ម៉ាក់យាយ÷ រយៈពេលជាង ៣ ឆ្នាំប្រជាជនគ្រប់គ្នារស់នៅក្នុងសង្គមមួយដែលគ្មានសាសនា គ្មានអ្នកចេះដឹង គ្មានសាមគ្គីភាពនឹងគ្នា គ្មានអនាម័យ ជីវិតមនុស្សមានតម្លៃអន់ជាងជីវិតសត្វទៅទៀត។ យាយពិតជាធ្លាប់មានគំនិតចង់ស្លាប់មិនតិចដងនោះទេក្នុងមួយថ្ងៃៗ ប៉ុន្តែកូនតូចទាំងអស់ត្រូវការយាយ។បើសិនជាយាយទៅបាត់ទៀត តើនរណានឹងមើលថែកូនតូចៗនេះ ? ហេតុនេះហើយទោះថាថ្ងៃស្អែកអាចនឹងត្រូវស្លាប់ ឬក៏អត់យាយមានតែស៊ូក្នុងចិត្តលួចបន់ស្រន់វត្ថុស័ក្តិសិទ្ធគ្រប់យ៉ាងពីសេចក្តីលំបាកអស់នេះ។ ... Read More »
រឿងព្រេងនិទាន & ប្រវត្ដិសាស្រ្ដខ្មែរ
រឿង៖ នរកភ្នែកស្រស់(ត)
ម៉ាក់យាយ÷ យាយធ្វើការធ្ងន់ខ្លាំងណាស់ ប៉ុន្តែអង្ករដែលបានផ្ដល់ឲ្យយើងតែបន្តិចបន្តួចប៉ុណ្ណោះ។ វាមិនគ្រប់គ្រាន់សម្រាប់ឲ្យគ្រួសារដែលមានមនុស្សដល់ទៅ ១០ នាក់អាចហូបបានគ្រប់នោះទេ ទើបយាយយកអង្ករខ្លះទៅដាំលាយជាមួយនឹងផ្លែចេកខ្ចីដែលលួចលាក់ទុក។ ទោះជាមិនបានឆ្អែតដូចហូបបាយក៏ពិតមែន ប៉ុន្តែនៅគ្រាន់ជាងបបររាវដែលមានអង្ករតែពីរបីគ្រាប់ដែរ។ ខ្ញុំសម្លឹងមើលមុខម៉ាក់យាយដែលភ្នែករបស់គាត់ងងឹតមើលអ្វីមិនឃើញទៀតឡើយ។ មកទល់សព្វថ្ងៃនេះ គាត់លែងមើលអ្វីឃើញទាល់តែសោះ។ គាត់ចាំចៅបានដោយសារសំឡេងរបស់ពួកយើង។ ភ្នែករបស់គាត់ក្លាយជាងងឹតមើលអ្វីមិនឃើញច្បាស់ក៏អាចមកពីផលប៉ះពាល់នៃការទទួលទានបានជីវជាតិអាហារមិនគ្រប់គ្រាន់ក្នុងពេលដែលគាត់រស់នៅក្នុងរបបខ្មែរក្រហមដែរ។ ... Read More »
រឿង នរកភ្នែកស្រស់
ថ្ងៃមួយអំឡុងខែកក្កដាឆ្នាំ ២០០៥ ម៉ាក់ ម៉ាក់យាយ និងអ៊ំអ្នកជិតខាងពីរបីនាក់ បាននាំគ្នាអង្គុយនៅមុខទូរទស្សន៍រាងបួនជ្រុងមួយដោយការតាំងចិត្តស្ដាប់យ៉ាងយកចិត្តទុកដាក់ចំពោះកម្មវិធីទូរទស្សន៍ដែលកំពុងតែចាក់ផ្សាយ។ ពេលនោះខ្ញុំមានអាយុត្រឹមតែ ១២ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែខ្ញុំអាចដឹងបានថា កម្មវិធីទូរទស្សន៍កំពុងចាក់ផ្សាយពីការបើកសវនាការកាត់ក្តីលោកតាំង ហ្គិកអ៊ាវ ហៅ ឌុច ដែលជាអតីតប្រធានមន្ទីរស.២១ ... Read More »
រឿង៖ ជីវិតពិតកុមារា សុខ ខេង (តចប់)
សុខ ខេង និងក្មេងៗទាំងអស់ក៏ដូចជាប្រជាជននៅទូទាំងប្រទេសរកគ្រប់ពិធីបន្ថយភាពស្រេកឃ្លាន ព្រោះការហូបតែបបររាវទាំងព្រឹក ទាំងល្ងាច ពិតជាខ្សោយកម្លាំងខ្លាំងណាស់។ នៅពេលដឹកស្បៀងទៅផ្គត់ផ្គង់នៅតាមការដ្ឋាន ឪពុករបស់ សុខ ខេង ត្រូវគ្នាជាមួយអ្នកចាំចម្ការនៅចុងភូមិ។ ឪពុករបស់ សុខ ខេង តែងតែឲ្យអំបិល ... Read More »
រឿង ជីវិតពិតកុមារា សុខ ខេង
សុខ ខេង កើតនៅឆ្នាំ ១៩៦៥ នៅភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្នុងត្រកូលគ្រួសារកសិករ។ នៅពេលមានអាយុប្រហែល ៧ ឆ្នាំ សុខ ខេង បានចូលរៀននៅសាលាវត្តសោបក្រោម ... Read More »
រឿងនិទានខ្លីប្រចាំថ្ងៃអាទិត្យ៖ រឿង៖ សត្វឃ្មុំ កន្លង់ និងមេអំបៅ
នៅក្នុងសួនច្បារដ៏ធំមួយមានបុប្ផាចម្រុះពណ៌បានរីកស្គុសស្គាយនាពេលព្រឹកព្រលឹមមើលទៅគួរឱ្យគយគន់ក្រៃលែង។ នៅពេលនោះសត្វឃ្មុំ កន្លង់ និងមេអំបៅបានហើរទុំក្រេបលំអងផ្កាយករសជាតិផ្អែមរៀងៗខ្លួន។ សត្វឃ្មុំដែលខ្លួនតូចហើរមកពីឆ្ងាយកំពុងក្រេបបុប្ផាយ៉ាងស្ងៀមស្ងាត់ ស្រាប់តែមានកន្លង់ហើរមកជិតហើយនិយាយទៅកាន់ឃ្មុំថា បងឃ្មុំឯងខ្លួនតូចទេ ម៉េចក៏ប្រឹងហើរក្រេបលម្អងផ្កាយកទៅទុកក្នុងសំបុកម្ដងហើយម្ដងទៀត? ឬមួយខ្លាចនៅសួននេះអត់មានលម្អងផ្កាខានក្រេប? កុំភ័យពេកវាមិនអស់ទេផ្ការីកចម្រុះពណ៌រាល់តែថ្ងៃយ៉ាងនេះ។ បានឮដូច្នេះឃ្មុំបានឆ្លើយទៅកាន់កន្លង់ថា បងកន្លង់អើយ មិនឱ្យខ្ញុំប្រឹងក្រេបលម្អងផ្កាជញ្ជូនទៅទុកក្នុងសំបុកយ៉ាងដូចម្ដេច បើសំបុកខ្ញុំនៅឆ្ងាយមិនងាយហើរមកដល់ដូចបងនៅជិតងាយហើរមកក្រេបនោះទេ។ ... Read More »
រឿង៖ ជីវិតប្រចាំថ្ងៃក្នុងរបប ប៉ុល ពត(តចប់)
មេឃមិនទាន់ភ្លឺច្បាស់នៅឡើយទេ តែខ្ញុំរត់ផងដើរផងខ្លាចមិនទាន់ពេលទៅស្ទូង។ សំណាងអាក្រក់ ខ្ញុំបានជួបកងទ័ពប្រហែល ១០ នាក់ដើរឆ្លងតាមផ្លូវជាតិលេខ ៤។ កងទ័ពបានស្រែកសួរខ្ញុំពីផ្លូវម្ខាងទៀតថា មិត្តនារីទៅណាទាំងព្រឹកមានសុំច្បាប់គេ ឬអត់? និយាយរួចកងទ័ពទាំងអស់នោះបានដើរហួសទៅ។ ខ្ញុំដើរយ៉ាងលឿនទៅមុខហើយបានជួបនឹងកងទ័ពបីនាក់ទៀតកំពុងជិះកង់។ពួកគេឈប់កង់ ហើយស្រែកសួរខ្ញុំទៀតថាមិត្តនារីឯងលួចរត់ពីកងមែនទេ? មកទៅជាមួយយើង។ វាបក់ដៃហៅខ្ញុំពីថ្នល់ម្ខាងទៀត។ ... Read More »
រឿង៖ ជីវិតប្រចាំថ្ងៃក្នុងរបប ប៉ុល ពត
ក្រុមគ្រួសាររបស់ខ្ញុំមានសមាជិក ៩ នាក់។ យើងរស់នៅជួបជុំគ្នានៅក្នុងខ្ទមតូចមួយគ្មានជញ្ជាំង មានត្រឹមតែដំបូលប្រក់ស្បូវ។ យើងយកក្រណាត់បាំងធ្វើជាជញ្ជាំងគ្រាន់ការពារខ្យល់នៅពេលយប់។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំបានបែកបាក់សាច់ញាតិចំនួន ៤ នាក់ ។ នៅក្នុងឆ្នាំ ១៩៧៧ ឪពុករបស់ខ្ញុំឈឺធ្ងន់ពុំមានថ្នាំព្យាបាលរហូតដល់ស្លាប់ ហើយយើងបានបូជាសពរបស់គាត់នៅក្បែរផ្ទះ។បងប្រុសច្បងរបស់ខ្ញុំត្រូវអង្គការស្នើយកទៅបាត់ទាំងពាក់កណ្ដាលអធ្រាត្រ ... Read More »
រឿង៖ ជីវិតបុប្ផាក្នុងស្បៃអន្ធការ (តចប់)
នៅដើមខែកុម្ភៈឆ្នាំ ១៩៧៦ ប្រជាជនភូមិតានន ត្រូវអង្គការជម្លៀសបំបែកគ្នា ព្រោះអង្គការបានស៊ើបដឹងថា អ្នកភូមិនេះសុទ្ធតែជាបងប្អូនជាប់ខ្សែលោហិតនឹងគ្នា។ គោលដៅនៃការបំបែករបស់អង្គការនេះគឺដើម្បីងាយស្រួលកាត់ផ្ដាច់មនោសញ្ចេតនា។ នាងហឿន ត្រូវជម្លៀសឲ្យទៅនៅចម្ការជីលួសឆ្ងាយពីឪពុកម្តាយរបស់នាងប្រហែល១០គីឡូម៉ែត្រ។ រំលងបានពីរបីថ្ងៃ នាងហឿន បានជួបពុទ្ធីដោយចៃដន្យស្របពេលដែលឌុចចេញទៅរកឧស។ ស្នេហារវាងនាងហឿន និង ... Read More »
រឿង៖ ជីវិតបុប្ផាក្នុងស្បៃអន្ធការ
វុទ្ធី ដែលជាបុរសសង្ហាជាងគេក្នុងចំណោមកងទ័ពទាំងប្រាំនាក់ បានក្រឡេកឃើញនាង ហឿន រួចសួរដោយមានចិត្តចាប់អារម្មណ៍ចំពោះនាងហឿនថា ” ចុះសមមិត្តនារីមុខឡើងក្រហមយ៉ាងនេះ ក្តៅដែរឬទេ?” កាលបើបានឮសម្តីផ្អែមន័យស្នេហាបែបនេះនាង ហឿនមុខកាន់តែក្រហមជាងមុន ហើយថែមទាំងក្លាហានផងនោះក៏ឆ្លើយតបទៅវិញថា ធ្វើការហាលក្តៅ បើមិនឲ្យក្តៅឲ្យអីវិញចុះ? ... Read More »
រឿង៖ ជីវិតបុប្ផាក្នុងស្បៃអន្ធការ
សភាវៈតែងប្រែប្រួលឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។កង់ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាក៏ធ្វើដំណើរផ្លាស់ប្ដូរមិនឈប់ឈរពីរបបចាស់ឆ្ពោះទៅរបបថ្មីដែរ។ស្ថានការវឹកវរចាប់ផ្ដើមកើតមាននៅតាមទីក្រុង និងទីប្រជុំជននានាទូទាំងប្រទេសកម្ពុជា ព្រោះក្រុមខ្មែរក្រហមប្រឆាំងនឹងរបបលន់ នល់ តាំងពីមុនឆ្នាំ ១៩៧៥ មកម្ល៉េះ។ ប្រជាជននៅស្រុកសំឡូតទាំងអស់រស់នៅធម្មតាមិនមានជ្រួលច្របល់អ្វីឡើយ ព្រោះខ្មែរក្រហមបានចូលមកគ្រប់គ្រងតំបន់សំឡូតតាំងពីមុនថ្ងៃ ១៧ មេសា មកម្ល៉េះ ហើយមិនទាន់មានការរឹតត្បិតសិទ្ធិសេរីភាពប្រជាជនទេ។ ពេលរសៀលថ្ងៃមួយ ... Read More »
រឿង ជីវិតទាសករនាភូមិភាគពាយព្យ (តចប់)
ក្រោយមក មេកងបានផ្លាស់ការងារខ្ញុំឲ្យទៅខាងផ្នែកនេសាទត្រីជាមួយតាព្រិនវិញ។ យើងនៅនេសាទនៅភូមិស្យាក្រោមដែលមានចម្ងាយរហូតដល់ទៅ ៧ គីឡូម៉ែត្រ។ ខ្ញុំត្រូវរកត្រី និងបន្លែមកដាក់ឲ្យខាងកងសិប្បកម្មដែរ។ខ្ញុំត្រូវដើរចេញទៅនេសាទនៅពេលព្រឹក និងត្រឡប់មកកងសិប្បកម្មវិញនៅពេលល្ងាចជារៀងរាល់ថ្ងៃ។ ថ្ងៃមួយ ញ៉ាងតែជាអ្នកនេសាទជាមួយខ្ញុំឈឺ ដូច្នោះខ្ញុំពុំបានចេញទៅនេសាទត្រីទេ។ ថ្ងៃនោះខ្ញុំឃើញពួកមេកង និង កងឈ្លបបានដេញតាមសម្លាប់សមមិត្ត អាម ... Read More »
រឿងនិទានប្រចាំថ្ងៃអាទិត្យ* រឿង៖ មេអំបៅភ្លេចកំណើត
កូនមេអំបៅមួយក្បាលដែលមានរូបឆោមលោមពណ៌ស្រស់ស្អាតបានហើរក្រេបលម្អងផ្កានៅក្នុងសួនច្បារយ៉ាងសប្បាយ។ ពេលកំពុងហោះហើរទុំលើផ្កាពីមួយទងទៅមួយទង កូនមេអំបៅនោះក្រឡេកឃើញសត្វដង្កូវមួយក្បាល កំពុងវារគើមៗ តោងផ្កាស្បៃរឿងយ៉ាងសប្បាយដូចខ្លួនដែរ។ ពេលឃើញដូច្នេះកូនមេអំបៅបានសើចចំអកដាក់កូនដង្កូវដោយពោលថា យី! បងដង្កូវឯងម៉េចក៏មានរូបរាងអាក្រក់និងគួរឲ្យខ្ពើមម៉្លេះ? ពូជអំបូរបងឯងអាក្រក់បែបហ្នឹងតាំងពីមុនមកឬ? បានឮកូនមេអំបៅមាក់ងាយដល់ខ្លួនយ៉ាងនេះសត្វដង្កូវហួសចិត្ត ព្រោះគិតថា មិនគួរណាមេអំបៅភ្លេចកំណើតរបស់ខ្លួន ដែលមុននឹងក្លាយជាមេអំបៅមានពណ៌ល្អឆើតនិងមានស្លាបហោះហើរបាននោះគឺវាប្រសូត្រចេញពីដង្កូវនេះឯង។ ... Read More »
រឿង៖ ជីវិតទាសករនាភូមិភាគពាយព្យ(ត)
មិត្តចាន់÷ ឪពុករបស់មិត្តឯងធ្លាប់ធ្វើទាហានមែនទេ? ខ្ញុំ÷ ពុករបស់ខ្ញុំគឺជាអ្នកស្រែ មិត្តចាន់÷ ម៉ែរបស់មិត្តធ្លាប់ធ្វើពេទ្យឬ? ខ្ញុំ÷ ពុក និងម៉ែរបស់ខ្ញុំសុទ្ធតែជាអ្នកធ្វើស្រែចម្ការនៅក្នុងភូមិធ្លកនេះនរណាក៏ស្គាល់គាត់ដែរ។ នៅពេលសួរចម្លើយចប់មិត្តឈឹងបានកាន់ចបដើរមកខាងក្រោយខ្នងរបស់ខ្ញុំ។ ខ្ញុំព្រឺឆ្អឹងខ្នងណាស់ ... Read More »
រឿង៖ ជីវិតទាសករនាភូមិភាគពាយព្យ (ត)
រដូវបាចទឹកបានកន្លងផុត ពេលនោះមេកងឈ្មោះ អុន ហៅថាតា ខ្សែតី បានឲ្យពួកខ្ញុំទៅដកស្ទូងវិញម្ដង។ ក្នុងរដូវស្ទូងខ្ញុំពិបាកខ្លាំងណាស់ ខ្ញុំហូបតែបបរគ្មានរសជាតិសោះ ហើយត្រូវទៅធ្វើការងារទាំងថ្ងៃ ទាំងយប់ និងគ្មានថ្ងៃសៅរ៍អាទិត្យឡើយ ដើម្បីសម្រេចបានតាមផែនការរបស់អង្គការ។ ឈានចូលរដូវប្រាំងមេកងបានបញ្ជូនខ្ញុំឲ្យទៅច្រូតស្រូវវិញម្ដង។ បន្ទាប់ពីអស់ការងារស្ទូង និងច្រូតមេកងបានបញ្ជូនខ្ញុំទៅកាប់ព្រៃ ... Read More »
រឿង៖ ជីវិតទាសករនាភូមិភាគពាយព្យ
នៅពេលកងទ័ពខ្មែរក្រហមទទួលបានជ័យជម្នះ ខ្ញុំគឺជាក្មេងវត្តកំពុងស្នាក់នៅក្នុងវត្តកែវវិជ័យ ស្ថិតនៅក្នុងភូមិស្វាយលួង ឃុំកណ្ដៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ នៅក្នុងរបបខ្មែរក្រហម ភូមិស្វាយលួងស្ថិតនៅក្នុងតំបន់ ៧ នៃភូមិភាគពាយព្យ។ ថ្ងៃមួយមានកងទ័ពខ្មែរក្រហមចំនួនបីឡានដែលមានកាន់កាំភ្លើងគ្រប់ដៃបានសម្រុកចូលមកក្នុងបរិវេណវត្តកែវវិជ័យ។ កងទ័ពខ្មែរក្រហមម្នាក់បានស្រែកប្រកាសតាមឧបករណ៍បំពងសំឡេងដែលកាន់ជាប់នឹងដៃថា ” កុំឱ្យមានការរត់ប្រសេចប្រសាចឲ្យសោះ។ព្រះសង្ឃនិមន្តចូលទៅក្នុងកុដិទៅ។ រីឯតាអាចារ្យនយាយជី ... Read More »
រឿង៖ ជីវិតជាប់គុកឥតជញ្ជាំង(តចប់)
ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនបាក់កម្លាំងជាច្រើននាក់ហើយនៅពេលសាច់ញាតិបានជួបគ្នាក៏សឹងតែមើលគ្នាមិនស្គាល់ដោយសារតែរូបរាងស្គមស្គាំង។ នី រស់នៅឆ្ងាយពីផ្ទះ ព្រោះគាត់ត្រូវមកធ្វើស្រែចល័តតាមតំបន់នៅឯខេត្តព្រៃវែង។ ក្រៅពីធ្វើស្រែនេះ នីត្រូវអង្គការចាត់តាំងឲ្យជួយការងារនៅក្នុងផ្ទះបាយដែរ ព្រោះអង្គការទើបតែយកចុងភៅម្នាក់ទៅសម្លាប់។ ក្រោយពីបានធ្វើជាអ្នកដាំស្លរមួយរយៈ ពេលប្រធានកងចល័តបានសម្គាល់ឃើញថា នីជាមនុស្សបរិសុទ្ធស្មោះត្រង់នឹងអង្គការក៏បានបញ្ជូននីទៅកាន់ភូមិទួលចារ។ ពេលទៅដល់ភូមិទួលចានេះ នី បានធ្វើជាអ្នកដាំស្លដដែល។ ទោះបីជាភូមិទួលចារនៅក្បែរផ្ទះក៏ដោយក៏ ... Read More »
រឿង៖ ជីវិតជាប់គុកឥតជញ្ជាំង
រដូវប្រមូលផលបានមកដល់ នៅតាមវាលមានមនុស្សម្នាកុះករកំពុងតែច្រូតកាត់ស្រូវ និងប្រមូលផលដាក់លើរទេះយកមកផ្ទះរៀបចំទុកដាក់។ ជានិច្ចកាលពេលប្រជាជនកំពុងតែច្រូតកាត់តែងតែមានឮសំឡេងខ្ទរញ័រដីពីចម្ងាយ ធ្វើឲ្យប្រជាជនមានការភិតភ័យយ៉ាងខ្លាំង ហើយពេលបានឮសំឡេងបែបនេះម្ដងៗប្រជាជនតែងនាំគ្នារត់ប្រជ្រៀតគ្នាទៅរកលេណដ្ឋាន(ត្រង់សេ)នៅក្បែរខ្លួន ដើម្បីគេចចេញពីគ្រាប់បែក។ ប្រហែលកន្លះម៉ោងក្រោយមក ពេលដែលសំឡេងស្ងប់ស្ងាត់ប្រជាជននាំគ្នាលូនចេញមកតិចៗ រួចប្រមូលស្រូវគោក្របីនិងរបស់របរផ្សេងទៀតត្រឡប់ទៅផ្ទះរៀងៗខ្លួន។ ការភ័យរន្ធត់ត្រូវបានកាត់បន្ថយបន្តិចម្ដងៗ បន្ទាប់ពីឮដំណឹងមកថា មានក្រុមកងទ័ពតស៊ូរំដោះឬហៅថា កងទ័ពខ្មែរក្រហម ... Read More »
រឿង៖ ចុងឆ្នាំ១៩៧៥ ដើមឆ្នាំ ១៩៧៦ (តចប់)
សមមិត្តម៉េង ÷ ត្រូវហើយខ្ញុំគឺមេថៅកែត្បូងម៉េង ពីមុនៗនរណាក៏ស្ញើបនឹងខ្ញុំដែរ..យីដូចជាធំុក្លិនកូនខ្ចីអ្នកណា? ឬមួយក៏សមមិត្តខែមឯង? អូ…កូនប្រុសនេះស្អាតថ្លោសគ្រាន់បើណាស់តើ។ និយាយរួចសមមិត្តម៉េងឈរមើលមុខទារកនោះ។ ពូម៉ឺន÷ ចុះសមមិត្តឯង ហេតុអ្វីបានជាសមមិត្តឯងដឹងថាពួកយើងនៅទីនេះ? សមមិត្តម៉េងសើចព្រោះនិយាយថា សមមិត្តម៉េង÷ ... Read More »
រឿងនិទានខ្លីប្រចាំថ្ងៃអាទិត្យ រឿង៖ ព្រុសក៏ខុស មិនព្រុសក៏ខុស
មេខ្លាឃ្មុំមួយក្បាលបានចិញ្ចឹមកូនចចក ៣ ក្បាលដើម្បីឲ្យជួយថែរក្សាកូន និងជម្រករបស់វា។ ថ្ងៃមួយ មានស្វាកញ្ចាស់មួយក្បាលដែលត្រូវជាមិត្តភក្តិនឹងមេខ្លាឃ្មុំបានមកលេងមេខ្លាឃ្មុំដល់ជម្រក។ ដោយហេតុតែចង់យកអាសារ និងថែរក្សាទ្រព្យសម្បត្តិម្ចាស់នោះ កូនចចកទី១បានព្រុសនិងខាំស្វានោះឲ្យងាប់ ។ មេខ្លាឃ្មុំខឹងណាស់ក៏សម្លាប់កូនចចកទី១ដែលខាំមិត្តភក្តិរបស់ខ្លួនឲ្យងាប់ដូចស្វាដែរ។ ក្រោយមក នៅពេលយប់ស្ងាត់ ... Read More »
រឿង៖ ចុងឆ្នាំ១៩៧៥ ដើមឆ្នាំ ១៩៧៦
ទិដ្ឋភាពតក់ស្លុតមួយបានលេចឡើងនៅក្នុងកូនក្រុងតូចមួយស្ថិតក្នុងភូមិភាគខាងលិចនៃប្រទេសកម្ពុជា។ កូនរថយន្តរត់ខ្វែងខ្វាត់ដែលមានអ្នកជិះក្នុងរថយន្តនោះមិនលើសពី ១០ នាក់ឡើយក្នុងរថយន្តនីមួយៗ។ សំឡេងឧគ្បោសនស័ព្ទបានលាន់ឮបន្តបន្ទាប់គ្នាតាមរលកសំឡេងដ៏មុតស្រួចរបស់យុវវ័យប្រហែល ២០ឆ្នាំម្នាក់។ យុវជននោះបានស្រែកប្រកាសថា ឲ្យប្រជាពលរដ្ឋទាំងឡាយដែលរស់នៅក្នុងក្រុងប៉ៃលិន ត្រូវតែចាកចេញពីលំនៅដ្ឋានរបស់ខ្លួនត្រឹមតែរយៈពេលបីថ្ងៃប៉ុណ្ណោះដើម្បីរៀបចំស្រុកទេសកម្ចាត់ពួកខ្មាំងសត្រូវដែលបានបង្កប់ខ្លួននៅក្នុងតំបន់នេះ។ ប្រជាជនខ្មែររាប់ពាន់នាក់ត្រូវបានជម្លៀសចេញអស់ពីក្រុងប៉ៃលិន។ ប៉ៃលិន គឺជាតំបន់មួយដែលសម្បូរទៅដោយរ៉ែធម្មជាតិដ៏មានតម្លៃមហាសាល។ នៅទីនោះមានជនជាតិជាច្រើនរស់នៅរួមមាន ព្នងងគួយនិងកូឡា(ភូមា)ជាដើម។ ... Read More »
រឿង៖ ចិត្តចងចាំ (តចប់)
ខ្ញុំ÷ ហេតុអ្វីបានជាប៉ាស្លាប់? ម្ដាយរបស់ខ្ញុំអង្អែលខ្នងខ្ញុំលាយឡំនឹងសម្ដីអួលដើមកថា ម្តាយ÷ គាត់ស្លាប់ពេលគាត់ចុះទៅជួយសង្គ្រោះទាហានរបួសនៅអរិយក្សត្រ គាត់ត្រូវពួកទាហានរំដោះបាញ់សម្លាប់ អ៊ំអ៊ិន របស់កូនជាអ្នកប្រាប់ម៉ែ ។ ខ្ញុំ÷ ពុទ្ធោប៉ា! ប៉ាស្លាប់ព្រោះតែសង្គ្រាម ប៉ាស្លាប់ព្រោះតែលះបង់ជីវិតដើម្បីជាតិ ហេតុអ្វីបានជាព្រហ្មលិខិតមិនអាណិត ... Read More »
រឿង ខ្សែជីវិតកុមារត្រូវបានជម្លៀសក្នុងរបប ប៉ុល ពត (តចប់)
យើងធ្វើដំណើររហូតដល់យប់ រួចឈប់សម្រាក។ ម៉ែរបស់ខ្ញុំបានដេកហើយសុបិនថា មានព្រះអង្គខ្មៅមួយអង្គហោះមក ហើយញញឹមដាក់គាត់ថែមទាំងផ្ដល់ក្តីសង្ឃឹមដល់គាត់។ លុះស្អែកឡើងម៉ោងប្រហែល ១១ ថ្ងៃត្រង់ ស្រាប់តែមេឃងងឹតឈឹង ហើយមានភ្លៀងធ្លាក់យ៉ាងខ្លាំងមិនបានឈប់សម្រាកឡើយ ព្រោះត្រូវ ផាន បញ្ជាឲ្យបន្តដំណើរទៅមុខទាំងរងាញាក់ញ័រដៃជើង និងទឹកមុខស្លេកខ្លាំង។ ពេលធ្វើដំណើររហូតដល់ពាក់កណ្ដាលផ្លូវ ... Read More »
រឿង៖ ខ្សែជីវិតកុមារត្រូវបានជម្លៀសក្នុង របប ប៉ុលពត
* ការស្លៀកពាក់ប្រចាំថ្ងៃ÷ មេក្រុមជាអ្នកចែកសម្លៀកបំពាក់ដល់ក្រុមគ្រួសាររបស់ខ្ញុំ និងប្រជាជនផ្សេងៗទៀត។ ក្នុងម្នាក់ៗយើងទទួលបានសម្លៀកបំពាក់ចំនួនពីរសម្រាប់ដែលមានសាច់ក្រណាត់បើកកពណ៌ខ្មៅ ពណ៌អាចម៍សេះ និងមានឡេវចំនួន ៥ ។ អាវសម្រាប់មនុស្សប្រុសភាគច្រើនគឺដៃខ្លី ប៉ុន្តែសម្រាប់មនុស្សស្រីវិញភាគច្រើនគឺដៃវែង។ អាវដែលខ្ញុំទទួលបានពេលខ្លះមានទំហំធំជាងខ្លួនរបស់ខ្ញុំ។ ខ្ញុំបានដេរអាវនោះដោយដៃដើម្បីបញ្ចូលឲ្យវាមានទំហំអាចពាក់ទៅល្មម។ នៅពេលដេក ... Read More »
រឿង៖ និទានខ្លីប្រចាំថ្ងៃអាទិត្យ* រឿង៖ សេដ្ឋី និងអ្នករើសអេតចាយ
មានរឿងនិទានមួយដំណាលថា មានសេដ្ឋីស្តុកស្ដម្ភម្នាក់ រស់នៅលើគំនរមាសប្រាក់កែវកងទ្រព្យសម្បត្តិហូរហៀរ មានខ្ញុំកំដរឆ្វេងស្តាំមិនខ្វះ។ សេដ្ឋីស្តុកស្ដម្ភនេះ មានភរិយាស្រស់ស្អាត និងមានកូនប្រុសស្រីពីរនាក់រស់នៅក្នុងបន្ទុក ។ ប៉ុន្តែរយៈពេលជាងពីរឆ្នាំមកនេះគ្រួសាររបស់គាត់ហាក់គ្មានសេចក្តីសុខ និងសុភមង្គលទាល់តែសោះដោយសារតែភរិយា និងកូនៗ ចេះតែបំផ្លាញទ្រព្យសម្បត្តិ និងកសាងកេរ្តិ៍ឈ្មោះមិនល្អនៅក្នុងសង្គម។ ... Read More »
រឿង៖ ផែនដីពណ៌ខ្មៅ (តចប់)
ពេលវេលាចេះតែកន្លងផុតទៅរដូវកាលចេះតែផ្លាស់ប្ដូរឥតឈប់ឈរ ប៉ុន្តែគោលការណ៍របស់អង្គការមិនដែលផ្លាស់ប្ដូរឡើយ។អង្គការនៅតែបង្ខំប្រជាជនឲ្យធ្វើការធ្ងន់ធ្ងរនិងបែកឃ្លាតពីក្រុមគ្រួសារ។ ចូលមកដល់ពាក់កណ្ដាលខែ ធ្នូ ឆ្នាំ ១៩៧៦ អង្គការបានរៀបចំពិធីប្រកាសឲ្យមានការរៀបការចំនួន ១៥ គូ។ នៅក្នុងនោះខ្ញុំក៏ត្រូវអង្គការចាត់តាំងឲ្យរៀបការដែរ។ការរៀបការនោះបានប្រព្រឹត្តទៅនៅត្រង់វត្តព្រហូត។ ប្ដីប្រពន្ធទាំង ១៥ គូនោះរៀបការមិនដល់មួយព្រឹកផង។ យើងរៀបការគ្មានអាចារ្យ គ្មានកម្មវិធីឡើងតាមបែបប្រពៃណីខ្មែរអ្វីនោះទេ។ ... Read More »
រឿង៖ រលកជីវិត(តចប់)
* អង្គការឲ្យយើងចាកចេញពីភូមិអូរអង្គរ ÷ មិនយូរប៉ុន្មាន ស្រាប់តែឮដំណឹងថា ថ្នាក់លើឲ្យពួកយើងចាកចេញពីភូមិអូរអង្គរ តែមិនដឹងទៅលើឬទៅក្រោមទេ។ យើងភ័យខ្លាចគ្រប់គ្នា ព្រោះយើងមិនដឹងថាអង្គការកំពុងចាប់កំហុសយើងឬយ៉ាងណានោះទេ បានមកប្រាប់យើងថា ស្អែកនេះអង្គការឲ្យយើងចុះទៅភូមិក្រយាវិញ។ ឮដូច្នោះគ្រប់គ្នាហាក់បីដូចជាត្រេកអរវិញហើយប្រញាប់រៀបចំអីវ៉ាន់រង់ចាំពេលព្រឹកមកដល់។ ពេលល្ងាចនោះកូនប្រុសរបស់ខ្ញុំញញឹមរីករាយចុះដើរលេងលើស្មៅនៅមុខរោងស្នាក់ ព្រោះតាំងពីមករស់នៅភូមិអូរអង្គរមក ... Read More »
រឿង៖ រលកជីវិត(ត)
* ជម្លៀសប្រជាជនចេញពីភូមិ÷ កន្លងបានប្រហែល ២ ថ្ងៃខ្មែរក្រហមបានមកប្រាប់អំពីគោលដៅជម្លៀសប្រជាជនចេញពីភូមិក្នុងថ្ងៃស្អែក ហើយខ្មែរក្រហមក៏បានមកឆែកឆេររុករើរកអីវ៉ាន់ដែលសំខាន់ៗ។ ពួកគេរឹបអូសយកអីវ៉ាន់ដោយគំរាម។ ក្រុមគ្រួសាររបស់ខ្ញុំនៅសល់អង្ករពាក់កណ្ដាលធុង ប្រហុក អំបិលស្ករត្នោត ចានឆ្នាំង កំសៀវទឹក និងថ្នាំពេទ្យបានខ្លះដែរ។ ពេលនោះចំនួនមនុស្សប្រហែល៣០ ... Read More »
រឿង៖ រលកជីវិត (ត)
* ខ្មែរក្រហមហៅប្ដីខ្ញុំទៅមណ្ឌលកសាងខ្លួន ÷ មួយខែក្រោយមក ប្រហែលជាម៉ោង ១ រសៀល មានមិត្តម្នាក់ដែលជាអ្នកគ្រប់គ្រងភូមិបានមកប្រាប់ដំណឹងដល់ប្ដី និងបងថ្លៃរបស់ខ្ញុំឲ្យរៀបចំខ្លួននៅពេលល្ងាចនេះ។ ពួកគេនឹងនាំខ្លួនទៅមណ្ឌលកសាងខ្លួន។ ខ្ញុំរន្ធត់ចិត្តណាស់នឹកឃើញថា យើងព្រាត់គ្នាហើយ។ ទឹកភ្នែករបស់ខ្ញុំហូរទល់មុខគ្នាជាមួយនឹងប្ដីរបស់ខ្ញុំ។ចំណែកឯកូនប្រុសរបស់ខ្ញុំក្រោកពីអង្រឹងមកស្រវាឱបឪពុកហើយស្រែកហៅថាប៉ាៗ។ ទុក្ខរបស់ខ្ញុំពីរនាក់ប្ដីប្រពន្ធគ្មានអ្វីប្រៀបបាន។ពេលនោះប្ដីរបស់ខ្ញុំលើកកូនពទៅអង្គុយលើអង្រឹងមើលមុខកូនទាំងទឹកភ្នែកហូររហាមហើយពោលទៅកាន់កូនទាំងអួលដើមកថា ... Read More »
រឿងនិទានខ្លីប្រចាំថ្ងៃអាទិត្យ ÷ រឿង៖( កញ្ចាញ់ចេកនិងបង្គួយ)
នៅក្នុងចម្ការពោតដ៏ធំមួយ សត្វកញ្ចាញ់ចេកមួយក្បាលដែលមានស្បែកពណ៌ខៀវលាយលឿងរលោងកំពុងលោតរកចំណីបរិភោគ។ កញ្ចាញ់ចេកលោតពីគុម្ពពោតមួយទៅគុម្ពពោតមួយដើម្បីស្វែងរកចំណី តែមិនបានជួបសោះ។ ពេលនោះក៏បានជួបសត្វបង្គួយមួយក្បាលភ្នែកធំៗ ស្បែកគ្រើមៗដូចស្បែកគីង្គក់កំពុងទុំលើបង្គងមែកឈើដ៏ធំមួយ និងដង្ហក់ធ្លាក់ស្បែកចង្ការចង់ដល់មែកឈើ។ ឃើញដូច្នេះកញ្ចាញ់ចេកក៏សួរថា – នែបងបង្គួយ បងឯងទៅណាមកណា បានជាមកសំងំលើមែកឈើយ៉ាងដូច្នេះ…បងគ្មានអីហូបឬ បានជាស្គមកំព្រឹងគ្មានសាច់គ្មានឈាមយ៉ាងនេះ? អ៊ីចឹងតើបានជាមនុស្សលោកប្រដូចអ្នកស្គមថា ស្គមដូចបង្គួយ។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច