កាលដើមឡើយ មានបុរសពីរនាក់ ជាបងប្អូននឹងគ្នា ម្ដាយឪពុកស្លាប់អស់ទៅនៅតែពីរនាក់បងប្អូន ក៏បបួលគ្នាទៅនៅវត្ត រៀនអក្សរ ធម៌អាថ៌ សាស្ត្រាបាលីនឹងលោកសង្ឃរាជ លោកក៏មេត្តាករុណាប្រៀនប្រដៅឲ្យរៀនសូត្រ ។ ក្មេងទាំងពីរនាក់ព្យាយាមណាស់ រកក្មេងណាស្មើគ្មាន ដល់រៀនចេះចប់ លោកគ្រូបំបួសនេន ។ ... Read More »
រឿងព្រេងនិទាន & ប្រវត្ដិសាស្រ្ដខ្មែរ
រឿងព្រេងខ្មែរ៖ រឿង តម្លង់៧សន្ដាន
កាលពីព្រេងនាយ មានបុរសប្ដីប្រពន្ធ នាំគ្នាទៅសួរបងប្អូននៅភូមិត្រៃសណ្ដែកដើរ ៗ ទៅប្រទះនឹងអាតម្លង់ ៧ សន្តាន កំពុងតែទឹមគោភ្ជួរស្រែ ។ បុរសប្ដីប្រពន្ធនោះ សួរថា «អ្នកអើយអ្នក! ផ្លូវណាកាត់ត្រង់ទៅលើភូមិព្រៃសណ្ដែក ត្បិតខ្ញុំខានមកយូរឆ្នាំហើយ មិនដឹងជាផ្លូវណាគាត់ទៅឲ្យត្រង់ ?» ... Read More »
រឿងព្រេងខ្មែរ÷ រឿងក្មេងកំព្រា
កាលពីព្រេងនាយ មានបុរសអ្នកស្រែម្នាក់ ប្រកបរបរចិញ្ចឹមជីវិតតែនឹងដាក់ជុចយកត្រី មកលក់ដូរប៉ុណ្ណោះ ។ បុរសនោះ មានកូនប្រុសពីរនាក់ កូនបង អាយុ ១៣ ឆ្នាំ កូនប្អូនអាយុ ១១ ឆ្នាំ ។ ... Read More »
រឿងព្រេងខ្មែរ ÷រឿង មាយាស្រី
កាលពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធនៅជាមួយគ្នា តែពុំមានកូន លុះយូរទៅ ប្រពន្ធនោះមានសហាយ នាំមកដេកក្នុងផ្ទះសឹងតែរាល់ថ្ងៃ ។ ថ្ងៃមួយ ប្ដីទៅជីកដំឡូងក្នុងព្រៃ ដល់ថ្ងៃក្ដៅចូលទៅអាស្រ័យនៅខ្ទមអ្នកតា ១ ។ ប្រពន្ធរៀបចំអីវ៉ាន់ទៅបន់អ្នកតានោះ ឲ្យទៅធ្វើប្ដីឲ្យស្លាប់នឹងយកសហាយធ្វើប្ដី, ... Read More »
រឿងព្រេងខ្មែរ៖ រឿងឪពុកក្មេករើសកូនប្រសារ
កាលពីព្រេងនាយ មានតាចាស់ម្នាក់ និងដូនចាស់ម្នាក់ នៅស្រុកមួយ ។ តាចាស់យាយចាស់នោះ មានកូនក្រមុំម្នាក់ រូបល្អណាស់ អ្នកណាទៅដណ្ដឹងក៏គាត់មិនព្រមឲ្យគាត់ថា « អ្នកណាតមមិនជេរម្ដាយគេបាន ទើបគាត់ឲ្យកូនជាប្រពន្ធអ្នកនោះ » ។ ជួនជាថ្ងៃមួយនោះ មានកំលោះម្នាក់រូបរាងស្អាតបាត ចូលទៅដណ្ដឹងកូនគាត់ ... Read More »
រឿងព្រេងខ្មែរ÷ រឿង អន្ដរាយរិទ្ធិនៃអស្សតរ
លោកអ្នកដែលបានឮឬទេ? ចាស់ៗតែងនិយាយតៗគ្នាមកថា «សត្វអស្សតរ គឺសេះ ពីដើមមកជាសត្វវិសេស ចេះហោះហើរដើរលើអាកាសបាន តែតមកខាងក្រោយ ក៏ត្រូវគេកាត់សរសៃហោះចោលទៅ» ដូចមានស្នាមនៅជើងអស្សតរជាភស្តុតាងស្រាប់ តែពុំដឹងជាអ្នកឯណាកាត់ ហើយកាត់នោះ តើដោយហេតុអ្វី ពុំមានចែងច្បាស់ ។ លោកអ្នក ... Read More »
រឿងព្រេងខ្មែរ÷ រឿងស្រីមាយាដកខ្ញី
មានបុរសម្នាក់និងស្រីម្នាក់ ជាប្ដីប្រពន្ធ នៅក្នុងស្រុកមួយ ប្ដីជាមនុស្សចិត្តត្រង់ តែគ្មានប្រាជ្ញា ឯនាងប្រពន្ធនោះ ជាស្រីចិត្តមិនត្រង់នឹងប្ដី តែចេះមាយាច្រើន ។ ថ្ងៃមួយនាងប្រពន្ធ មានចិត្តប្រាថ្នាចង់ជួបនឹងសហាយណាស់ ដោយឃ្លាតគ្នាយូរហើយ តែមិនដឹងជាធ្វើម្ដេចនឹងទៅជួបបាន ព្រោះភូមិនោះនៅឆ្ងាយពីគ្នា បើដើរទៅខ្លាចខ្មោចលង ... Read More »
រឿងព្រេងខ្មែរ÷ រឿង តាចន្ទរំលៀក
មានរឿងមួយដំណាលថា កាលនោះ មានព្រៃមួយធំមានខ្លាសាហាវ តែងខាំមនុស្សជាច្រើន នឹងចូលទៅរកបោចផ្ដៅវល្លិពុំបាន ។ គ្រាដែលតាចន្ទគាត់ចូលទៅបោចវល្លិក្នុងព្រៃនោះ ខ្លាវាលបចេញពីក្នុងព្រៃ ប៉ងនឹងខាំតាចន្ទដែលចូលទៅបោចវល្លិ ។ តាចន្ទឃើញវាមុន ហើយគាត់រកពុទ្ធោថា ឱ ! ពុទ្ធោៗ អើយ ! ... Read More »
រឿងព្រេងខ្មែរ៖ រឿង បុរសជីកក្ដាម
និទានមួយ ថា មានបុរសប្ដីប្រពន្ធ មានកូនប្រុសមួយ កូននោះអាយុបាន ១២ ឆ្នាំ មាតាស្លាប់ទៅ នៅតែឪពុកពោះម៉ាយ ។ ឪពុកក៏ធ្វើរបរលក់ដូរតែពីរនាក់នឹងកូន លក់មិនដាច់រឹតតែក្រទៅៗ ក្រោយមក ឪពុកអនិច្ចកម្មទៅទៀត នៅតែកូនម្នាក់ឯងរក្សាផ្ទះសំបែង ។ ... Read More »
រឿងព្រេងខ្មែរ៖ រឿងបុរសកាស៣០
កាលពីព្រេងនាយនាយ មានបុរសម្នាក់ នៅស្រុកមួយ អាពុកម្ដាយស្លាប់ទៅ នៅកំព្រាតែម្នាក់ឯង ហើយក្រលំបាកណាស់ គ្មានទ្រព្យសម្បត្តិអ្វីទេ មានតែកាស ៣០ ច្រកក្នុងទៃ ក្រវាត់ជាប់នៅចង្កេះជានិច្ច ។ បុរសនោះពិចារណាថា «អញទៅទីពឹងអ្នកណានឹងបានសុខ» គិតទៅឃើញថា ... Read More »
រឿងព្រេងខ្មែរ÷ រឿងស្រីក្ងោកមាស
ដើមឡើយ មានបុរសម្នាក់ បានទទួលបណ្ដាំពីឪពុកប្រដៅថា « កុំឲ្យយកស្រីប្ដីលែង និងស្រីសៅកែ ឲ្យយកតែស្រីក្រមុំព្រហ្មចារី និងមេម៉ាយប្ដីស្លាប់ ធ្វើជាប្រពន្ធ ហើយកុំឲ្យយកក្លើនឹងមនុស្សគ្រូបី » តែមិនដូច្នោះ បុរសនោះបានយកស្រីទាំង ៤ នាក់នោះជាប្រពន្ធ និងយកមនុស្សគ្រូបីជាក្លើ ដើម្បីល្បងមើល ... Read More »
រឿងព្រងខ្មែរ÷រឿង ចៅអាចម៍សេះ
មានបុរសម្នាក់ អ្នកស្រុកគេហៅថា «ចៅអាចម៍សេះ » ព្រោះនៅខ្ញុំសេដ្ឋីគេឲ្យឃ្វាលសេះប្រហែលជា ៥០ ក្បាល គេឲ្យទៅសង់ខ្ទមនៅបៀតមាត់ទន្លេ ។ បុរសនោះព្យាយាមរំឭកគុណព្រះពុទ្ធ ទោះឃ្វាលសេះក្ដី ធ្វើការអ្វីក្ដី តែងទន្ទេញជាប់ «អញទៅដេញសេះ សម្មាសម្ពុទ្ធោ អញទៅលើកអាចម៍សេះ ... Read More »
រឿងព្រេងខ្មែរ÷ រឿងបុរសមានកូន៤នាក់រៀនវិជ្ជា៤បទ
មានបុរសម្នាក់មានកូនប្រុស ៤ នាក់បានសិក្សាវិជ្ជា ៤ បទ ស្ទាត់ជំនាញរៀងខ្លួន គឺម្នាក់ចេះស៊ី, ម្នាក់ចេះដេក, ម្នាក់ចេះកាត់ក្ដី ម្នាក់ទៀតចេះចង់ស្រី ។ ឪពុកក៏យកកូនទាំង ៤ នាក់ទៅថ្វាយស្ដេច ក្រាបអំពីវិជ្ជានីមួយៗ ... Read More »
រឿងព្រេងខ្មែរ÷រឿង បុរសកម្ជិលមានប្រពន្ធគ្រប់លក្ខណ៍
មានរឿងព្រេងមួយដំណាលថា មានបុរសកម្ជិលម្នាក់ មានប្រពន្ធគ្រប់លក្ខណ៍ មានកិរិយាមារយាទល្អ ចេះគោរពប្រណិប័តន៍ប្ដី ។ តាំងពីបានគ្នាជាប្ដីប្រពន្ធមក , បុរសកម្ជិលចេះតែពីដេក ដល់ឃ្លានបាយ ទើបក្រោកឡើងស៊ី ៗ រួចដេកទៅវិញ សូម្បីថ្នាំជក់ ក៏ប្រពន្ធមូរឲ្យដែរ ។ ... Read More »
រឿងព្រេងខ្មែរ÷រឿង បុរសកុហក៤នាក់
កាលពីព្រេងនាយ មានបុរសកុហក ៤ នាក់ មកជួបជុំគ្នា រួមគំនិត គិតដើរទៅរកឆរបោកបញ្ឆោត យកទ្រព្យសម្បត្តិគេ នៅគេហដ្ឋាន ឆ្ងាយពីលំនៅរបស់ខ្លួន ព្រមព្រៀងគ្នាស្រេចហើយ ក៏នាំគ្នាដើរទៅ លុះទៅយូរបន្តិចបានជួបប្រទះនឹងតាចាស់ដូនចាស់ពីរនាក់ ជាអ្នកធ្វើចម្ការកប្បាស នៅក្បែរមាត់ទន្លេមួយដាច់ឆ្ងាយពីស្រុកភូមិគេ ... Read More »
រឿងនិទានខ្មែរ÷រឿង ដង្កូវនិងក្អែក
មាននិទានមួយថា សត្វដង្កូវកំពុងស៊ីស្លឹកឈើ មានសត្វក្អែកមួយហើររកចំណីទៅប្រទះនឹងដង្កូវនោះ ។ ក្អែកថា « ពេលនេះមានលាភបានដង្កូវស៊ី » ក៏ហើរទៅជិតដង្កូវ ។ ដង្កូវក្រឡេកឃើញក្អែកក៏នឹកថា «ខ្លួនអាក្អែកនេះ ចិត្តឃោរឃៅ នឹងចឹកអញស៊ីឥឡូវហើយ » ។ ដង្កូវសួរក្អែកថា « មករកអ្វី ? » ... Read More »
រឿងព្រេងខ្មែរ÷រឿង បងថ្លៃនិងប្អូនថ្លៃ
មានមនុស្សពីរនាក់ជាបងថ្លៃ ប្អូនថ្លៃនឹងគ្នា បងថ្លៃជាអ្នកក្រ ប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិ ។ ថ្ងៃមួយឪពុកក្មេក មានកិច្ចរវល់ត្រូវប្រាប់បងប្អូន កូនចៅឲ្យទៅស៊ីផឹកនៅផ្ទះគាត់ ប្អូនថ្លៃនោះបានមកជួបនឹងបង បបួលទៅស៊ីឯផ្ទះឪពុកក្មេក, បងថ្លៃនិយាយប្រាប់តាមត្រង់ថា «មិនហ៊ានទៅស៊ីទេ« ព្រោះខ្លួនជាអ្នកក្រ មិនធ្លាប់ស៊ីម្ហូបចំណីល្អ ក្រែងមិនត្រូវបែបទេ ខ្មាសគេ ... Read More »
រឿងព្រេងខ្មែរ ÷ រឿងអណ្ដើកនិងស្វា
មានរឿងនិទានមួយថា អណ្ដើក និងស្វា វាសុំធ្វើដន្លងគ្នា តែគ្មានកូនចៅទៅចងពន្ធអ្វីទេ គ្រាន់តែនិយាយថា សុំគ្នាធ្វើដន្លង ។ សត្វទាំងពីរ ស្រឡាញ់រាប់អានគ្នា ដូចដន្លងអ្នកទាំងពួងនោះដែរ ។ លុះចំណេរយូរទៅ ដន្លងខាងស្វានោះ គេមានកូនត្រូវរៀបការ ... Read More »
រឿងព្រេងខ្មែរ៖ រឿង ខ្លា ស្វា និងទន្សាយ
មានសត្វខ្លាមួយ វាដាច់សង្វែង ដើររកចាប់អ្វីមិនបានសោះ ខំដើរស្វែងណាស់ ៗ ទៅប្រទះនឹងសត្វអកមួយ កំពុងតែយំឮសូរអកអូៗ ទំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំង ខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថា « ធ្វើម្ដេចនឹងចាប់អានេះបានហ្ន ! បើវានៅខ្ពស់ម្ល៉េះ ? បើអញឡើងទៅ មុខជាវាឃើញ ហើយហើរទៅកាលណានឹងចាប់វាបាន?»។ ខ្លាអង្គុយចាំមើលកិច្ចកលសត្វអកនោះ ... Read More »
រឿងព្រេងខ្មែរ៖ ខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្ដើក
មានសត្វខ្លាមួយ ដើរស្វែងរកស៊ីតាមទម្លាប់វា លុះដើរទៅប្រទះនឹងសត្វគីង្គក់មួយកំពុងលោតផ្លោត ៗ ក៏ស្រែកសួរទៅថា «យើ ! បងម៉ាំងកាយេ (ខ្លះហៅថាមាំងកាជា) ឯងដើររកស៊ីអ្វីហ្នឹង ?» ។ គីង្គក់តបថា «ចុះបងខ្លាឯងដើរមករកអ្វីដែរ ?» ។ ខ្លាថា «យើងដើររកស៊ី» ... Read More »
រឿងព្រេងខ្មែរ÷រឿង សិរីសួស្ដី និង អពមង្គល
សម័យមួយ សិរីសួស្ដី និងអពមង្គល ជួបនិយាយគ្នា ។ អពមង្គលសួរទៅសិរីសួស្ដីថា << លោកមានរឹទ្ធិអំណាច ដូចម្ដេចខ្លះ ? » ។ សិរីសួស្ដី ប្រាប់ទៅអពមង្គលថា << រឹទ្ធិអំណាចអញជាសិរីសួស្ដីនេះ ខ្លាំងពូកែណាស់ ... Read More »
រឿងព្រេងខ្មែរ÷រឿង សំលាញ់ពីរនាក់
កាលពីព្រេងនាយ៖ មានបុរសពីរនាក់ ជាសម្លាញ់នឹងគ្នា និយាយសន្យាគ្នាថា « កាលបើយើងមានប្រពន្ធហើយ ឯងក្ដី អញក្ដី បើមានទ្រព្យសម្បត្តិត្រូវយើងចិញ្ចឹមគ្នាទៅវិញទៅមក >> ។ សន្យាគ្នាហើយ យូរបន្តិចទៅ សម្លាញ់មួយមានប្រពន្ធគ្រប់លក្ខណ៍ សម្លាញ់មួយទៀតមានប្រពន្ធខាតលក្ខណ៍ ។ ... Read More »
រឿងព្រេងខ្មែរ÷រឿង អាសុខកាច អាសុខស្លូត
កាលពីព្រេងនាយយ មានក្មេងប្រុស ២ នាក់ នៅភូមិជាមួយគ្នា មួយឈ្មោះអាសុខស្លូត មួយឈ្មោះអាសុខកាច ។ ឯអាសុខកាចចិត្តអាក្រក់ បើលេងល្បែងអ្វីៗនឹងក្មេងផងគ្នា រកតែរឿងឈ្លោះជេរវាយគេមិនដែលខាន ។ ម្ដាយឪពុកអាសុខកាចនោះជាអ្នកគ្រាន់បើ មានស៊ី មានចាយ ... Read More »
រឿងព្រេងខ្មែរ÷រឿង គង់ហ៊ាន
កាលពីព្រេងនាយ មានមនុស្សម្នាក់ ឈ្មោះគង់ មានប្រពន្ធពីរ ។ មួយឈ្មោះអាងអាំ មួយឈ្មោះនាងគំ ។ ថ្ងៃមួយអ្នកគង់នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយ ។ តាមផ្លូវនៅស្រុកនោះ មានខ្លាសាហាវ ។ អ្នកគង់បណ្ដើរប្រពន្ធទាំងពីរនាក់ ទៅដល់ព្រៃធំមួយ ... Read More »
រឿងព្រេងខ្មែរ÷រឿង ចោរចិត្តជា
កិរដូចបានឮតៗមកថា កាលនោះ មានក្មេងប្រុសម្នាក់ នៅស្រុកមួយ អ្នកស្រុកគេហៅថា « អាចោរចិត្តជា » ។ លុះក្មេងនោះ ចម្រើនធំឡើងឪពុកស្លាប់ទៅ នៅតែម្ដាយ ។ ចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះ តែវេលាយប់កាលណា ដើររកលួចទ្រព្យសម្បត្តិអ្នកស្រុកទាំងពួង ។ ... Read More »
រឿងព្រេងខ្មែរ÷រឿង ជាតិខ្លាធំ
កាលពីព្រេងនាយ៖ មានព្រះ មហាក្សត្រមួយព្រះអង្គ សោយរាជសម្បត្តិនៅនគរមួយ មានអគ្គមហេសី ជាចមស្ត្រី មានមន្ត្រីចតុស្តម្ភ ៤ នាក់ មានហោរាមួយនាក់ ជាតំណាងព្រះនេត្រ ព្រះកាណ៌ព្រះអង្គ មានមន្ត្រីនិងស្រីស្នំជារាជបរិពារ ពេញកិត្តិយសជាម្ចាស់ផែនដី តាមព្រះរាជប្រពៃណីអំពីបុរាណរៀងមក ... Read More »
រមណីយដ្ឋានទេសចរណ៍ ភ្នំនាងកង្រី ជាប្រវត្តិសាស្ត្រនិងទាក់ទាញទេសចរណ៍នៅខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ រមណីយដ្ឋានភ្នំនាងកង្រី ពិតជាត្រូវបានប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស បានស្គាល់និងឮ រហូតដល់បង្កើតជារឿង«ឬទ្ធិសែននាងកង្រី » ។ ភ្នំនាងកង្រីមានសម្រស់ព្រៃភ្នំ និងទឹកទន្លេជាប់ជើងភ្នំជាការទាក់ទាញបំផុត ជាពិសេសទេសចរអាចទៅកម្សាន្តគ្រប់រដូវកាល។ រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា ៖ ... Read More »
រឿងព្រេងខ្មែរ÷រឿង កំលោះពីរនាក់ចង់បានប្រពន្ធគេ
មានរឿងមួយថា មានបុរសម្នាក់ មានប្រពន្ធល្អ ទើបតែរៀបការថ្មីៗ បណ្ដើរគ្នាទៅសួរញាតិ មានកំលោះពីរនាក់បានឃើញ ក៏ស្រឡាញ់ចង់បាន វាគិតថា «យើងធ្វើដូចម្ដេចនឹងបានអេះ ?» ។ ចៅម្នាក់ ឆ្លើយថាងាយទេ ឯងគិតទៅរកខ្ចីរទេះគោមកបរ ប៉ុន្តែឯងមិនស្គាល់អញ បើអញសួរឯងៗ ... Read More »
រឿងព្រេងខ្មែរ÷ រឿងគ្រូ និង សិស្ស
មានរឿងមួយួយដំណាលថា៖ មានភិក្ខុមួយអង្គ គង់នៅវត្តមួយ មានកូនសិស្សតែម្នាក់ ឈ្មោះអាផ្លូញ ។ អាផ្លូញខិលណាស់ គ្រូក៏ល្ងង់ណាស់ ឆោតណាស់ គ្មានឧបាសកបាសិកាណារាប់អាន យកចង្ហាន់ ស្លា បារីទៅប្រគេន ឬនិមន្តលោកនោះ ទៅឆាន់ឯផ្ទះដល់ម្ដងឡើយ, ... Read More »
រឿងព្រេងខ្មែរ ÷ រឿងចៅសុក្រ និងចៅសៅរ៍
កាលពីព្រេងនាយ មានបុរសពីរនាក់ ជាសម្លាញ់នឹងគ្នា មួយឈ្មោះចៅសុក្រ មួយឈ្មោះចៅសៅរ៍ បានបួសនៅវត្តជាមួយគ្នា ។ បួសយូរបន្តិចទៅ ក៏សឹកមកវិញ សឹកមកហើយក៏ជាសម្លាញ់នឹងគ្នាទៀត សន្យានឹងគ្នាថា« បើនរណាក្រ ត្រូវជួយគ្នា » ហើយបុរសទាំងពីរនាក់ក៏មានប្រពន្ធកូន នៅរកស៊ីទីទៃពីគ្នា ។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច