ព័ត៌មានទាន់ហេតុការណ៍៖

រឿងព្រេងនិទាន & ប្រវត្ដិសាស្រ្ដខ្មែរ

រឿងព្រេងខ្មែរ÷រឿង​ បុរស ៤ នាក់ រៀន​សិល្បសាស្ត្រ (-ម្នាក់​រៀន​ទាយ; -ម្នាក់​រៀន​បាញ់; -ម្នាក់​រៀន​មុជ​ទឹក; -ម្នាក់​រៀន​ជប )

មាន​និទាន​មួយ​ថា ៖ មាន​បុរស ៤ នាក់​ទៅ​ស្វែង​រៀន​សិល្បសាស្ត្រ អំពី​ព្រាហ្មណ៍​ម្នាក់​ជា​ទិសាបាមោក្ខាចារ្យ នៅ​តក្កសិលា​មហានគរ ។ បណ្ដា​បុរស​ទាំង ៤ នាក់​នោះ, បុរស​ម្នាក់​រៀន​ទាយ បុរស​ម្នាក់​រៀន​បាញ់ បុរស​ម្នាក់​រៀន​មុជ​ទឹក បុរស​ម្នាក់​ទៀត​រៀន​ជប​ឲ្យ​រស់​ឡើង​វិញ ... Read More »

រឿង​ព្រេងខ្មែរ÷ រឿងសង្គ្រាមរវាងគីង្គក់និងតាព្រហ្ម

 សម័យ​ព្រេង​នាយ វេលា​មួយ​ពិភពលោក​កើត​ទុរ្ភិក្ស ក្ដៅ​ហួតហែង គ្រប់​ទិសទី​ព្រះ​ពិរុណ​មិន​បង្អុរ​ភ្លៀង​សោះ ស្ទឹង​ត្រពាំង ថ្លុក​បឹង​ព្រែក ទន្លេ​រីង​ទឹក​អស់ ។ សត្វ​ទាំងឡាយ​ស្លាប់​គរ​ឆ្អឹង​លើ​គ្នា​រុក្ខជាតិ​នានា​ស្វិត​ក្រៀម​ក្រញង់ ។ ពួក​មណ្ឌុកសត្វ​មាន​គីង្គក់ ហ៊ីង កង្កែប​ជា​ដើម​ដែល​ជា​សត្វ​ប៉ិន​អត់ធន់ ក៏​ស្គម​នៅ​តែ​ស្បែក​នឹង​ឆ្អឹង។ ថ្ងៃមួយ ... Read More »

តោះស្វែងយល់ពី «កំណើតព្រះព្រហ្ម»

ភ្នំពេញ៖ បើយោងតាមប្រភពពី Cr. សំណង់ប្រាសាទបុរាណ និងអរិយធម៌ខ្មែរ បានបញ្ជាក់ថា៖ ព្រះព្រហ្មគឺជាអទិទេពមួយអង្គនៅក្នុងចំណោមអទិទេពសំខាន់ៗក្នុងព្រហ្មញ្ញសាសនា។បើសិនជាសម្លឹងទៅលើលិទ្ធិត្រីមូល៌តិវិញ ព្រះព្រហ្មជាអទិទេពកំពូលក្នុងចំណោមអទិទេពទាំង៣អង្គមាន ព្រះសីវៈ ព្រះវិស្ណុ និងព្រះព្រហ្ម។ តាមការសិក្សានៅក្នុងគម្ពីរវិស្ណុបុរាណបានឱ្យដឹងថា ព្រះព្រហ្មជាអទិទេពមួយអង្គដែលបានកើតឡើងពីផ្កាឈូកមួយទងដែលបានដុះចេញពីទងផ្ចិតរបស់ព្រះវិស្ណុ នៅខណៈពេលដែលព្រះវិស្ណុទ្រង់ផ្ទុំលើមហាសមុទ្ទអន្ថកាល។ផ្កាឈូក១០០០ស្រទាប់ដែលដុះចេញមកនោះរីកកាលណាមានអទិទេពមួយអង្គបានផុសចេញនៅចំកណ្តាលគឺអង្គព្រះព្រហ្ម។ព្រះព្រហ្ម មានព្រះនាម២គឺ៖ ... Read More »

រឿង​ព្រេងខ្មែរ÷ រឿងមហាឫសីប្រោះខ្លា

មាននិទានមួយដំណាលថា មាន​ខ្លា​ទោល ១ ទៅ​ដេក​លើ​រូង​ពស់ ៗ​លូន​ចេញ​មក​ចឹក​ខ្លា​នោះ​ស្លាប់​នៅ​មាត់​រូង ។ ថ្ងៃ​នោះ​ជួន​ជា​មហាឫសី​(ឥសី)មួយអង្គនិមន្តគោចរ ទៅ​ឃើញ​ខ្លា​នោះ​ស្លាប់ ក៏​មេត្តា​ប្រោះ​ខ្លា​នោះ​ឲ្យ​រស់​ឡើង​វិញ ។ ខ្លា​រស់​ដឹង​ខ្លួន​ហើយ​និយាយ​ថា ˝ អញ​កំពុង​តែ​ដេក​លក់​ជា​សុខ​សប្បាយ​ក្នុង​ព្រៃ​ជា​លំនៅ​របស់​អញ ម្ដេច​ឡើយ​ក៏​ព្រះ​ស្ដែង​ហ៊ាន​មក​ធ្វើ​ឲ្យ​អញ​ភ្ញាក់ ម៉េ្លះ​ហើយ​អញ​ខាំ​ព្រះ​ស្ដែង ... Read More »

រឿងព្រេងខ្មែរ÷រឿង​សត្វ​ឥន្រ្ទី​របស់​ព្រះ​ឥសូរ

មាន​សត្វ​ឥន្ទ្រី ១ ជា​ទី​គាប់​ព្រះ ទ័យនៃព្រះឥសូរ បើ​សត្វ​ឥន្ទ្រី​នេះ វា​ចង់​បាន​អ្វី ៗ ក្ដី ឬ​ចង់​ស៊ី​សាច់​សត្វ​ណា​ក្ដី វា​ទូល​ព្រះឥសូរ​ថា​វា​យល់​សុបិន​ត្រូវ​ស៊ី​សាច់​សត្វ​នោះ ព្រះឥសូរ​ក៏​ចេះ​តែ​ជឿ​តាម ហៅ​សត្វ​មក​ឱ្យ​វា​ស៊ី​តែ​រឿយៗ ។ សត្វ​ទាំង​ឡាយ មាន​គោ ... Read More »

រឿង​ព្រេងខ្មែរ÷ រឿង ចចក (កំណាព្យបទកាកគតិ)

នេះ​បទ​កាកា គតិ​ចរចា ចែង​ចង​រឿង​រាយ តាម​ពាក្យ​ពី​ព្រេង​ត​តែង​និយាយ ដំណើរ​អភិប្រាយ ពី​សត្វ​ចចក ។ យោន​យក​កំណើត កំណាត់​កាល​កើត ពឹង​ពួន​ជ្រៀត​ជ្រក ក្នុង​រូង​ថ្ម​ភ្នំ ធារ​ធំ​សៀត​ស៊ក សព្វ​ថ្ងៃ​ចចក ស្វែង​រក​ភោជនា ។ ... Read More »

«ភ្នំស្រះខ្ចៅ»មានប្រាសាទមួយអាយុកាលចាស់ជាងប្រាសាទអង្គរវត្តត្រូវបានកសាងនៅលើភ្នំនេះ

ខេត្តកំពង់ធំ៖ ប្រភព​ពីHeritages Dairy-បេតិកភណ្ឌ​ប្រចាំថ្ងៃបានឱ្យដឹងថា៖ «ភ្នំស្រះខ្ចៅ» ភ្នំនេះជាប្រភេទថ្មភក់។ មានប្រាសាទមួយអាយុកាលចាស់ជាងប្រាសាទអង្គរវត្តត្រូវបានកសាងនៅលើភ្នំនេះ។ តួប្រាសាទ​បាក់បែកអស់ តែនៅមានសសរពេជ្រ ផ្ដែរ បល្ល័ង្ក និងបំណែកដៃរូបចម្លាក់ព្រះវិស្ណុ ឬព្រះឥសូរ។ មានសសរធ្វើពីថ្មបុរាណសម្រាប់ដាក់អមសងខាងផ្លូវចូលទៅ ប្រាសាទជាច្រើនដើម ដួលដេកលើដី​ចម្ងាយប្រមាណ ... Read More »

រឿងនិទានខ្មែរ÷រឿង ភ្នំ​សុពណ៌កាឡី

ខេត្តក្រចេះ៖ បើ​ធ្វើ​ដំណើរ​ពី​ភ្នំ​ពេញ​ទៅ​តាម​ផ្លូវ​ទន្លេ​ធំ ដោយ​ទូក​ឬ​កប៉ាល់ ដល់​ទៅ​ភ្នំ​ដី​ច្រាល ហើយ​បត់​ទៅ​ដល់​ផែ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម ក្រឡេក​ចោល​ភ្នែក​ទៅ​ទិស​ឦសាន ក្នុង​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ត្រើយ​ខាង​ជើង ត្រង់​ឃុំ​ចំបក់ យើង​នឹង​ឃើញ​ភ្នំ​មួយ​ខ្ពស់​ទទុង​នៅ​ក្បែរ​មាត់​ទន្លេ​នោះ ឈ្មោះ ” ភ្នំ​សុពណ៌កាឡី ... Read More »

សម័យលង្វែក (១៤៣១-១៦១៨) គឺជាសម័យក្រោយពីរជ្ជកាលព្រះបាទពញាយ៉ាត

ខេត្តកំពង់ឆ្នាំង៖ បើយោងតាមប្រភពទំព័ររឿងបូរាណ គឺបន្ទាយលង្វែក (រូបគំនូរដែលជនជាតិបរទេសបានគូរក្រោយពេលបន្ទាយបានបែក) ។ សម័យលង្វែក (១៤៣១-១៦១៨) គឺជាសម័យក្រោយពីរជ្ជកាលព្រះបាទពញាយ៉ាត ដែលកាលនោះប្រទេសកម្ពុជាកើតមានចម្បាំងជាច្រើនលើកច្រើនសា។ រាជធានីត្រូវបានផ្លាស់ប្តូរជាច្រើនកន្លែងវិលចុះវិលឡើងពីក្រុងអង្គរ ទួលបាសាន្ត (កំពង់ចាម) ភ្នំពេញ (ចតុមុខ) រហូតមកដល់លង្វែក ... Read More »

រឿងព្រេងខ្មែរ÷រឿង​ឧកញ៉ា​យោមរាជ​និង​ឧកញ៉ា​ពល​ទេព

កាលពីព្រេងនាយនាយ មាន​នាម៉ឺន​ពីរ​នាក់ ម្នាក់​ជា​ទី​ឧកញ៉ា​យោមរាជ ម្នាក់​ទៀត​ជា​ឧកញ៉ា​ពលទេព ។ ឯ​ឧកញ៉ា​ពលទេព​ជា​មនុស្ស​លោភ​បុណ្យ​សក្ដិ ចង់​បាន​ទី​យោមរាជ​គិត​ស្វែង​រក​ទោស​ដាក់​និង​ក្រាប​ទូល​ស្ដេច​ទម្លាក់​ចាក​ទី​យោមរាជ​អាត្មា​ឯង នឹង​បាន​ស្ដី​ទី​យោមរាជ​នោះ​តទៅ ។ ឧកញ៉ា​ពលទេព​ស្វែង​រក​ទោស លោក​យោមរាជ​នោះ​ជា​យូរ​ខែ​មក។ ថ្ងៃ​មួយ​មាន​អ្នក​ទោស​ម្នាក់​ជាប់​ទោស​ធ្ងន់ ក្រុម​ជំនុំ​កាត់​ទោស​ដល់​ប្រហារ​ជីវិត ។ ឯ​អ្នក​ទោស​នោះ​ដឹង​ថា​ថ្ងៃ​ព្រឹក​នេះ ... Read More »

រឿងព្រេងខ្មែរ÷រឿង ក្រពើ និងអ្នក​បររទេះ

មាន​សត្វ​ក្រពើ​មួយ​អាស្រ័យ​នៅ​ក្នុង​បឹង​ធំ លុះ​ដល់​រដូវ​ប្រាំង​ទឹក​បឹង​នោះ​ក៏​រីង​ស្ងួត​អស់ ក្រពើ​នោះ​នៅ​ពុំ​បាន ទើប​វារ​ឡើង​លើ​គោក ដើរ​ត្រេច​រក​ទី​មាន​ទឹក ។ កាល​នោះ​មាន​តា​ចាស់​ម្នាក់ បរ​រទេះ​មក បាន​ជួប​នឹង​ក្រពើ​កំពុង​វារ​នៅ​កណ្ដាល​ផ្លូវ ។ ឯ​ក្រពើ​ក៏​សុំ​ដោយសារ​រទេះ​តា​នោះ តា​សួរ​ថា “ ចៅ​ឯង​ទៅ​ណា​ដែរ ? ក្រពើ​ប្រាប់​ថា ... Read More »

រឿងនិទានខ្មែរ÷រឿង ដើមស្លា-ម្លូ

មានសេចក្ដីដំណាលថា៖ កាលពីយូរណាស់មកហើយមានបងប្អូនប្រុសពីរនាក់ នៅរួមសុខទុក្ខជាមួយគ្នា ពុំដែលឃ្នើសឃ្នងអ្វីឡើយ ។ ពេលមួយបានដំណឹងថា មាន​គ្រូ​អាចារ្យ​ម្នាក់​ដែល​នៅ​ក្នុង​នគរ​ក្បែរ​នោះ ចេះ​បង្រៀន​វិទ្យា​សាស្ត្រ​ផ្សេង ៗ, បុរសទាំងពីរនេះ ក៏នាំគ្នាចេញពីលំនៅ ទៅស្វែងរកសិក្សាសព្វសិល្បសាស្ត្រទាំងនោះ ត្បិតឪពុកម្ដាយបាទទួលមរណភាពជាយូរណាស់មកហើយ ។ បុរសបង​អាយុ​បាន ... Read More »

រឿងនិទានខ្មែរ÷ រឿង ដើមភ្លៅនាង

គ្រាន់តែឮឈ្មោះថាដើម “ភ្លៅនាង” គេនឹកឆ្ងល់ភ្លាម ចង់ដឹងប្រវត្តិដើមនេះថា តើរឿងរ៉ាវដូចម្ដេច បានជារុក្ខជាតិនេះមាននាមពីរោះម្ល៉េះ ? បើសង្កេតពីរូបភាពនៃដើមនេះវិញ គេឃើញថា មានដើ​ម​ នោះ​ត្រសូល​ស្អាត​ ពុំសូវមានថ្នាំងឬភ្នែករដិបរដុបទេ ឯសម្បុរសម្បកទៀតសោត ក៏សស្អាត នាំឲ្យនឹកថា ... Read More »

ដឹងអត់ថា៖ ភ្នំថ្មពួក ជាភ្នំធម្មជាតិដែលមានតម្លៃផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌ មិនអាច កាត់ថ្លៃបានសម្រាប់មនុស្សជាតិគ្រប់រូប

បើតាមប្រភព​Heritages Dairy-បេតិកភណ្ឌ​ប្រចាំថ្ងៃបានបញ្ជាក់ថា៖ ភ្នំថ្មពួកជាភ្នំធម្មជាតិដែលមានតម្លៃផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌ មិនអាច កាត់ថ្លៃបានសម្រាប់មនុស្សជាតិគ្រប់រូប។ នៅលើភ្នំ ដូនតាខ្មែរ​បានកសាង ប្រាសាទថ្មពួក ដែលស្ថិតក្នុងរចនាបថក្រុមប្រាសាទ សំបូរព្រៃគុក (សង់ពីប្រភេទឥដ្ឋដុត) ក្នុងអំឡុងដើមសតវត្សរ៍ទី៧ នៃគ្រឹស្តសករាជ។ ភ្នំថ្មពួក ... Read More »

ប្រាសាទព្រះវិហារ ប្រៀបឋានតុសិតដូចទេពនិមិត្ត លើដែនកម្ពុជា

ភ្នំពេញ៖ បើតាមរូបភាពផ្តិតដោយ MP Maxx, Piak Lim, Vong Visal និងអត្ថបទដោយ៖​ Piak Lim «ប្រាសាទព្រះវិហារ ប្រៀបឋានតុសិតដូចទេពនិមិត្ត លើដែនកម្ពុជា»។ ការទស្សនាថ្ងៃរះនាប្រាសាទព្រះវិហារ ... Read More »

កូនខ្មែរគួរយល់ដឹងជីវប្រវត្តិ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ព្រះមហាវិរក្សត្រខ្មែរដ៏អស្ចារ្យក្នុងសតវត្សទី១២

មកដល់ពេលនេះកូនខ្មែរមួយចំនួនធំនៅមិនទាន់បានស្គាល់ពីជីវប្រវត្តិនិងស្នាព្រះហស្តដ៏មហាអស្ចារ្យរបស់មហាវិរក្សត្រខ្មែរក្នុងសម័យអង្គរគឺព្រះបាទជ័យវរ្ម័នទី៧នៅឡើយ។ ដើម្បីស្វែងយល់ប្រវត្តិសាស្រ្តដ៏យូរលង់មកនេះ យើងសូមលើកយកនូវព្រះជីវប្រវត្តិព្រះបាទជ័យវរ្ម័នទី៧ តាមការស្រាវជ្រាវ របស់អ្នកប្រវត្តិសាស្រ្តមួុយចំនួនដោយក្តីសង្ខេបខ្លះៗដូចតទៅ។ តាមការចងក្រងនិពន្ធ តាក់តែងឡើងជាកំណាព្យកាព្យឃ្លោង ដោយព្រះអគ្គមហេសី របស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងឥន្ទ្រទេវី ធ្វើឲ្យគេស្គាល់បានមួយភាគធំនូវព្រះរាជវង្សរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយសារមានចារិកនៅលើសិលា នៅប្រាសាទជ្រុង ក្នុងរង្វង់នគរធំ សិលាចារិកនៅប្រាសាទបន្ទាយឆ្មារ ... Read More »

រឿងនិទានខ្មែរ÷ រឿង ដើមរលួសមាស

រលួសមាស ជាសន្ដានដើមផ្កាមួយប្រភេទ ប៉ុន្តែចម្លែកត្រង់ដើមនេះ គ្មានផ្កាទេ គេដាំយកលម្អត្រង់ស្លឹកវានោះឯង ។ ស្លឹករលួសមាស ផ្លាស់ប្ដូរបានជាបីពណ៌ក្នុងមួយឆ្នាំ គឺដំបូងពណ៌ស មាន​ សណ្ឋាន​ដូច​ស្លឹក​ចម្ប៉ា, អស់រយៈ ២-៣ ខែ ស្លឹកនេះប្រែជាក្រហមឆ្អៅដូចផ្កាក្ងោក ... Read More »

រឿងព្រេងខ្មែរ÷រឿង ដើមចេកជ្វា និងដើមបាយម៉ាត

ចាស់បុរាណខ្មែរយើង ច្រើនជឿហើយហាមប្រាមកូនចៅ មិនឲ្យដាំដើមចេកជ្វានៅជិតសំយាបផ្ទះ ព្រោះគេយល់ថា វាយីអ៊ុនដាក់ម្ចាស់ផ្ទះ ។ បានជាមានជំនឿយ៉ាងនេះ ដោយមានរឿងដំណាលដូចតទៅ ៖ ជាយូរអង្វែងណាស់មកហើយ មានគ្រួសារមួយ ជាអ្នកទីទ័លក្រ ប្រកបរបររកស៊ីជាកសិករ ។ ក្នុងពេលមួយដែលជារដូវរាំងឫស ... Read More »

រឿងព្រេងខ្មែរ÷រឿង ដើមកោងកាង និងឈើទាល

តាមបុរាណបានដំណាលត ៗ មកថា កាលពីដើមឡើយ ដើមកោងកាងជាឈើមួយពួកដុះនៅតែលើភ្នំ និងជើងភ្នំ ។ ចំណែកដើមឈើទាលទាំងឡាយ ដុះនៅតែក្បែរមាត់ព្រែក មាត់ស្ទឹង និង​មាត់​អូរ​ម្ល៉ោះ​ហើយ តែដល់រដូវទឹកជន់កាលណា គឺតែងហូរច្រោះរលើងរលំដើមឈើទាលនោះ ៗ ស្លាប់អន្តរាយអស់ ... Read More »

រឿងព្រេងខ្មែរ÷ ប្រាជ្ញាអណ្ដើក

អណ្ដើកជាសត្វរស់នៅក្នុងទឹកបឹងក៏បាន លើគោកក៏បាន ។ ហេតុដើមនោះ មានរឿងព្រេងមួយនិទានថា ៖ក្នុងគ្រាយូរយារអង្វែងហើយ ពេលនោះមានទឹកជំនន់ធំណាស់ ។ សត្វខ្លា ដំរី រាជសីហ៍ រមាំង រមាស ក្ដាន់ជាដើម អំពាវនាវបបួលគ្នាទៅពួននៅព្រៃហេមពាន្ត ... Read More »

រឿងនិទានខ្មែរ÷រឿង ឆ្កែមើលឃើញខ្មោច

 គេធ្លាប់បានឮចាស់ៗនិទានប្រាប់ថា  បើឮឆ្កែលូ ឬ ព្រុសនៅពេលកណ្ដាលអធ្រាត្រស្ងាត់ នៅភូមិណា ស្រុកណា ដែលក្រៅអំពីក្រុង ព្រោះ​ពុំ​សូវ​មាន​មនុស្ស​កុះករ​ក្នុង​ពេល​យប់ ស្រុកភូមិនោះ ៗ ច្រើនកើតជំងឺ ពុំសូវបានសេចក្ដីសុខទេ ត្បិតខ្មោចបិសាច វាដើររាតត្បាតធ្វើឲ្យមនុស្សឈឺចាប់សឹងតែគ្រប់ៗ គ្នា ... Read More »

រឿងព្រេងខ្មែរ÷ រឿងបក្សីលៀងអារក្ស

នេះនឹងថ្លាថ្លែងពីរឿងសត្វទាំងឡាយ កើតចលាចលដោយសារសត្វផងគ្នាមានជំងឺ ហើយដើរស្វែងរកមេមត់មកជួយមើល ។ កិរៈ កាលនោះ មានសត្វព្រាបមួយមានទុក្ខដោយឆ្លងទន្លេមិនរួច ម្ល៉ោះហើយព្រាបចេះតែថ្ងូរហ៊ឹះសុំឲ្យគេជួយ ។ ត្រង់នេះហើយដែលនាំឲ្យព្រាប ជាប់យំថ្ងូររហូតដល់សព្វថ្ងៃនេះ ។ព្រាប​យំ​ថ្ងូរ​ខ្លាំង​យ៉ាង​នេះ ក៏​​ផ្អើល​​ទៅ​​ដល់​​សត្វ​​ដទៃ​ទៀត មក​ជួយមើលឈូឆរ។ ក្នុងបណ្ដាអ្នកដែលមកជួយនោះ ... Read More »

រឿងព្រេងខ្មែរ÷រឿង តាដក់ជាន់កូនក្រួច

សត្វតាដក់ឬត្រដក់បានជាមានក្បាលតម្ពែក(ទំពែក) ព្រោះហេតុត្រូវសត្វដទៃទៀត ខោក-ថង ទាល់តែរបើករុះសក់អស់ ដូចមានសេចក្ដីនិទានតទៅនេះ ៖ រឿងបុរាណមួយដំណាលថា មានសត្វតាដក់ចាស់មួយដើរស្វែងរកអាហារ សព្វទិសទីភូមិស្ថាន ដោយសារខ្លួនជរាបន្តិចទៅផង ម្ល៉ោះហើយភ្នែកក៏មិនសូវប៉ិនមើលផ្លូវ ឬសត្វតូចតាច ក៏ពុំសូវឃើញ ។ តាដក់ដើរទៅ ... Read More »

«ភ្នំប្រាសាទ» ជាភ្នំធម្មជាតិដែលមានតម្លៃផ្នែកប្រវត្តិសាស្ត្រ

ភ្នំពេញ៖ ភ្នំប្រាសាទបើយោងតាមប្រភពពី ​Heritages Dairy-បេតិកភណ្ឌ​ប្រចាំថ្ងៃបានរៀបរាប់អោយដឹងថា៖ «ភ្នំប្រាសាទ»ជាភ្នំធម្មជាតិដែលមានតម្លៃផ្នែកប្រវត្តិសាស្ត្រ ព្រោះជាភ្នំដែលគេអាចឃើញ​មាននៅសល់ខឿនប្រាសាទបុរាណស្ថិតក្នុងរចនាបថក្រុមប្រាសាទ សំបូរព្រៃគុក ព្រោះបានសាងសង់ឡើងពីប្រភេទឥដ្ឋដុត ក្នុងអំឡុងដើម សតវត្សរ៍ទី៧ នៃគ្រឹស្តសករាជ ពោលគឺ ស្ថិតក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី១។ រូបរាងប្រាសាទដែលមានតម្លៃជាប្រវត្តិសាស្រ្តមិនអាចកាត់ថ្លៃបាន​នេះត្រូវបានដួលរលំខូចខាតដោយការលបលួចគាស់រំលើងជីកកកាយ​រកវត្ថុបុរាណមានតម្លៃពីសំណាក់ទុច្ចរិតជននៅ​ចុងឆ្នាំ១៩៨៣។ ... Read More »

រឿងព្រេងខ្មែរ÷រឿង សត្វ​ប្រឡាំងកាស

កាល​ណា​គេ​ឃើញ​សត្វ​ប្រឡាំងកាស គេ​តែង​នឹក​ឆ្ងល់​ចំពោះ​ភាព​ប្លែក​របស់​សត្វ​នេះ គឺ​តែ​ឃើញ​ញី ក៏​នឹង​ឃើញ​ឈ្មោល រស់​នៅ​ជាប់​លើ​ខ្នង​ញី​នោះ​ជា​ដរាប ។ ដូច​នេះ ទើប​មាន​គេ​ចំអន់​គ្នា​លេង​ចំពោះ​មនុស្ស​ប្រុស ដែល​ខ្ជិល​រក​ស៊ី រស់​តែ​ដោយ​សារ​ស្រី​ថា “កុំ​ធ្វើ​ដូច​សត្វ​ប្រឡាំងកាស”។ ចំពោះ​ការ​រស់​នៅ​ដ៏​ចម្លែក​របស់​សត្វ​នេះ មាន​រឿង​ព្រេង​បរម្បរា​និទាន​ដូច​ត​ទៅ​នេះ៖ កាល​នោះ មាន​ក្សត្រ​មួយ​អង្គ ... Read More »

រឿងព្រេងខ្មែរ÷ រឿង សត្វ​ក្អែក​ការ​កូន

 សេចក្ដីដំណាលថាមាន​ស្ដេច​ក្អែក​មួយ នៅ​អា​ស្រ័យ​លើ​ចុង​ត្នោត​យ៉ាង​ខ្ពស់ ។ ថ្ងៃ​មួយ​ក្អែក​នេះ ក៏​បាន​ប្រុង​រៀប​ចំ​ការ​កូន ឲ្យ​មាន​គូរ​ស្រករ ។ ស្ដេច​ក្អែក​ក៏​ចាត់​ឲ្យ​ពួក​ពល​ខ្លះ​ហើរ​ហៅ​ភ្ញៀវ​សត្វ​ទាំង​អស់ មក​ស៊ី​ការ ចាត់​ពល​ខ្លះ​ទៀត ឲ្យ​ហើរ​រក​ចំណី ផ្លែ​ឈើ ស្រូវ​អង្ករ ត្រី សាច់​គ្រប់​មុខ​ទាំង​អស់ ... Read More »

រឿងព្រេងខ្មែរ÷រឿងកណ្ដុរស ឡើង​ជា​ស្ដេច

អ្នក​ផង​តែង​នឹក​ឆ្ងល់​ថា៖ សត្វ​កណ្ដុរ​តូច​តាច​ពេក​ណាស់ ហើយ​ពុំ​មែន​ជា​សត្វ​មាន​ឫទ្ធ​ផង ហេតុ​អ្វី​ក៏​គេ​លើក​ធ្វើ​ជា​តំណាង​ឆ្នាំ​ទី ១ គឺ​ឆ្នាំ​ជូត បាន​ដូច្នេះ ព្រោះ​មាន​រឿង​ព្រេង​មួយ​ទាក់​ទង​នឹង​កណ្ដុរ ។ មាន​សេចក្ដី​និទាន​ថា៖ មាន​ប្ដី​ប្រពន្ធ​ជា​អ្នក​ទាល់​ក្រ​មាន​កូន ១៧ នាក់​សុទ្ធ​តែ​ស្រី ។ ថ្ងៃ​មួយ​ឪពុក​ម្ដាយ​ជំនុំ​គ្នា​ថា៖ ... Read More »

រឿងព្រេងខ្មែរ÷ សត្វ​រមាស

រមាសជាសត្វព្រៃមាន​ប្រក្រតី​នៅ​តែ​ក្នុង​ព្រៃ​ជានិច្ច ។ សត្វ​នេះ​បរិភោគ​បន្លា​ជា​អាហារ ហើយ​ផឹក​តែ​ទឹក​ល្អក់ បើ​គ្មាន​ទឹក​ល្អក់​ទេ វា​យក​ជើង​ជ្រំ​ឲ្យ​តែ​តែ​ល្អក់​ទើប​វា​ផឹក ។ នៅ​លើ​ខ្នង​សត្វ​នេះ​មាន​ដុះ​សត្វ​មួយ​ស្រទាប់​មើល​ទៅ​ហាក់​ដូច​ជា​អាន​សេះ មាន​ស្បែក​គ្រោតគ្រាត​កំពីកកំពក​ជ្រៅ​ខ្លះ រាក់​ខ្លះ ជា​ជម្រក​នៃ​សត្វ​ល្អិត មាន​ខ្ទួយ​ជា​ដើម ។ សត្វ​នេះ​ជា​ទី​ប្រាថ្នា​នៃ​ព្រាន​ព្រៃ ព្រោះ​ថា​សាច់ ... Read More »

រឿង​ព្រេងខ្មែរ÷រឿងកំណើត​សត្វ​ឆ្មា

អតីតក្នុង​កាល​នោះ​មាន​មហា​ឥសី​មួយ​អង្គ គង់​នៅ​ព្រៃ​ភ្នំ​មួយ​ឈ្មោះ វុឌ្ឍីបព៌ត តាំង​ចង្ក្រម​ភាវនា​ក្នុង​ទី​ភ្នំ​នោះ ជា​អង្វែង​ឆ្នាំ​មក ។ នៅ​កន្លែង​នោះ មាន​ស្រះ​បួន​គឺ​ទិស បូព៌ា ១ ទក្សិណ ១ បស្ចិម ១ និង​ឧត្តរ ... Read More »

រឿងព្រេងខ្មែរ÷ រឿង សត្វ​រើស​គ្នា​ធ្វើ​ស្ដេច

ក្នុង​កប្ប​ទណ្ឌ​ខាំង​កំបាំង​បាត់ ស្ងាត់​កន្លង​រំលង​យូរ​លង់​ណាស់​មក​ហើយ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែន​ដី ក្នុង​ពិភព​លោក​នេះ ពុំ​ទាន់​មាន​នរណា​មួយ​ជា​ធំ សម្រាប់​ត្រួត​ត្រា​គ្នា​នៅ​ឡើយ ។ លុះ​ចំណេរ​កាល​មក​ខាង​ក្រោយ ទើប​គេ​ជំនុំ​គ្នា​លើក​មនុស្ស​ម្នាក់​ជា​ក្សត្រ​ដាក់​នាម​ថា ព្រះ​សម្មតិ​រាជ ឲ្យ​សោយ​រាជ​សម្បត្តិ​និង​គ្រប់​គ្រង​អាណា​ប្រជានុរាស្ត្រ​តទៅ ។ ពពួក​សត្វ​ទាំង​ឡាយ​គឺ: សត្វ​ម្រឹគ, បក្សី​ និង​មច្ឆា​ជាតិ ... Read More »