ព័ត៌មានទាន់ហេតុការណ៍៖

រឿងព្រេងនិទាន & ប្រវត្ដិសាស្រ្ដខ្មែរ

ប្រវត្តិប្រាសាទខ្មែរ÷ប្រាសាទលលៃ នៃ​រាជ​ធានី​បុរាណ​ហរិហរាល័យ

 ប្រាសាទលលៃស្ថិតនៅខាងជើងផ្លូវជាតិលេខ៦(សៀមរាប- ភ្នំពេញ) ត្រង់បង្គោលគីឡូម៉ែត្រលេខ១៣ បត់ចុះចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិ ក្នុងភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទលលៃកសាងនៅចុងសតវត្សទី៩ នៃគ.ស៨៩៣ ដោយព្រះបាទយសោវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍។ តាមសិលាចារឹករបស់ប្រាសាទនេះ ... Read More »

អំពី «ព្រះមហាមាលា»

ព្រះមហាមាលា គឺជាគ្រឿងប្រដាប់ព្រះសិរដ៏សំខាន់មួយរបស់ ព្រះករុណា ព្រះមហាក្សត្រកម្ពុជាយើង ស្ថិតក្នុងចំណោមគ្រឿងប្រដាប់ព្រះសិរសំខាន់ៗដ៏ទៃទៀតមានដូចជា ព្រះមហាមកុដរាជ្យ ព្រះមហាជដាបញ្ចកុដ និងព្រះមាលាទ្រង់ប្រពាសជាដើម។ នៅដើមសម័យអាណានិគម ដោយកាលណោះនៅតំបន់អ៊ឺរ៉ុបជាសម័យដែលគេនិយមប្រើប្រាស់មួកជាទីបំផុតដើម្បីសម្គាល់ជាភាពថ្លៃថ្នូរ និងជារបៀបសង្គមរបស់អរិយប្រទេស  ចំណែកឯកម្ពុជាយើងដែលជាប្រទេសក្នុងអាណានិគមនាសម័យនោះក៏បានចាប់ផ្តើមប្រើប្រាស់មួកតាមការនិយមនោះតរៀងមក។ ឯព្រះមហាមាលា ដែលអង្គព្រះមហាក្សត្រ ទ្រង់ប្រើប្រាស់នោះ ... Read More »

ប្រវត្តិប្រាសាទខ្មែរ÷ប្រវត្តិប្រាសាទកោះកេរ្ត៍ឬកោះកែរ

  ប្រាសាទកោះកេរ្តិ៍ខ្លះហៅកោះកែរ)បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែលសិលាចារិក ជាភាសាខ្មែរថា “កម្រតែងដ៏រាជា” ជាអាទិទេពធំ ឬផ្តល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្ស លោក។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីត រាជធានីកោះកេរិ៍្ដ មានទំហំផ្ទៃដី១៦X១៦គីឡូម៉ែត្រ ... Read More »

ប្រវត្តិប្រាសាទខ្មែរ÷ប្រវត្តិប្រាសាទបក្សីចាំក្រុង

តាមឯកសារបញ្ជាក់ថា ប្រាសាទបក្សីចាំក្រុងចាប់ផ្តើមកសាងឡើងដោយព្រះបាទហស៌វរ្ម័នទី១ (៩១០ – ៩៤៤) ដែលព្រះអង្គគឺជាព្រះរាជបុត្រមួយអង្គក្នុងចំណោមព្រះរាជបុត្រាទាំងពីររបស់ព្រះបាទយសោវរ្ម័នទី១ និងបញ្ចប់ការកសាងដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤ – ៩៦៨) ដែលប្រាសាទនេះត្រួវបានស្ថាបនាដើម្បីឧទ្ទឹសថ្វាយព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទបក្សីចាំក្រុង ស្ថិតនៅកណ្តាលព្រៃស្រោងខាងឆេ្វងផ្លូវ និងខាងជើងភ្នំបាខែង ប្រហែល១៥០ម៉ែត្រមានកាំជណ្តើរស្ថាបនា ដោយថ្មបាយកៀ្រម និងឥដ្ឋពក្រហម។ នៅម្តុំប្រាសាទនេះក៏មានប្រាសាទតូចៗមួយចំនួនទៀតកសាងអំពីឥដ្ឋ ដែលខ្លះបាំងបាត់ដោយរុក្ខជាតិ។ប្រាសាទបក្សីចាំក្រុងមានរាងជាសាជី ... Read More »

ប្រវត្តិប្រាសាទខ្មែរ÷ប្រវត្តិប្រាសាទប្រែរូបកសាងនៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១

តាមការស្រាវជ្រាវរបស់លោក ប្រាជ្ញ សុវណ្ណរ៉ា​​ បានបញ្ជាក់ថា ប្រាសាទប្រែរូបកសាងឡើង នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១។ ប្រាសាទប្រែរូប ជាប្រាសាទភ្នំដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទប្រែរូបមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ២.៣០០ ម៉ែត្រ ពីផ្លូវខ្វែងវង់ធំនិងវង់តូចនៃ ... Read More »

រឿងព្រេងខ្មែរ÷រឿង ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត

កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់ ជា​អ្នក​កម្សត់​ក្រលំបាក, ម្ដាយ​ឪពុក​ស្លាប់​ចោល​ពី​តូច នៅ​តែ​ម្នាក់​ឯង តែង​រក​ស៊ី​ចិញ្ចឹម​អាត្មា​គ្រាន់​តែ​ឆ្អែត​ពោះ ។ ដល់​បុរស​នោះ​ចម្រើន​ធំ​ដឹង​សេចក្ដី​ឡើង ក៏​ចង់​ដឹង​ថា «ក្នុង​នគរ​នោះ នឹង​មាន​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត ឬ​ទេ? » ។ ... Read More »

រឿងព្រេងខ្មែរ÷ រឿង ចៅតប់ប្រមល់

កាល​ពី​ព្រេង​នាយ មាន​បុរស​ពីរ​នាក់ បាន​ធ្វើ​កង​ការ​កុសល​ជា​មួយ​គ្នា លុះ​បុរស​ទាំង​ពីរ​រំលាង​ខន្ធ​ទៅ បុរស​ម្នាក់​បាន​ទៅ​កើត​ជា​ព្រះ​ឥន្ទ្រ បុរស​ម្នាក់​ទៀត​ទៅ​កើត​ជា​បុរស​កម្សត់ មាន​ប្រពន្ធ ក្រលំបាក​ណាស់ រក​ស៊ី​នេសាទ​ដាក់​លប​យក​ត្រី ជា​អម្រស់​អម្រ​ចិញ្ចឹម​ជីវិត ។ គ្រា​១ ព្រះ​ឥន្ទ្រ​បាន​បើក​ទិព្វ​ចក្ខុ ទត​ឃើញ​បុរស​នោះ វេទ​នា​លំបាក​ដូច្នោះ ... Read More »

រឿងព្រេងខ្មែរ÷ បុរស​៤​នាក់​ដើរ​រក​ភូមិ​ដាំ​ដើម​ដូង

មាននិទានមួយដំណាលថា មានបុរស ៤ នាក់គិតគ្នារកភូមិនឹងដាំដើមដូង បុរសទាំង ៤ នាក់ ក៏បណ្ដើរគ្នាទៅដល់ភូមិមួយមានស្រះ ៤ ទើបបុរសទាំង ៤ យកដូងទៅដាំកណ្ដាល ភូមិនោះ ហើយបុរសទាំង ៤ ទៅរក្សាដូងនោះ ... Read More »

រឿងព្រេងខ្មែរ÷រឿង​ ស្រី ២ នាក់​ឈ្លោះ​ដណ្ដើម​ធ្មេញ​ឈើ

មាន​និទាន​មួយ​ថា : មាន​ស្រី ២ នាក់ ស្រី​ម្នាក់​ម្ដាយ​ឈឺ​ធ្ងន់ បី​ម្ដាយ​ដាក់​លើ​ភ្លៅ យក​ទឹក​ក្បិត​មុខ ទើប​ម្ដាយ​ដឹង​ខ្លួន ។ ស្រី​ម្នាក់​ទៅ​សួរ​ជួល​ធ្វើ​ធ្មេញ​ឈើ ។ ស្រី​ម្ដាយ​ឈឺ​ធ្ងន់​ថា “ធ្មេញ​ឈើ​មាន តែ​ឥត​អ្នក​ណា​ទៅ​យក​ឲ្យ ព្រោះ​អញ​រវល់​នឹង​ម្ដាយ​ឈឺ​ធ្ងន់ ... Read More »

រឿងនិទានខ្មែរ÷រឿង ចោរ​លួច​គោ

មាននិទានមួយថា មានបុរសម្នាក់ទិញគោ ១ ដឹកមកដល់ផ្ទះខ្លួន ហើយរៀបចំនំចំណីចងដៃជាស្រេច រួចបុរសនោះដឹកគោចេញទៅចងឯក្រៅឲ្យឆីស្មៅ ហើយទៅដេកក្រោមម្លប់ឈើ, កំពុងតែដេកលក់ស្រួល មានបុរសម្នាក់ដើរមកឃើញគោនោះក៏ស្រាយយកទៅ ។ បុរសម្ចាស់គោភ្ញាក់ឡើងពុំឃើញគោ ក៏ក្រោកឈរ មើលទៅឃើញចោរកំពុងដឹកគោនោះ នាំរត់ទៅ, បុរសម្ចាស់គោតាមទៅហៀបនឹងទាន់ក៏ស្រែកហៅថា “ ... Read More »

រឿងព្រេងខ្មែរ÷រឿង ហោរ​និង​តា​ចាស់​ដូន​ចាស់

កាល​ពី​ព្រេង​នាយ​មាន​ហោរ​ម្នាក់​ជា​អ្នក​ទាយ គន់​គូរ​មើល​ឆុត​ណាស់ ហោរ​នោះ​នៅ​ស្រុក​ជា​មួយ​នឹង​តា​ចាស់​យាយ​ចាស់ ។ មាន​កាល​ថ្ងៃ ១ តា​ចាស់​ដូន​ចាស់​គាត់​នាំ​គ្នា​ទាំង​ពីរ​នាក់​ទៅ​នេសាទ​ត្រី​នៅ​បឹង​ក្បែរ​ភូមិ​គាត់ ។ ពេល​នោះ​គាត់​រុត​បាន​ត្រី​រស់ ១ ហើយ​និង​បាន​ទន្សាយ​លង់​ទឹក​១ ដល់​ល្ងាច​គាត់​ត្រឡប់​មក​ផ្ទះ​វិញ គាត់​យក​ទន្សាយ​គ្រប​នឹង​អង្រុត​ទុក​នៅ​កណ្ដាល​ច្បារ​បន្លែ ខាង​មុខ​ផ្ទះ​គាត់, ត្រី​រ៉ស់ ... Read More »

រឿងព្រេងខ្មែរ÷រឿង រាជ​អាមាត្យ ២ នាក់​បម្រើ​ស្ដេច

មាន​និទាន​មួយ​ថា  មាន​រាជ​អាមាត្យ ២ នាក់​ ម្នាក់​ចុះ​មក​ពី​បម្រើ​ព្រះ​មហាក្សត្រ​នឹង​ត្រលប់​ទៅ​ផ្ទះ ម្នាក់​មក​ពី​ផ្ទះ​ឡើង​ទៅ​បម្រើ ប្រទះ​គ្នា​នៅ​ពាក់​កណ្ដាល​ស្ពាន ប្រកែក​គ្នា​ពុំ​ព្រម​ចៀស​គ្នា​តែ​រៀង​ខ្លួន ។ អាមាត្យ​ដែល​ចុះ​ពី​អំពី​បម្រើ​ថា “ សូម​ចៅ​ចៀស​ចេញ​ត្បិត​អញ​ទើប​តែ​ចុះ​មក​អំពី​បម្រើ​ហ្លួង អញ​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ ” ។ ... Read More »

រឿងព្រេងខ្មែរ ÷រឿង ពស់​កេងកង

កាល​ពីព្រេងនាយ នៅ​លើ​ដី​យើង​នេះ គ្រប់​ស្រុក​ទាំងអស់​មិន​មាន​ពស់​ពិស និង​ពស់​ឥត​មាន​ពិស​ទេ មាន​តែ​ពស់​កេងកង ។ មាន​និទាន​ថា  កាល​ដើម​ឡើយ​ មាន​មនុស្ស ២ នាក់​ប្ដី​ប្រពន្ធ, ប្រពន្ធ​ឈ្មោះ​នាង​នី​មាន​កូន​ស្រី​មួយ​ឈ្មោះ​នាង​អេត ។ ប្ដី​នោះ​ទៅ​ជួញ​អង្កាំ បាត់​ជា​យូរ​អង្វែង ... Read More »

រឿងព្រេងខ្មែរ÷រឿង អាខ្វាក់​អាខ្វិន

 កាល​ពី​ព្រេង​នាយ មាន​មនុស្ស​ពីរ​នាក់ ម្នាក់​ខ្វាក់ ម្នាក់​ខ្វិន នៅ​ខ្ញុំ​ចិន​ទាំង​ពីរ​នាក់ អស់​អ្នក​ស្រុក​គេ​ហៅ​អា​ខ្វាក់​អា​ខ្វិន ប៉ុន្តែ​នៅ​ម្ចាស់​ដោយ​ខ្លួន អា​ខ្វាក់​នៅ​នឹង​ចិន​ផ្ទះ​មួយ អា​ខ្វិន​នៅ​នឹង​ចិន​ផ្ទះ​មួយ​ទៀត​ជិត​គ្នា ។ អា​ខ្វាក់​អា​ខ្វិន​យក​គ្នា​ជា​សំឡាញ់ ។ ឯ​អា​ខ្វាក់ ៗ ភ្នែក​ទាំង​ពីរ ... Read More »

រឿងនិទានខ្មែរ ÷ រឿង សុភាទន្សាយ(ពាក្យកាព្យបទមណ្ឌោកគតិ)

នេះ​នឹង​ស្រដី ពី​សត្វ​ប្រាំ​នៃ​ហោង​ណា ភេ​មាន់​អក​ខ្លា និង​ទន្សាយ​ទាំង​ប្រាំ​ជាក់ ។ គិត​គ្នា​ធ្វើ​ផ្ទះ នឹង​បាន​ប្រើ​ប្រាស់​ទុក​ដាក់ គ្រាន់​បាន​សម្នាក់​នឹង​បាន​គិត​ការ​តទៅ ។ ខ្លា​ថា​បើ​ច្នោះ ព្រម​គ្នា​ចំពោះ​ឥឡូវ យើង​ទៅ​ច្រូត​ស្បូវ រួច​ហើយ​សឹម​យើង​គិត​សង់ ។ គិត​ស្រេច​ហើយ​ណា​ ... Read More »

រឿងនិទានខ្មែរ÷ រឿងពាក្យ​សុភាសិតតម្លៃ ៣០ តម្លឹង

កាល​ពី​ព្រេងនាយ មាន​ជន​ពីរ​នាក់​ប្ដី​ប្រពន្ធ, បុរស​ជា​ប្ដី បាន​ឃើញ​គេ​រៀន​របៀន​ពូកែ​ ចង់​រៀន​ណាស់ យក​ប្រាក់ ៣០​តម្លឹង លា​ប្រពន្ធ​ដើរ​ទៅ​រក​រៀន ដើរ​ពី​ស្រុក​មួយ​ដល់​ខែត្រ​មួយ​ឮ​គេ​ថា ទី​ត្រង់​ណា មាន​អ្នក​ចេះ​របៀន​អាគម​គាថា​ពូកែ ក៏​ទៅ​រក​ត្រង់​នោះ ដល់​ទៅ​ជួប​នឹង​គ្រូ​ណា​ពូកែ គេ​សូត្រ​ឲ្យ​ស្ដាប់​គេ​ធ្វើ​ឲ្យ​មើល​ដូចម្ដេច​ៗ ក៏​ចេះ​តែ​មិន​ចូល​ចិត្ត, ... Read More »

រឿងព្រេងខ្មែរ÷ បុរស​២​នាក់​ដណ្ដើម​តាំងយូ​គ្នា

មាននិទានមួយថា : មានបុរសមួយបាំងតាំងយូដើរទៅតាមផ្លូវ ។ មានបុរសមួយទៀតដើរមកជួបនិយាយទៅកាន់ម្ចាស់តាំងយូថា “អ្នកអើយ ! ថ្ងៃក្ដៅណាស់អ្នកឲ្យខ្ញុំដើរដោយសារម្លប់តាំងយូផង បានឬទេ ?” ។ ចៅម្ចាស់តាំងយូឆ្លើយថា “ចូរអ្នកមកដើរផងគ្នាចុះ” ។ ទើបចៅនោះដើរចូលមកក្រោមម្លប់តាំងយូហើយថា “អ្នកអើយ! ឲ្យមកខ្ញុំកាន់ឲ្យអ្នក” ។ ... Read More »

រឿងព្រេងខ្មែរ÷រឿង ចៅផ្កាប់ត្រឡោក

កាល​ពី​ព្រេង​នាយ មាន​សេដ្ឋី​ប្ដី​ប្រពន្ធ មាន​កូន​ក្រមុំ​មួយ​នាក់ រូប​ឆោម​ល្អ​ណាស់ ។ ពួក​កំលោះ ៗ​ជា​ច្រើន​ស្ម័គ្រ​ចិត្ត​ស្រឡាញ់ បាន​ប្រាប់​មាតា​បិតា​ឲ្យ​ចូល​ទៅ​ដណ្ដឹង​កូន​ក្រមុំ​មហា​សេដ្ឋី ៗ​នោះ ក៏​ព្រម​ឲ្យ​ឥត​ប្រកែក តែ​មាន​ធ្វើ​ខ​សន្យា​ថា «បើ​កំលោះ​ឈ្មោះ​ណា​ចង់​បាន ត្រូវ​សង់​ផ្ទះ​៥​ល្វែង​តែ​មួយ​ថ្ងៃ​ឲ្យ​ហើយ បើ​ធ្វើ​មិន​ហើយ សេដ្ឋី​នោះ​ផ្ដាច់​មិន​ឲ្យ​កូន​ក្រមុំ​ទេ»​។ ... Read More »

រឿងព្រេងខ្មែរ÷ រឿង ​ត្មាត​បោក​ដំរី​ស

កាល​ពី​ព្រេង​នាយ មាន​ស្ដេច​ត្មាត​មួយ មាន​ពួក​ពល​បរិវារ​ជា​ច្រើន​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ភ្នំ ។ យប់​មួយ​ស្ដេច​ត្មាត​នោះ ដេក​ទៅ​យល់​សប្ដ​ឃើញ​ថា បាន​ចាប់​ស្ដេច​ដំរី​ស យក​មក​ស៊ី​ជា​អាហារ ។ លុះ​ភ្ញាក់​ឡើង​ក៏​ប្រើ​ពួក​ពល ឲ្យ​ហើរ​ទៅ​ហៅ​ស្ដេច​ដំរី​ស ។ ពួក​សេនា​រេហ៍ពល​ក៏​ហើរ​សំដៅ​ទៅ​លំនៅ​នៃ​ស្ដេច​ដំរី​ស​នោះ ដល់​ហើយ​ក៏​ស្រែក​ហៅ​ស្ដេច​ដំរី​ស​ថា “អឺ​បង​ដំរី! ... Read More »

រឿងព្រេងខ្មែរ÷ រឿង​សង្គ្រាម​រវាង​គីង្គក់​និង​តា​ព្រហ្ម

សម័យ​ព្រេង​នាយ វេលា​មួយ​ពិភពលោក​កើត​ទុរ្ភិក្ស ក្ដៅ​ហួតហែង គ្រប់​ទិសទី​ព្រះ​ពិរុណ​មិន​បង្អុរ​ភ្លៀង​សោះ ស្ទឹង​ត្រពាំង ថ្លុក​បឹង​ព្រែក ទន្លេ​រីង​ទឹក​អស់ ។ សត្វ​ទាំងឡាយ​ស្លាប់​គរ​ឆ្អឹង​លើ​គ្នា​រុក្ខជាតិ​នានា​ស្វិត​ក្រៀម​ក្រញង់ ។ ពួក​មណ្ឌុកសត្វ​មាន​គីង្គក់ ហ៊ីង កង្កែប​ជា​ដើម​ដែល​ជា​សត្វ​ប៉ិន​អត់ធន់ ក៏​ស្គម​នៅ​តែ​ស្បែក​នឹង​ឆ្អឹង។ ថ្ងៃមួយ ... Read More »

រឿងព្រេងខ្មែរ÷រឿង​ចៅ​សុក្រ និង​ចៅ​សៅរ៍

 កាល​ពីព្រេងនាយ មាន​បុរស​ពីរ​នាក់ ជា​សម្លាញ់​នឹង​គ្នា មួយ​ឈ្មោះ​ចៅ​សុក្រ មួយ​ឈ្មោះ​ចៅ​សៅរ៍ បាន​បួស​នៅ​វត្ត​ជា​មួយ​គ្នា ។ បួស​យូរ​បន្តិច​ទៅ ក៏​សឹក​មក​វិញ សឹក​មក​ហើយ​ក៏​ជា​សម្លាញ់​នឹង​គ្នា​ទៀត សន្យា​នឹង​គ្នា​ថា« បើ​នរណា​ក្រ​ ត្រូវ​ជួយ​គ្នា » ហើយ​បុរស​ទាំងពីរ​នាក់​ក៏​មាន​ប្រពន្ធ​កូន​ នៅ​រក​ស៊ី​ទីទៃ​ពី​គ្នា ។ ... Read More »

រឿងព្រេងខ្មែរ÷រឿងចាបនិងដំរី

នៅព្រៃធំមួយមានសត្វចាបនិងដំរីដណ្ដើមគ្នាធ្វើជាមេ។ ថ្ងៃមួយ ដំរីបបួលចាបផឹកទឹកភ្នាល់គ្នា។ បើអ្នកណាផឹកបានច្រើនជាង អ្នកនោះជាអ្នកឈ្នះ។ ចាបក៏យល់ព្រម ហើយហើរនាំផ្លូវដំរីកាត់ព្រៃភ្នំទៅកាន់សមុទ្រ។ ពេលនោះទឹកសមុទ្រកំពុងជោរចាបក៏ឱ្យដំរីផឹកទឹកមុន។ ទឹកសមុទ្រប្រៃពិបាកលេបណាស់ តែដោយចង់ឈ្នះ ដំរីខំផឹកឥតឈប់។ ទឹកសមុទ្រនៅតែជោរឡើងដល់ពោះវា ទើបដំរីឈប់ផឹក។ លុះទឹកនាច ចាបក៏ហើរទៅមាត់ទឹកឱនក្បាលជ្រលក់ចំពុះក្នុងទឹកធ្វើជា​ផឹក។ ... Read More »

រឿងព្រេងខ្មែរ÷ រឿង ភ្នំប្រសិទ្ធិ

ដែលអ្នកស្រុកហៅថា “ភ្នំប្រសិទ្ធិ” គឺសំដៅយកភ្នំពីរនៅទន្ទឹមគ្នា ។ ប៉ុន្តែដោយការចែកព្រំប្រទល់ស្រុក នៅខេត្តកណ្ដាល ភ្នំពីរនេះក៏គេត្រូវរំលែកធ្វើជាខណ្ឌព្រំប្រទល់ស្រុក ចំកណ្ដាលជ្រលងភ្នំ គឺភ្នំខាងលិច ចូលក្នុងឃុំម្កាក់ ស្រុកអង្គស្នួល, ឯភ្នំខាងកើត នៅក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាលដូចគ្នា ... Read More »

រឿងព្រេងខ្មែរ÷ រឿង​ បុរសបាញ់ទុង

មាន​និទាន​មួយ​ដំណាល​ថា  នៅ​ស្រុក​មួយ​នោះ មាន​បុរស ២ នាក់ ម្នាក់​ឈ្មោះ​ចៅ​សោកែ ម្នាក់​ទៀត​ឈ្មោះ​ចៅ​ពាលោ ៗ ទៅ​រក​រៀន​មន្ត​អាគម​ចេះ​សព្វ​គ្រប់ ហើយ​តែង​រក​ឧបាយកល​ចំហូវ​យក​ទ្រព្យ​របស់​គេ​មក​ជា​របស់​ខ្លួន ។ ថ្ងៃ​មួយ​ចៅ​សោកែ​ចេញ​ទៅ​បាញ់​ទុង​បាន​មួយ ។ ចៅ​ពាលោ​គិត​ថា “ ... Read More »

រឿងព្រេងខ្មែរ÷ រឿង​គ្រូ​ និង សិស្ស

មាន​រឿង​មួយ ដំណាល​ថា : មាន​ភិក្ខុ​មួយ​អង្គ​ គង់​នៅ​វត្ត​មួយ មាន​កូន​សិស្ស​តែ​ម្នាក់ ឈ្មោះ​អា​ផ្លូញ ។ អា​ផ្លូញ​ខិល​ណាស់ គ្រូ​ក៏​ល្ងង់​ណាស់ ឆោត​ណាស់ គ្មាន​ឧបាសក​បាសិកា​ណា​រាប់អាន យក​ចង្ហាន់ ស្លា បារី​ទៅ​ប្រគេន ឬ​និមន្ត​លោក​នោះ ... Read More »

រឿងព្រេងខ្មែរ÷រឿង ​ក្អែក​និង​ខ្វែក​សត្រូវ​គ្នា

មាន​សេចក្ដី​និទាន​ថា កាល​ពី​ព្រេង​នាយ សត្វ​បក្សី​ទាំង​អស់​សុទ្ធ​តែ​មាន​សម្បុរ ស​ដូច ៗ គ្នា ខុស​គ្នា​តែ​រាងរៅ និង​សណ្ឋាន​ទ្រង់​ទ្រាយ​ប៉ុណ្ណោះ ។ ពេល​ដែល​ហើរ​នៅ​លើ​អាកាស គេ​មិន​អាច​សម្គាល់​បាន​ថា​ជា​សត្វ​អ្វី ៗ ឡើយ ។ ដោយ​មាន​សភាព​ច្រឡំ​គ្នា​ដូច្នេះ ... Read More »

រឿងព្រេងខ្មែរ÷រឿងត្រពាំងបឹងតេ

កាលពីពី​បុរាណ​ព្រេង​ព្រឹទ្ធ យូរ​យារ​ណាស់​មក​ហើយ មាន​សេដ្ឋី​ម្នាក់ មាន​ទ្រព្យ​យ៉ាង​ស្ដុក​ស្ដម្ភ មាន​ភូមិ​ករ រស់​នៅ​ត្រង់​ត្រពាំង​បឹង​តេ​នេះ ។ សេដ្ឋី​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ពិត​មែន​តែ​សម្បូណ៌​សម្បត្តិ​ទ្រព្យ ប៉ុន្តែ​មាន​ចិត្ត​កំណាញ់​ពន់​ពេក​ណាស់ ។ ភោគ​សម្បត្តិ​ចូល​មក​ទាំង​អម្បាល​ម៉ាន មិន​ងាយ​ចំណាយ​ឲ្យ​របេះ​ទៅ​វិញ​ទេ ទោះ​បី​ការ​ចំណាយ​នោះ ជា​ការ​ចាំ​បាច់​យ៉ាង​ណា​ក៏​ដោយ ... Read More »

រឿងព្រេងខ្មែរ ÷ រឿង អាឡេវ (តភាគបញ្ចប់)

អាឡេវ​គិត​បញ្ឆោត​ជ្វា​នោះ​ទៀត​ វា​និយាយ​ប្រាប់​ថា «បង​ធម៌អើយ! មាន​គេ​ដេញ​ក្ដាន់​បាក់​ជើង​ម្ខាង ប៉ុន្តែ​អ្នក​ដេញ​នោះ តែ​ម្នាក់​ឯង​នឹង​ស្ទាក់​ចាប់​ពុំ​បាន​ បើ​ដូច្នោះ បង​ធម​ឯង​រត់​ទៅ​ជួយ​ចាប់ បើ​បាន​នឹង​យក​មក​ចែក​គ្នា​ស្ល​ស៊ី» ។ ជ្វា​ឮ​អាឡេវ​ប្រាប់​ដូច្នោះ ក៏​ក្រឡេក​មើល​ទៅ​តាម​ពាក្យ​អាឡេវ​ឃើញ​មនុស្ស​រត់ គិត​ស្មាន​ថា​ជា​មនុស្ស​ដេញ​ក្ដាន់​មែន ក៏​យក​សម្ពាយ​ផ្ញើ​ទុក​នឹង​អាឡេវ​ទាំង​អស់ ហើយ​បបួល​គ្នា​រត់​ទៅ​តាម​អ្នក​ង៉េះៗ ... Read More »

រឿងព្រេងខ្មែរ ÷ រឿង អាឡេវ(ភាគ១)

កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ឈ្មោះ​អ្នក​ង៉េះ ប្រពន្ធ​នាង​ង៉ោះ មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ អាឡេវ ។ កូន​នោះ លុះ​ធំ​ឡើង​អាយុ ៧ ឆ្នាំ ជា​ក្មេង​មាន​ប្រាជ្ញា​ដឹង​ថា​ម្ដាយ​ឪពុក​ល្ងង់ មិន​ចេះ​ធ្វើ​ការ​រក​ស៊ី ជា​អ្នក​ក្រលំបាក វា​ក៏​និយាយ​នឹង​ម្ដាយ ឪពុក​ថា ... Read More »

រឿងព្រេងខ្មែរ÷ រឿង អា​សំគម​បាញ់​លលក

មាន​មនុស្ស​ម្នាក់ ជា​កូន​នៃ​អ្នក​ត្រកូល​ក្រី​ក្រ, បុរស​នេះ តាំង​ពី​ចម្រើន​ធំ​ឡើង គ្មាន​រក​ស៊ី​អ្វី​សោះ ខំ​ប្រឹង​សង្វាត​តែ​ខាង​ការ​បរ​បាញ់ ទាល់​តែ​ស្ទាត់​ជំនាញ, បើ​បុរស​នោះ​បាញ់​តម្រង់​សព្វ​ណា ចង់​ឲ្យ​ត្រូវ​ក្បាល ត្រូវ​ក ឬ​ទ្រូង រមែង​ត្រូវ​តាម​បំណង, តែ​រូប​ឆោម​លោម​ពណ៌​បុរស​នោះ អាក្រក់​មាឌ​ស្គម​កំព្រឹង សក់​ក្រញាង ... Read More »