្ទាប់របស់ក្រុមហ៊ុនដើម្បីជួយបង្កើនគម្របព្រៃឈើ និងសម្រេចអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ របស់ប្រទេសកម្ពុជា។ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ ណាហ្គាវើលដ៍នឹងផ្តល់ទឹកប្រាក់ ១០០.០០០ ... Read More »

ការប្រគំតន្ត្រីមេត្រីភាពបរិស្ថាន និងធម្មជាតិ៖​ ការប្រគំតន្ត្រីចុងក្រោយក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍

ភ្នំពេញ៖ សាទរដល់សម្រស់ធម្មជាតិ និងអំណាចនៃតន្ត្រីនៅក្នុង “ការប្រគំតន្ត្រីមេត្រីភាពបរិស្ថាន និងធម្មជាតិ” ដែលជាការប្រគំតន្ត្រីដ៏ធំចុងក្រោយក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍។ ផ្តល់ជូនដោយវង់តន្ត្រីយុវជនអង្គរ (ANYO) និងក្រុមតន្ត្រីភ្នំពេញ (PPCE) ព្រឹត្តិការណ៍សិល្បៈដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែឧសភា ... Read More »

រីករាយទស្សនាផ្ទាល់ការសម្តែងសៀករបស់ក្រុមហ្វារពន្លឺសិល្បៈក្នុងឱកាសគម្រប់ខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍

ភ្នំពេញ៖ ហ្វារពន្លឺសិល្បៈដែលជាក្រុមសៀកសហសម័យរបស់កម្ពុជា នឹងវិលត្រឡប់មក និងផ្តល់ការសម្តែងនៅរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី២៤ ខែឧសភា! ដើម្បីអបអរខួបលើកទី៣០ របស់ណាហ្គាវើលដ៍ ហ្វារពន្លឺសិល្បៈនឹងផ្តល់ជូនការសម្តែងដែលមានការគាំទ្រជាលក្ខណៈអន្តរជាតិដែលមានចំណងជើងថា “មាសស” នៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ រាជធានីភ្នំពេញ។ “មាសស” គឺជាការសម្តែងសៀកបែបកាយសម្ព័ន្ធ ... Read More »

ក្នុងឱកាសខួប ៣០ ឆ្នាំ ណាហ្គាវើលដ៍បន្តផ្តល់ជូន “មរតកសំនៀង” ជាការប្រគំតន្ត្រី និងចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ ណាហ្គាវើលដ៍ មានមោទនភាពផ្តល់ជូន “មរតកសំនៀង” ជាការប្រគំតន្ត្រី និងចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ជាផ្នែកមួយនៃការអបអរគម្រប់ខួប ៣០ ឆ្នាំរបស់ខ្លួនពេញមួយខែឧសភា។ ការប្រគំតន្ត្រី និងចម្រៀងពិសេសនេះ ផ្តល់ជូនដោយវង់តន្ត្រីយុវជនអង្គរដើម្បីរំឭកដល់កេរដំណែលរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងត្រូវបានធ្វើឡើងនៅសាលមហោស្រព ... Read More »

ណាហ្គាវើលដ៍ នឹងរៀបចំការសម្តែងល្ខោនស្រមោលស្បែកធំ គុនល្បុក្កតោ និងការប្រគំតន្ត្រីបុរាណបែបអូខេស្ត្រាដ៏អស្ចារ្យ

រាជធានីភ្នំពេញ៖ ក្នុងឱកាសអបអរគម្រប់ខួប ៣០ របស់ខ្លួន ណាហ្គាវើលដ៍ មានសោមនស្សរីករាយចូលរួមលើកកម្ពស់វប្បធម៌ដ៏សម្បូររុងរឿងរបស់ខ្មែរដោយរៀបចំការសម្តែងល្ខោនស្រមោលស្បែកធំ គុនល្បុក្កតោ និងការប្រគំតន្ត្រីបុរាណបែបអូខេស្ត្រាដ៏អស្ចារ្យ។ ព្រឹត្តិការណ៍ដ៏ពិសេសរយៈពេល ១ ម៉ោង ១៥ នាទីនេះ នឹងប្រព្រឹត្តទៅនៅសាលមហោស្រព NABA ... Read More »

រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ណាហ្គាវើលដ៍នឹងមានផ្តល់ជូនព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” របាំបុរាណខ្មែរ ម្ហូបប្រពៃណីខ្មែរ និងសេវាកម្មស្ប៉ាសម្រាប់សុខភាព និងសម្រស់ពេញមួយខែមេសា។ ព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” ដែលនាំមកជូនដោយណាហ្គាវើលដ៍ និងវង់តន្ត្រីយុវជនអង្គរ នឹងមានការប្រគំតន្ត្រី របាំប្រពៃណីខ្មែរ និងការសម្តែងចម្រៀងពាក់ព័ន្ធនឹងបុណ្យចូលឆ្នាំខ្មែរនៅសាល ... Read More »

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ការងារសង្គមដ៏មានកិត្យានុភាពប្រចាំប្រទេសកម្ពុជា ៥ ឆ្នាំជាប់ៗគ្នា

ភ្នំពេញ៖ ណាហ្គាវើលដ៍ ជាថ្មីម្តងទៀតត្រូវបានទទួលស្គាល់ស្នាដៃចំពោះការងារទំនួលខុសត្រូវសង្គមឆ្នើមដោយទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ២ នៅឯ “សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកល បរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៧ ប្រចាំឆ្នាំ២០២៥”។ សម្រាប់ឆ្នាំទី៥ ជាប់ៗគ្នា ណាហ្គាវើលដ៍មានកិត្តិយសដែលបានឈ្នះពានរង្វាន់ប្លាទីនីមឆ្នើមប្រចាំប្រទេសកម្ពុជានៅក្នុងផ្នែក “ឧត្តមភាពល្អបំផុតប្រចាំប្រទេស” ... Read More »

ណាហ្គាវើលដ៍ រៀបចំព្រឹត្តិការណ៍សម្តែងសិល្បៈបុរាណខ្មែរ ចម្រៀង​ និងតន្ត្រីអូខេស្ត្រាដ៏មហស្ចារ្យ​ ផ្តល់ជូនដោយវង់តន្ត្រីយុវជនអង្គរ! ទស្សនាដោយសេរី!

ភ្នំពេញ៖ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ វង់តន្ត្រីយុវជនអង្គរ (ANYO) នឹងត្រឡប់មកសាលមហោស្រព NABA របស់ណាហ្គាវើលដ៍ម្តងទៀតផ្តល់ជូនការសម្តែងសិល្បៈបុរាណខ្មែរ ចម្រៀង​ និងតន្ត្រីអូខេស្ត្រាដ៏មហស្ចារ្យ។ ដោយទទួលបានជោគជ័យ និងការគាំទ្រដ៏ច្រើននៃការសម្តែងលើកដំបូងរបស់ពួកគេនៅណាហ្គាវើលដ៍កាលពីឆ្នាំមុន ANYO ធានាផ្តល់ជូនកាន់តែអស្ចារ្យក្នុងឆ្នាំនេះខណៈពេលដែលណាហ្គាវើលដ៍នឹងប្រារព្ធខួបលើកទី៣០ ដ៏របស់ខ្លួនធំនៅក្នុងខែឧសភាខាងមុខនេះ។ នៅថ្ងៃទី៤ ... Read More »

សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា​ ប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីចិន៣ថ្ងៃនៅក្រុងភ្នំពេញ

ភ្នំពេញ​៖​ ស្របពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតជិតមកដល់ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការសមាគម ស្ថិតនៅតំបន់ អូស៊ីអាយស៊ី (OCIC) ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅក្នុងកម្មវិធីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រៃណីចិន ... Read More »

អបអរបុណ្យចូលឆ្នាំចិនជាមួយការផ្តល់ជូនដ៏អស្ចារ្យនៅណាហ្គាវើលដ៍

ភ្នំពេញ៖ ណាហ្គាវើលដ៍ សូមគោរពអញ្ជើញពុកម៉ែបងប្អូនអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានម្ហូបសុភមង្គល ម្ហូបនាំលាភ ម្ហូបមហាសម្បត្តិ សេវាកម្មស្ប៉ាសម្រាប់សុខភាព ការតុបតែងលម្អដ៏ប្រណីត ការសម្តែងសិល្បៈ និងការផ្តល់ជូនជាច្រើនទៀត។ ណាហ្គាវើលដ៍ ... Read More »

ណាហ្គាវើលដ៍ បើកទំព័រឆ្នាំថ្មី២០២៥​ ជាមួយការការផ្តល់ជូនដ៏អស្ចារ្យ

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ មានមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ដើម្បីទស្សនាការប្រគំតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យដែលរៀបចំឡើងដោយណាហ្គាវើលដ៍ដែលមានការចូលរួមសម្តែងដោយកំពូលតារាចម្រៀង កញ្ញា ពេជ្រ សោភា ក្មេងខ្មែរ លោកព្រីន និងលោក វីនទ្រែប រួមជាមួយពិធីករ-ពិធីការិនី ... Read More »

រាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី២០២៥ នៅណាហ្គាវើលដ៍

ភ្នំពេញ៖ ចូលរួមអបអរឆ្នាំថ្មី២០២៥ នៅក្នុងការប្រគំតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍! សូមអញ្ជើញបងប្អូនទាំងអស់ចូលរួមឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី៣១ ខែធ្នូ និងរាប់ថយក្រោយស្វាគមន៍ឆ្នាំសកលនៅក្នុងព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំដែលមានតែម្តងក្នុងមួយឆ្នាំក្នុងរាជធានីភ្នំពេញ។ ក្រៅពីការប្រគំតន្ត្រី ក៏មានរាត្រីកម្សាន្តនៅតាមក្លឹប ប្រូម៉ូសិនម្ហូប ភេសជ្ជៈ ការបាញ់កាំជ្រួច និងការផ្តល់ជូនជាច្រើនទៀតផងដែរ។ ជួបគ្នានៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ... Read More »

បណ្តុះគំនិតថែរក្សាបរិស្ថាន ៖ ណាហ្គាវើលដ៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡាលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានក្នុងចំណោមយុវជនកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីអនុវត្ត “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង” ដែលជាការប្រកួតប្រជែងរយៈពេល ៧ ខែសម្រាប់អនុវិទ្យាល័យ និងវិទ្យាល័យចំនួន ៦៨ ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះ ... Read More »

មជ្ឈមណ្ឌលសារព័ត៌មាន «នគរវត្ត» និងគេហទំព័រ «នគរដ្រេហ្គន» ចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី

ភ្នំពេញ៖ លោក សារ៉ាយ ច័ន្ទតារា និពន្ធនាយក កាសែត គេហទំព័រ «នគរវត្ត» និង​លោក ភ័ណ្ឌ សុផល ទីប្រឹក្សាជាន់ខ្ពស់ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ... Read More »

រីករាយរដូវកាលចុងឆ្នាំនៅណាហ្គាវើលដ៍

ភ្នំពេញ៖ ក្នុងឱកាសបុណ្យណូអែលចុងឆ្នាំនេះ សូមអញ្ជើញបងប្អូនទាំងអស់ទៅកម្សាន្តនៅណាហ្គាវើលដ៍ជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ខណៈមណ្ឌលកម្សាន្តប្រណីតនេះមានការផ្តល់ជូនដ៏ច្រើនដូចជា ការតុបតែងលម្អដ៏ស្រស់ស្អាត ការសម្តែងសិល្បៈ ម្ហូបសុភមង្គល នំប្រពៃណីណូអែល និងសេវាកម្មស្ប៉ាសម្រាប់សុខភាពដែលនឹងធ្វើឱ្យបងប្អូនទាំងអស់ទទួលបទពិសោធន៍ដ៏រីករាយបំផុត។ នៅពេលឈានជើងចូលណាហ្គាវើលដ៍ ពុកម៉ែបងប្អូនទាំងអស់នឹងឃើញមានការតុបតែងលម្អបែបណូអែលដ៏ប្រណីតនៅច្រកចូល និងកន្លែងទទួលភ្ញៀវដែលមានដូចជា ដើមឈើណូអែល រូបសំណាកមនុស្សព្រិល ... Read More »

ណាហ្គាវើលដ៍បេះដូងសប្បុរស គាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៃដើមកោងកាងដោយដាំកូនដើមកោងកាង ២០២៤ ដើមក្នុងសហគមន៍នេសាទត្រពាំងរពៅ

ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស កាលពីពេលថ្មីៗនេះបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៃដើមកោងកាងដោយបានដាំកូនដើមកោងកាងចំនួន ២០២៤ ដើមក្នុងសហគមន៍នេសាទត្រពាំងរពៅក្នុងខេត្តកំពត។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃកម្មវិធីដាំកូនឈើយូរអង្វែងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលមានគោលបំណងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ប្រទេសកម្ពុជាឱ្យកាន់តែបៃតងសម្រាប់ក្មេងៗជំនាន់ក្រោយ។ ព្រៃកោងកាងនៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកម្ពុជា ផ្តល់ជម្រកដល់ជីវៈចម្រុះដែលជួយបង្កើនជីវភាពដល់ប្រជាជននៅក្នុងសហគមន៍។ ព្រៃកោងកាង គឺជាជម្រក និងកន្លែងបង្កាត់ពូជដ៏មានសារសំខាន់សម្រាប់ត្រី ក្តាម និងសត្វផ្សេងៗទៀតព្រមទាំងជាទីកន្លែងសម្រាប់អេកូទេសចរណ៍ផងដែរ។ ... Read More »