អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Cerstin Gammelin អ្នកនាំពាក្យប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់បានប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី ២២ ខែមីនាថា លោក Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់បានចុះហត្ថលេខាលើវិសោធនកម្មច្បាប់មូលដ្ឋានដែលបានអនុម័តដោយសភាជាន់ទាបសហព័ន្ធ(Bundestag)និងព្រឹទ្ធសភាសហព័ន្ធ(Bundesrat)នៅថ្ងៃដដែលដោយបន្ធូរបន្ថយការរឹតបន្តឹងលើ“ហ្វ្រាំងបំណុល” អនុញ្ញាតឱ្យរដ្ឋាភិបាលខ្ចីប្រាក់ទំហំធំដើម្បីវិនិយោគលើវិស័យការពារជាតិ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។
គេហទំព័រ «CCFR China state-controlled media » ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ចាត់ទុកកំណែទម្រង់យន្តការ “ហ្វ្រាំងបំណុល” លើកនេះជាមូលដ្ឋានគ្រឹះហិរញ្ញវត្ថុរបស់រដ្ឋាភិបាលអាល្លឺម៉ង់អាណត្តិថ្មី។ តាមការប៉ាន់ប្រមាណថា រដ្ឋាភិបាលអាណត្តិថ្មី នឹងត្រូវបង្កើត ឡើង បន្ទាប់ ពីគណបក្សសហភាព(CDU/CSU )និង គណបក្ស សង្គម ប្រជាធិបតេយ្យ បញ្ចប់ ការ ចរចាស្តីពីការបង្កើតគណៈរដ្ឋមន្ត្រី ។
“ហ្វ្រាំងបំណុល” គឺជាបទប្បញ្ញត្តិសារពើពន្ធដែលបង្កើតឡើងដោយរដ្ឋាភិបាលអាល្លឺម៉ង់ដើម្បីការពារកំណើនយ៉ាងឆាប់រហ័សនៃបំណុល ដែលត្រូវបានសរសេរទៅក្នុង«ច្បាប់មូលដ្ឋាន»កាលពីឆ្នាំ ២០០៩ ។ បទប្បញ្ញត្តិនេះតម្រូវឱ្យបំណុលថ្មីផ្នែករចនាសម្ព័ន្ធប្រចាំឆ្នាំរបស់រដ្ឋាភិបាលសហព័ន្ធមិនគួរលើសពី0,៣៥ភាគរយនៃផលិតផលក្នុងស្រុកសរុប ប្រទេសអាល្លឺម៉ង់៕
ដោយ ៖ សិលា