ព័ត៌មានទាន់ហេតុការណ៍៖

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

 ឃ).គ្រឿងបណ្តាការស្លាកន្សែង ត្រូវបង្គាប់ដូច្នេះ:

១.ស្លា ១០៥ ដៃ

២.ម្លូ ១០៥ ត្របក

៣.ថ្នាំ ១ ដម្លឹង

៤.ស្លាជ្វា ៥ ដុំ 

៥.កំបោរ កន្លះ តុម្ព

៦.អង្ករខ្សាយ ១ កញ្ជើ

៧.អង្ករដំណើប ១ កន្តាំង

៨.ផ្លែឈើកំរៀម ៥ តោក(ក្នុង១តោក២ផ្លូន៥ដំបរ)

៩.ស្រាចំណាយ ២ ពួច

១០.ស្រាពពុះ ១ សឹក

១១.ត្រីស្រស់ ១ ពុន

១២.មាន់ ៤ រាយ

១៣.ទា ២ រាយ

១៤.បន្លែ ១ កញ្រែ្ជង( រួម៥មុខ)

១៥.បាយសម្ល ៥ ថាស

  បាយសម្ល 5 ថាសនោះសម្រាប់សែនព្រេនដូនតា ហើយជូនឱ្យមេបាពិសា តែរបៀបសែនព្រេនដូនតាក្នុងសម័យនេះ ឃើញច្រើនតែបង្គាប់ឲ្យមានចម្អាបពីថាស  ថាសមាន់ស្ងោរមួយគូសាច់ជ្រូកមួយភ្លៅ ។

 ង).គ្រឿងបណ្តាការស្លាដក់ ត្រូវបង្គាប់ដូច្នេះ :

១.ស្លា ៥ ដៃ

២.ម្លូ ៥ ត្របក

៣.ថ្នាំ ៣ ដុំ

៤.ស្លាជ្វា ២ ដុំ 

៥.ស្រា ២ កំប៉ុក

៦.ទៀន ១ គូ

៧.ប្រាក់ ១ ស្លឹង(តម្រាខ្លះថាប្រាក់១បាត)

  គ្រឿងស្លាដក់នេះឲ្យវេចនឹងកន្សែងបញ្ចពណ៌តម្កល់លើរងមួយ។

  ច).រណ្តាប់ស្លាព្រះពរ ដូច្នេះ:

១.ស្លា ៣ ដៃ

២.ម្លូ ៥ ត្របក

៣.ថ្នាំ ៣ ដុំ

៤.ស្លាជ្វា ២ ដុំ 

៥.ទៀន ១ គូ

៦.ផ្កា ៣ ទង

ឆ).រណ្តាប់ស្លាជ័យ ដូច្នេះ

១.ស្លា ១០០ (តម្រាខ្លះថាស្លា៥ដៃ)

២.ម្លូ ១០០ ត្របក

៣.ថ្នាំ ៥ ដុំ

៤.ស្លាជ្វា ៣ ដុំ 

៥.ទៀន ១ គូ

៦.ប្រាក់ ១បាត(តម្រាខ្លះថា ប្រាក់៣ ស្លឹង)

ជ).រណ្តាប់ប្រសព្វមុខការធំ ដូច្នេះ

១.ស្លា ៣ ដៃ 

២.ម្លូ ៥ ត្របក

៣.ថ្នាំ ៣ ដុំ

៤.ស្លាជ្វា ៣ ដុំ 

៥.ទៀន ១ គូ

៦.ប្រាក់ ៥បាត(តម្រាខ្លះថា ប្រាក់៥ ស្លឹង)

ឈ).រណ្តាប់ប្រសព្វមុខការកំណត់ដូច្នេះ

១.ស្លា ២ ដៃ

២.ម្លូ ៤ ត្របក

៣.ថ្នាំ ២ ដុំ

៤.ស្លាជ្វា ២ ដុំ 

៥.ទៀន ១ គូ

៦.ប្រាក់ ២ បាត២ស្លឹង(តម្រាខ្លះថា ប្រាក់៣ ស្លឹង)

ញ).រណ្តាប់ប្រសព្វមុខគោះថង់រងដូច្នេះ

១.ស្លា ៣ ដៃ

២.ម្លូ ៣ ត្របក

៣.ថ្នាំ ១ ដុំ

៤.ស្លាជ្វា ១ ដុំ 

៥.ទៀន ១ គូ

៦.ប្រាក់  ១ ស្លឹង ។ (នៅមានត)

 

ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ចៅតាជេត


ចែករំលែក៖