សហរដ្ឋអាមេរិក៖ ជនរងគ្រោះដែលស្លាប់ក្នុងការបាញ់ប្រហារនៅរដ្ឋ New Mexico សុទ្ធតែជាបុរសក្នុងនោះមានបុរសអាយុ ១៩ឆ្នាំ២នាក់ និងក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់ ដែលពួកគេទាំងអស់មិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ។
ប៉ូលិសបានប្រកាសកាលពីថ្ងៃទី 23 ខែមីនាថា យ៉ាងហោចណាស់មនុស្ស 3 នាក់បានស្លាប់ និង 14 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារនៅ Youth Park ក្នុងទីក្រុងវាលខ្សាច់ Las Cruces រដ្ឋ New Mexico សហរដ្ឋអាមេរិក នៅម៉ោងប្រហែល 10:00 យប់ថ្ងៃទី 21 ខែមីនា (ម៉ោងក្នុងតំបន់)។
យោងតាមប៉ូលិស និងមន្ទីរពេទ្យបានឲ្យដឹងថា ជនរងគ្រោះដោយគ្រាប់កាំភ្លើងដែលមានអាយុចាប់ពី ១៦ ដល់ ៣៦ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុកទាំងបី ក៏ដូចជាទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ El Paso ។
ជនរងគ្រោះទាំងអស់ជាភេទប្រុសក្នុងនោះមានក្មេងប្រុសអាយុ១៩ឆ្នាំ២នាក់និងក្មេងប្រុសអាយុ១៦ឆ្នាំទាំងអស់មិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ ។
ប៉ូលិសកំពុងអំពាវនាវដល់សាក្សីឱ្យចែករំលែកវីដេអូ និងព័ត៌មានផ្សេងទៀត ខណៈដែលពួកគេបន្តស្វែងរកជនសង្ស័យនៅក្នុងការវាយប្រហារដ៏រន្ធត់នេះ។
សន្និសីទសារព័ត៌មានស្តីពីការវាយប្រហារត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃទី ២២ ខែមីនា (ម៉ោងក្នុងតំបន់)។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ប៉ូលិសបានបន្តនៅកន្លែងកើតហេតុនៅថ្ងៃទី 22 ខែមីនា ហើយតំបន់ជុំវិញឧទ្យាននេះត្រូវបានបិទមិនឱ្យធ្វើចរាចរណ៍៕
ដោយ៖ ធីរីណា(រូបថត៖ AP)