នៅក្នុងខែមេសាឆ្នាំ ១៩៧០ ភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បានធ្លាក់នៅក្រោមអំណាចគ្រប់គ្រងរបស់កងទ័ពរំដោះជាតិ ឬហៅថា កងទ័ពខ្មែរក្រហមទៅហើយ។រហូតដល់ឆ្នាំ ១៩៧៤ ប្រជាជននៅទីនោះកាន់តែរស់នៅក្នុងភាពតានតឹង និងភ័យខ្លាចនូវអំណាចគ្រប់គ្រងរបស់ខ្មែរក្រហម ព្រោះខ្មែរក្រហមបានចាប់កំហុសអ្នកដែលហ៊ានប្រឆាំងយកទៅឃុំឃាំង និងបាត់ខ្លួនជាបន្តបន្ទាប់។ គ្រួសារដែលមានកូន ... Read More »
រឿងព្រេងនិទាន & ប្រវត្ដិសាស្រ្ដខ្មែរ
រឿង៖ ប្រឡាយទឹកភ្នែក(ត)
* យប់១២ រោចចុងឆ្នាំ ១៩៧៦÷ រាត្រីព្រាត់ដួងខែមេឃប្រែស្រអាប់។ យប់នេះជាយប់ ១២ រោច ចុងឆ្នាំ ១៩៧៦ ដែលប៉ុលពតប្លន់ដណ្ដើមទឹកដីប្រទេសកម្ពុជាមកគ្រប់គ្រងអស់រយៈពេលយូរគួរសមដែរហើយ។ ក្រោមការគ្រប់គ្រង ពួកមេដឹកនាំទាំងនោះបានបែងចែកជាភូមិភាគ ថ្នាក់តំបន់ ... Read More »
រឿង៖ ប្រឡាយទឹកភ្នែក
ព្រះទិនករគោចរមិនបង្អង់តម្រង់ទៅទិសខាងលិច ហាក់ពាំនាំនូវភាពសោកសៅ ការឈឺចាប់ និងសេចក្តីព្រាត់ប្រាស់ឲ្យលិចបាត់តាមរស្មីព្រះអាទិត្យ ។ ប្រជាជនប្រុសស្រី ហាក់ត្រេកអរសប្បាយនិងពន្លកសន្តិភាពដែលកំពុងលូតលាស់ចេញជារូបរាងផុតពីរបបអវចី។ រយៈពេលត្រឹមតែ ៣ ឆ្នាំ ៨ ខែ ២០ថ្ងៃ គិតជាថ្ងៃដែលប្រជាជនខ្មែរពិបាកនឹងបំភ្លេចបាននូវទារុណកម្មក្នុងរបបប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅនៅក្នុងប្រទេសកម្ពុជា ... Read More »
រឿង៖ កម្រងផ្កាអពមង្គល(តចប់)
* អំឡុងឆ្នាំ ១៩៧៨ ÷ ក្រោមការគ្រប់គ្រងក្នុងរបបខ្មែរក្រហម ប្រជាជនកាន់តែហោចទៅហើយទៅ សុខភាពប្រជាជនកាន់តែទ្រុឌទ្រោម ប្រជាជនដែលមានជីវិតរស់នៅសុទ្ធតែប្រថុយជីវិតពីការលួច។ អង្គការកាន់តែតឹងតែងពីមួយថ្ងៃទៅមួយថ្ងៃ បើពួកខ្មែរក្រហមសង្ស័យថា អ្នកណាជាខ្មាំងហើយអ្នកនោះច្បាស់ជាស្លាប់ដោយគ្មានការជំនុំជម្រះក្តីឡើយ។ ពួកគេតែងតែនិយាយថា “ស៊ូសម្លាប់ខុសប្រសើរជាងមិនសម្លាប់ ” ... Read More »
រឿង៖ និទានខ្លី (ប្រចាំថ្ងៃអាទិត្យ)រឿង៖ កណ្ដុរនិងម្ចាស់ចម្ការដំឡូង
រដូវទទួលផលដំឡូងឈើ បានមកដល់ ធ្វើឲ្យពពួកសត្វកណ្ដុរសប្បាយនឹងគាស់កាយស៊ីមើមដំឡូងស្ទើរហិនហោច។ ពេលឃើញដូច្នេះ ម្ចាស់ចម្ការ ប្រឹងដាក់អង្គប់ និងរាយខ្សែលួសដើម្បីឆក់សម្លាប់សត្វកណ្ដុរស្ទើររាល់ថ្ងៃ ជាហេតុធ្វើឱ្យសត្វកណ្ដុរកាន់តែហោចទៅៗ ។ ថ្ងៃមួយ ហ្វូងសត្វកណ្ដុរដែលសល់ពីស្លាប់ ឮដំណឹងថាម្ចាស់ចម្ការបានស្លាប់លែងបានមកដាំដំឡូងទៀតហើយ។ ដំណឹងនេះធ្វើឲ្យហ្វូងសត្វកណ្ដុរនាំគ្នាត្រេកអរខ្លាំងណាស់ ... Read More »
រឿង៖ កម្រងផ្កាអពមង្គល(ត)
កល្យាណ÷ ចុះបងក្រោយបញ្ចប់ការសិក្សាឆ្នាំ ១៩៧៣ នោះ? សុវណ្ណ÷ ក្រោយបញ្ចប់ការសិក្សាបងបានទៅរស់នៅជាមួយឪពុកម្ដាយនៅឯភ្នំពេញ ព្រោះជីតារបស់បងបានលាចាកលោកហើយ។ ពីឆ្នាំ ១៩៧៣ ដល់ ១៩៧៥ ការប្រកបការងារឪពុកម្ដាយរបស់បងនៅទល់មុខផ្សារស៊ីឡឹបនោះ មានសភាពមមាញឹក និង ... Read More »
រឿង៖ កម្រងផ្កាអពមង្គល
ព្រះទិនករបណ្ដែតខ្លួនមកបំភ្លឺពិភពលោកយ៉ាងយឺតយ៉ាវ និងស្ងប់ស្ងាត់បំផុត។ មេឃចាប់ផ្ដើមភ្លឺបន្តិចម្ដងៗ មនុស្សជាច្រើនកំពុងងើបឡើងជ្រួលច្រាល់ មានរូបរាងស្គមស្គាំង ស្លេកស្លាំង ក្នុងដៃរបស់ពួកគេមានកាន់ចប់ និងបង្គីស្លៀកពាក់ខោអាវខ្មៅដូចៗគ្នា។ ខ្ញុំក្រឡេកមើលបុរសចំណាស់ម្នាក់ កែវភ្នែករបស់គាត់មានសភាពច្របូកច្របល់។ គាត់ដើរច្រឹមច្រុមៗ។ ខ្ញុំភ្ញាក់ព្រឺតមានបុរសម្នាក់បានស្រែកសម្លុតបុរសចំណាស់នោះថា សមមិត្តកន នៅ ... Read More »
រឿង៖ ជីវិតក្រោមពពកខ្មៅ (តចប់)
រឿងរ៉ាវរបស់ក្រុមគ្រួសារយាយណែម នៅក្នុងរបបខ្មែរក្រហម ÷ ក្រុមគ្រួសាររបស់យាយណែមត្រូវបានខ្មែរក្រហមសម្លាប់ចោលស្ទើរតែទាំងអស់។ ព្រឹត្តិការណ៍ទាំងអស់នេះធ្វើឲ្យគាត់នៅចងចាំនិងដក់ជាប់ក្នុងជីវិតគាត់ជានិច្ច។ យាយណែម បានក្លាយទៅជាស្ត្រីមេម៉ាយនៅអាយុ២០ឆ្នាំ ហើយត្រូវរ៉ាប់រងចិញ្ចឹមកូនចំនួន ៤ នាក់។ឪពុករបស់យាយណែម គឺជាដង្ខៅក្របី និងអ្នកលក់ឈើ។ ឯប្ដីរបស់យាយណែម គឺជាគ្រូពេទ្យ។ ... Read More »
រឿង៖ ជីវិតក្រោមពពកខ្មៅ
* រឿងរ៉ាវរបស់អានីនៅក្នុងរបបខ្មែរក្រហមការងារនៅក្នុងកងកុមារ÷ ព្រលឹមស្រាងៗ ក្មេងៗអាយុប្រហែល ១០ ឆ្នាំដែលក្នុងនោះក្មេងស្រីម្នាក់ឈ្មោះ អានី មានអាយុច្រើនជាងគេបន្តិច គឺជាអ្នកដឹកនាំក្មេងៗ ផ្សេងទៀតទៅរើសអាចម៍គោ ស្រោចដំណាំ ។បន្ទាប់មកនាំគ្នាទៅជាន់អង្ករ លុះថ្ងៃត្រង់ ទើបនាំគ្នាមករកហូបបាយនៅរោងបាយជុំគ្នាវិញ។ ... Read More »
រឿង៖ ពពកខ្មៅ (តចប់)
ថ្ងៃមួយ សមមិត្តពក ដែលជាប្រធានតំបន់បានមកទស្សនកិច្ចត្រួតពិនិត្យមើលទៅលើគុណភាពសមិទ្ធផលទំនប់ កៃតា និងសកម្មភាពការងាររបស់កងចល័តនីមួយៗដើម្បីបូកសរុបការងារ។ នៅក្នុងក្រុមរបស់សមមិត្តនារីតឿនខ្ញុំរែកដីពេលថ្ងៃមិនគ្រប់គ្រាន់ ត្រូវបន្តរែកដីដល់ពេលយប់រហូតដល់ម៉ោង ៩ យប់។ ពេលនោះកម្លាំងរបស់ខ្ញុំយ៉ាប់យ៉ឺនស្ទើរតែទ្រាំលែងបានទៅហើយ។ ខ្ញុំមិនដែលឃើញប្រជាជនមូលដ្ឋាន និងប្រជាជនថ្មីឈ្លោះប្រកែកគ្នានោះទេ ព្រោះប្រជាជនម្នាក់ៗ រកតែពេលដេកនិងពេលរហូបសឹងតែមិនបាន។ ... Read More »
រឿង៖ ពពកខ្មៅ
នៅពេលខ្មែរក្រហមទទួលបានជ័យជម្នះ និងចូលមកគ្រប់គ្រងក្នុងខេត្តកំពង់ធំ គ្រួសាររបស់ខ្ញុំ សាច់ញាតិ ព្រមទាំងប្រជាជនជាច្រើនទៀត បានធ្វើដំណើរចាកចេញពីទីរួមខេត្តកំពង់ធំទៅជ្រកកោននៅក្នុងវត្តក្តីសែន ហៅ (វត្តសែនសេរី) អស់រយៈពេលប្រហែលមួយអាទិត្យ។ អង្គការបែងចែកមនុស្សជាបីផ្នែកផ្សេងគ្នា។ ប្រជាជនដែលធ្លាប់ធ្វើជាយោធា ខ្មែរក្រហមហៅឈ្មោះឡើងឡានទាំងក្រុមគ្រួសារជាបន្តបន្ទាប់យកទៅភូមិរលួសហើយចុចមីនសម្លាប់ចោលតែម្ដង។ បន្ទាប់មកខ្មែរក្រហមបន្តហៅឈ្មោះប្រជាជនដែលមានមុខងារ ជាគ្រូបង្រៀនដាក់ឡានយកទៅសម្លាប់ចោលនៅក្នុងស្រុកស្ទោងខេត្តកំពង់ធំ។ ... Read More »
រឿង ស្នាមដានជីវិត (តចប់)
នៅយប់ថ្ងៃផ្សំដំណេក ពូចន បានប្រាប់ទៅមីងចំរើនថា មិនបាច់ភ័យបារម្ភ ឬព្រួយអ្វីទេយើងគ្រាន់តែធ្វើពុតជាប្ដីប្រពន្ធនឹងគ្នាទៅបានហើយ។ ខ្ញុំដឹងថាចំរើនឯងមានប្ដីមានកូនរួចហើយ។ ចំណែកខ្ញុំក៏មានប្រពន្ធរួចហើយដែរ គ្រាន់តែយើងបែកគ្នាដោយសារសង្គ្រាមប៉ុណ្ណោះ។ ដូច្នេះយើងគ្រាន់តែរៀបការបង្រ្គប់កិច្ចទៅបានហើយ។ មីង ចំរើន តបវិញដោយទឹកមុខត្រេកអរថាចាសបង! ខ្ញុំដឹងថាបងមានបំណងល្អមកលើប្អូននិងគ្រួសារ។ នេះគ្រាន់តែជាការសម្ដែងដើម្បីរក្សាជីវិតយើងតែប៉ុណ្ណោះ។ នៅក្នុងពេលនោះទាំងពូចន ... Read More »
រំលឹកកាលពី៥០ឆ្នាំមុនថ្ងៃ១៨ មេសា១៩៧៥
ភ្នំពេញ ៖ កាលថ្ងៃទី១៧មេសា ពេលរសៀល ក្រុមទ័ពរំដោះ២ក្រុមដែលមានចរិកផ្សេងគ្នា បានប្រាប់អោយពួកយើងចាកចេញពីភ្នំពេញ ៣ ថ្ងៃ(មានក្រុមដំបូងលួចប្រាប់ថាយកតែរបស់ចាំបាច់ ចេញហើយលែងវិលត្រឡប់មកវិញហើយ ឯក្រុមទីពីរពេលព្រលប់ៗ សំដីកាចសាហាវប្រាប់ថាចេញតែ៣ថ្ងៃទេ) ។ ភូមិពួកយើងរស់នៅបឹងទំពន់ចុះពីបន្ទាយអង្គរក្សលន់នល់ ត្រង់មក មានប្រហែលជា ... Read More »
រឿង៖ ស្នាមដានជីវិត (ត)
* ព្រាត់បង ព្រាត់ឪ : មកដល់សហករណ៍ភ្លាម ក្រុមគ្រួសាររបស់ តាស៊ុន ត្រូវបានអង្គការចាត់តាំងឲ្យទៅរស់នៅឯភូមិដែលមានដាក់តែប្រជាជនថ្មី។ តាស៊ុន ពូសម បានចាត់ចែងរៀបចំដាំបង្គោលដើម្បីសាងសង់ខ្ទមសម្រាប់ថ្នាក់នៅ។ នាវេលាយប់អធ្រាត្រ ម៉ោងប្រហែល១ទៀបភ្លឺ កងឈ្លបបានមកដល់ខ្ទមតាស៊ុនរួចសួរថា ... Read More »
រឿង៖ ស្នាមដានជីវិត
* សប្បាយប្រែជាទុក្ខ ថ្ងៃចូលឆ្នាំខ្មែរត្រូវជាឆ្នាំថោះ បានកន្លងផុតទៅមួយថ្ងៃ ប្រជាជនកម្ពុជាទទួលបានក្តីសប្បាយរីករាយសាជាថ្មីម្តងទៀតចំពោះជ័យជម្នះរបស់ខ្មែរក្រហមទៅលើរបបលន់ នល់ ។ ម៉ោងប្រហែល ៩ និង ៣០ នាទីព្រឹកក្រុមខ្មែរក្រហមមានប្រដាប់ដោយអាវុធចូលមកកាន់កាប់ទីក្រុងភ្នំពេញ។ យុវជន យុវនារី ... Read More »
រឿង៖ ស្នាមអតីត (ត)
សំអាតមកដល់រង់ចាំ សុជាតិមិត្តសម្លាញ់បាត់យូរមិនឃើញវិលវិញសោះ ក៏កើតចិត្តមិនស្រួល។ សំអាត ចាំយូរពេកក៏ដេកលក់ក្នុងផ្ទះជាមួយមិត្តនារីឯទៀតៗ ទាំងក្តីមន្ទឹលក្នុងចិត្ត។ ថ្ងៃបន្ទាប់ ពេលសំអាតបានទៅធ្វើការនៅការដ្ឋានដូចសព្វដង នាងពុំឃើញសុជាតិទេ នាងខំសួរគេឯងដែរតែគ្មាននរណាបានដឹងសោះឡើយ។ ថ្ងៃត្រង់សម្រាក ជួងបានបន្លឺឡើងហៅមនុស្សម្នាទាំងអស់ឲ្យមកហូបបាយថ្ងៃត្រង់។ សំអាត បានប្រញាប់រួសរាន់មករោងអាហារ ដើម្បីទទួលរបបបាយថ្ងៃត្រង់ដោយក្តីស្រេកឃ្លាន។ ... Read More »
រឿង៖ ស្នាមអតីត (ត)
ល្ងាចត្រជាក់ខ្យល់ជំនោរផាយផាត់រំភើយតិចៗមកអង្រួនចុងរុក្ខាដែលដុះប្របនឹងមាត់ទន្លេយោលទៅយល់មក តាមកម្លាំងវាយោជួយលួងលោមជនប្រុសស្រីដ៏កម្សត់ឲ្យមានអារម្មណ៍ធូរស្រាលទៅតាមជំនោរនេះបន្តិចបន្តួចដែរ។គេឃើញមានប្រុសកំលោះ ៣នាក់ឈរចំពីមុខប្រជាជនហើយបុរសម្នាក់ក្នុងចំណោមនោះ ចាប់និយាយឡើងថា អង្គការត្រូវការភាពស្មោះត្រង់ពីមិត្តៗទាំងអស់គ្នាដោយហេតុថា នៅឯទីក្រុងខ្វះអ្នកចេះដឹងដើម្បីជួយការងាររដ្ឋ ដូច្នេះយើងត្រូវការភាពស្មោះត្រង់ពីបងប្អូនទាំងអស់គ្នា។ នៅទីនេះយើងមានបញ្ជីចំនួន ៣ បញ្ជីទី១ សម្រាប់បងប្អូនមន្ត្រីរដ្ឋការចាស់ បញ្ជីទី ២ សម្រាប់បងប្អូនជាគ្រូបង្រៀន ឬសិស្សនិស្សិតដែលទើបបញ្ចប់ការសិក្សាពីបរទេស ... Read More »
រឿង ស្នាមអតីត
* ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ : ព្រះសុរិយានៅតែបន្តរះយ៉ាងត្រចះត្រចង់បាចសាចពន្លឺមកបំភ្លឺភពផែនដីដើម្បីជាសេចក្តីសង្ឃឹមដល់មនុស្សលោករស់នៅក្នុងព្រះរាជាណាចក្រ ដ៏តូចមួយនេះហាក់ដូចកំពុងរមៀលធ្លាក់ទៅក្នុងរណ្ដៅអន្ធការដែលបានបង្កើតឡើងដោយពពួកបិសាចអាវខ្មៅមួយក្រុម។ ទីក្រុងដែលប្រៀបបានទៅនឹងឧទ្យាននៃសន្តិភាព បានប្រែក្រឡាស់ទៅជាទីក្រុងជម្លៀសប្រជាជនប្រកបដោយភាពចលាចលក្រៃលែងគួរជាទីសង្វេគ។ នៅវេលាព្រឹកថ្ងៃនេះ នៅតាមដងវិថីហាក់ដូចជាស្ងប់ស្ងាត់បែបចង់ប្រកាសប្រាប់ដល់អ្នកទីក្រុងថា មហាព្យុះជិតមកដល់ហើយ។ ម៉ោង 9ព្រឹក លំហូរមហាជនបានចាប់កញ្ជ្រោលឡើងតាមដងផ្លូវក្រោមសំឡេងបញ្ជាពីកងទ័ពក្មេងៗស្លៀកសម្លៀកបំពាក់ខ្មៅប្រៀបដូចមរណៈសញ្ញារបស់ប្រជាជនខ្មែរ។ ... Read More »
រឿង៖ រួចពីនរក (តចប់)
ចាស់ៗដែលជាឪពុកម្ដាយមួយចំនួនដឹងខ្លួនថានឹងត្រូវខ្មែរក្រហមយកទៅកសាង ក៏នាំគ្នារត់ចេញពីភូមិ។ ចាស់ៗមួយចំនួនទៀតត្រូវអង្គការយកទៅកសាងបាត់ដំណឹងសូមឈឹង។ ចំណែកពូសេង វិញត្រូវអង្គការចាប់ចងដៃព័ទ្ធមកក្រោយខ្នងដូចសមមិត្តដទៃទៀតដែរ រួចបណ្ដើរឆ្ពោះទៅមុខរណ្តៅដែលខ្មែរក្រហមជីករួចជាស្រេចនៅនៅភូមិក្រាំងត្រែង។ សមមិត្តនារី ១០ នាក់ដែលត្រូវខ្មែរក្រហមចោទថាជាខ្មាំង ត្រូវឈ្លបសម្លាប់ដោយយកកាំបិតត្នោតមកអារក រួចរុញទម្លាក់ចូលក្នុងរណ្ដៅ។ ប្រពន្ធរបស់ពូសេងខំលើកដៃសំពះអង្វរដល់ឈ្លបឱ្យមេត្តាទុកជីវិតឲ្យប្តី ព្រោះគាត់មិនមែនជាខ្មាំង ឬអ្នកចូលដៃជាមួយវៀតណាមឡើយ។ កងឈ្លបមិនខ្ចីខ្វល់នឹងសម្ដីប្រពន្ធពូសេងឡើយ។ ... Read More »
រឿង៖ រួចពីនរក
ក្រោមកម្ដៅព្រះអាទិត្យចំពីលើ សមមិត្ត សេង កំពុងតែខិតខំប្រឹងប្រែងធ្វើការងារមិនខ្លាចនឿយហត់ ព្រមជាមួយសំឡេងជញ្ជក់មាត់ខ្លាំងៗ ដេញគោឲ្យខំប្រឹងដើរទៅមុខ ហើយជួនកាលលើករំពាត់វាយគោពីខាងក្រោយនៅក្នុងវាលស្រែមួយដែលដីខ្លះកន្លែងសើម និងដីកន្លែងខ្លះទៀតគោករឹងក្រញង់។ ម៉ោងជិត ១០ ព្រឹកទៅហើយ ពូ សេង នៅមិនទាន់ស្រាយគោចេញពីនឹមនង្គ័លរបស់គាត់នៅឡើយទេព្រោះផាលនង្គ័លនោះភ្ជួរមិនមុតដីសោះ។ ដីស្រែនោះរឹងពេកពូ ... Read More »
រឿង៖ និទានប្រចាំថ្ងៃអាទិត្យ ÷ រឿង ៖ ក្អែកចាញ់ប្រាជ្ញាខ្យង
រដូវក្តៅដីបែកក្រហែង ធ្វើឲ្យបក្សាបក្សី និងមច្ឆជាតិទាំងពួងមានក្តីបារម្ភអនេកពីជីវិតរស់នៅដោយសារតែនៅតាមបឹងបួរ អូរ ត្រពាំង ត្រូវរីងស្ងួតទឹកដល់បាតដីស្ទើរគ្មានសល់។ នៅជាប់ត្រពាំងមួយដែលកំពុងរីងស្ងួតដោយសារមនុស្សម្នាជាន់រហាត់យកទឹកទៅដាក់ក្នុងស្រែ សត្វក្អែកមួយក្បាល បានហើររកទឹកផឹកបានមកចុះនៅមាត់ត្រពាំងនោះ ហើយឃើញកំពឹស ត្រីចង្វារ ត្រីកំភ្លាញនិងត្រីឯទៀតៗជាច្រើន កំពុងនាំគ្នារមៀលខ្លួនរកទឹកស្រែដើម្បីបន្តជីវិតរស់។ ពេលឃើញដូច្នោះសត្វក្អែកបាននិយាយទៅកាន់មច្ឆាទាំងនោះថា÷ ... Read More »
រឿង៖ ក្រោមមេឃងងឹត(ត)
នៅដើមឆ្នាំ ១៩៧៦ ខ្ញុំទៅធ្វើស្រែជាមួយកងចល័ត្នពីភូមិមួយ ទៅភូមិមួយទៀត។ ចាស់ៗក្នុងភូមិណាស្ទូងឬច្រូតមិនទាន់ អង្គការបានឲ្យក្រុមកងចល័តរបស់ខ្ញុំដែលមានអាយុ ១៤ ទៅ ១៥ ឆ្នាំទៅជួយ។ ខ្ញុំត្រូវទៅជួយស្ទូងស្រូវ ហាលស្រូវ កើបស្រូវដាក់ឃ្លាំង និងយកស្រូវទៅកិនដើម្បីបានអង្ករដាំបាយហូបរួម។ ក្នុងមួយភូមិអង្គការចែកចេញជាក្រុមៗ ... Read More »
រឿង៖ ក្រោមមេឃងងឹត
* ផ្អែកតាមរឿងពិតរបស់អ្នកស្រី វ៉ាស្រីមុំ ព្រឹកនេះ ពេលទៅដល់កន្លែងធ្វើការ ខ្ញុំបានឃើញព័ត៌មានក្នុងបណ្ដាញសង្គមចុះផ្សាយព្រោងព្រាតអំពីដំណឹងមរណភាពរបស់អតីតមេដឹកនាំខ្មែរក្រហមម្នាក់គឺ លោក នួន ជា។ រឿងនេះបានក្លាយជាប្រធានបទដែលមិត្តរួមការងាររបស់ខ្ញុំនាំគ្នាជជែកវិភាគតាមទស្សនៈរៀងៗខ្លួន។យ៉ាងណាមិញ ការស្លាប់របស់អតីតមេដឹកនាំខ្មែរក្រហមម្នាក់នេះហាក់មិនបានធ្វើឲ្យនរណាម្នាក់មានអារម្មណ៍សោកស្ដាយនោះទេ។ ពេលត្រឡប់មកដល់ផ្ទះវិញ ខ្ញុំបានឮប៉ា ម៉ាក់ របស់ខ្ញុំជជែកពីរឿងនេះដែរ។ ... Read More »
រឿង គ្រួសារខ្ញុំ (តចប់)
នៅពេលធ្វើការ ប្រជាជនជាច្រើនតែងតែចោទខ្ញុំថាជាអ្នកមូលធន និងមិនសូវនិយាយលេងជាមួយខ្ញុំទេ ទោះបីជាខ្ញុំព្យាយាមសួរគេក៏ដោយ។ ពេលម៉ោង១រសៀល អង្គការបានដកក្រុមរបស់ខ្ញុំឲ្យទៅច្រូតស្រូវដែលទុំបាក់កនៅទួលដំរីស្លាប់ក្នុងភូមិអន្លង់សាន។ ពេលនោះខ្ញុំខំច្រូតស្រូវមិនហ៊ានឈប់សម្រាកទេ ទោះបីជាហេវហត់ឬក្តៅយ៉ាងណាក៏ដោយ។ ម៉ោងប្រហែល១ថ្ងៃត្រង់ ទើបប្រធានកងបានឲ្យខ្ញុំឈប់សម្រាកហូបបាយនៅក្រោមម្ប់ដើមក្តុល។ រយៈពេលបីថ្ងៃក្រោយមក ចាស់ៗមកពីភូមិបានប្រាប់ខ្ញុំថា ឪពុករបស់ខ្ញុំស្លាប់ហើយ បន្ទាប់ពីគ្រូពេទ្យបុរាណបានឲ្យគាត់លេបថ្នាំចំនួន ២គ្រាប់។ ... Read More »
រឿង៖ គ្រួសារខ្ញុំ (ត)
នៅពេលដែលយើងធ្វើដំណើរដល់ស្រុកកោះធំ កងឈ្លបបានឲ្យយើងចូលទៅស្នាក់នៅក្នុងវត្តកំពង់សំបូរ រង់ចាំអង្គការបែងចែក។ ឪពុករបស់ខ្ញុំសុំកងឈ្លបរស់នៅជិតផ្ទះបងប្រុសរបស់ខ្ញុំក្នុងភូមិរាមា ឃុំព្រែកស្ដី ប៉ុន្តែកងឈ្លបមិនអនុញ្ញាតនោះទេ។ ក្រោយពីធ្វើប្រវត្តិរូបរួចអង្គការបានបង្ខំឲ្យគ្រួសារឪពុករបស់ខ្ញុំឆ្លងទន្លេទៅរស់នៅឃុំជ្រោយតាកែវ។ ទោះបីជាឪពុកម្ដាយរបស់ខ្ញុំខំលាក់ប្រវត្តិរូបយ៉ាងណាក៏ដោយ ក៏អង្គការនៅតែចោទប្រកាន់ថាយើងជាអ្នកមូលធនដែរ។ បន្ទាប់ពីពីរបីថ្ងៃក្រោយមក ប្រជាជនជម្លៀសទាំងអស់ទទួលបានបាយខ្ចប់ស្លឹកចេក ត្រីអាំង ត្រីងៀត ឆៃប៉ូវអម្ពិលបុក និងអំបិលក្រួសម្នាក់មួយកញ្ចប់ពីប្រជាជនមូលដ្ឋាន។ ... Read More »
រឿង៖ គ្រួសារខ្ញុំ
ប៉ារបស់ខ្ញុំឈ្មោះ ឡាច ឈនធ្វើការនៅអយស្ម័យានកម្ពុជា។ ខ្ញុំមានកំណើតនៅខេត្តបាត់ដំបង។នៅថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលមកដល់ទីក្រុងភ្នំពេញ។ ពេញមួយយប់រហូតដល់មេឃភ្លឺ ភាពចលាចលកើតឡើងពាសពេញទីក្រុងភ្នំពេញ។ ប្រជាជនរត់ទៅមុខ ទៅក្រោយ ដោយភាពស្លន់ស្លោ។ មីងម្នាក់ឈ្មោះ ... Read More »
រឿង៖ ខោសំពត់សម្លុយ(តចប់)
កោះគរ ស្ថិតនៅកណ្ដាលទឹកទល់មុខវត្តឈូងលាភទំនប់ទួលក្រសាំង ។ ខ្ញុំភ័យណាស់ រួចអង្គុយយំនៅចាំគេម្នាក់ឯងរហូតដល់ជិល្ងាចមិនឃើញទូកមកយកខ្ញុំទេ។មេសហករណ៍ក៏ប្រាប់ទៅមេកងថាឲ្យយកខ្ញុំទៅកងកុមារវិញ។ ស្របពេលជាមួយនោះម៉ោងបាយក៏មកដល់។ គ្រប់ៗគ្នាដែលដើរកាត់ខ្ញុំលាន់មាត់ថា អ្ហែងសំណាងហើយទូកមិនមកយកកុំអីងាប់បាត់ហើយ។ ក្រោយពីហូបបាយល្ងាចហើយកុមារទាំងអស់ក៏ដើរត្រឡប់ទៅសម្រាកនៅឯរោងវែងវិញ។ ម្នាក់ៗសុទ្ធតែស្គាល់គ្នា ប៉ុន្តែភាគច្រើនកុមារទាំងអស់នោះមិននិយាយសួរសុខទុក្ខគ្នានោះទេ។ ពីមួយថ្ងៃទៅមួយថ្ងៃ កុមារទទួលរងការធ្វើបាបទាំងផ្លូវចិត្តនិងផ្លូវកាយហើយដោយហត់នឿយមិនបានសម្រាកមិនបានរៀនសូត្ររស់នៅបែកម៉ែឪបងប្អូន ថែមទាំងហូបមិនឆ្អែតទៀត ... Read More »
រឿង៖ ព្រានប្រាក់អន្ទាក់ឧកញ៉ា(តចប់)
ការស្រមៃគិតរបស់វិសាលបានត្រឹមតែធ្វើឲ្យខ្លួនគេ មានការសោកស្ដាយចំពោះគ្រួសារ ពូពុធនិងមីងចាន់នី ប៉ុណ្ណោះ ព្រោះអ្វីដែលធ្វើឲ្យគេមានការសោកស្ដាយគឺគ្រួសារមួយនេះ កំពុងអណ្ដែតលើទ្រព្យសម្បត្តិច្រើនគួរសមដែលបានពីចរិយាសម្បត្តិកូនស្រីទាំងពីរ រហូតមានផ្ទះល្វែង រថយន្ត និងមាសកែវកង មិនចាញ់អ្នកមានស្តុក បែរជាពេលនេះធ្លាក់ខ្លួនក្ររហាម ។ វិសាល គិតថា ... Read More »
រឿង៖ អត់ដឹងខ្យល់ (តចប់)
នៅពេលដែលយើងច្រូតកាត់ និងរៀបចំស្រូវទុកដាក់ស្រួលហើយ ទើបអង្គការបានឲ្យកុមារត្រឡប់ទៅក្នុងភូមិស្រុកវិញ ប៉ុន្តែមនុស្សចាស់ៗនៅធ្វើការបន្តទៀត។ ក្រោយមកអង្គការបានឲ្យខ្ញុំទៅចាំទួលសម្រាប់បោះតង់។ទួលនោះមានព្រៃត្រែងដុះលិចៗក្បាលជុំវិញ។ ខ្ញុំខ្លាចពោះណាស់។ខ្ញុំសុំអង្គការអត់នៅទួលទេហើយសុំទៅដេញចាបជំនួសវិញ។ នៅពេលដែលខ្ញុំទៅដេញចាបមេឃក្តៅហែង ហើយខ្ញុំខ្ជិលឈរក៏ដោះអាវពីខ្លួន និងដោះកន្សែងពីក្បាលយកទៅធ្វើទីងមោងឲ្យចាបផ្អើល រួចយកដាក់ចំកណ្ដាលវាលស្រែហើយខ្ញុំអង្គុយស្រែកដេញចាបក្នុងម្លប់។ បន្ទាប់មកកងទ័ពខ្មែរក្រហមពីរនាក់បានដើរមកឃើញខ្ញុំអង្គុយខ្លួនទៅទេអត់កន្សែង និងអត់អាវដូច្នោះកងទ័ពខ្មែរក្រហមម្នាក់ក៏បានដោះកន្សែងហុចឲ្យខ្ញុំ។ ស្អែកឡើងពេលថ្មើរហ្នឹងកងទ័ពខ្មែរក្រហមដដែលបានមកដល់កន្លែងខ្ញុំចាំចាបម្ដងទៀត។ គាត់ពាក់អាវខ្មៅបង់កន្សែងឆ្នូតក្រហម ពាក់មួកនិងពាក់ស្បែកជើងកង់ឡាន ... Read More »
រឿង៖ អត់ដឹងខ្យល់
ថ្ងៃមួយម៉ែកំពុងតែបោសសម្អាតគ្រាប់បាយដែលជ្រុះរាយរប៉ាត់រប៉ាយពាសពេញឥដ្ឋ។ ទឹកមុខរបស់ម៉ែហាក់មិនសប្បាយចិត្ត ពេលឃើញចៅតូចៗហូបបាយខ្ជះខ្ជាយយ៉ាងដូច្នេះ។ ខ្ញុំបានជូតសម្អាតតុបាយ រួចប្រមូលចានយកទៅលាង។ ម៉ែរបស់ខ្ញុំរអ៊ូតែម្នាក់ឯងថា ” ក្មេងៗសម័យនេះពិតជាមិនដឹងថា តើគ្រាប់បាយមួយគ្រាប់ៗ មានតម្លៃយ៉ាងណានោះទេសម្រាប់អ្នកអត់ឃ្លាន។ ខ្ញុំយល់ពីអ្វីដែលម៉ែនិយាយ និងមិនសប្បាយចិត្តចំពោះភាពខ្ជះខ្ជាយរបស់យើង។ ម៉ែតែងតែប្រាប់ខ្ញុំអំពីរឿងកម្សត់អត់ឃ្លានដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។ ខាងក្រោមនេះជាដំណើររឿងរ៉ាវម្ដាយរបស់ខ្ញុំដែលបានឆ្លងកាត់របបខ្មែរក្រហម÷ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច