ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ សូមគាំទ្រ យុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតុលាការ

ចែករំលែក៖

ម្សិលមិញនេះនាងខ្ញុំបានទទួលព័ត៌មានមួយតាមបណ្តាញព័ត៌មានថា លោកកើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានព្រមានទុកមុនមិនអត់ឱនឲ្យជាដាច់ខាត ចំពោះចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីរូបណា ដែលឆ្លៀតឱកាសប្រព្រឹត្តអំពើពុករលួយ ក្នុងពេលយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត។

ក្រោយប្រកាសដាក់ចេញនូវយុទ្ធនាការ ដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតុលាការនេះ លោក រដ្ឋមន្ដ្រី ដែលទើបឡើងកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានអះអាងថា សម្រាប់ចៅក្រម ព្រះរាជអាជ្ញា ដែលប្រព្រឹត្តកំហុសវិជ្ជាជីវៈ អាចប្រឈមនឹងការបញ្ចប់ការងារភ្លាមៗតែម្ដង។

លោករដ្ឋមន្ដ្រី បានថ្លែងយ៉ាងច្បាស់ថា «យើងមិនអនុញ្ញាតឲ្យមានករណីត្រីងៀតឆ្លៀតពងនោះទេ មានន័យថា មិនអនុញ្ញាតឲ្យយកឱកាសនៃយុទ្ធនាការនេះ ដើម្បីប្រព្រឹត្តអំពើខុសច្បាប់ ឬក៏ជាអំពើមួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះដែរ។ អភិក្រមការងារនេះ លោក នឹងប្រកាន់ជំហរម៉ឺងម៉ាត់ចំពោះចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជីដែលបានប្រព្រឹត្តខុសនឹងទទួលមកវិញជាមួយនឹងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទាំងផ្នែកផ្លូវច្បាប់ទាំងផ្នែកវិជ្ជាជីវៈ។

នាងខ្ញុំគិតថា វិធានការណ៍របស់លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ធ្វើឡើងដើម្បីកំណែទម្រង់កិច្ចការច្បាប់តាមប្រព័ន្ធតុលាការឲ្យមានភាពត្រឹមត្រូវ យុត្តិធម៌និងតម្លាភាព ជាពិសេសដើម្បីជំរុញឲ្យកិច្ចការដែលរាំងស្ទះក្នុងសំណុំរឿងផ្សេងៗដែលកប់យូរខែ យូរឆ្នាំ មិនទាន់ដោះស្រាយឲ្យមានភាពជឿនលឿននិងរកឲ្យឃើញភាពមិនប្រក្រតីរបស់មន្រ្តីតុលាការមួយចំនួនណានោះ។ រឹតតែពិសេសទៀតនោះគឺសើរើបណ្តឹងរបស់ប្រជាពលរដ្ឋស្លូតត្រង់ខ្លះដែលមិនទទួលបានភាពយុត្តិធម៌។

នាងខ្ញុំសូមគាំទ្រមួុយរយភាគរយនិងសូមជូនពរដល់លោករដ្ឋមន្រ្តីទទួលបានជោគជ័យក្នុងកិច្ចការនេះ ខណៈប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន មាន ទំនុកចិត្តលើ លោករដ្ឋមន្ត្រី ដែលមានសមត្ថភាពគ្រប់គ្រាន់ ៕

 ពីនាងខ្ញុំ ប្រជាពលរដ្ឋម្នាក់ នៅរាជធានីភ្នំពេញ

 


ចែករំលែក៖