ព័ត៌មានទាន់ហេតុការណ៍៖

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

ចែករំលែក៖

..(តពីលេខមុន)

 * អាពាហ៍ពិពាហ៍មង្គលសង្ខេប :

  មានឯកសារជាច្រើនចែងពីដើមកំណើតពីធីអាវាវិវាហមង្គលការខ្មែរដូចរៀបរាប់ខាងមុខនេះ:

  ឯកសារខ្លះថា មង្គលការខ្មែរធ្វើតាមវិធីដែលមិថិលាមហាឫស្សីផ្សំផ្គុំព្រះរាមនឹងព្រះនាងសេតា និងធ្វើតាមពិធីដែលព្រះវេស្សន្តរព្រះនាងមេទ្រីផ្សុះផ្គុំចៅជាលីនឹងគ្រឹស្នាជាព្រះរាជបុត្រឲ្យជាគូស្រករ។

  ឯកសារខ្លះថា មង្គលការខ្មែរធ្វើតាមពិធីផ្សំផ្គំព្រះថោងនិងនាងនាគបឋមក្សត្រខ្មែរសម័យ(ហ្វូណន)ដោយអាងដល់ចំណុចដែលកូនប្រុសតោងស្បៃកូនស្រីចូលបន្ទប់ ក្រោយពេលសំពះការ ថាធ្វើតាមដំណើរព្រះថោងតោងស្បៃនាងនាគចូលនគរនឹងអាងដលបទ ច្រៀងឈ្មោះបទព្រឹកថោងនាងនាគ នាគព័ន្ធ ដែលអ្នកច្រៀងតែងច្រៀងកនុងពិធីមង្គលការជាដរាបតាំងពីព្រេងនាយមក។

  តាមការសន្និដ្ឋានឃើញថា ប្រពៃណីពិធីមង្គលការខ្មែរយើងប្រហែលជាបានចាប់កំណើតតាំងពីព្រះថោងនាងនាគសម័យនគរភ្នំនោះមែន គ្រាន់តែចំណេរតមក បុរាណចារ្យថែមថយបញ្ចេញបញ្ចូលបន្តិចម្តងៗ តាមកាលៈទេសៈប៉ុណ្ណោះ ជាប់ជាប្រពៃណីរៀងមកជាដរាបដល់សព្វថ្ងៃនេះ។

  ប្រពៃណីនេះចែងជា៣សម័យ គឺសម័យបុរាណ សម័យកណ្តាល និងសម័យបច្ច្ចុប្បន្ន។ក្នុងទីនេះ សូមបរិយាចំពោះកណ្តាល តាមឯកសារដែលមានគោលជា៣ថ្នាក់គឺ÷

 ថ្នាក់ទី១-ពេលមុនធ្វើអាពាហ៍ពិពាហ៍

  ថ្នាក់ទី២-ពេលធ្វើអាពាហ៍ពិពាហ៍

  ថ្នាក់ទី៣–ពេលក្រោយធ្វើអាពាហ៍ពិពាហ៍

  ថ្នាក់ទី១-ពេលមុនធ្វើអាពាហ៍ពិពាហ៍ :-ពេលមុនធ្វើអាពាហ៍ពិពាហ៍មាន៤ផ្នែកគឺ÷

 ផ្នែកទី១ មើលសមពង្សឆ្នាំ សមពង្សធាតុ 

  របៀបមើលឆ្នាំ មើលធាតុ គឺមើលតាមក្បួនដែលស្តីពី ពង្សយក្ស ពង្សមនុស្ស ធាតុទឹកជាដើម ឲ្យត្រូវគ្នាល្អ។

 ផ្នែកទី២ ចែចូវ

  កាលមើលខែឆ្នាំ មើលធាតុនិងមើលចរិយាខាងស្រីជើញថាល្មហើយ ខាងប្រុសគេរកអ្នកមានគូស្រករដែលរស់នៅទងគូ មានខាន់ស្លា មានប្រាជ្ញា ជាញាតិ ឬជាអ្នកស្និទ្ធស្នាលនឹងមាតាបិតា ឬអាណាព្យាបាលខាងស្រីឲ្យទៅស៊ើបការស្ទាបស្ទង់មើល៣លើក ។(នៅមានត)

 

ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត


ចែករំលែក៖