ព័ត៌មានទាន់ហេតុការណ៍៖

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

  របៀបរសាកន្ទេល:

  លំដាប់ពីនោះ ត្រូវរាំសាកន្ទេល។របៀបសាកន្ទេលនោះ លោកថា ត្រូវអ្នកមហាទី ២ រាំច្រៀង បើមិនចេះនិងឱ្យទៅអ្នកណាមួយក៏បាន។ អ្នកនោះត្រូវរាំបណ្ដើរច្រៀងបណ្ដើរហើយយកជើងមូរកន្ទេលមួយដែលគេក្រាលឲ្យកូនប្រុសស្រីផ្ទឹមនោះ កាលមូរបានហើយ ឲ្យចាប់លើកដាក់លើស្មាច្រៀងសួររកអ្នកណាម្ចាស់កន្ទេល? ត្រូវការលោះឬទេកន្ទេលនោះមានអនុភាពណាស់ ថាបើអ្នកណាលយកទៅដេកហើយ នឹងកើតមាសប្រាក់ នូវខ្ញុំប្រុសស្រីគោ ក្របី ដំរី សេះសម្បត្តិ សម្បូរណ៍ ហៀហូរមកដល់ អ្នកនោះគ្មានអី្វខ្លះ។ ឲ្យអ្នកសាមីខ្លួនឆ្លើយសុំលោះ ដោយឲ្យប្រាក់១បាត់ឬ១រៀលទៅអ្នករាំ។ប៉ុណ្ណេះឈ្មោះថា ស្រេចពេជ្ររាំសាកន្ទេលហើយ។ តែទំនៀមនេះគេបោះបង់ចោលជាច្រើនណាស់ទៅហើយ ក្នុងខណៈរាំនោះអ្នកភ្លេងត្រូវលេងភ្លេងស្មោងលេងអុំទូក។

  កាលស្រេចរាំសាកន្ទេលហើយក៏ល្មមជិតដល់ថ្ងៃត្រង់ជាពេលដែលត្រូវលៀងអាហារពួកមិត្តទាំងឡាយ។ កូនប្រុសស្រីត្រូវចេញមកបម្រើភ្ញៀវចាំថែមថយអាហារដែលខ្វះខាតក្នុងវេលាភ្ញៀវពិសាបាយ ឲ្យអ្នកមហាជំរាបសុំឱ្យលោកមេបាបង្គាប់រកអ្នកច្រៀង និងបង្គាប់បទភ្លេង។ ទំនៀមបូរាណ ការច្រៀងជាភារៈលើសាមីខ្លួនកូនប្រុសនិងអ្នកមហាទី ២ តែកូនប្រុសច្រើនតែមិនចេះច្រៀងហើយវេលានោះជាវេលាសង្រួមនិងជាវេលាដែលឲ្យកើតអៀនខ្មាសច្រើន ហេតុនោះទំនៀមកូនប្រុសច្រៀងជូនមេបាស្ដាប់ ទើបតាំងមិនជាប់ មកដល់សព្វថ្ងៃនេះនៅមានតែក្បួនស្ដីថាជាភារៈលើកូនប្រុសច្រៀងប៉ុណ្ណោះ។ ចំណែកឯអ្នកមហានោះអ្នកខ្លះចេះច្រៀង អ្នកខ្លះមិនចេះច្រៀងហេតុនេះមុខច្រៀងរាំធ្លាក់ទៅលើអ្នកភ្លេង អ្នកមហាគ្រាន់តែជាអ្នកជម្រាបសួរមេបាថា ត្រូវការភ្លេងអ្វីឲ្យមេបាបង្គាប់មកអ្នកណាមហាក៏ទទួលប្រសាសន៍ប្រាប់តទៅអ្នកភ្លេងឱ្យច្រៀងឱ្យលេងភ្លេងតាមនោះ។

  តាមទំនៀមថា អ្នកមហាទី២ ជាអ្នកចាំជម្រាបសុំឱ្យមេបាបានបង្គាប់ភ្លេងនឹងបា ទទួលប្រសាសន៍ហើយប្រាប់បន្តទៅអ្នកភ្លេង មេបាត្រូវបង្គាប់ភ្លេងដូចមានរាយឈ្មោះតទៅនេះ÷

(នៅមានត)

ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ ÷ ចៅតាជេត


ចែករំលែក៖