ព័ត៌មានទាន់ហេតុការណ៍៖

រឿងព្រេងនិទាន & ប្រវត្ដិសាស្រ្ដខ្មែរ

ព្រេងខ្មែរ÷រឿង ប្រាសាទព្រះធាតុទឹកឆា

ដោយប្រទេសខ្មែរយើង ជាប្រទេសមានអារ្យធម៌បរិបូណ៌, កាលពីព្រេងនាយ បានជាមានប្រាសាទបុរាណ នៅពាសពេញក្នុងផ្ទៃអាណាចក្រទាំងមូល ។ ក្រៅអំពីខេត្តសៀមរាប ដែលមានបុរាណវត្ថុបែបនេះ ច្រើនជាងគេ, យើងប្រទះឃើញនៅខេត្តដទៃៗ ទៀត ក៏មានច្រើនណាស់ដែរ ដូចជាខេត្តកំពង់ធំ, កំពង់ចាម, បាត់ដំបង, ... Read More »

ព្រេងខ្មែរ÷ រឿង ភ្នំប្រសិទ្ធិ

ដែលអ្នកស្រុកហៅថា “ភ្នំប្រសិទ្ធិ” គឺសំដៅយកភ្នំពីរនៅទន្ទឹមគ្នា ។ ប៉ុន្តែដោយការចែកព្រំប្រទល់ស្រុក នៅខេត្តកណ្ដាល ភ្នំពីរនេះក៏គេត្រូវរំលែកធ្វើជាខណ្ឌព្រំប្រទល់ស្រុក ចំកណ្ដាលជ្រលងភ្នំ គឺភ្នំខាងលិច ចូលក្នុងឃុំម្កាក់ ស្រុកអង្គស្នួល, ឯភ្នំខាងកើត នៅក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាលដូចគ្នា ... Read More »

ព្រេងខ្មែរ÷រឿង ភ្នំ​សុពណ៌កាឡី (នៅ​ខេត្ត​ក្រចេះ)

បើ​យើងធ្វើ​ដំណើរ​ពី​ភ្នំ​ពេញ​ទៅ​តាម​ផ្លូវ​ទន្លេ​ធំ ដោយ​ទូក​ឬ​កប៉ាល់ ដល់​ទៅ​ភ្នំ​ដី​ច្រាល ហើយ​បត់​ទៅ​ដល់​ផែ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម ក្រឡេក​ចោល​ភ្នែក​ទៅ​ទិស​ឦសាន ក្នុង​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ត្រើយ​ខាង​ជើង ត្រង់​ឃុំ​ចំបក់ យើង​នឹង​ឃើញ​ភ្នំ​មួយ​ខ្ពស់​ទទុង​នៅ​ក្បែរ​មាត់​ទន្លេ​នោះ ឈ្មោះ ” ភ្នំ​សុពណ៌កាឡី ... Read More »

ព្រេងខ្មែរ÷ប្រវត្តិ វត្តបញ្ញាជី(នៅ​ខេត្ត​កំពង់ធំ)

នៅ​ក្នុង​ឃុំ​ត្បូង​ក្រពើ ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់ធំ មាន​ភូមិ​មួយ​ឈ្មោះ​ថា ភូមិ​បញ្ញាជី ។ នៅ​ចំ​កណ្ដាល​ភូមិ​នោះ មាន​វត្ត​មួយ​ហៅ​ថា វត្ត​បញ្ញាជី ។ បាន​ជា​ហៅ វត្ត​បញ្ញាជី ព្រោះ​ឈ្មោះ​នេះ កើត​ពី​សាមណេរ ១ ... Read More »

ព្រេងខ្មែរ÷ រឿង បឹង​ទុំ​លែង (នៅ​ខេត្ត​បាត់ដំបង)

បើយើងធ្វើដំណើរតាមដងផ្លូវជាតិលេខជាតិ​លេខ ៥ ពី​ភ្នំពេញ ទៅ​កាន់​ខេត្ត​បាត់ដំបង ដល់​ទៅ​ឃុំ​គួយជីកដី ក្នុង​ស្រុក​មោងឫស្សី ហើយ​ចុះ​ពី​ថ្នល់​ជាតិ​តាម​ផ្លូវ​ជើង​ចេញ​ពី​សាលា​ស្រុក​មោងឫស្សី ឈម​មុខ​ទៅ​ទិស​អាគ្នេយ៍​ចម្ងាយ​ប្រហែល ១០ គីឡូម៉ែត្រ ឬ​ដើរ​ចុះ​ពី​ថ្នល់​ជាតិ​ទៅ​កាត់​ត្រង់​ស្ថានីយ​រថភ្លើង​ទៅ​ស្វាយ​ព្រៃ ដែល​នៅ​ខាង​កើត​សាលា​ស្រុក​មោងឫស្សី ៧ គីឡូម៉ែត្រ រួច​ឈម​មុខ​ទៅ​ទិស​ទក្សិណ ... Read More »

ព្រេងខ្មែរ÷រឿង ត្រពាំង​លាក់​នង្គ័ល

ខេត្ត​កំពង់​ឆ្នាំង៖នៅ​ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង មាន​ត្រពាំង ១ ហៅ​ថា ” ត្រពាំង​លាក់​នង្គ័ល ” ។ បាន​ជា​មាន​ឈ្មោះ​ដូច្នេះ ព្រោះ​មាន​រឿង​ព្រេង​ដំណាល​ត​ៗ​គ្នា​មក​ថា : មាន​កុមារ​ម្នាក់​ជា​ក្មេង​កំព្រា គ្មាន​មាតា​បិតា រសាត់​ព្រាត់ ... Read More »

ព្រេងខ្មែរ÷រឿង តា​ព្រហ្ម​នៅ​វត្ត​នគរ​បាជ័យខេត្តកំពង់ចាម

រឿងព្រេង៖តាម​ដង​ផ្លូវ​ជាតិ​លេខ ៧ ពី​ក្រុង​ភ្នំ​ពេញ​ទៅ​កំពង់ចាម ចម្ងាយ​ប្រហែល ៣ គីឡូម៉ែត្រ ពី​ទី​ប្រជុំ​ជន​កំពង់ចាម មាន​ផ្លូវ​មួយ​ចូល​ទៅ​ខាង​លិច ប្រមាណ​ជា ៣០០ ម៉ែត្រ​ប៉ុណ្ណោះ មាន​កំពែង​ថ្ម​បាយ​ក្រៀម ប្រកប​ដោយ​ខ្លោងទ្វារបាក់បែករុះធ្លាក់អស់ជាច្រើន ។ បរិវេណ​កំពែង​នេះ ... Read More »

ព្រេងខ្មែរ÷រឿងវិហារអដ្ឋរស្ស

នៅ​ប្រទេស​កម្ពុជា​ទាំង​មូល ពុទ្ធសាសនិកជន​ជាតិ​ខ្មែរ​តែង​ធ្វើ​វត្ត ធ្វើ​វិហារ បែរ​មុខ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត តាម​ទម្លាប់​ដែល​គេ​និយម​ប្រកាន់​ទុក​តាំង​ពី​បុរាណ​កាល ប៉ុន្តែ​យើង​ឃើញ​មាន​វិហារ​មួយ​​បែរ​មុខ​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​ដែរ គឺ​វិហារ​អដ្ឋរស្ស នៅ​លើ​កំពូល​ភ្នំ​ព្រះ​រាជ​ទ្រព្យ នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ។ ការ​ប្លែក​នោះ​ហើយ ដែល​គួរ​ឲ្យ​ចង់​ដឹង​ណាស់ ។ រឿង​វិហារ​នោះ ... Read More »

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម៖ ភ្នំ​ប្រុស​-​ភ្នំ​ស្រី​ ទាក់ទាញភ្ញៀវទេសចរណ៍​ប្រហែល ៧​ម៉ឺន​នាក់ ចង់ស្ដាប់រឿងព្រេង​បុរាណ​ខ្មែរ​

ខេត្តកំពង់ចាម៖ តាមរយៈ​រឿងព្រេង​បុរាណ​ខ្មែរ​ ពេលឮ​ឈ្មោះ ភ្នំ​ប្រុស​-​ភ្នំ​ស្រីដែល​និយាយ​អំពី​ការចូល​ស្ដីដណ្តឹង​កូនចៅ បានធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​មានបំណង​ចង់ទៅ​កម្សាន្ត និង​ចង់ស្គាល់​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ​មួយ​នេះ​។ លោក សុធា ពេជ្រ មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម បានបញ្ជាក់ថា​៖ «​ចំណុច​ទាក់ទាញ គឺ​ដោយសារ​នៅ​ទីនោះ​ជា​តំបន់​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ នៅ​ទីនោះ​មាន​ដើមឈើ​ធំៗ ... Read More »

ព្រេងខ្មែរ÷ រឿង ក្រពើ​ឈ្មោះ​អាធន​(នៅ​ស្រុក​សម្បូរ ខេត្ត​ក្រចេះ)

សម័យ​ទីក្រុង​តាំង​នៅ​ឧត្ដុង្គ នៅ​ស្រុក​សម្បូរ ខេត្ត​ក្រចេះ មាន​ចៅ​អធិការ​វត្ត​មួយ​អង្គ ជា​អ្នក​ប្រព្រឹត្ត​រៀន នូវ​វិជ្ជា​វេទមន្ត​អាគម ហើយ​ជា​អ្នក​ចេះ​ចិញ្ចឹម​ក្រពើ​ផង ។ ឯ​ចំណេះ​របស់​លោក​គ្រូ​ចៅ​អធិការ ដែល​ចេះ​ចិញ្ចឹម​ក្រពើ​នោះ ធ្វើ​ឲ្យ​លោក​មាន​ឈ្មោះ​ល្បី​ល្បាញ​ណាស់ ក៏​ប៉ុន្តែ​ចំណេះ​នោះ​បែរ​ជា​បណ្ដាល​ឲ្យ​មាន​សេចក្ដី​អន្តរាយ​ដល់​រូប​លោក​ទៅ​វិញ ។ លោក​គ្រូ​ចៅ​អធិការ​នោះ ចិញ្ចឹម​ក្រពើមួយ​ទុក​ដូច​ជា​កូន​សិស្ស​របស់​លោក ... Read More »

តោះទៅលេង ល្អាងព្រះនិព្វាន និងល្អាងដទៃទៀត នៃភ្នំកំពង់ត្រាច

ខេត្តកំពត៖ បើយោងតាមប្រភព​​ Heritages Daily បេតិកភណ្ឌ​ប្រចាំថ្ងៃ បានឱ្យដឹងថា៖ កំពង់ត្រាចជាតំបន់បេតិកភណ្ឌធម្មជាតិដ៏ល្អឯកនៅកម្ពុជា។ ភ្ញៀវអាចដើរលេងក្នុងល្អាងភ្នំ កំសាន្តនៅបឹងលំពូ ឬ ជិះទូកតាមព្រែក កំពង់ត្រាច ទៅដល់សមុទ្រ នៅត្រង់ចំណុចដៃព្រែកអង្កោល។ គឺ​ពិតជាអស្ចារ្យណាស់ ... Read More »

រឿងព្រេងខ្មែរ÷ រឿងប្រាសាទ​នាង​ខ្មៅ

បើ​យើង​ធ្វើ​ដំណើរ​ពី​ក្រុង​ភ្នំ​ពេញ ទៅ​កាន់​ខេត្ត​តា​កែវ ដល់​ទៅ​ឃុំ​រវៀង ស្រុក​សំរោង យើង​នឹង​ឃើញ​វត្ត​បុរាណ​មួយ​ហៅ ” វត្ត​ប្រាសាទ​នាង​ខ្មៅ ” តាំង​នៅ​ខាង​កើត​ជាប់​នឹង​ថ្នល់​ជាតិ​ពី​ក្រុង​ភ្នំពេញ​ទៅ ។ បាន​ជា​ហៅ​ថា វត្ត​ប្រាសាទ​នាង​ខ្មៅ ព្រោះ​ក្នុង​វត្ត​​នោះ​មាន​ប្រាសាទ​បុរាណ​ពីរ ឈ្មោះ​ប្រាសាទ​នាង​ខ្មៅ នៅ​ខាង​លិច​វិហារ​ចំ​ខ្លោង​ទ្វារ​វត្ត​ខាង​ទិស​បស្ចិម ... Read More »

ប្រវត្តិវត្ត÷វត្តវិហារសួគ៌

ខេត្តកណ្តាល៖វត្តវិហារសួរ(សួគ៌)ជាបូជនីយដ្ឋានដ៏ស័ក្ដិសិទ្ធ ១ ឮ​កិត្តិ​នាម​ពេញ​ប្រទេស​កម្ពុជា តាំង​ពី​អតីត​កាល​​រហូត​មក​ដល់​បច្ចុប្បន្នកាល​នេះ អ្នក​ផង​សឹង​បាន​ជ្រាប​ជា​ច្រើន ។ រៀង​រាល់​ឆ្នាំ ក្នុង ១ ឆ្នាំ​ៗ តែង​មាន​មហា​ជន​រាប់​ពាន់​នាក់​ទៅ​បូជា​បែរ​បន់​តាម​ប្រាថ្នា​ផ្សេងៗ ទាំង​ព្រះរាជា​ព្រះរាជ​វង្សា-នុវង្ស នាហ្មឺន​សព្វ​មុខ​មន្ត្រី ក៏​តែង​ស្ដេច​យាង តែង​អញ្ជើញ​ទៅ​បូជា​បួងសួង​នៅ​ទី​នោះ​ដែរ ... Read More »

ព្រេងខ្មែរ÷រឿងឧកញ៉ាយោមរាជនិងឧកញ៉ាពលទេព

កាល​ពី​ព្រេង​នាយ មាន​នាម៉ឺន​ពីរ​នាក់ ម្នាក់​ជា​ទី​ឧកញ៉ា​យោមរាជ ម្នាក់​ទៀត​ជា​ឧកញ៉ា​ពលទេព ។ ឯ​ឧកញ៉ា​ពលទេព​ជា​មនុស្ស​លោភ​បុណ្យ​សក្ដិ ចង់​បាន​ទី​យោមរាជ​គិត​ស្វែង​រក​ទោស​ដាក់​និង​ក្រាប​ទូល​ស្ដេច​ទម្លាក់​ចាក​ទី​យោមរាជ​អាត្មា​ឯង នឹង​បាន​ស្ដី​ទី​យោមរាជ​នោះ​តទៅ ។ ឧកញ៉ា​ពលទេព​ស្វែង​រក​ទោស លោក​យោមរាជ​នោះ​ជា​យូរ​ខែ​មក។ ថ្ងៃ​មួយ​មាន​អ្នក​ទោស​ម្នាក់​ជាប់​ទោស​ធ្ងន់ ក្រុម​ជំនុំ​កាត់​ទោស​ដល់​ប្រហារ​ជីវិត ។ ឯ​អ្នក​ទោស​នោះ​ដឹង​ថា​ថ្ងៃ​ព្រឹក​នេះ ... Read More »

ព្រេងខ្មែរ÷រឿង​បុរស​ទំពែក ៤ នាក់

កាល​ពី​ព្រេង​នាយ នៅ​ភូមិ​មួយ​មាន​បុរស​ទំពែក ៤ នាក់ ឈ្មោះ ឃុន ១ ស៊ឹម ១ គំ ១ សុខ ១ បុរស​ទំពែក ៤ ... Read More »

ព្រេងខ្មែរ÷រឿង​ដើមកំណើត​រន្ទះ

កាល​ពី​ព្រេងនាយ មាន​បិសាច​មួយ ឈ្មោះ​រាមាសូរ និង​នាង​អារក្ខ​ទេវី​មួយ ឈ្មោះ​មេខលា ។ អ្នក​ទាំង​ពីរ​បាន​នៅ​បម្រើ​មហាឫសី​ដ៏​មាន​ឫទ្ធិ​ម្នាក់ ដើម្បី​នឹង​រៀន​វិជ្ជា​មន្ត​អាគមគាថា ។ បិសាច​នឹង​នាង​អារក្ខទេវី​បាន​ខំ​រៀន​ប្រណាំង​ប្រជែង​គ្នា ដើម្បី​បំពេញ​ចិត្ត​គ្រូ​រៀង​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ប្រកប​ដោយ​បញ្ញា​វៃ ក្រៃលែង​ដូច​គ្នា ។ តាបស​ក៏​ស្រឡាញ់​អ្នក​ទាំង​ពីរ​នោះ​ស្មើ​គ្នា ... Read More »