ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

 # អំពីខ្លែងបង្ហើរ :

  បើសិនជាជនបរទេសឲុ ដែលមកនៅក្នុងប្រទេស ចេះធ្វើការពិនិត្យ នៅក្នុងរវាងខែវិច្ឆិកានោះគេននឹងគេឃើញកូនក្មេងនាំគ្នាលេងបង្ហោះខ្លែង ព្រោះថាតាមទំនៀមគេត្រូវបង្ហើរខ្លែងនៅខែមិគសិរ។  ល្បែងបង្ហោះខ្លែងនេះជាអនុស្សាវរីយ៍នៃទំនៀមឆ្លើឰយបៀយឆមាសពីសម័យបុរាណដ៏ឱឡារឹក។

  បើតាមសេចក្តីកត់សម្គាល់របស់លោក អៃនីម៉ូរីយេ(Anymonier)ថា នៅថ្ងៃពេញបូណ៌មី ខែ មិគសិរពេលព្រឹកនិមន្តព្រះសង្ឃក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ដល់វេលាយប់ករុណានិងនាម៉ឺនសព្វមុខមន្ត្រីទ្រង់ធ្វើពិធីបង្ហោះខ្លែងចំពោះទេវតា។

 ប៉ុន្តែថ្ងៃនេះ សឹងតែពុំមានអ្នកដែលដឹងឲ្យពិតប្រាកដ អំពីពិធីបង្ហើរខ្លែង មានក្រុមបារតាំងពិធីទាំងមានអ្នករក្សាមានរក្សាបញ្ជីសំណែនផ្សេងៗដែលរៀបចំបូជាទុកដល់សព្វថ្ងៃនេះផង ប៉ុន្តែមិនដឹងថាគេបូជាចំពោះអ្វីទេ។ ព្រះករុណា ឬ រាជតំណាងយាងអុជគោមដែលបានចងភ្ជាប់ទៅនឹងទួលខ្លែង ដែលមានព្រះសង្ហារជាសម្គាល់ផង រួចទើបគេលែងខ្លែងឱ្យអណ្ដែតឡើងទៅលើអាកាសទាល់អធ្រាត្រទើបឈប់។គេដំណាលថែមទៀតថា គេទាយដំណើរទឹកភ្លៀងនៅឆ្នាំមុខបានដោយប្រារព្ធយកដំណើរដែលខ្លែងហោះឡើងនេះ។ ប៉ុន្តែសេចក្តីដំណាលតៗគ្នានេះ នឹងយកជាការប្រាកដពុំបាន។ការដែលគួរជាសេចក្តីពិតនោះគឺថា ព្រះករុណាព្រះបាទអង្គឌួងដែលទ្រង់ជាក្សត្រមួយព្រះអង្គមានព្រះទ័យយ៉ាងស៊ប់ក្នុងព្រះពុទ្ធសាសនា។ ទ្រង់បានទុកទំនៀមនេះជាការបូជាចំពោះព្រះចូឡាមចេតិយ។ ទ្រង់ចូលទីវង្គតនៅក្នុងគ្រិស្តសករាជ ១៨៥៩ ព្រះរាជពិធីបង្ហើខ្លែងក៏ផុតរលត់ទៅដែរ ប៉ុន្តែតពីនោះមកនៅមានអ្នកស្រុកខ្លះបង្ហើរខ្លែង ក្នុងភូមិរបស់ខ្លួនដែរ ។ សព្វថ្ងៃគេបោះបង់ទំនៀមនេះចោលស្ទើរតែទាំងអស់ទៅហើយ។

  គេហៅឧបករណ៍មួយប្រភេទនេះថាដូចជាសត្វខ្លែងដែរ ។ ខ្លែងនេះមានទ្រង់ទ្រាយច្រើនយ៉ាងប្លែកៗគ្នាប៉ុន្តែខ្លែងដែលគេនិយមប្រើក្នុងពិធីខ្លែងព្នងដែលមានកម្ពស់ពី ៣ ទៅ ៤ ម៉ែត្រ។ នៅលើក្បាលខ្លែងមានដាក់ឯកសម្រាប់បន្លឺសំឡេង។ ឯកនោះមានរាងដូចធ្នូហើយមានអណ្ដាតធ្វើដោយបន្ទះចម្រៀកផ្តៅ ឬ ឫស្សីបិទយ៉ាងស្ដើងចងពីចុងធ្នូម្ខាងទៅចុងធ្នូម្ខាងទៀត។ ពេលបង្ហើរនោះត្រូវខ្យល់បង្កើតជាសម្លេងឮឆ្លើយគ្នារងំរលាស់រលែកឡើងចុះៗ ជាបទបង្អូសវែងលន្លង់លន្លោច។ (នៅមានត)

ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត


ចែករំលែក៖