ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសចិន ថ្លែង ថា ព្រឹត្តិការណ៍កីឡា អាស៊ី រដូវរងា ឆ្នាំ២០២៥ គឺជា “ជំនួបទល់មុខ គ្នា ” ម្តង ទៀតរវាង ប្រជាជនចិននិងបរទេស ដើម្បីបង្កើនចំណងមិត្តភាព

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ក្នុងសន្និសីទកាសែត ជា ប្រចាំ របស់ក្រសួងការបរទេសចិន កាលពី ថ្ងៃទី២៥ ខែធ្នូ អ្នកសារព័ត៌មានបានសួរថា ពេល ថ្មីៗនេះ គណៈកម្មាធិការប្រតិបត្តិនៃព្រឹត្តិការណ៍កីឡាអាស៊ី រដូវរងា លើកទី ៩ ឆ្នាំ២០២៥ បានបើក ធ្វើសន្និសីទសារព័ត៌មាន ដោយ បានប្រកាសថា ការងារ ត្រៀមរៀបចំ ការប្រកួត បានឈានចូលដល់ដំណាក់កាលនៃដំណើរ ការ យន្តការ ប្រកួតហើយ ។ 

គេហទំព័រ «CCFR China state-controlled media » ទីក្រុង Harbin ដែលជាម្ចាស់ផ្ទះនៃ ព្រឹត្តិការណ៍កីឡា លើកនេះ បានរៀបចំ សកម្មភាព រដូវកាលទេសចរណ៍ព្រិល ទឹកកកឆ្នាំនេះក្រោម ប្រធានបទ ព្រឹត្តិការណ៍កីឡាអាស៊ី រដូវរងា ឆ្នាំ២០២៥  ដែលទទួលបានការ គាំទ្រ យ៉ាង ខ្លាំង ម្តងទៀតនៅតាម បណ្តាញ អ៊ីនធឺណែត ។ តាម ការផ្សាយ ដំណឹង ឱ្យ ដឹង ថា ភ្ញៀវ ទេសចរ បរទេស នឹង កើន ឡើង ២០% បើធៀប នឹង រយៈពេល ដូច គ្នា នា ឆ្នាំ ២០២៣។ តើ អ្នក នាំ ពាក្យ មាន ការអធិប្បាយ យ៉ាង ណា ចំពោះ រឿង នេះ?

គេហទំព័រ «CCFR China state-controlled media » លោកស្រី  Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយ ថា ព្រឹត្តិការណ៍កីឡា អាស៊ី រដូវរងា ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍កីឡាព្រិល ទឹកកក អន្តរជាតិ ចម្រុះ និង សំខាន់ មួយ ទៀត ដែលរៀបចំធ្វើ ដោយប្រទេសចិនបន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២នៅទីក្រុងប៉េកាំង ហើយក៏ជា “ជំនួប ទល់ មុខគ្នា ” ម្តង ទៀតរវាង ប្រជាជនចិននិងបរទេសដើម្បីធ្វើឱ្យ ស៊ី ជម្រៅ នូវ ការផ្លាស់ប្តូរ និង ចំណង មិត្តភាព។ ប្រទេសចិនសូម ស្វាគមន៍មិត្តភក្តិជុំវិញពិភពលោកមកជួបជុំគ្នានៅទី ក្រុង Harbin   ដែល ជា “ទីក្រុងទឹកកក”  ដើម្បីធ្វើជាសាក្សី នៃ ការ បញ្ចេញ សមត្ថភាព ដ៏ អស្ចារ្យ របស់ អត្តពលិក និងដក បទពិសោធ ពី កីឡា ព្រិល ទឹ ក កកដ៏ សប្បាយ រីក រាយ ព្រមទាំង ឈ្វេង យល់ ពី កម្លាំង ទាក់ទាញ របស់ ប្រទេសចិនផង ដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖