ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” សូមលើកយកពី បែបបទ និងនីតិវិធីនៃការស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះ ដើម្បីអោយប្រជាពលរដ្ឋទាំងអស់គ្នាបានជ្រាបជាព័ត៌មាន ។
អនុលោមតាមប្រកាសអន្តរក្រសួងលេខ ២៦៤ ប្រក.សក.ដជត ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ស្តីពីបែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះ ក្នុងគោលដៅសម្រួលនិងពន្លឿនការផ្តល់សេវាជូនអ្នកជាប់ពន្ធ ឱ្យមានភាពងាយស្រួល និងឆាប់រហ័សក្នុងការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព អគ្គនាយកដ្ឋានពន្ធដារសូមធ្វើការណែនាំអនុវត្តនូវបែបបទ និងនីតិវិធីនៃការស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ យានជំនិះ ដូចខាងក្រោម :
ក. នីតិវិធីនៃការដាក់ពាក្យស្នើសុំ
ម្ចាស់កម្មសិទ្ធិយានជំនិះ ឬអ្នកទទួលសិទ្ធិអាចធ្វើការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះ មាន ០៣ ជម្រើសក្នុងការដាក់ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះ ដូចខាងក្រោម+
ជម្រើសទី ១ + ម្ចាស់កម្មសិទ្ធិយានជំនិះ ឬអ្នកទទួលសិទ្ធិអាចបំពេញពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរ កម្មសិទ្ធិយានជំនិះ នៅលើទម្រង់ពាក្យស្នើសុំរួមរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងភ្ជាប់ឯកសារដែលតម្រូវឱ្យបាន គ្រប់គ្រាន់ និងត្រឹមត្រូវហើយយកទៅដាក់នៅទីតាំងផ្តល់សេវាសាធារណះដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ឬអាចបំពេញពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះតាមរយៈប្រព័ន្ធស្វ័យ ប្រវត្តិកម្មចុះបញ្ជីយានជំនិះដែលមានអាសយដ្ឋានគេហទំព័រhttps://vehicle.mpwt.gov.kh។
ជម្រើសទី ២ + ម្ចាស់កម្មសិទ្ធិយានជំនិះ ឬអ្នកទទួលសិទ្ធិអាចបំពេញពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរ កម្មសិទ្ធិយានជំនិះក្នុងប្រព័ន្ធគ្រប់គ្រងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះតាមអនឡាញរបស់អគ្គនាយកដ្ឋាន ពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអាសយដ្ឋានគេហទំព័រ https://www.tax.gov.kh។
ជម្រើសទី ៣ + ម្ចាស់កម្មសិទ្ធិយានជំនិះ ឬអ្នកទទួលសិទ្ធិអាចបំពេញពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាលើការ ផ្ទេរកម្មសិទ្ធិយានជំនិះតាមទម្រង់ PDF ដែលអាចទាញយកបានតាមរយៈគេហទំព័រផ្លូវការhttps://www.tax.gov.kh /km/document-formហើយដាក់ដោយផ្ទាល់នៅអគ្គនាយកដ្ឋានពន្ធដារ ឬ សាខាពន្ធដារខេត្ត។
ខ.រ៉ហូរនៃការដាក់ពាក្យស្នើសុំបង់ពន្ធក្នុងប្រព័ន្ធគ្រប់គ្រងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះតាមអនឡាញ
(ជម្រើសទី ២)
ដើម្បីស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះក្នុងប្រព័ន្ធគ្រប់គ្រងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ យានជំនិះតាមអនឡាញម្ចាស់កម្មសិទ្ធិយានជំនិះ ឬអ្នកទទួលសិទ្ធិត្រូវអនុវត្តតាមនីតិវិធី ដូចខាងក្រោម+
សូមអាននូវសេចក្តីណែនាំ ស្តីពី បែបបទ និងនីតិវិធីនៃការស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះ របស់ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងស្រុងដូចខាងក្រោម ៖
ដោយ ៖ សិលា