ព័ត៌មានទាន់ហេតុការណ៍៖

រឿងព្រេងនិទាន & ប្រវត្ដិសាស្រ្ដខ្មែរ

រឿង៖ រនោចជីវិត (តចប់)

– ពូនេត÷ ម៉ែវា !  – មីងភី ÷ ឪវាម៉េចក៏ឯងមករកខ្ញុំឃើញ។មីងភីភ្ញាក់ព្រឺតពេលឮសំឡេងដឹងថាប្ដីរបស់គាត់។  – ពូនេត÷ ខ្ញុំសួរពូជនគាត់ថាឯងនៅទីនេះខ្ញុំក៏មករកខ្លាចឯងមិនដឹងខ្ញុំនៅឯណា!  – មីងភី ÷ ហើយឯងមកមាននរណាដឹងទេ? ... Read More »

ប្រវត្តិសាស្រ្តខ្មែរក្នុងបរិបទសកលលោក ការបើកសករាជថ្មី និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា (ត)

ភ្នំពេញ ៖ បង្រៀន (ii) ការងារ វិក្រឹត្យការគ្រូបង្រៀន និង (ii) ការវាយតម្លៃការបំពេញ ការងាររបស់គ្រូបង្រៀន។ គោលបំណងនៃកំណែទម្រង់ការគ្រប់គ្រងអប់រំ គឺអភិវឌ្ឍសិស្ស ប្រកបដោយគុណភាពខ្ពស់ និងមានលក្ខណៈសម្បត្តិដូចខាងក្រោម៖ (១) ... Read More »

រឿង៖ រនោចជីវិត( ត)

ចំណែកឯមីងកី វិញបានចូលធ្វើការនៅកន្លែងចុងភៅបានមួយរយៈហើយ។ មីងគ្រីស បាននាំមីងកី មកធ្វើការនៅកន្លែងចុងភៅនៅភូមិត្រពាំងរាំង ឃុំតានី ។ មីងគ្រីសធ្លាប់ស្គាល់ម្ដាយមីងកីហើយដោយឃើញមីងកី ជាមនុស្សស្លូត មីងគ្រីស បានសុំប្រធានក្រុមឲ្យមីងកីមកធ្វើចុងភៅជាមួយ។ ស្អែកឡើងមីង កី បានទទួលដំណឹងពីអ្នកមកយកបាយកន្លែងចុងភៅប្រាប់ថា ប្ដីរបស់គាត់ឈឺធ្ងន់។ ... Read More »

ប្រវត្តិសាស្រ្តខ្មែរក្នុងបរិបទសកលលោក ការបើកសករាជថ្មី និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា (ត)

ភ្នំពេញ ៖ (៥) អត្រាសិស្សចូលរៀនកម្រិតអនុវិទ្យាល័យបានកើនឡើងចំនួន៤០% ពី១៧% ដល់៥៧% គឺមានចំនួនជាង៥សែននាក់ក្នុងឆ្នាំ២០១៨ (៦) អត្រា សិស្សចូលរៀនកម្រិតវិទ្យាល័យបានកើនឡើងចំនួន២០%ពី៧% ដល់២៧% គឺមានចំនួនជិត៣សែននាក់ក្នុងឆ្នាំ២០១៨ និង (៧) អត្រានិស្សិតចូលរៀន ... Read More »

រឿង៖ នៅពីក្រោយសំឡេងច្រៀង(តចប់)

ចាប់តាំងពីកងឈ្លបចាកចេញទៅ ម្ដាយរបស់ខ្ញុំគិតតែយំមិនព្រមហូបបាយទឹកទេ ហើយមិនព្រមទៅធ្វើការដែរ។ អ្នកជិតខាងដែលនៅក្បែរគ្នានោះ បារម្ភពីគាត់ណាស់ ចេះតែជួយលួងលោមឲ្យគាត់ត្រឡប់ទៅធ្វើការវិញទៅ ហើយឈប់យំយែកទៀត ព្រោះខ្លាចអង្គការយកទៅធ្វើបាប។ ប្រពន្ធប្រធានភូមិបានមកជួបម្ដាយរបស់ខ្ញុំ ហើយបានជួយនិយាយលួងលោមថា គាត់បានជួយនិយាយជាមួយកងឈ្លបរឿងខ្សែកនោះហើយ។ ឮដូច្នេះហើយម៉ាក់បានធូរស្បើយចិត្តត្រឡប់ទៅធ្វើការវិញហើយផ្តែផ្តាំឱ្យប្រធានភូមិជួយរកបន្តោងខ្សែកនោះមកឲ្យវិញផង។ ទោះបីដូច្នោះក្តីកងឈ្លបនោះបានប្រាប់ប្រពន្ធប្រធានភូមិថាចាំ ២០ ថ្ងៃទៀតនឹង ... Read More »

ប្រវត្តិសាស្រ្តខ្មែរក្នុងបរិបទសកលលោក ការបើកសករាជថ្មី និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា (ត)

ភ្នំពេញ ៖ សមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជានៅក្នុងឆ្នាំ ១៩៨៩-២០១៨ កំណែទម្រង់ ៖ មុំទីបីនៃ«យុទ្ធសាស្រ្តត្រីកោណ»របស់រដ្ឋាភិបាល កម្ពុជា គឺការជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច តាមរយៈកម្មវិធីកំណែ ទម្រង់ទូលំទូលាយ ដែលពាក់ព័ន្ធនឹងកំណែទម្រង់សាធារណៈ វិមជ្ឈការ ការកាត់បន្ថយចំនួនកងទ័ព កំណែទម្រង់ច្បាប់និងតុលាការ ... Read More »

រឿង៖ ព្រានប្រាក់អន្ទាក់ឧកញ៉ា (តពីថ្ងៃសៅរ៍មុន)

អ្វីៗត្រូវបញ្ចប់ ព្រហ្មចារីបរិសុទ្ធដែលនារីគ្រប់រូបចង់រក្សាទុកសម្រាប់ពេលមានស្វាមីនោះ ឥឡូវនេះត្រូវរលាយអស់ហើយ។ មើលចុះកញ្ចាស់ចិនក្បាលឆកក្រោយពីរួមមេត្រី ជាមួយនារីខ្មែរបរិសុទ្ធរួចហើយ គេចូលបន្ទប់ទឹកជម្រះកាយយ៉ាងស្អាត ទើបមកឈរនៅមុខកញ្ចក់យកដៃសិតសក់ទាញយកសក់បួនដប់សរសៃមកគ្របលើក្បាលឆករលោងរួចញញឹមខ្ជឹបធ្វើវាហីហាក់ដូចជាមិនមានរឿងអ្វីកើតឡើង។ ចំណែកភាវី ដ៏ស្រស់តូចតន់ប្រៀបបានកូនចៀមក្នុងចង្កូមខ្លាឯណោះវិញ កំពុងដេករមួលលើពូកទាំងកម្លាំងល្ហិតល្ហៃព្រមទាំងបើកភ្នែកមិនចង់រួច។ នាងខំស្រវេរស្រវាក្រោកអង្គុយដែរតែក្រោកមិនរួច ធ្វើឱ្យអាហ៊ាល្មោភកាមដាក់គូទអង្គុយចុះក្បែរនាង រួចនិយាយជាភាសាចិនដែលមិនដឹងជានិយាយថាម៉េចទៅកាន់ភាវី ហើយបានហូតលុយបីពាន់ដុល្លារបោះលើទ្រូងនាងទើបបើកទ្វារចេញទៅបាត់ទុកឱ្យភាវីនៅតែឯង។ ភាវី ... Read More »

រឿង៖ នៅពីក្រោយសំឡេងច្រៀង(ត)

បន្ទាប់ពីរដូវច្រូតកាត់បានបញ្ចប់ទៅ ស្ថានភាពស្រុកភូមិកាន់តែតឹងរ៉ឹង។ ខ្ញុំត្រូវអង្គការឲ្យទៅដើររើសកួរស្រូវឯព្រៃរនាមជាមួយក្មេងស្រីឯទៀត។ រីឯបងទី ៣ របស់ខ្ញុំអង្គការចាត់តាំងឲ្យទៅធ្វើជាប្រធានកងកុមារនៅកំពង់ថ្កូវខាងស្រុកក្រឡាញ់វិញ។ ពេលធ្វើដំណើរទៅព្រៃរនាម ខ្ញុំឃ្លានខ្លាំងពេកធ្វើឱ្យខ្ញុំឈឺពោះយ៉ាងខ្លាំង។ បន្ទាប់ពីអង្គការបានឲ្យបាយខ្ញុំហូប ខ្ញុំក៏បាត់ឈឺភ្លាម តែខ្ញុំនៅប្រាប់អង្គការថា ខ្ញុំនៅឈឺដដែលព្រោះខ្លាចអង្គការចោទថាខ្ញុំឈឺសតិអារម្មណ៍។ ពេលទៅដល់ព្រៃ អង្គការបានឲ្យថ្នាំអាចម៍ទន្សាយមកខ្ញុំលេបទៀតតែខ្ញុំនៅតែប្រាប់អង្គការថា ខ្ញុំនៅតែមិនទាន់បាត់ឈឺទេ ... Read More »

ប្រវត្តិសាស្រ្តខ្មែរក្នុងបរិបទសកលលោក ការបើកសករាជថ្មី និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា (ត)

ភ្នំពេញ ៖ ការឡើងសោយរាជ្យរបស់ព្រះករុណា នរោត្តម សីហមុនី !  ដើម្បីជៀសវាងវិបត្តិរាជបល្ល័ង្ក ដែលតែងតែកើតឡើងមិនចេះឈប់ឈរ នៅក្នុងប្រវត្តិសាស្ត្រខ្មែរ សម្តេចសីហនុបានប្រកាសនៅឆ្នាំ២០០៤ថាព្រះ អង្គនឹងដាក់រាជ្យ។ តាមរដ្ឋធម្មនុញ្ញ ដើម្បីអាចក្លាយជាព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជាបាន មានតែសមាជិកនៃរាជវង្សានុវង្សខ្មែរ ... Read More »

រឿង៖ នៅពីក្រោយសំឡេងច្រៀង (ត)

* ខ្មែរក្រហមចាប់ផ្ដើមជម្លៀសប្រជាជន    ចប់ថ្ងៃចូលឆ្នាំខ្មែរស្ទើរមិនទាន់ កងទ័ពខ្មែរក្រហមចាប់ផ្ដើមជម្លៀសប្រជាជនចេញពីភ្នំពេញ ហើយជម្លៀសប្រជាជនពីទីប្រជុំជនឲ្យទៅនៅកន្លែងផ្សេងៗ។ ទទួលបានដំណឹងយ៉ាងដូច្នេះ ខ្ញុំនិងម្ដាយរបស់ខ្ញុំបានលាបងប្អូនទៅរកបងទី៣របស់ខ្ញុំនៅឯក្រឡាញ់ភ្លាម។ មកដល់ជិតផ្សារក្រឡាញ់ភ្លាម ម្ដាយរបស់ខ្ញុំបានសាកសួរដំណឹងឪពុករបស់ខ្ញុំពីសាច់ថ្លៃរបស់គាត់។ បងថ្លៃរបស់ម្ដាយខ្ញុំប្រាប់ថា គាត់មិនដែលបានទទួលដំណឹងពីឪពុករបស់ខ្ញុំសោះរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ គាត់ប្រាប់ម្ដាយរបស់ខ្ញុំថា ឲ្យយកលុយដែលមានទៅទិញរបស់របរប្រើប្រាស់ដែលចាំបាច់ទុកប្រើប្រាស់ដូចជា ថ្នាំពេទ្យ ... Read More »

ប្រវត្តិសាស្រ្តខ្មែរក្នុងបរិបទសកលលោក ការបើកសករាជថ្មី និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា

ភ្នំពេញ ៖ ការបើកសករាជថ្មី និងការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមកម្ពុជា !  ១-ការសម្រេចបាននូវសុខសន្តិភាពទូទាំងប្រទេស លក្ខខណ្ឌសម្រាប់ការអភិវឌ្ឍនៅមិនទាន់មាន ៖ ក្នុងឆ្នាំ១៩៩៣-១៩៩៧ រាជរដ្ឋាភិបាលកម្ពុជានៅពុំទាន់អាចនាំមកនូវលក្ខខណ្ឌនយោបាយ និងសន្តិសុខ ដែលចាំបាច់សម្រាប់ឱ្យមានរដ្ឋាភិបាលបង្រួបបង្រួម និងមាន ស្ថិរភាពមួយនៅឡើយទេ។ ... Read More »

ប្រវត្តិសាស្រ្តខ្មែរក្នុងបរិបទសកលលោក កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) (ត)

ភ្នំពេញ ៖ ហេតុអ្វីបានជាខ្មែរក្រហមសម្លាប់មនុស្ស? របបកម្ពុជាប្រជាធិបតេយ្យបានសម្លាប់ជនជាតិខ្មែរអស់ប្រមាណជា ជិត២លាននាក់ ដោយសារតែ ៖ (១) ការអនុវត្តនយោបាយប្រល័យពូជដែលមានគោលដៅធ្វើការបន្សុទ្ធជាតិសាសន៍ (Ethnic cleansing) តាមរយៈ ការសម្លាប់ជនជាតិវៀតណាម និងជនជាតិចាម ដែលច្បាប់អន្តរជាតិចាត់ ... Read More »

ប្រវត្តិសាស្រ្តខ្មែរក្នុងបរិបទសកលលោក សម័យឧដុង្គ (តចប់)

ភ្នំពេញ ៖ អ្នកនិពន្ធខ្មែរល្បីៗសម័យឧត្តុង្គមានដូចតទៅ ៖ (១) អ្នក ប៉ាង តាត គឺជាអ្នកនិពន្ធ ដែលសរសេរកំណាព្យ «ល្បើកអង្គរ» ជាបទព្រហ្មគីតិ បទកាកគតិ និងបទពំនោល ដែលអ្នកគ្រូ ... Read More »

រឿង៖ នៅពីក្រោយសំឡេងច្រៀង

ថ្ងៃនេះគ្រាន់តែឮចម្រៀងបទ” ឱភ្នំពេញអើយ! ” ភ្លាមខ្ញុំក៏ដើរទៅយកវិទ្យុមកមួលបន្ថែមសំឡេងឲ្យឮកាន់តែខ្លាំងឡើង ព្រោះអីខ្ញុំស្រឡាញ់បទនេះខ្លាំងណាស់។កាលខ្ញុំនៅពីក្មេង ឲ្យតែពេលយប់ឡើងរៀបនឹងចូលគេងម៉ែរបស់ខ្ញុំតែងច្រៀងចម្រៀងបទនេះឲ្យខ្ញុំស្ដាប់ ហើយវាជាបទចម្រៀងដែលម្ដាយរបស់ខ្ញុំចូលចិត្តណាស់ ។    * កាលពី១៣ ឆ្នាំមុន :    យប់មួយនោះ ... Read More »

ប្រវត្តិសាស្រ្តខ្មែរសម័យមុនអង្គរ (ត)

ភ្នំពេញ ៖ អាណាចក្រចេនឡា ចេនឡា គឺជាដំណាក់កាលអន្តរកាលនៃការយកវប្បធម៌ និងអារ្យធម៌ ឥណ្ឌា ដើម្បីយកមកស្វឱ្យទៅជាវប្បធម៌ និងអារ្យធម៌ខ្មែរ តាមរយៈការ ពង្រីកឥទ្ធិពលនៃព្រហ្មញ្ញសាសនា ការសាងសង់ប្រាសាទ និងការកសាងមូលដ្ឋានគ្រឹះសម្រាប់ការបង្រួបបង្រួមរដ្ឋឱ្យទៅជាអាណាចក្រអង្គរនាពេល អនាគត។ ឯកសារចិន ... Read More »

ប្រវត្តិសាស្រ្តខ្មែរក្នុងបរិបទសកលលោក សម័យឧដុង្គ (ត)

ភ្នំពេញ ៖ កម្ពុជាក្រោមការត្រួតត្រាសៀម និងវៀតណាម ៖ ក្រោយពេលអង្គ ចន្ទចូលទិវង្គតនៅឆ្នាំ១៨៣៤ ១៤ វៀតណាមបានលើកក្សត្រីអង្គម៉ីឱ្យឡើងសោយ រាជ្យ ដើម្បីកុំឱ្យគេយាងព្រះរាជ្យបុត្រពីសៀមមកសោយរាជ្យ។ សង្គ្រាម រវាងវៀតណាម និងសៀមលើទឹកដីខ្មែរនៅតែបន្ត។ កម្ពុជាត្រូវបែងចែកជា ... Read More »

ប្រវត្តិសាស្រ្តខ្មែរក្នុងបរិបទសកលលោក កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ត

ភ្នំពេញ ៖ និងឧបករណ៍ផ្សេងៗទៅដាក់ជាទ្រព្យសម្បត្តិរួមរបស់សហករណ៍។ ការជីកប្រឡាយលើកទំនប់ ៖ ដើម្បីធ្វើស្រែឱ្យបានបីដងក្នុងមួយឆ្នាំ របបប៉ុល ពតបានប្រែក្លាយកម្ពុជាឱ្យទៅជាការដ្ឋានជីកប្រឡាយនិងលើក ទំនប់មួយយ៉ាងធំ ពាសពេញផ្ទៃប្រទេស។ ប្រព័ន្ធស្រោចស្រពនេះត្រូវបាន បង្កើតឡើងតាមការស្រមើស្រមៃ ដោយមិនប្រើប្រាស់នូវវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាឡើយ។ ... Read More »

ប្រវត្តិសាស្រ្តខ្មែរក្នុងបរិបទសកលលោក សម័យឧដុង្គ (ត)

ភ្នំពេញ ៖ ៤-តើមូលហេតុអ្វីបានជាកម្ពុជាធ្លាក់នៅក្រោមការគ្រប់គ្រង និងត្រួតត្រារបស់សៀម និងវៀតណាមនៅក្នុងសតវត្សទី១៩? នៅក្នុងបរិបទសាកលលោក សតវត្សទី១៩គឺជាសតវត្សឧស្សាហូប-នីកម្មនៅអង់គ្លេស ដែលផ្សព្វផ្សាយទៅប្រទេសផ្សេងទៀតនៅអឺរ៉ុប។ បន្ទាប់ ពីសង្គ្រាមក្នុងស្រុក (១៨៦១-១៨៦៥) សហរដ្ឋអាមេរិកបានចាប់ផ្តើម អភិវឌ្ឍវិស័យឧស្សាហកម្ម ហើយជប៉ុនបានចាប់ផ្តើមយុគសម័យ«មេអិយិ» (Meiji) ... Read More »

ប្រវត្តិសាស្រ្តខ្មែរក្នុងបរិបទសកលលោក កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)(ត)

ភ្នំពេញ ៖ ប្រកាន់យកលទ្ធិសង្គមនិយម។ នៅទសវត្សរ៍ឆ្នាំ៥០ និង៦០ លទ្ធិកុម្មុយនីស្ត និងសង្គមនិយមកំពុងតែពេញនិយមក្នុងចំណោមយុវជន និងនិស្សិត។ សមាជិកក្លឹបនេះមានសាឡុត ស ហៅប៉ុល ពត ដែលរៀនមិនចប់បាន សញ្ញាបត្រវិស្វករ តែចូលចិត្តអានស្នាដៃរបស់ម៉ាក្ស ... Read More »

ប្រវត្តិសាស្រ្តខ្មែរសម័យមុនអង្គរ (ត)

ភ្នំពេញ ៖ ព្រមទាំងវត្ថុផ្សេងច្រើនទៀត មកពីចក្រភពរ៉ូម និងឥណ្ឌា។ តួនាទីសាសនានៃឥណ្ឌាភាវូបនីយកម្ម ៖ នៅសម័យអាណាចក្រភ្នំ ប្រជាជនខ្មែរខ្វះគោរពបូជាព្រហ្មញ្ញសាសនា និងខ្លះទៀតព្រះពុទ្ធសាសនា។ នៅក្នុងព្រហ្មញ្ញសាសនា អ្នកខ្លះគោរពព្រះឥសូរ អ្នកខ្លះគោរពព្រះវិស្ណុ។ ដល់ក្រោយស.វ.ទី៨ ប្រជាជនខ្មែរគោរពព្រះហរិហរៈ ... Read More »

ប្រវត្តិសាស្រ្តខ្មែរសម័យមុនអង្គរ (ត)

ភ្នំពេញ ៖ ប្រវត្តិសាស្ត្រខ្មែរពីសតវត្សទី១ដល់ចុងសតវត្សទី៨ ក-ទំនាក់ទំនងប្រវត្តិសាស្រ្តរវាងហ្វូណន និងចេនឡា តាមមតិលោក Coedès និងអ្នកប្រាជ្ញឯទៀត ពួកគេសន្និដ្ឋានថា ហ្វូណន មានមជ្ឈមណ្ឌលនយោបាយ និងសេដ្ឋកិច្ចនៅម្តុំដីសណ្ដទន្លេ មេគង្គ ហើយប្រហែលមានរាជធានីតែមួយនៅអង្គរបុរី ដែលមានទំនាក់-ទំនងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយឥណ្ឌា ... Read More »

ប្រវត្តិសាស្រ្តខ្មែរក្នុងបរិបទសកលលោក សម័យឧដុង្គ (ត)

ភ្នំពេញ ៖ ខ្មែរយកវៀតណាមធ្វើជាជញ្ជឹងដើម្បីទប់ទល់នឹងសៀម ៖ ព្រះបាទ ស្រីសុរិយោពណ៌យល់ថា ដើម្បីឱ្យមានតុល្យភាព ព្រះអង្គបានធ្វើការសាក ល្បងចងសម្ព័ន្ធភាពជាមួយវៀតណាម ដោយផ្សំផ្គុំបុត្រព្រះអង្គព្រះបាទជ័យជេដ្ឋាទី២ជាមួយនឹងបុត្រីស្ដេចត្រាញ់វៀតណាម ក្នុងគោលដៅយក ឥទ្ធិពលរបស់វៀតណាមទប់ទល់នឹងការលុកលុយទន្ទ្រានរបស់សៀម។ ប៉ុន្តែសម្ព័ន្ធថ្មីនេះមិនបានសម្រេចតាមបំណង ហើយធ្វើឱ្យប្រទេសខ្មែររស់ នៅដោយសុខដុមរមនាឡើយ។ ... Read More »

រឿង៖ ផ្សែងអ័ព្ទ (ត)

ខ្ញុំត្រេកអរខ្លាំងពេករហូតដល់ស្រក់ហូរទឹកភ្នែកមិនដឹងខ្លួន ខ្ញុំបានស្កាត់ទៅជួបប្អូនប្រុសរបស់ខ្ញុំជាមួយប៉ា និងម៉ាក់។ គ្រាន់តែឃើញបញ្ញាវឌ្ឍន៍ភ្លាម ទឹកភ្នែករបស់ខ្ញុំអូរស្រក់មកមិនឈប់សោះព្រោះអាណិតប្អូនខ្លោចចិត្ត។ បញ្ញាវឌ្ឍន៍ រត់មកឱបខ្ញុំ ហើយខ្ញុំក៏យកដៃទាំងពីរឱបប្អូនប្រុសខ្ញុំវិញយ៉ាងណែន ប៉ុន្តែដៃរបស់ខ្ញុំដូចជាមិនបានប៉ះនូវរាងកាយដែលមានសាច់ទ្រលុកទ្រលន់របស់ប្អូនដូចពីមុនទៀតទេ។ ដៃរបស់ខ្ញុំហាក់បីដូចជាឱបឆ្អឹងទៅវិញ។ ឱប្អូនប្រុសអើយ! ស្គមសល់តែស្បែកដណ្ដប់ឆ្អឹង មុខមាត់ស្លក់ស្គមសល់តែក្បាល និងក្បាលជង្គង់។ ខ្ញុំបានអង្អែលក្បាលប្អូនប្រុសហើយសួរនាំប្អូនថា ... Read More »

រឿង៖ ផ្សែងអ័ព្ទ (ត)

ខ្ញុំរវល់តែគិត ក៏ភ្លេចថាដល់ម៉ោងឈប់សម្រាក បងយ៉ារី និងយ៉ាដា មកហៅខ្ញុំឲ្យទៅផ្ទះ។ ខ្ញុំទាំងបីនាក់រូតរះប្រញាប់ទៅមុន ចំណែកឯប៉ាម៉ាក់ អ៊ំសែម និងអ៊ំយ៉ាន ដើរមកតាមក្រោយ។ ពួកខ្ញុំដើរដល់ខាងមុខបន្តិចបានជួបជាមួយនឹងសមមិត្តបុរសម្នាក់ដើរតែឯង ទឹកមុខក្រៀមក្រំស្រពាប់ស្រពោនមានរង្វង់ភ្នែកខ្មៅ បបូរមាត់ស្លេកស្លាំង។ ខ្ញុំអាចស្មានបានថា សមមិត្តរូបនោះប្រាកដជាមានជំងឺជាប់នឹងខ្លួនជាក់ជាមិនខាន។ ... Read More »

រឿង៖ ព្រានប្រាក់អន្ទាក់ឧកញ៉ា(តពីថ្ងៃសៅរ៍មុន)

រលកសមុទ្រធំៗបោកបក់មុជងើបៗចេញជាផ្កាត្រែងប្រៀបដូចមនុស្សដឹកដៃគ្នារត់ប្រសាចលើផ្ទៃគង្គា។ វាប្រៀបបាននឹងស្នូរតន្ត្រីយ៉ាងពីរោះខណៈដែលសន្ទុះនៃទឹករលកបោកផ្ទប់នឹងច្រាំងសមុទ្រក្រុងព្រះសីហនុឮសូរប្រាវៗ។ ហ្វូងសត្វត្រចៀកកាំកំពុងទទះស្លាបហើរលើផ្ទៃសមុទ្រ ម្ដងឡើង ម្ដងចុះ មានៈនឹងខ្យល់សមុទ្របក់មកពីទិសនិរតីនិងចង់បង្ហាញពីឥទ្ធិពលរបស់ខ្លួនដែលមានរាងកាយតូច តែអាចជម្នះខ្យល់មានកម្លាំងខ្លាំងហើរឆ្លងកាត់មហាសមុទ្របានយ៉ាងស្រួល។     យ៉ាងណាមិញបើក្រឡេកមើលទីក្រុងជាប់សមុទ្រដ៏ស្រស់ឆើតឆាយ គឺក្រុងព្រះសីហនុវិញមិនចាញ់រាជធានីភ្នំពេញប៉ុន្មានឡើយ។ ដោយសារតែមានការអភិវឌ្ឍរីកចម្រើនជាលំដាប់រាល់ហេដ្ឋារចនាសម្ព័ន្ធគួបផ្សំនឹងការដឹកនាំរដ្ឋបាលខេត្តផងនោះ បានធ្វើឲ្យក្រុងព្រះសីហនុក្លាយជាទីក្រុងដ៏មនោរម្យគួរទាក់ទាញមួយ ដែលបានអូសទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិទៅកម្សាន្តកាន់តែច្រើនឡើងៗ។ ការរីកចម្រើននេះហើយញ៉ាំងឱ្យប្រជាពលរដ្ឋក្រុងដ៏ផូរផង់មួយនេះមានជីវភាពធូរធារគួរសម តាមរយៈក្រុមហ៊ុនឯកជនមកពីបរទេសដាក់ទុនវិនិយោគនូវមុខជំនួញផ្សេងៗ ... Read More »

រឿង៖ ផ្សែងអ័ព្ទ (ត)

អារម្មណ៍មួយដ៏សែនតានតឹងបានគ្របដណ្ដប់លើចិត្តរបស់ខ្ញុំ។ ខ្ញុំស្ដាយការសិក្សាថែមទាំងត្រូវបែកគ្នាពីមិត្តភក្តិមិនដឹងថា ពួកគេទៅជាយ៉ាងណាទៅហើយនោះទេ។ អារម្មណ៍របស់ខ្ញុំរឹតតែភ័យព្រួយ ព្រោះមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកឡើយ។ ខ្ញុំដឹងថា ប៉ារបស់ខ្ញុំប្រាកដជាដឹងរឿងគ្រប់យ៉ាងដែលកំពុងតែកើតឡើង តែគាត់មិនហ៊ានប្រាប់ខ្ញុំ ព្រោះគាត់មិនចង់ឲ្យខ្ញុំត្រូវភ័យព្រួយចំពោះរឿងទាំងអស់នេះ។    រថយន្តរបស់ខ្ញុំបានបើកចេញពីវិមានឯករាជ្យតម្រង់ទៅកាន់ស្ពានព្រះមុនីវង្ស។ គ្រាន់តែឆ្លងផុតស្ពានបានបន្តិច រថយន្តក៏អស់សាំងមិនអាចធ្វើដំណើរទៅមុខទៀតបានឡើយ។ ប៉ារបស់ខ្ញុំបានចុះទៅប្រមូលអីវ៉ាន់ចេញពីក្នុងឡានទាំងអស់។ ឃើញដូច្នោះម៉ាក់របស់ខ្ញុំសួរថា ... Read More »

រឿង៖ ឈ្លើយសឹក(តចប់)

ឪពុករបស់ខ្ញុំនៅស្ងៀមស្ងាត់លែងនិយាយស្ដីអ្វីទាំងអស់នៅពេលដឹងថាកូនម្នាក់ទៀតស្លាប់។ អ្នកភូមិគិតថា ឪពុករបស់ខ្ញុំឡប់សតិទៅហើយ។ ឃើញឪពុករបស់ខ្ញុំធ្លាក់ខ្លួនក្នុងសភាពដូច្នេះ ក្មួយស្រី ក្មួយប្រសានិងអ្នកជិតខាងមួយចំនួន បាននាំគ្នារំឮកទៅដល់ពួកកូនៗទាំងបីនាក់ទៀត ដែលនៅរស់រានមានជីវិត គឺ ច័ន្ទមុនី(រូបខ្ញុំ) ច័ន្ទបុណ្ណា និង ច័ន្ទកុសលក្នុងគោលបំណងបញ្ញាក់អារម្មណ៍ឱ្យគាត់បានភ្លឺស្វាងឡើងវិញនិងដើម្បីកុំឲ្យគាត់អស់សង្ឃឹមក្នុងជីវិតទៅទៀត។ ឮដូច្នោះគាត់ក៏ស្រាប់តែភ្ញាក់ស្មារតី និងដឹងខ្លួនឡើងវិញជាបណ្ដើរៗ ... Read More »

រឿង៖ ឈ្លើយសឹក (ត)

ក្រោយពេលជួបជុំជាមួយកូនៗអស់រយៈពេលប្រហែលជាងពីរម៉ោង ឪពុករបស់ខ្ញុំក៏ប្រញាប់ប្រញាល់ត្រឡប់ទៅកាន់ភូមិវិញ។ ប្រមាណជាងមួយសប្តាហ៍ក្រោយមក មានដំណឹងថា ប្អូនស្រីរបស់ខ្ញុំម្នាក់ឈ្មោះ អាច្រឹប អាយុប្រហែល៤ឆ្នាំបានស្លាប់អស់រយៈពេល ២ ថ្ងៃកន្លងមកហើយ។ពេលនោះឪពុករបស់ខ្ញុំក៏ប្រញាប់រត់ទៅរាយការណ៍ឲ្យប្រធានសហករណ៍ដឹងភ្លាម ហើយបានស្នើសុំច្បាប់ចំនួនមួយថ្ងៃដើម្បីទៅមើលកូនៗ ដែលនៅមានជីវិត។ ប្រធានសហករណ៍បានយល់ព្រម ហើយក៏ដាក់លក្ខខណ្ឌឲ្យគាត់ជីកគាស់ដីជូនអង្គការដូចមុនទៀត។ឪពុករបស់ខ្ញុំខិតខំគាស់ដីអស់ពេលមួយថ្ងៃមួយយប់គ្មានបានឈប់សម្រាកទល់តែសោះ។ លុះពេលបានជួបជាមួយកូនៗរួចហើយ ឪពុករបស់ខ្ញុំត្រឡប់មកធ្វើការវិញធម្មតាដូចសព្វដង។មកដល់ភូមិបានប្រហែលមួយសប្តាហ៍ឪពុករបស់ខ្ញុំបានទទួលដំណឹងថា ... Read More »

ប្រលោមលោកប្រចាំថ្ងៃសៅរ៍÷រឿង៖ ព្រានប្រាក់អន្ទាក់ឧកញ៉ា(តពីថ្ងៃសៅរ៍មុន)

     អាកាសធាតុ ត្រជាក់ក្តៅ ក្តៅត្រជាក់ បានប្រែប្រួលនិងផ្លាស់ប្ដូរទៅតាមរដូវកាល ធ្វើឱ្យមនុស្សលោកមួយចំនួនធុញទ្រាន់ នឹងការរស់នៅ ដោយខ្លះរិះគន់ថាក្តៅពេក ឯខ្លះទៀតថា ត្រជាក់ពេក ។ គិតទៅធម្មជាតិមិនអាចផ្គាប់ផ្គន់ចិត្តមនុស្សបានឡើយ។    យ៉ាងណាមិញស្នេហារវាងវិសាល និង ... Read More »

រឿង៖ ឈ្លើយសឹក (ត)

   នៅក្នុងរដូវវស្សាឆ្នាំ ១៩៧៦ ប្រជាជននៅភូមិស្រែត្រែងអត់ឃ្លានរឹតតែខ្លាំងទៅៗ។ ម្ដាយរបស់ខ្ញុំបានបាក់កម្លាំង និងសុខភាពធ្លាក់ដុនដាបយ៉ាប់យ៉ឺនឡើងៗ។ គាត់មានរាងស្គាំងស្គមខ្លាំងណាស់។ ថ្ងៃមួយពេលដែលម្ដាយ និងប្អូនស្រីទី ៥ របស់ខ្ញុំកំពុងតែដើរទៅចម្ការដើម្បីរកបន្លែយកមកលាយបបរហូប គាត់បានដួលទាំងជំហរផ្កាប់មុខទៅលើដីនៅពាក់កណ្ដាលផ្លូវក្រោកលែងរួចតែម្ដង។ ចំណែកប្អូនស្រីរបស់ខ្ញុំ។ដែលមានអាយុទើបតែ ៩ ឆ្នាំនោះពុំអាចជួយម្ដាយរបស់ខ្ញុំបានឡើយ។ ... Read More »