ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលអាមេរិកព្រួយបារម្ភចំពោះកិច្ចព្រមព្រៀងដាក់ AI របស់ Alibaba នៅលើ iPhone

ចែករំលែក៖

កាសែត New York Times បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា សេតវិមាន និងមន្ត្រីសភាបាននឹងកំពុងពិនិត្យមើលក្រុមហ៊ុន Apple ដែលមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Alibabaដាក់ឱ្យមាន AI របស់ក្រុមហ៊ុនចិននៅលើ iPhones នៅក្នុងប្រទេសចិន។

កាសែតខាងលើបាននិយាយថា អាជ្ញាធរអាមេរិកមានការព្រួយបារម្ភថាកិច្ចព្រមព្រៀងនេះនឹងជួយក្រុមហ៊ុនចិនក្នុងការបង្កើនសមត្ថភាពបញ្ញាសិប្បនិមិត្តរបស់ខ្លួន ពង្រីកវិសាលភាពនៃ chatbots របស់ចិនជាមួយនឹងដែនកំណត់នៃការចាប់ពិរុទ្ធ និងធ្វើឱ្យការប៉ះពាល់កាន់តែស៊ីជម្រៅរបស់ Apple ទៅនឹងច្បាប់ទីក្រុងប៉េកាំង ជុំវិញការត្រួតពិនិត្យ និងការចែករំលែកទិន្នន័យ។

Apple និង Alibaba មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​របស់សារព័ត៌មាន Reuters ទេ។ 

កាលពីខែកុម្ភៈ Alibaba បានបញ្ជាក់ពីភាពជាដៃគូរបស់ខ្លួនជាមួយ Apple ដើម្បីគាំទ្រសេវាកម្ម AI របស់ iPhones ដែលផ្តល់ជូននៅក្នុងប្រទេសចិន ៕

ដោយ៖ ភារៈ


ចែករំលែក៖