រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Mélanie Joly បានប្រាប់ BBC ថា លោកស្រីជឿជាក់ថា ប្រទេសកាណាដាអាចឈ្នះសង្គ្រាមពាណិជ្ជកម្ម ដែលត្រូវបានបង្កឡើងដោយពន្ធជាបន្តបន្ទាប់ បញ្ជាដោយប្រធានាធិបតីអាមេរិក Donald Trump ។ លោកស្រី Joly បានប្រាប់កម្មវិធី World Service Weekend របស់ BBC ថា “យើងគឺជាអតិថិជនដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក។ យើងទិញពីអាមេរិកច្រើនជាងចិន ជប៉ុន អង់គ្លេស និងបារាំងបូកបញ្ចូលគ្នា។” លោកស្រី Joly បាននិយាយបន្ថែមទៀតថា ការបន្ថែមពន្ធគយ និងការកើនឡើងតម្លៃគឺជាអាទិភាពមួយសម្រាប់ប្រជាជនកាណាដា ខណៈដែលប្រជាជន ត្រៀមធ្វើដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅចុងឆ្នាំនេះ។
ប្រធានាធិបតីអាមេរិកបានដាក់ពន្ធ 25% លើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីប្រទេសកាណាដា។ លោក Trump ក៏បានប្តេជ្ញាថានឹងដាក់បន្ថែមពន្ធដ៏ច្រើនសន្ធឹកសន្ធាប់នៅថ្ងៃទី 2 ខែមេសា។
លោកស្រី Joly ក៏បានថ្លែងថា ដោយសារតែសេដ្ឋកិច្ចអាមេរិក និងកាណាដា មានទំនាក់ទំនងគ្នាខ្លាំង “យើងមានជម្រើសច្រើននៅក្នុងពិភពលោក នៅពេលឈានជើងចូលសហរដ្ឋអាមេរិក។”
លោកស្រីបានកត់សម្គាល់ថាវាមិនមែនគ្រាន់តែជាជនជាតិកាណាដាដែលមានអារម្មណ៍ឈឺចាប់ពីពន្ធប៉ុណ្ណោះទេ ប៉ុន្តែ ជនជាតិអាមេរិកដែលខិតខំធ្វើការក៏ឈឺចាប់ផងដែរ។ ហើយចុងក្រោយគឺអាចជាសហរដ្ធអាមេរិកទេជាអ្នកទាមទារបញ្ចប់សង្គ្រាមនេះ។
ហេតុអ្វីបានជា Trump ប្រើការបន្ថែមពន្ធ?
ការបន្ថែមពន្ធគយគឺជាផ្នែកសំខាន់នៃចក្ខុវិស័យសេដ្ឋកិច្ចទាំងមូលរបស់ Trump ។
លោកនិយាយថាពន្ធនឹងជំរុញការផលិតរបស់សហរដ្ឋអាមេរិកនិងការពារការងារបង្កើនប្រាក់ចំណូលពន្ធនិងកំណើនសេដ្ឋកិច្ចក្នុងស្រុក។ គាត់ក៏ចង់ស្តារសមតុល្យពាណិជ្ជកម្មរបស់អាមេរិកជាមួយដៃគូបរទេសរបស់ខ្លួនផងដែរ ដោយកាត់បន្ថយគម្លាតដែលមានរវាងចំនួននៃការនាំចូលរបស់អាមេរិក និងការនាំចេញទៅកាន់ប្រទេសនីមួយៗ។
គោលបំណងនៃការដំឡើងពន្ធរបស់លោក Trump ដំបូងគឺផ្តោតលើទំនិញពីប្រទេសចិន ម៉ិកស៊ិក និងកាណាដា។ ទាំងនេះមានចំនួនច្រើនជាង 40% នៃការនាំចូលទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ 2024 ។ ប៉ុន្តែលោក Trump បានចោទប្រកាន់ប្រទេសទាំងបីថាមិនបានធ្វើគ្រប់គ្រាន់ដើម្បីបញ្ចប់លំហូរនៃជនចំណាកស្រុក និងគ្រឿងញៀនខុសច្បាប់ដូចជាថ្នាំ fentanyl ចូលទៅក្នុងសហរដ្ឋអាមេរិក។ ប្រទេសទាំងបីបានច្រានចោលការចោទប្រកាន់នេះ ៕
ដោយ៖ ភារៈ