ព័ត៌មានទាន់ហេតុការណ៍៖

រឿងព្រេងនិទាន & ប្រវត្ដិសាស្រ្ដខ្មែរ

រឿង៖ ឈ្លើយសឹក

ក្រោយពេលរដ្ឋប្រហារថ្ងៃទី ១៨ ខែមីនាឆ្នាំ ១៩៧០ បន្ទាប់ពីខេត្តទាំង ៤ នៅភូមិភាគឦសាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ត្រូវបានកាន់កាប់ដោយខ្មែរក្រហម។ ឪពុករបស់ខ្ញុំឈ្មោះ សំ ទុំ ... Read More »

រឿង៖ អាប់សែ(តចប់)

រំពេចនោះចិត្តរបស់ខ្ញុំនឹកគិតទៅដល់សម្ដីដែលប្ដីរបស់ខ្ញុំ និងបងសុក ធ្លាប់បាននិយាយគ្នាថ្ងៃមុនពីរឿងអង្គការ។ នៅពេលនោះ ប្ដីរបស់ខ្ញុំកំពុងតែនៅលើករងខាងក្រៅផ្ទះ ហើយខ្ញុំក៏ស្ទុះទៅប្រាប់រឿងដែលកងឈ្លបកំពុងតែដើរសំដៅមកផ្ទះរបស់ខ្ញុំឲ្យគាត់បានដឹងមុន។ ខ្ញុំបានដេញឲ្យប្ដីរបស់ខ្ញុំគេចខ្លួនចេញទៅ។រំពេចនោះប្ដីរបស់ខ្ញុំបានស្ទុះចេញតាមផ្លូវក្រោយផ្ទះកាត់រងថ្នាំនិងចម្ការល្មមបាំងកុំឲ្យកងឈ្លបឃើញបាន។ ប្ដីរបស់ខ្ញុំបានចាកចេញទៅបាត់នៅសល់តែខ្ញុំមិនដឹងគិតរកអ្វីមកនិយាយដោះសារនឹងកងឈ្លបនោះទេ។ ខ្ញុំល្ងង់ក៏ល្ងង់។ ខ្ញុំឈរភ័យតែឯង រួចរត់មកក្នុងផ្ទះអង្គុយឱបកូនតាំងចិត្តធ្វើហាក់ដូចជាគ្មានអ្វីកើតឡើង។មួយស្របក់ក្រោយមក ស្រាប់តែឮសំឡេងស្រែកគំហកហៅខ្លាំងៗពីក្រៅរបងផ្ទះថា ” មិត្តនារីប្តីទៅណាហើយ? ខ្ញុំកុហកកងឈ្លបឡើងញ័រមាត់ថា ... Read More »

រឿង៖ អាប់សែ

រាត្រីកាស្ងប់ស្ងាត់សូម្បីតែសត្វក៏សឹងតែមិនហ៊ានស្រែកយំ ដែលហាក់បីដូចជាមានអំណាចអ្វីមួយមកគ្របសង្កត់។ ពន្លឺព្រះចន្ទបានប្រែក្លាយទៅជាអួរអាប់ ព្រោះមានដុំពពកខ្មៅជាច្រើនបានបាំងបិទធ្វើឲ្យផែនដីប្រែងងឹតសូន្យឈឹង។ក្រឡេកមកមើលរូបខ្ញុំនាពេលនេះមិនខុសអ្វីពីព្រះចន្ទឡើយ។ ខ្ញុំគ្មានសល់អ្វីទាល់តែសោះ ក្រៅពីវិបត្តិ និងវិប្បដិសារីមកតាមលងបន្លាចជារៀងរាល់ថ្ងៃ រាល់ពេលដែលខ្ញុំឮពាក្យថាអង្គការ គឺហាក់បីដូចជាមានអ្វីមកចាប់ទាញអូសខ្ញុំឲ្យនឹកដល់រឿងរ៉ាវអតីតកាលខ្មៅងងឹតភ្លាម។     ជយោសន្តិភាព គឺជាពាក្យដែលអង្គការខ្មែរក្រហមស្រែកប្រកាស ក្តែងៗ នៅពេលដែលខ្លួនកាន់កាប់អំណាច។ ខ្ញុំទុកចិត្តអង្គការដោយមិននឹកស្មានថា ... Read More »

រឿង៖ មិនព្រមរៀបការ(តចប់)

-អូ…មិត្ត…នារី…ណាន…មាន…កិត្តិយសណាស់…បាន…មកបាយ…ជា…មួយ…លោក…នាយ…អ៊ន់។ ខ្ញុំស្ដាប់គាត់និយាយត្រដិតមិនចង់បានផង។ ម្យ៉ាងទៀតខ្ញុំឃើញមុខនាយសំអុលនេះភ្លាម ខ្ញុំតាំងក្តៅស្លឹកត្រចៀកយ៉ាងម៉េចមិនដឹងទេ។ លោកអ៊ន់ ឃើញបែបនេះក៏យល់ការណ៍ទើបប្រើទៅមិត្ត អុល ដោយស្រែកខ្លាំងៗថា អុលឯងទៅរកបេះផ្លែម្ទេសឯក្បែរផ្ទះបាយឱ្យខ្ញុំបានបួនប្រាំមក។ មិត្តអុលចេញទៅបាត់ ខ្ញុំក៏ចាប់និយាយបន្តទៀតជាមួយពូអ៊ន់បន្តទៀតថា តើឱ្យខ្ញុំយកធ្វើប្តីយ៉ាងម៉េចទៅពូ បើគាត់បែបហ្នឹងនោះ? ពូអ៊ន់ តបវិញថាធ្វើម៉េចបើសំអុលជួបគ្រោះថ្នាក់ខូចសំឡេងអស់បែបនេះក្នុងសង្គ្រាមឯព្រំដែន។ ... Read More »

រឿង៖ មិនព្រមរៀបការ(ត)

ក្រុមរបស់ខ្ញុំទាំង ៧ នាក់ត្រូវបានក្រុមកងឈ្លបទាំងពីរនាក់បណ្ដើរដោយភ្ជង់កាំភ្លើងពីក្រោយតម្រង់មកបន្ទាយសន្តិសុខបាក់អាយ។ ទោះបីជាត្រូវកាំភ្លើងភ្ជង់ពីក្រោយខ្នងក៏ដោយ ក៏ខ្ញុំដឹងថាជីវិតពួកយើងបានរួចផុតពីក្តីស្លាប់ហើយ។ ខ្ញុំធ្លាប់ដឹងថា ពូសាឡាត់នៅមន្ទីរសន្តិសុខបាក់អាយនិងម្យ៉ាងទៀតប្រធានបន្ទាយ គឺជាមនុស្សដែលមានអធ្យាស្រ័យខ្លះដែរ។    មកដល់បន្ទាយបាក់អាយហើយ ខ្ញុំឃើញពូសាឡាត់នៅលើអង្រឹង។ គាត់ដឹងថាគឺជាខ្ញុំ ព្រោះឃើញពន្លឺចាំងព្រិចៗពីនាឡិកាដែលខ្ញុំពាក់ត្បិតនាឡិកានេះ គឺគាត់ជាអ្នកឱ្យខ្ញុំកាលពីមួយឆ្នាំមុន។ ពូសាឡាត់ ... Read More »

ប្រលោមលោកប្រចាំថ្ងៃសៅរ៍÷រឿង៖ ព្រានប្រាក់ អន្ទាក់ឧកញ៉ា(តពីថ្ងៃសៅរ៍មុន)

បានឮមន្ត្រីប៉ូលិសបញ្ជាក់បែបនេះ ធ្វើឲ្យពូពុធ ហួសចិត្តយ៉ាងខ្លាំងនូវសកម្មភាពរបស់កូនស្រីពៅដែលពីមុនមកមិនធ្លាប់ធ្លាក់ក្នុងអបាយមុខបែបនេះសោះ តើហេតុអ្វី ពេលនេះកូនស្រីធ្លាក់ខ្លួនជ្រកក្នុងអាចម៍ជន្លេន។     – ណ្ហើយពូ ! កុំទាន់ស្អប់ខ្ពើមសោមាអី ទាំងនេះដោយសារតែនាងសេពគប់មិត្តភក្កិមិនល្អទើបធ្លាក់ខ្លួនក្នុងភក់ជ្រាំបែបនេះ។ យកល្អយើងគួរតែរកដំណោះស្រាយនិងសុំការសម្របសម្រួលជាមួយសមត្ថកិច្ចដើម្បីឲ្យនាងរួចផុតពីការចោទប្រកាន់នេះវិញ ព្រោះថាបើតាមខ្ញុំគិតសោមាមិនទាន់ធ្លាក់ខ្លួនជ្រៅនៅឡើយទេដោយនេះគ្រាន់តែនាងត្រូវគេចាប់បង្ខំឲ្យសេពគ្រឿងញៀនតែប៉ុណ្ណោះ។ បានន័យថាមិនដល់ថ្នាក់ជួញដូរថ្នាំញៀនជាទោសធ្ងន់ធ្ងរនោះទេ។ ( ... Read More »

រឿង៖ មិនព្រមរៀបការ (ត)

ក្នុងរាត្រីរនោចខែវិសាខម៉ោងប្រហែលជា៩យប់ ព្រះចន្ទចាប់ផ្ដើមរះសន្សឹមៗពីទិសខាងកើត ដែលល្មមអាចឲ្យខ្ញុំឃើញផ្លូវបាន។ ខ្ញុំចាប់ទាញបង្វិចលើកឡើងបម្រុងនិងស្ពាយ ស្រាប់តែពុទ្ធោអើយ! មានដៃនរណាចាប់ទាញបង្វិចខ្ញុំជាប់ ខ្ញុំភ័យលោះព្រលឹង ស្រាប់តែឃើញមនុស្សជាច្រើនពួននៅកៀនទ្វារផ្ទះរបស់ខ្ញុំ ដោយខ្ញុំមិនដឹងថា ពួកគេមកតាំងពីថ្មើណានោះទេ។ អ្នកទាញបង្វិចរបស់ខ្ញុំនោះបានស្ទុះយកដៃមកបិទមាត់របស់ខ្ញុំជាប់។ពេលនោះហើយដែលខ្ញុំដឹងថាគឺសាមានមិត្តរបស់ខ្ញុំ។ ខ្ញុំខ្សឹបសួរសាមានថា តើឯងប្រុងធ្វើស្អី? សាមាន ខ្សឹបនៅក្បែរត្រចៀកខ្ញុំថា ... Read More »

រឿង៖ មិនព្រមរៀបការ (ត)

នៅពេលដែលខ្ញុំឮ សាមាននិយាយដល់ឈ្មោះមិត្តវ៉ាន់ភ្លាម ខ្ញុំសែនក្នាញ់និងចង់ខឹងជាមួយសាមាន ថែមទៀត។ ខ្ញុំតបទៅសាមាន វិញថា តើឲ្យគ្នាយកមិត្តវ៉ាន់មកធ្វើជាប្ដីយ៉ាងម៉េចទៅសាមាន !បើគាត់ងាកភ្លឹកៗ បន្តិចសន្លប់ៗ តើឱ្យធ្វើការឬចិញ្ចឹមគ្រួសារយ៉ាងម៉េចទៅ? គ្នាក៏អាណិតគាត់ដែរ ប៉ុន្តែឲ្យគ្នារៀបការជាមួយគាត់យ៉ាងម៉េច បើគ្នាគ្មានចិត្តអ្វីបន្តិចសោះទៅលើគាត់នោះ។ ពេលនោះហ៊ាបក៏ពោលកាត់សំដីរបស់ខ្ញុំថា ហើយចុះមិត្តឯងចង់បានយ៉ាងម៉េចទៅ ... Read More »

រឿង៖ មិនព្រមរៀបការ (ត)

អូ! មិត្តវ៉ាន់តើ!មកពីសមរភូមិយូរហើយ ឬក៏ទើបតែមកដល់ហ្នឹងបានជាខ្ញុំទើបតែឃើញ។ បន្ទាប់ពីឮលោកគ្រូពេទ្យសួរទៅកាន់យោធាម្នាក់នោះ ទើបខ្ញុំដឹងថាយោធាម្នាក់នោះឈ្មោះមិត្ត វ៉ាន់ហើយទើបតែត្រឡប់មកពីសមរភូមិ។ មិត្តវ៉ាន់បានសំដែងការគួរសមដោយឆ្លើយតបទៅនឹងលោកគ្រូពេទ្យថា អូ!បងពេទ្យទេអី ? ខ្ញុំទើបតែមកប្រហែល បួនប្រាំថ្ងៃនេះទេ។ ខ្ញុំចាប់ផ្ដើមឆ្ងល់ក្នុងចិត្តថា មិត្តវ៉ាន់មកផ្ទះខ្ញុំរកអ្វី។ មិត្តវ៉ាន់បានញញឹមមកកាន់ខ្ញុំហើយសួរខ្ញុំថា តើខ្ញុំស្នាក់នៅផ្ទះនេះឬ? ... Read More »

រឿង៖ មិនព្រមរៀបការ

ភូមិក្រូច គឺជាភូមិមួយស្ថិតនៅក្នុងឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ នៅដើមឆ្នាំ ១៩៧៩ ខ្ញុំបានចូលរៀនវិជ្ជាពេទ្យជាមួយសមមិត្តជាច្រើនរូប មានទាំងស្រី និងប្រុសនៅមន្ទីរពេទ្យរបស់អង្គការក្នុងភូមិក្រូច។ ខ្ញុំបានចំណាយពេលរៀនពេទ្យប្រហែល១ឆ្នាំ ប៉ុន្តែខ្ញុំចេះបានត្រឹមតែចាក់ថ្នាំ និងស្គាល់ប្រភេទថ្នាំបានខ្លះៗតែប៉ុណ្ណោះ។    ព្រឹកព្រលឹមថ្ងៃមួយ ... Read More »

រឿង៖ ជើងមេឃពណ៌ក្រហម(តចប់)

   ខ្ញុំពិតជាអាក្រក់ណាស់ ខ្ញុំបានធ្វើឲ្យម៉ែមានបញ្ហា ព្រោះតែការរត់គេចរបស់ខ្ញុំ។ ទឹកភ្នែករបស់ខ្ញុំហូរ ប៉ុន្តែខ្ញុំមិនហ៊ានយំដង្ហក់នោះទេ។ ខ្ញុំបានត្រឹមតែដើរតាមមិត្តទាំងពីរនាក់ដែលចាប់បញ្ជូនខ្ញុំឲ្យត្រឡប់មកវិញ។ សម្លៀកបំពាក់របស់ខ្ញុំប្រឡាក់សុទ្ធតែដី ព្រោះកាលពីយប់មិញពេលខ្ញុំលួចរត់មក ខ្ញុំបានដួលនៅតាមផ្លូវ ហើយនៅពេលដែលខ្ញុំបានមកដល់ផ្ទះខ្ញុំបានដេកឱបម៉ែទាំងមិនបានងូតទឹកសំអាតខ្លួនទេ។ ពេលត្រឡប់មកដល់កងចល័តកុមារវិញ មេកងបានដាក់ទារុណកម្មខ្ញុំដោយវាយដំខ្ញុំខ្លាំងៗ ព្រមទាំងឲ្យខ្ញុំធ្វើការដោយមិនឱ្យបាយហូបទេ។ខ្ញុំឃ្លានណាស់ទើបលួចបេះស្ពៃក្រញាញ់ហូបជំនួសបាយ។ ស្ពៃនោះឆ្ងាញ់ណាស់ ... Read More »

រឿង៖ ជើងមេឃពណ៌ក្រហម(ត)

មួយថ្ងៃៗកន្លងផុតទៅលឿនណាស់ រាល់ព្រឹករាល់ល្ងាចខ្ញុំតែងសម្លឹងទៅកាន់ជើងមេឃដែលមានពណ៌ស្រស់ស្អាតគាប់ភ្នែក។ វាប្រៀបបានទៅនឹងទីដែលមានសេរីភាព ព្រោះអ្នកណាក៏ដឹងដែរថា ទីនេះប្រៀបបានដូចឋាននរក។ ខ្ញុំមិនចង់រស់នៅក្នុងសភាពបែបនេះទៀតទេ។ កាលពីមិនទាន់មានរបបខ្មែរក្រហម គ្រួសាររបស់ខ្ញុំរស់នៅពោរពេញទៅដោយស្នាមញញឹម មានការហូបចុកគ្រប់គ្រាន់ មិនមែនត្រូវអត់ឃ្លាននិងធ្វើការលំបាករាល់យប់រាល់ថ្ងៃបែបនេះនោះទេ។ ល្ងាចនេះនៅពេលដែលខ្ញុំត្រឡប់មកផ្ទះវិញជាមួយកងកុមារក្នុងភូមិ ខ្ញុំបានជួបម៉ែដែលទើបមកពីដកស្ទូងដោយចៃដន្យនៅលើផ្លូវប្រឡាយ។ខ្ញុំ និងម៉ែមិនសូវមានពេលបានដើរជាមួយគ្នាត្រឡប់ទៅខ្ទមតូចរបស់យើងឡើយ។ ខ្ញុំពិតជាសប្បាយចិត្តណាស់នៅពេលដែលខ្ញុំបានដើរត្រឡប់ទៅផ្ទះវិញជាមួយនឹងម៉ែ។ ខ្ញុំសម្លឹងឃើញក្តាមខ្យងនៅតាមភ្លឺស្រែជាច្រើនប៉ុន្តែខ្ញុំមិនអាចចាប់យកបានទេ។ ... Read More »

រឿង៖ ព្រានប្រាក់អន្ទាក់ឧកញ៉ា ( តពីថ្ងៃសៅរ៍មុន )

ធ្មេចបើកៗរយៈពេល២ខែបានកន្លងផុតទៅ ពេលវេលាហាក់ដើរលឿនពេកហើយ។ ចាប់តាំងពីគូសង្សារទាំងពីរបែកគ្នាដោយម្នាក់នៅភ្នំពេញ និងម្នាក់នៅក្រុងព្រះសីហនុពេលណាមក ធ្វើឱ្យពួកគេឃ្លាតកាយ តែស្រមោលរូបរាងនិងសំឡេងឆ្លើយឆ្លងគ្នាមិនឃ្លាតឆ្ងាយនោះទេ ព្រោះក្នុងមួយថ្ងៃៗ គេទាំងពីរនាក់បានទូរស័ព្ទនិងឆាតឆ្លើយឆ្លងតាមហ្វេសប៊ុកមើលមុខគ្នាដូចនៅជាមួយគ្នាជាប់ជានិច្ច។  – អាឡូ! អាឡូ!…(វិសាលទូរស័ព្ទទៅកាន់ភាវី)…យីអូន ភាវី ទៅណាអីចេះ ថ្ងៃនេះទូរស័ព្ទចូលច្រើនលើកហើយនៅតែមិនឃើញទទួលអ៊ីចឹង ? ... Read More »

រឿង៖ ជើងមេឃពណ៌ក្រហម (ត)

ព្រះអាទិត្យរះឡើងមិនទាន់ ម៉ែបានដាស់ខ្ញុំ និងបងប្រុសឲ្យក្រោកឡើងហើយគាត់បានយកថ្នាំអាចម៍ទន្សាយមកឲ្យខ្ញុំលេបមុនពេលចេញទៅរោងសហករណ៍ជាមួយបងប្រុសរបស់ខ្ញុំ។ ទោះបីជាម៉ែមានទឹកមុខញញឹមមុនពេលចាកចេញទៅធ្វើការងារ ក៏ខ្ញុំនៅតែព្រួយបារម្ភ។ ខ្ញុំបានសង្កេតឃើញទឹកមុខម៉ែស្លេកស្លាំងប្លែកខុសពីធម្មតា។ ដំណើររបស់គាត់មើលទៅហាក់ដូចជាមិនសូវស្រួលសោះ។ ខ្ញុំបានអង្គុយរង់ចាំម៉ែមកផ្ទះវិញទាំងមានអារម្មណ៍ថាមិនសុខស្រួលក្នុងចិត្ត។ ខ្ញុំអង្គុយលេបទឹកមាត់ព្រោះខ្ញុំឃ្លានខ្លាំងណាស់ហើយថ្ងៃត្រង់ទៅហើយ ខ្ញុំនៅមិនទាន់មានថ្នាំលេបទៀត។មិនយូរប៉ុន្មានខ្ញុំបានឃើញម៉ែ ត្រឡប់មកវិញដោយក្នុងដៃរបស់គាត់មានកាន់ចានមួយមកជាមួយដែរ។ នៅក្នុងចានមានបបររាវសុទ្ធតែទឹកជាមួយបន្លែត្រកួនដោយមិនសូវឃើញគ្រាប់អង្ករនោះទេ។ នេះពិតជាអាហារឆ្ងាញ់ៗណាស់ដែលខ្ញុំកំពុងតែទន្ទឹងរង់ចាំ។ នៅពេលម៉ែយកបបរមកដល់គាត់បានឱ្យខ្ញុំហូបភ្លាមៗហើយសួរខ្ញុំថា យ៉ាងម៉េចហើយស្មីកូន ... Read More »

រឿង៖ ជើងមេឃពណ៌ក្រហម

ម៉ែតើពុកទៅណាបាត់យូរយ៉ាងនេះ កូនឮថាអង្គការបានចាប់ពុកបញ្ជូនទៅកសាង តើហេតុអី្វបាត់ពុកយូរយ៉ាងនេះម៉ែ ? បងប្រុសរបស់ខ្ញុំបានសួរទៅកាន់ម្ដាយរបស់ខ្ញុំ នៅយប់មួយពេលដែលខ្ញុំកំពុងតែក្តៅខ្លួនខ្លាំងណាស់។ ពេលនោះម្ដាយរបស់ខ្ញុំទើបតែយកថ្នាំអាចម៍ទន្សាយមកពីរោងសហករណ៍មកឲ្យខ្ញុំលេបរួច។    តាំងពីតូចរហូតដល់ធំ ខ្ញុំនៅមិនទាន់ស្គាល់នូវពាក្យថាលំបាកនៅឡើយនោះទេ។ ឪពុករបស់ខ្ញុំគឺជាមន្ត្រីរាជការនៅទីក្រុងភ្នំពេញ។ ក្រុមគ្រួសាររបស់ខ្ញុំត្រូវខ្មែរក្រហមជម្លៀសឲ្យមករស់នៅខេត្តព្រៃវែង។ ពេលនោះចែកផ្ទះខ្ទមតូចមួយឲ្យគ្រួសាររបស់ខ្ញុំរស់នៅ។ សំណាងអាក្រក់អង្គការបានស៊ើបដឹងថាឪពុករបស់ខ្ញុំធ្លាប់ធ្វើជាមន្ត្រីរាជការនៅក្នុងរបបលន់ នល់ ... Read More »

រឿង៖ មួយថ្ងៃមួយយប់(ត)

នៅពេលដែលខ្ញុំទៅដល់ខ្ទមមិនទាន់ស្រួលផង អារុន លូនទៅរកកន្លែងដេក ហើយម៉ែយកក្រមាចាស់ដែលមានបំណះពីរបីកន្លែងមកដណ្ដប់ឲ្យអារុន រួចអង្អែលក្បាលដែលជាទម្លាប់មុននឹងដេក។ ចំណែកឪពុកខ្ញុំ នៅអង្គុយឆ្កឹះចន្លុះដែលរៀបនឹងរលត់ម្ដងៗ។ ខ្ញុំសម្លឹងមុខពុកតាមពន្លឺចន្លុះ។ មុខពុកមិនដូចមុនទេ។ មុខពុកឡើងផតឃើញឆ្អឹងថ្គាម ឯមុខម៉ែវិញក៏ស្គមដូចពុកដែរ។ ម្ដាយឪពុករបស់ខ្ញុំមានអាយុ ៣០ឆ្នាំជាង។ ប៉ុន្តែមើលទៅរូបរាងនិងមុខរបស់គាត់ដូចមានអាយុ ៦០ ... Read More »

រឿង៖ មួយថ្ងៃមួយយប់

សូរសំឡេងកញ្ចែបានលាន់ឮឡើងយ៉ាងញាប់រន្ថាន់ចេញពីមាត់សមមិត្ត មឿន។ សមមិត្ត មឿនគឺជាប្រធានកងកុមារដែលពួកយើងហៅថា” សមមិត្តៗ “គ្រាន់តែស្នូរសំឡេងកញ្ចែចេញពីមាត់សមមិត្ត មឿន មិនទាន់ផុតផងពួកយើងរត់មកតម្រង់ជួរដោយនាំគ្នាមកអង្គុយរង់ចាំស្ដាប់ប្រធានកងស្ដីបន្ទោសឲ្យអំពីការធ្វើការងារជូនអង្គការ។ សមមិត្ត មឿន មានសក់ក្រញាញ់សម្បុរខ្មៅស្រអែមក្នុងសម្លៀកបំពាក់ពណ៌ខ្មៅបង់កក្រមា ពាក់មួកយោធា និងពាក់ស្បែកជើងកង់ឡានបានដើរក្រពាត់ដៃចុះឡើងខាងមុខជួររបស់យើងដែលមានគ្នាប្រមាណ ៣០នាក់។ បន្ទាប់ពីផ្ដើមពាក្យថា ... Read More »

រឿង៖ ព្រះអាទិត្យឥតពន្លឺ (តចប់)

យុវជនគ្រប់គ្នាចប់ការងារនាំគ្នាត្រឡប់ទៅផ្ទះនៅភូមិប៉ាំងណាវិញ ចំណែកឯខ្ញុំ និងអាធីត្រឡប់ទៅផ្ទះជួបពុកម៉ែនៅភូមិត្រពាំងផ្លុង។ ខ្ញុំនិងអាធីធ្វើដំណើរកាត់តាមព្រៃតូចៗដែលដុះអមសងខាងផ្លូវដើរថ្មើជើងនិងមិនហ៊ានជជែកគ្នាទេ។យើងដើរបានបន្តិចស្រាប់តែឮសំឡេងមាត់មនុស្សជជែកគ្នា។  យើងបានក្រាបក្នុងគុម្ពព្រៃរង់ចាំឱ្យពួកឈ្លបដើរទៅផុតឆ្ងាយសិនទើបបន្តដំណើរ។ យើងបន្តដំណើរបែបនេះរហូតដល់ភូមិត្រពាំងផ្លុងរួចបំបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។    ពេលទៅដល់ផ្ទះភ្លាមម៉ែភ្ញាក់ផ្អើលខ្លាំងណាស់ ប៉ុន្តែគាត់បានប្រញាប់ប្រញាល់ហៅឲ្យខ្ញុំចូលក្នុងផ្ទះសួរនាំ។ ខ្ញុំបានប្រាប់ម៉ែតាមដំណើររឿង រួចហើយពុកក៏បាន​លបលួចដុតដំឡូងឲ្យខ្ញុំ។ ម៉ែបកផងផ្លុំដំឡូងផងឱ្យត្រជាក់រួចនិយាយថា ចេះសំណាងហើយថ្ងៃនេះ ដែលពុកឯងទៅជួបបងធំកូនបានដំឡូងនិងល្ពៅមកខ្លះ។គាត់បានហុចដំឡូងមកឱ្យខ្ញុំហើយប្រាប់ថាឲ្យខ្ញុំហូបឲ្យប្រញាប់ទៅ។    ... Read More »

រឿង៖ ព្រានប្រាក់អន្ទាក់ឧកញ៉ា(ត)

ស្រមោលរាត្រីទោរទន់តាមពេលវេលាកាន់តែទៅមុខ។ ខ្យល់ជំនោរបក់មកយ៉ាងត្រសៀកប៉ះនឹងគុម្ពផ្កាលាន់ឮប្រាវៗប្រៀបបានគេដើរលើស្លឹកត្នោតងាប់។ មហាជនដែលធ្វើដំណើរដោយយានយន្តគ្រប់ប្រភេទឆ្លងកាត់ពីវិថីមួយទៅវិថីមួយយ៉ាងខ្វាត់ខ្វែងក៏ប្រញាប់ប្រញាល់រូតរះទៅកាន់លំនៅឋានរៀងខ្លួនដោយសារតែមេឃរកកលនឹងភ្លៀង។ ជាមួយនឹងទិដ្ឋភាពមនុស្សម្នាស្វែងរកទ្រនំដែលបញ្ជាក់ឲ្យដឹងថាយប់កាន់តែជ្រៅហើយ ស្រាប់តែគេឃើញ សោមា ក្នុងសម្លៀកបំពាក់ស្លៀកខោខូវប៊យជើងខ្លីលើក្បាលជង្គង់ បញ្ចេញសាច់ភ្លៅសខ្ចីដូចពងមាន់បក គួបផ្សំពាក់អាវខើចចេញរន្ធផ្សិតមើលឃើញសាច់ម៉ដ្ឋខៃជុំវិញចង្កេះ។ សម្លៀកបំពាក់ធុននេះជាការកំពុងពេញនិយមរបស់ក្មេងស្ទាវៗទិញស្លៀកពាក់ទាន់សម័យហ្វេសប៊ុកជឿនលឿន។ សោមា ខំរត់យ៉ាងត្រហេបត្រហបមកកាន់បងៗទាំងពីរដើម្បីឲ្យជួយ ព្រោះពេលនោះមានក្រុមក្មេងស្ទាវមួយក្រុមមានវ័យប្រមាណ 15 ទៅ16 ... Read More »

រឿង៖ ព្រះអាទិត្យឥតពន្លឺ

យប់ស្ងាត់ណាស់ ប៉ុន្តែអ្វីដែលមិនស្ងាត់គឺក្រពះរបស់មនុស្ស។ ខ្ញុំមិនខុសប្លែកអ្វីពីប្រជាជនផ្សេងទៀតដែលបានជម្លៀសចេញពីទីក្រុងភ្នំពេញទៅកាន់បណ្ដាខេត្តនានានៅថ្ងៃទី ១៧ខែមេសា ១៩៧៥។ ខ្មែរក្រហមបានបង្គាប់ឲ្យខ្ញុំធ្វើការតាំងតែពីព្រះអាទិត្យមិនទាន់រះរហូតដល់ព្រះអាទិត្យលិចបាត់ទៅវិញ។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំជីកប្រឡាយនៅពេលថ្ងៃ រីឯពេលយប់ខ្ញុំធ្វើជាចោរលួចអាហារព្រោះតែសេចក្តីស្រេកឃ្លាន។ ខ្ញុំតែងតែចាកចេញពីពីផ្ទះនៅពេលយប់ ប៉ុន្តែម៉ែរបស់ខ្ញុំចេះតែហាមឃាត់រាល់ពេលដែលខ្ញុំចាកចេញទៅ។ខ្ញុំសៀតកាំបិតនៅនឹងចង្កេះ ហើយប្រាប់ម៉ែថា បើនៅផ្ទះក៏ស្លាប់ បែកក៏ស្លាប់ហើយបើចេញទៅរកអាហារក្រែងមានឱកាសបានរស់។ ម៉ែរបស់ខ្ញុំតែងតែដកដង្ហើមធំជាសញ្ញាបង្ហាញពីក្តីបារម្ភរាល់ពេលដែលខ្ញុំចាកចេញទៅលួចស្រូវ ... Read More »

រឿង៖ ក្រោមមេឃតែមួយ (តចប់)

មិត្តរិន ត្រូវខ្មែរក្រហមសម្លាប់នៅកន្លែងនេះ។ អ៊ំស្រីបានរៀបរាប់ប្រាប់ខ្ញុំថា កងឈ្លបបានចោទថានាងលួចត្នោតទុំរបស់អង្គការ។គាត់ឃើញនាងលួចផ្លែត្នោតទុំផ្ទាល់នឹងភ្នែកហើយបានយកផ្លែត្នោតទៅកប់នឹងដី ពេលដែលឈ្លប ម៉ៅ មកទាន់។ អ៊ំស្រីបានយកក្រមាជូតទឹកភ្នែកដែលហូរចុះបន្តិចទើបបន្តប្រាប់ខ្ញុំទៀតថា នោះហើយគឺជាកូនត្នោតរបស់មិត្ត រិន គាត់បានលើកដៃចង្អុលទៅកូនត្នោតកម្ពស់ត្រឹមជង្គង់ពណ៌បៃតងខ្ចី។ ខ្ញុំបានស្គាល់ច្បាស់ពីទីកន្លែងដែលខ្ញុំបានលាក់ផ្លែត្នោតទុំឲ្យប្រពន្ធរបស់ខ្ញុំ។ ខ្ញុំដើរទៅជិតហើយចាប់កាន់ស្លឹកត្នោតថ្នមៗព្រមជាមួយនឹងទឹកភ្នែករបស់ខ្ញុំបានហូរចុះមកឥតស្រាកស្រានឡើយ។    ថ្ងៃមួយមានសំឡេងជើងមនុស្សដើរលាន់ឮតិចៗនៅខាងក្រោយខ្នងខ្ញុំ ... Read More »

រឿង៖ ក្រោមមេឃតែមួយ (ត)

មិនកើតទេដឹងអ៊ំ! កងកម្លាំងខ្មែរក្រហមជម្លៀសយើងមកដល់នេះហើយ ម៉េចនឹងអាចនាំយើងត្រឡប់ទៅភ្នំពេញវិញបាននោះ ?អ៊ំប្រុសសម្លឹងមើលមុខខ្ញុំ ចំណែកឯអ៊ំស្រីរអ៊ូតិចៗថា ខ្ញុំមិនអាចទ្រាំរស់ទៅមុខទៀតបានទេ! ឥឡូវនេះអ្វីក៏អស់ដែរសូម្បីតែអង្ករត្រីសាច់របស់របរប្រើប្រាស់ បើយ៉ាងហ្នឹងទៀតយើងមុខតែស្លាប់មិនខាន។អ៊ំប្រុសបន្ថែមថា មែនហើយយើង គួរវិលត្រឡប់ទៅភ្នំពេញវិញ ខេមរិន្ទ គិតមើលទៅប្រទេសណាមិនត្រូវការគ្រូបង្រៀននិងអ្នកបច្ចេកទេសដូចយើងនោះ! អ៊ំស្រីដំឡើងសំឡេងដាក់ខ្ញុំថាមែនហើយក្រែងកងទ័ពខ្មែរក្រហមប្រាប់យើងហើយតើថាចេញពីភ្នំពេញតែមួយរយៈទេ ហើយឥឡូវនេះប្រហែលជារដ្ឋាភិបាលរៀបចំទីក្រុងរួចស្រេចឡើងវិញហើយមើលទៅខ្ញុំបានព្យាយាមអស់លទ្ធភាពដើម្បីពន្យល់អ៊ំប្រុសនិងអ៊ំស្រីកុំឲ្យទុកចិត្តខ្មែរក្រហម ប៉ុន្តែអ៊ំទាំងពីរលើកហេតុផលផ្សេងៗគ្នាជាច្រើនដើម្បីជម្នះត្រឡប់ទៅភ្នំពេញវិញ។ ... Read More »

ទំនៀមសូត្រមន្តរំដោះគ្រោះ

(ដកស្រង់ពីសៀវភៅទំនៀមទម្លាប់និងពិធីបុណ្យផ្សេងៗរបស់ជនជាតិខ្មែរ)    អ្នកដែលមានជំងឺឈឺមកយូរថ្ងៃហើយរក្សាព្យាបាលដូចម្ដេចនៅតែមិនជា គេរមែងរកគ្រូឬហោរគុន់គូរមើលហេតុដែលដែលបណ្ដាលឲ្យឈឺនោះ។ បើមើលទៅត្រូវថាមានគ្រោះថ្នាក់គេរមែងនិមន្តលោកមកសូត្រមន្តរំដោះគ្រោះនោះឲ្យបានជាសះស្បើយល្ហើយទៅ។    ក្នុងកិច្ចនោះត្រូវរៀបរណ្ដាប់ផ្សេងៗតាមទម្លាប់របស់គ្រូអាចារ្យដែលធ្លាប់ធ្វើរៀងមក ក៏ប៉ុន្តែទម្លាប់របស់គ្រូអាចារ្យនោះមិនដូចគ្នាទេខ្លះមានគ្រឿងប្រដាប់ច្រើន ខ្លះមានគ្រឿងប្រដាប់ដាក់ល្មមសមគួរក្នុងទីនេះនឹងរៀបរៀងតាមបែបមធ្យមល្មមឱ្យអ្នកទីទ័លក្រធ្វើបានផងដូចមានតទៅនេះ ÷    រៀបគ្រឿងពុទ្ធបូជាគឺបាយសីប៉ាក់ឆាមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀនប្រាំធូបប្រាំលាជប្រាំ ... Read More »

រឿង៖ ព្រានប្រាក់អន្ទាក់ឧកញ៉ា (តពីថ្ងៃសៅរ៍មុន)

ស្បៃអន្ធិកា បានគ្របដណ្ដប់ពេលវេលារំកិលទៅមុខធ្វើឲ្យពេលនេះមានភាពងងឹតបន្តិចម្ដងៗហើយបានជំនួសមកវិញនូវពន្លឺចង្កៀងអគ្គិសនីដែលអាជ្ញាធររាជធានីភ្នំពេញតាំងលម្អបំភ្លឺនៅសួនច្បារមុខវត្តបទុមវតី យ៉ាងភ្លឺចិញ្ចាច ហាក់ធ្វើឲ្យគូស្នេហ៍មួយគូនេះថតទុកនូវអនុស្សាវរីយ៍ចុងក្រោយរបស់ពួកគេយ៉ាងច្បាស់។ កំលោះយើងចាប់ផ្ដើមប្រើអារម្មណ៍ផ្តោតនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅដាក់គូសង្សារសំណព្វចិត្ត។ មើលចុះស្រមោលអ្នកទាំងពីរបានជះស្លុងៗទៅលើកម្រាលស្មៅសួនដោយកាយវិការស្អិតល្មួតបេះមិនចេញ។ គេឱបគ្នាទៅវិញទៅមកបង្កើតការភ្លើតភ្លើននិងបំពានក្រមប្រពៃណីខ្មែរ ថើបជញ្ជក់លូកស្ទាបគ្រប់កន្លៀតកៀនកោះ ដោយគ្មានការខ្មាសអៀនរូបសំណាកហង្សនៅក្បែរនោះឡើយ។ ទីបំផុតនៅលើផ្ទៃមេឃឯណោះដុំពពកខ្មៅបានរសាត់មកបាំងពន្លឺព្រះចន្ទ ធ្វើឱ្យពេលនេះអ្វីៗត្រូវប្រែប្រួលទាំងអស់ រួមនឹងគូស្នេហ៍មួយគូនេះបានបញ្ចប់ភាពត្រេកត្រអាលហើយមួយសន្ទុះទើបលាគ្នាទៅផ្ទះរៀងៗខ្លួន។    ពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលាចេះតែកន្លងផុតទៅ។  ... Read More »

រឿង៖ ស្នាមដំបៅ (ភាគបញ្ចប់)

រហូតដល់ថ្ងៃទី ៤ ខែមករាឆ្នាំ ១៩៧៩ ស្នូរគ្រាប់កាំភ្លើងធំលាន់ឮល្វើយៗកាន់តែញាប់ និងកាន់តែច្បាស់ហើយខិតចូលមកកាន់តែជិតនឹងភូមិរបស់ខ្ញុំ។ ភាពរំជើបរំជួលក្នុងចំណោមប្រជាជនកាន់តែកើនច្រើនឡើងៗ ។ រីឯព័ត៌មានអំពីការឈ្លានពានរបស់វៀតណាមត្រូវបានអង្គការផ្សព្វផ្សាយឲ្យដឹងកាន់តែច្បាស់។ម៉ោងប្រមាណជា១រសៀល រោងបាយទាំងអស់ក្នុងភូមិក្រូចបានទទួលបញ្ជាពីអង្គការភូមិឲ្យរៀបចំស្បៀងអាហារនិងចានឆ្នាំងដាក់លើរទេះគោ ក្របី និងផ្ញើតាមគ្រួសារខ្លះៗដើម្បីភៀសចេញទៅទិសខាងលិច។ ហ្វូងរទេះគោក្របីនិងប្រជាជនយ៉ាងស្អេកស្កះពីភូមិឃុំនានាប៉ែកខាងកើតកំពុងធ្វើដំណើរលាយឡំគ្នាជាប់រដឹកឆ្ពោះទៅទិសដៅតែមួយតាមការចង្អុលបង្ហាញរបស់អង្គការ។រទេះក្របីរបស់ខ្ញុំដែលទទួលបន្ទុកដឹកស្បៀងផ្ទះបាយលេខ ៧ ទាំងស្រុងចេញដំណើរទៅជាមួយប្រជាជនផ្សេងទៀតដែរ។ ... Read More »

រឿង៖ ស្នាមដំបៅ(ត)

ភាពព្រួយបារម្ភអំពីជោគវាសនាខ្លួនរបស់ប្រជាជនម្នាក់ៗ ស្ថិតនៅក្នុងភាពជ្រួលច្របល់រៀងៗខ្លួន។ស្អែកព្រឹកឡើងខ្ញុំបានក្រោកពីយប់ដើរទៅស្រែស្ទូងស្រូវមុនគេបង្អស់។ ខ្ញុំបានស្ដាប់ឮសំឡេងអ្នកភ្ជួរដេញក្របីយ៉ាងច្បាស់ពីស្រែស្ទូងមួយក្នុងភូមិក្រូចដែលមានព្រំប្រទល់ជាប់នឹងភូមិកន្សោមអក។ ក្រោយផ្ទៀងស្ដាប់បន្តិចខ្ញុំស្គាល់ថាមានសំឡេងរបស់ពូខ្ញុំម្នាក់ដែរ។ ខ្ញុំបានសម្រេចចិត្តលួចទៅសួរពូខ្ញុំអំពីស្ថានភាពក្រុមគ្រួសាររបស់ខ្ញុំថា តើមានអ្នកណាត្រូវបានអង្គការបញ្ជូនទៅតំបន់ ២៥ ឬត្រូវយកទៅសម្លាប់ដែរឬទេ។ ពូវង បានប្រាប់ខ្ញុំថាក្រុមគ្រួសាររបស់ខ្ញុំទាំងអស់មិនអីទេឮដូច្នេះខ្ញុំស្រឡះចិត្តបន្តិចហើយប្រញាប់ប្រញាល់លា ពូវង ដើរយ៉ាងលឿនសម្ដៅទៅផ្ទះរបស់ខ្ញុំ ដែលមានចម្ងាយជិតមួយគីឡូម៉ែត្រ។ ខ្ញុំបានជួបម៉ែហើយបាននិយាយលាគាត់ទុកជាមុនខ្លាចក្រែងថ្ងៃណាមួយខ្ញុំត្រូវអង្គការយកទៅសម្លាប់ចោលដោយមិនបាននិយាយលាគាត់។ ក្រសែភ្នែកបង្កប់ដោយក្តីស្រឡាញ់អាណិតអាសូរនិងព្រួយបារម្ភរបស់ម៉ែខ្ញុំ ... Read More »

រឿង៖ ស្នាមដំបៅ (ត)

បន្តិចក្រោយមកប្រធានភូមិឲ្យឈ្លបភូមិម្នាក់មកសួររក សីហា ព្រោះមិនឃើញវត្តមានសីហាទៅទីស្នាក់ការភូមិតាមការប្រាប់។ ខ្ញុំក៏ដូចជាកងចល័តខ្លះទៀតដែលបានដឹងពីការសម្លាប់មនុស្សកាលពីយប់កន្លងទៅនេះ នឹកក្នុងចិត្តថា ប្រហែលជាសីហាបានដឹងរឿងនេះ ហើយកំពុងគេចខ្លួនទៅទីកន្លែងណាហើយមើលទៅ ព្រោះយើងឃើញសីហាប្រញាប់ប្រញាល់ចេញទៅបាត់មិនចូលទីស្នាក់ការភូមិយ៉ាងដូច្នេះគួរឱ្យរន្ធត់ចិត្តពន់ពេក។ ព្រឹកឡើងស្រាប់តែឃើញវត្តមាន សីហា ឈរចាំនៅខាងមុខផ្ទះ ហើយមករាយការណ៍ប្រាប់ប្រធានក្រុមរបស់គាត់ថា គាត់បានរកសំណាបដែលត្រូវរែកមកមិនឃើញទេ រួចបានសម្រេចចិត្តចិត្តដេកនៅភូមិកំពង់ស្វាយមួយយប់។ សីហាស្នើឱ្យអង្គការអភ័យទោស។ ... Read More »

រឿង៖ ស្នាមដំបៅ(ត)

ពិតជាអកុសលណាស់ នៅពេលទទួលទានបាយដ៏សែនឆ្ងាញ់ទាំងអស់នេះរួច ស្រាប់តែខ្ញុំចុកពោះហើយក្អួតអស់រលីងមកវិញទាំងបាយនិងទឹកអំពៅ។ នៅពេលដែលម៉ែឃើញដូច្នោះគាត់បានប្រាប់មកខ្ញុំថា គាត់នៅសល់អង្ករមួយកំប៉ុងទៀតនិងដំឡូងឈើមួយមើមឲ្យខ្ញុំដាក់ក្នុងក្រមាត្រឡប់ទៅកងចល័តវិញ ព្រោះដល់ពេលវេលាដែលខ្ញុំត្រូវត្រឡប់ទៅវិញហើយ។ ខ្ញុំកាន់កញ្ចប់អង្ករចេញដើរត្រឡប់ទៅការដ្ឋានវិញទាំងអស់កម្លាំងពីខ្លួន។ខ្ញុំដើរបណ្ដើរខំទំពាដំឡូងឆៅបណ្ដើរ។ ដំឡូងឆៅមួយមើមនេះគឺជាសេចក្តីសង្ឃឹមចុងក្រោយសម្រាប់បំពេញកម្លាំងដល់ខ្ញុំដែលបានបាត់បង់។ មាត់របស់ខ្ញុំទំពាដំឡូង ចំណែកឯភ្នែករំពៃមើលឆ្វេងស្តាំក្រែងជួបឈ្លប ខ្ញុំដើរទៅដល់ស្រែស្ទូងប្រហែលជាម៉ោង ៣ទៀបភ្លឺ ហើយខ្ញុំក៏ប្រះខ្លួនដេកនៅលើដីទួលក្រោមដើមស្វាយព្រៃធំមួយក្បែរគុម្ពឫស្សីខ្ញុំដេកយ៉ាងលង់លក់នៅទីនោះរហូតដល់ពេលដែលកងចល័តដើរមកដល់ក្បែរនៅប្រមាណជាម៉ោង ៥ភ្លឺទើបខ្ញុំភ្ញាក់។ ពេលក្រោកឡើងទើបខ្ញុំដឹងថាទួលដែលខ្ញុំដេកនោះគឺជាផ្នូរខ្មោចប៉ុន្តែខ្ញុំគ្មានការភ័យខ្លាចនោះទេ។ ... Read More »

រឿង៖ ស្នាមដំបៅ

រដូវវស្សានាឆ្នាំ ១៩៧៨ បានចូលមកដល់ ខ្ញុំនិងណាវីដែលត្រូវជាគូដណ្ដឹងរបស់ខ្ញុំ ព្រមទាំងសមមិត្តយុវជន យុវនារីផ្សេងទៀត សរុបចំនួន ៣៦ នាក់មកពីភូមិក្រូចឃុំកន្សោមអក ស្រុកកំពង់ត្របែកតំបន់ ៤ ភូមិភាគបូព៌ា ត្រូវអង្គការចាត់តាំងចូលរួមក្នុងកងចល័តរបស់ឃុំកន្សោមអក ដើម្បីធ្វើការងារភូមិ ។ ... Read More »

ទំនៀមទម្លាប់* ពិធីពលិការព្រះពិស្ណុការជាគ្រូដើមខាងវិជ្ជាជាង

(ដកស្រង់ចេញពីសៀវភៅទំនៀមទម្លាប់និងពិធីបុណ្យផ្សេងៗរបស់ជនជាតិខ្មែរ)    ពាក្យថាពិស្ណុការនេះជាឈ្មោះអ្នកណា? គួរឲ្យពិចារណាស្រាវជ្រាវរក។ តាមដែលធ្លាប់ដឹងនាកន្លងមក ខ្លះថាឈ្មោះព្រះនារាយ៍សឹងបែកចេញមក ពីពាក្យដើមថា បូជាព្រះនារាយ៍ តែមើលទៅក៏ដូចជាមិនមែន ព្រោះមិនប្រាកដក្នុងទីណា។ ព្រះនារាយ៍ជាជាងកសាងផ្ទះសម្បែងជាដើមសោះ ដោយគេមានប្រទះឃើញថា ទេវបុត្រមួយអង្គឈ្មោះវេសកម្មជាជាងរបស់ព្រះឥន្ទ្រដូចមានប្រាកដក្នុងគម្ពីរព្រះពុទ្ធសាសនាជាច្រើនអន្លើថាការព្រះឥន្ទ្រត្រូវការនឹងកសាងអ្វីរមែងត្រាស់ប្រើព្រះវេសកម្មទេវបុត្រឱ្យទៅកសាងជាដរាប សូម្បីពាក្យថាវេសកម្មនេះក៏រមែងសមរឿងថា ការកសាងទីលំនៅ ... Read More »