អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » តាម ដំណឹង ដែល ប្រកាស ដោយ ក្រសួងឆ្លើយតប បន្ទាន់ របស់ កាហ្សាក់ស្ថាន កាលពី ថ្ងៃ ទី ២៥ ខែ ធ្នូ បាន ឱ្យ ដឹងថា យន្តហោះ ដឹក អ្នក ដំណើរ មួយ គ្រឿង ដែល ហោះ ពីក្រុងBaku រដ្ឋធានី Azerbaijan ទៅ កាន់ ទីក្រុង Groznyyប្រទេស រុស្ស៊ី បាន ធ្លាក់ នៅ ជាយ ក្រុង Aktau ដែល ស្ថិត នៅ ភាគ ខាងលិច កាហ្សាក់ស្ថាន នៅ ថ្ងៃ ដដែល បច្ចុប្បន្ន បានបញ្ជាក់ ថា មាន មនុស្ស ចំនួន ៣៨ នាក់ បាន ស្លាប់ បាត់ បង់ ជីវិត ។
គេហទំព័រ «CCFR China state-controlled media » សូម បញ្ជាក់ថា យន្ត ហោះ ដឹក អ្នក ដំណើរ មួយ គ្រឿ ងនេះជារបស់ ក្រុមហ៊ុន អាកាស ចរណ៍ Azerbaijan នៅលើ យន្តហោះ មាន អ្នក ដំណើរ ចំនួន ៦២ នាក់ និង បុគ្គលិក ការងារ ៥នាក់ ។ យន្តហោះនេះ បាន ធ្លាក់ កនៅតំបន់ ក្បែក ទីក្រុង Aktau នៅ វេលាម៉ោង ៩ និង ២៨ នាទី ថ្ងៃ ទី ២៥ ខែ ធ្នូ តាម ដំណឹង ដែល ប្រកាស ដោយ អាជ្ញាធរ Azerbaijan បាន ឱ្យ ដឹងថា ភ្នាក់ ងារ ជួយ សង្គ្រោះ បាន រក ឃើញ អ្នកនៅ រស់ រាន មាន ជីវិត ចំនួន ៣២ នាក់ ៕
ដោយ ៖ សិលា