យើងសូមនាំយករឿងខ្លីបែបអប់រំមួយទៀតដែលមានចំណងជើងថា បុរស និង ផ្លែឪឡឹក ។ រឿងនេះបានតំណាលថាមានកាលមួយនោះមានបុរសម្នាក់ដើរវង្វេងក្នុងព្រៃធំ គាត់រកផ្លូវមកផ្ទះមិនឃើញ។ គាត់ដើរឆ្លងពីព្រៃមួយទៅព្រៃមួយទៀតអស់ជាច្រើនថ្ងៃ ធ្វើឲ្យគាត់ហេវហត់ ឃ្លានបាយ និង ស្រេកទឹកយ៉ាងខ្លាំង។ ទីបំផុតគាត់ប្រទះនឹងចម្ការឪឡឹកមួយយ៉ាងធំ គាត់សែនសប្បាយចិចិត្ដោយគិតថាអាចគេចផុតពីសេចក្តីស្លាប់។ ភ្លាមនោះគាត់ ... Read More »
រឿងព្រេងនិទាន & ប្រវត្ដិសាស្រ្ដខ្មែរ
រឿងព្រេងនិទាន÷ ទាក់ទងប្រវត្តិនំបញ្ចុកខ្មែរ
រឿងនំបញ្ចុកមានសេចក្ដីដំណាលថា នៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែស្រូវវារដើម្បីចិញ្ចឹមជីវិត ព្រោះគាត់រស់នៅតំបន់ទឹកលិចមិនអាចដាំដំណាំស្រូវល្អដូចគេដទៃទៀតបាន។ ស្រូវវារ ជាប្រភេទស្រូវដែលផ្ដល់អង្ករបាយរឹង មានពណ៌ក្រហមទ្រង់ផ្កាឈូកបន្តិចពេលបុកសម្រិតរួចហើយ ដោយសារអង្ករនោះ រឹងពេកដាំបាយឆីមិនសូវឆ្ងាញ់ អ្នកស្រែក៏បែកគំនិតធ្វើជានំឲ្យមានជាតិទន់បន្តិច ដើម្បីបរិភោគស្រួលទំពា និងណាមួយទៀតនៅតំបន់ដែលពួកគាត់រស់នៅសំបូរត្រីផងផងដែរ ទើបនាំគ្នាពីរនាក់ប្ដីប្រពន្ធបង់ត្រីមកធ្វើជាប្រហុក ធ្វើត្រីឆ្អើរ ... Read More »
រឿងនិទានបែបអប់រំ៖ រឿងបុរសពីរនាក់នៅលើវា
មានមិត្តសម្លាញ់ពីរនាក់កំពុងដើរឆ្លងកាត់វាលខ្សាច់ដ៏ធំល្វឹងល្វើយមួយ។ ក្នងអំឡុងកំពុងធ្វើដំណើរពួកគេបានឈ្លោះទាស់ទែងសម្ដីគ្នា ស្រាប់តែមិត្តម្នាក់បានទះកំផ្លៀងមិត្តម្នាក់ទៀត។ អ្នកដែលត្រូវបានគេទះកំផ្លៀងរងរបួសឈឺចាប់ក៏ពិតមែន ប៉ុន្តែមិនបានហារមាត់និយាយស្ដីអ្វីនោះទេ គាត់បានសរសេរទៅលើដីខ្សាច់យ៉ាងស្ងៀមស្ងាត់ថា “ថ្ងៃនេះមិត្តដ៏ល្អរបស់ខ្ញុំបានទះខ្ញុំមួយកំផ្លៀង”។ ពួកគេទាំងពីរនៅតែបន្តដំណើរទៅមុខទៀតជាមួយគ្នា រហូតរកឃើញកន្លែងជ្រកកោនមានទឹកមួយ ដែលអាចឲ្យពួកគេងូតទឹកជម្រះកាយបាន។ ខណៈពេលនោះ មិត្តដែលត្រូវបានគេទះកំផ្លៀងបានជាប់ផុងក្នុងដីភក់សើមដោយមិនអាចដកខ្លួនចេញបានឡើយ។ នៅពេលដែលគាត់ប៊ិះតែនឹងលិចលង់បាត់ទៅហើយ មិត្តសម្លាញ់របស់គាត់ក៏បានជួយគាត់ឲ្យរួចផុតទាន់ពេលវេលា។ បន្ទាប់ពីគាត់បានជាសះស្បើយស្រួលបួល ... Read More »
រឿងនិទានខ្លីបែបអប់រំ÷រឿង កសិករ និងសត្វគោ
កាលពីព្រេងនាយមានគ្រួសារកសិករមួយធ្វើស្រែដោយគ្មានសត្វពាហនៈ ឬក៏ឧបករណ៍កសិកម្មដទៃទៀតធ្វើជាជំនួយឡើយ ។ សម័យថ្ងៃមួយមានគ្រួសារកសិករដទៃទៀតមានគោប៉ុន្តែនៅកន្លែងដែលគាត់រស់នៅមិនសំបូរស្មៅ ពួកគាត់ក៏សម្រេចយកសត្វគោទាំង២ទៅឲ្យគ្រួសារកសិករមួយទៀតប្រើប្រាស់ដោយមិនទាមទារយកអ្វីពីកសិករនោះឡើយ ។ចាប់តាំងពីបានសត្វពាហនៈដែលជាមធ្យោបាយអូសទាញមកឃើញថាជីវភាពគ្រួសារកសិករនេះមានការរីកចម្រើនកាន់តែខ្លាំង។ ដោយសារតែភាពមានបានកសិករបានប្រើប្រាស់សត្វពាហនៈទាំងនេះទាំងឈឺទាំងជាដោយមិនគិតពីទុក្ខលំបាករបស់សត្វឡើយធ្វើម៉េចឲ្យតែបំពេញសេចក្តីលោភលន់របស់ខ្លួន ។ ដោយគិតថាខ្លួនគឺជាអ្នកមានគុណទៅលើសត្វពាហនៈទាំងនេះ ដោយមិនបានគិតថាខ្លួនមានបានក៏ដោយសារតែការចូលរួមរបស់សត្វគោទាំងពីរនេះដែរ គិតតែទារគុណសម្បត្តិក្នុងការយកសត្វគោទាំងពីរនេះមកប្រើក្រោមរូបភាពយកមកចិញ្ចឹមរហូតដល់សត្វគោទាំងពីរក្បាលនេះឈឺស្លាប់បាត់ខានប្រើប្រាស់ទៀតទៅ ។ រឿងនេះបង្កប់អត្ថន័យអប់រំ ពោលបាននឋ័យថា គ្រប់សមិទ្ធផលទាំងអស់ដែលអ្នកមានបានសុទ្ធតែមានការចូលរួមពីអ្នកដទៃ ... Read More »
រឿងនិទានខ្លីបែបអប់រំ ៖ រឿង“ឆ្កែល្ងង់ និងដុំមាស”
ថ្ងៃនេះយើងមកតាមដានរឿងខ្លីតាមបែបអប់រំមួយទៀតដែលមានចំណងជើងថា ៖ “ឆ្កែល្ងង់ និងដុំមាស” ។ មានរឿងតំណាលថា មានឆ្កែអនាថាមួយក្បាល ដើរត្រាច់ចរគ្រប់ទីកន្លែងដើម្បីរកចំណីព្រោះវាគ្មានម្ចាស់ចិញ្ចឹមដូចឆ្កែដទៃ ។ វាក៏ប្រទះនឹងគំនរឆ្អឹងមនុស្សមួយគំនរ ទើបវាខំកកាយគំនរឆ្អឹងនោះក្រែងមានអាហារអ្វី ។ ក្រោយពេលកកាយគំនរឆ្អឹងមួយសន្ទុះមក វាប្រទះដុំមាសមួយដុំ ។ ... Read More »
រឿងនិទានខ្លីបែបអប់រំ ៖ រឿង“ក្ងានចង់ធ្វើហង្ស”
ថ្ងៃនេះយើងមកតាមដានរឿងខ្លីតែបែបអប់រំមួយទៀតដែលមានចំណងជើងថា ៖ “ក្ងានចង់ធ្វើហង្ស” ។ មានរឿងតំណាលមកថានៅក្នុងបឹងដ៏ធំមួយ មានហ្វូងក្ងាន និងហ្វូងហង្សរស់នៅក្នុងបឹងជាមួយគ្នា ។ មានក្ងានមួយក្បាលពេលធំពេញរូបរាង វាមានស្លាបនិងរោមស្រស់ស្អាត.សក្បុសដូចសំឡី នាំឲ្យវាពេញចិត្តនឹងខ្លួនវាជាខ្លាំង ។ ក្ងានតែងតែហែលលេងជុំវិញបឹង ។ ថ្ងៃមួយ ... Read More »
រឿងនិទានបែបអប់រំ ៖ រឿង“បុរសអ្នកកាប់អុស”
ថ្ងៃនេះយើងមកតាមដានរឿងខ្លីតែបែបអប់រំមួយទៀតដែលមានដំណងជើងថា ៖ “បុរសអ្នកកាប់អុស” ។ មានតំណាលមកថា កាលពីព្រេងនាយមានអ្នកកាប់អុសដ៏ខ្លាំងខ្លាម្នាក់ បានសុំការងារនៅកន្លែងលក់ឈើមួយកន្លែង ហើយគាត់ក៏ទទួលបានការងារនោះ។ ប្រាក់ខែដែលបុរសអ្នកកាប់អុសនោះទទួលបាន គឺសមទៅនឹងល័ក្ខខ័ណ្ឌការងារ។ ដោយសារតែហេតុនោះហើយទើបបានជាអ្នកកាប់អុសប្តេជ្ញាចិត្តធ្វើវាបានល្អ។ សកម្មភាពនេះបានត្រូវឲ្យថៅកែរបស់គាត់ប្រគល់ពូថៅដ៏មុតមួយទៅគាត់ ហើយបង្ហាញទីតាំងដែលគាត់ត្រូវទៅកាប់អុស។ ថ្ងៃដំបូង បុរសអ្នកកាប់អុសកាប់បាន ... Read More »
រឿងនិទានបែបអប់រំ ៖ រឿងឆ្កែចចក និងស្តេចសត្វ
ថ្ងៃនេះយើងមកតាមដានរឿងខ្លីតាមបែបអប់រំម្តងដែលមានចំណងជើងថា ៖ “ឆ្កែចចក និងស្តេចសត្វ” ។ រឿងនេះមានការនិទានថា នៅក្នុងព្រៃធំមួយ មានការគ្រប់គ្រងប្រកបដោយក្ដីស្ងប់សុខ ដោយមានសត្វតោគឺជាមេគ្រប់គ្រងដែលត្រូវបានពពួកសត្វទាំងឡាយស្រលាញ់គោរពគ្រប់ៗគ្នា ។ មិនថាសត្វតូច ឬ សត្វធំ តែងតែទទួលបានការពិចារណាក្នុងការដោះស្រាយរាល់ទំនាស់វិវាទយ៉ាងយុត្តិធម៏បំផុតពីស្ដេចសត្វមួយនេះ ។ ... Read More »
រឿងព្រេងនិទានខ្មែរ÷រឿងតាដុងយាយជ័យ
មានសេចក្ដីដំណាលមកថា កាលណោះមានព្រះមហាក្សត្រមួយព្រះអង្គសោយរាជ្យនៅនគរខ្មែរ បាននាំព្រះអគ្គមហេសីដែលទ្រង់គត៌ទៅក្រសាលព្រៃ។ កាលយាងទៅដល់ព្រៃ ព្រះអគ្គមហេសីទ្រង់ប្រឈួនព្រះឧទ្ទរ តែទ្រង់ពុំបាន ជ្រាបថា ព្រះអង្គប្រឈួននឹងប្រសូត្រព្រះរាជបុត្រ ព្រះនាងក៏នាំទ្រង់នាំព្រះស្វាមីយាងចូលព្រៃ នៅឆ្ងាយពីពលរេហ៍ ។ លុះព្រះរាជបុត្រប្រសូត្រមកជាពង ព្រះអគ្គមហេសី និងព្រះរាជាទតឃើញដូច្នោះនឹកខ្មាសអស់អាណាប្រជានុរាស្ដ្រក៏ ទ្រង់កាយដីកប់ពងនោះចោលក្នុងព្រៃ ... Read More »
រឿង បុរស ២ នាក់ ទាស់គ្នាពីការជីកអណ្ដូង
មាននិទានមួយដំណាលថា មានបុរស ២ នាក់នាំគ្នាទៅជីកអណ្ដូង លុះជីកជ្រៅទៅប្រទះឃើញមាសមួយពិន្ទង គឺបុរសមួយជីកត្រូវមាត់ពិន្ទងម្ខាង បុរសមួយទៀត ក៏ជីកត្រូវមាត់ ពិន្ទងម្ខាងដែរ ហើយបារយកមាសមកចែកស្មើគ្នា នៅតែពិន្ទងដែលដាក់មាស ចែកគ្នាមិនដាច់ស្រេចសោះ ចៅមួយថា “ ត្រូវឲ្យពិន្ទងនេះមកអញ ” ... Read More »
រឿងព្រេងនិទានខ្មែរ÷រឿង បងថ្លៃនិងប្អូនថ្លៃ
មានមនុស្សពីរនាក់ជាបងថ្លៃ ប្អូនថ្លៃនឹងគ្នា បងថ្លៃជាអ្នកក្រ ប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិ ។ ថ្ងៃមួយឪពុកក្មេក មានកិច្ចរវល់ត្រូវប្រាប់បងប្អូន កូនចៅឲ្យទៅស៊ីផឹកនៅផ្ទះគាត់ ប្អូនថ្លៃនោះបានមកជួបនឹងបង បបួលទៅស៊ីឯផ្ទះឪពុកក្មេក, បងថ្លៃនិយាយប្រាប់តាមត្រង់ថា «មិនហ៊ានទៅស៊ីទេ« ព្រោះខ្លួនជាអ្នកក្រ មិនធ្លាប់ស៊ីម្ហូបចំណីល្អ ក្រែងមិនត្រូវបែបទេ ខ្មាសគេ ... Read More »
រឿងព្រេងនិទានខ្មែរ÷រឿង សំលាញ់ពីរនាក់
កាលពីព្រេងនាយ មានបុរសពីរនាក់ជាសំលាញ់នឹងគ្នា និយាយសន្យាគ្នាថា «កាលបើយើងមានប្រពន្ធហើយឯងក្ដី អញក្ដី បើមានទ្រព្យសម្បត្តិត្រូវយើង ចិញ្ចឹមគ្នាទៅវិញទៅមក»។ សន្យាគ្នាហើយយូរបន្តិចទៅសំលាញ់មួយ មានប្រពន្ធគ្រប់លក្ខណ៍ សំលាញ់មួយទៀតមានប្រពន្ធខាតលក្ខណ៍។ បុរសដែលមានប្រពន្ធគ្រប់លក្ខណ៍នោះវេលាយប់ចូលដំនេក និយាយគិតគ្នាប្ដីប្រពន្ធថា «យើងរកស៊ីអីឲ្យមានឆាប់»។ ប្រពន្ធឆ្លើយថា “អ្នកចង់រកស៊ីអី ឬប្រើខ្ញុំឲ្យត្បាញរវៃលក់ដូរខ្ញុំទទួលតាមមិនហ៊ានទទឹងទាស់ចិត្តអ្នកទេ»។ លុះកន្លងមកពេលចូលដំណេកយប់ក្រោយទៀត ... Read More »
រឿងនិទាន÷រឿងគ្រូពេទ្យសំណាង
ក្នុងកាលដ៏កន្លងយូរមកហើយ មានបុរសម្នាក់ឈ្មោះ សំណាង ជាមនុស្សកំញ្រឳពុក មានតែម្តាយជាគម្រប់ពីរ នៅស្រុកបច្ចន្តគ្រាមក្នុងនគរបុរីរម្យ ជាអ្នកទាល់ក្រទ្រព្យសម្បត្តិ ព្រមទាំងល្ងង់ខ្លៅមិនមានវិជ្ជាចំណេះអ្វីក្នុងខ្លួន សូម្បីតែអក្សរនឹងលេខក៏មិនចេះផង ។ ជីវិតនាយសំណាងប្រព្រឹត្តមកបាន ២០ ឆ្នាំប្លាយហើយ មិនដែលប្រទះសេចក្ដីសុខស្រួលម្ដងសោះ ជួបតែសេចក្ដីនឿយហត់ ... Read More »
រឿងនិទានខ្មែរ÷ រឿង ពស់លេបមន្ត្រីធំ
តាមសេចក្ដីដំណាលថា កាលពីព្រេងនាយ នៅនគរមួយមានកុមារម្នាក់ជាកូនអ្នកកម្សត់ទុគត៌ អាយុប្រហែល ១០ ឆ្នាំ ។ ថ្ងៃមួយកុមារទៅឃ្វាលគោតាមភ្លឺស្រែ ស្រាប់តែឃើញកូនពស់តូចមួយវារក្បែរជើង មិនស្គាល់ជាពស់អ្វី ក៏ចាប់យកកូនពស់នោះមកផ្ទះចិញ្ចឹមទុកមើលលេងដោយបានរកអាហារចំណីឲ្យពស់ស៊ីរាល់ថ្ងៃ ហើយចេះតែស្ទាបអង្អែលលើកពស់បីត្រកងលេងព្រឹកល្ងាច ទាល់តែពស់នោះទៅជាសាំងស្លូត ស្រឡាញ់ម្ចាស់ មិនដែលខាំម្ចាស់វាទេ ... Read More »
ស្វែងយល់ពិធីបុណ្យមាឃបូជា
មាឃបូជា ជាពីធីបុណ្យមួយដែលមានសារសំខាន់នៅក្នុងព្រះពុទ្ធសាសនា ដែលរួមពិធីបុណ្យមាន: មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា) ។ បុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនា ឡើងក្នុងលោកនៅ ប្រទេសឥណ្ឌា កាលពី ៥៨៨ ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី ១៥ កើតខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ... Read More »
រឿងនិទានខ្មែរ÷ រឿង ស្រីកណ្ដុរល្អោច គឺកណ្ដុរបំផ្លាញ
កាលពីដើម មានបុរសម្នាក់មានប្រពន្ធ បុរសនោះតែងទៅកាប់ចម្ការសព្វថ្ងៃ លុះកាប់ចម្ការទៅដល់ដើមជ្រៃមួយ ស្ដេចកណ្ដុរស ដែលនៅនឹងដើមជ្រៃនោះ មានសេចក្ដីភិតភ័យ ហើយហើយទៅអង្វរបុរសដែលកាប់ព្រៃធ្វើចម្ការនោះថា “សុំឲ្យបុរសទុកតែដើមជ្រៃមួយនេះ ខ្ញុំនឹងឲ្យរង្វាន់ជាមាស ក្នុងមួយថ្ងៃមួយដុំ” ។ បុរសនោះ ក៏ព្រមទុកដើមជ្រៃឲ្យ ។ ... Read More »
រឿងនិទានខ្មែរ ÷ រឿងដូនចាស់ក្នុងឃ្លោក
កន្លងយូរមកហើយ ដូនចាស់ម្នាក់ចេញដំណើរទៅសួរសុខទុក្ខកូនស្រីគាត់ដែលមានប្ដីទៅនៅស្រុកឆ្ងាយ។ គាត់ដើរកាត់ព្រៃក្រាស់ពីមួយទៅមួយ ក៏ជួបនឹងកញ្ជ្រោងមួយ «យាយចាស់! អញអត់អីស៊ី១០ថ្ងៃហើយ យាយឯងមិនអាចទៅទៀតឆ្ងាយពីនេះបានទេ ព្រោះអញនឹងស៊ីយាយឯងអស់ឥឡូវនេះហើយ» កញ្ជ្រោងនិយាយ។ ដូនចាស់ឆ្លើយតបថា «សូមអត់ទ្រាំសិន ចៅសម្លាញ់អើយ! ខ្ញុំសុំទៅសួរសុខទុក្ខកូនស្រីខ្ញុំ តែមួយខែទៀតខ្ញុំនឹងត្រឡប់មកតាមផ្លូវនេះវិញដូចនេះសូមចៅឲ្យខ្ញុំទៅសិនចុះ។ ឥឡូវនេះខ្ញុំនៅស្គមប៉ុន្ដែដល់ពេលនោះខ្ញុំនឹងធាត់ហើយចៅឯងអាចស៊ីខ្ញុំបានតាមចិត្ដប្រាថ្នា។ កញ្ជ្រោងនឹកក្នុងចិត្ដថា ... Read More »
ប្រវត្តិនិងរឿងនិទាន៖ ភូមិបិទមាស
នៅក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានភូមិមួយ ឈ្មោះភូមិស្ដីបិទមាស តាំងនៅតាមមាត់ស្ទឹង។ បានជាមាននាមថា ភូមិស្ដីបិទមាស ដោយមានរឿងព្រេងដំណាលថា កាលកន្លងជាយូរអង្វែងឆ្នាំមកហើយ មានមេធ្នស់មួយគ្រួសារ គឺប្ដីប្រពន្ធ និង កូនក្រមុំមួយ មានរូបស្រស់ឆើតឆាយ, ... Read More »
ប្រវត្តិ÷ ភូមិស្មាច់ដែង
ឈ្មោះភូមិស្មាច់ដែងនេះតាំងពីដំបូងត្រូវបានគេហៅថាភូមិស្មាច់ដែក ក្រោយមកអ្នកស្រុកបានហៅឈ្មោះភូមិនោះថាភូមិស្មាច់ដែងរហូតមកដល់ពេលបច្ចុប្បន្ន។ភូមិនេះតាំងពីមុនគឺជាភូមិមួយដាច់ស្រយាល ហើយប្រជាជនភាគច្រើនជាអ្នកក្រីក្រហើយមានផ្ទះតូចតូចជាច្រើន មានវត្តមួយឈ្មោះថា វត្តស្មាច់ដែងនៅជាប់ថ្នល់ជាតិ វត្តនោះគេសាងសង់តាំងពីសង្គមចាស់។ ភូមិនេះមានស្បូវ ហើយមានព្រៃនិងមានដើមស្មាច់ជាច្រើនដុះនៅតាមភូមិនិងតាមថ្នល់ជាតិ។ ភូមិនេះគឺជាភូមិតូចមួយ ហើយមនុស្សភាគច្រើនមិនសូវហ៊ានរស់នៅទីនោះទេ។ *ទីតាំងភូមិសាស្ដ្រ សព្វថ្ងៃនេះភូមិស្មាច់ដែង ស្ថិតនៅក្នងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុមានចម្ងាយប្រហែលជា២៥ គ.ម។ចាប់តាំងពីភូមិស្មាច់រហូតទៅដល់ខេត្តព្រះសីហនុ ហើយបើយើងបាន ធ្វើដំណើរពីរាជធានីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ៤ យើងត្រូវឆ្លងកាត់ខេត្តកណ្ដាល កំពង់ស្ពឺនិងភូមិស្មាច់ដែង ស្រុកព្រៃនប់ ... Read More »
រឿងព្រេងខ្មែរ÷ រឿង បុរស២នាក់មានគ្រោះថ្នាក់
មាននិទានមួយថា មានបុរស ២ នាក់នៅត្រើយស្ទឹងម្ខាងម្នាក់ ។ បុរសម្នាក់ម្ដាយស្លាប់, បុរសម្នាក់ភ្លើងឆេះផ្ទះ ។ បុរសម្ដាយស្លាប់រត់ទៅរកម្ដាយ, បុរសភ្លើងឆេះផ្ទះ រត់ទៅលត់ភ្លើង ។ ចៅទាំង ២ រត់ទៅប្រទះគ្នាកណ្ដាលស្ពាន ... Read More »
ប្រវត្តិនិងរឿងនិទាន៖ ប្រាសាទភ្នំជីសូរ
ភ្នំជីសូរគឺជាភ្នំមួយ និងជាកន្លែងប្រវតិ្តសាស្រ្តមួយដែលស្ថិតក្នុងភូមិស្លាឃុំរវៀងស្រុកសំរោងខេត្តតាកែវ មានចម្ងាយប្រហែល ៦២ គីឡូម៉ែត្រខាងត្បូងរាជធានីភ្នំពេញ ឬ ២៧គីឡូម៉ែត្រខាងជើងទីរួមខេត្តតាកែវ។ ដើម្បីទៅដល់ទីនោះ បើយើងមកពីភ្នំពេញ ត្រូវមកតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ។ បត់ស្តាំត្រង់ផ្លាកសញ្ញា និង កាត់តាមផ្លូវលំដែលមានដីហុយ៥ គីឡូម៉ែត្រ។ ភ្នំជីសូរ ... Read More »
ប្រវត្ត្តិភូមិ.ឃុំ ស្រុកខ្មែរ៖ ប្រវត្តិខ្លះៗអំពីការបង្កើតភូមិនៅស្រុកខ្មែរ
យោងតាមការស្រាវជ្រាវដោយលោក វ៉ាន់ វី បានពណ៌នាថា នៅសម័យបុរេប្រវត្តិសាស្រ្ត គឺពេលដែលពុំទាន់មានពាក្យ«ភូមិ»នៅឡើយ មនុស្សដំបូងប្រហែលជាបានមកតាំងលំនៅក្នុងរូងភ្នំ។ អ្នកស្រាវជ្រាវរកឃើញថា មានមនុស្សបានមករស់ក្នុងប្រទេសខ្មែរ នៅល្អាងស្ពានដែលជាកន្លែងមួយស្ថិតនៅជិតក្រុងបាត់ដំបងចាប់តាំងពីប្រហែល៤២០០ឆ្នាំមុនគ្រិស្តសករាជ(អៀន ហ៊ែរីស ២០១០)។ នៅរវាង១០០០ឆ្នាំក្រោយមក គេបានរកឃើញថាមានមនុស្សរស់នៅក្នុងរូងភ្នំមួយទៀតនៅជិតសមុទ្រ។ ក្នុងដំណាក់កាលនេះ ប្រជាជនខ្មែរទំនងជាបានរស់នៅក្នុងភូមិដែលមានកំពែងព័ទ្ធជុំវិញ ... Read More »
រឿងនិទានខ្មែរ÷រឿង ប្រាជ្ញា សំណាង ផល ទាំងបីអួតសព្វខ្លួន
មានពេលមួយ ប្រាជ្ញា សំណាងនិង ផលទាំង ៣នាក់បានមកប្រជុំគ្នា ប្រាជ្ញាអាងអួតឡើងថា ប្រាជ្ញាមានរិទ្ធិពូកែជាងសំណាងនឹងផល សំណាងអាងអួតឡើងថា សំណាងថាមានរិទ្ធិធំពូកែជាងប្រាជ្ញានឹងផល ផលអាងអួតឡើងថា ផលមានរិទ្ធិជាងប្រាជ្ញានឹងសំណាង នោះអ្នកទាំង ៣ នាក់អាងអួតតែសព្វរៀងខ្លួនមិនដឹងជាអ្នកខាងណាមានរិទ្ធិអានុភាព ជាងខាងណា ... Read More »
រឿងនិទានខ្មែរ ៖ ប្រវត្តិនៃសត្វដំរី
ប្រវត្តិសត្វដំរី ដែលអ្នកនិពន្ធពណ៌នាពេលនេះជារឿងរ៉ាវ ជូនអស់លោក-អ្នកស្តាប់ ដូចមានតទៅនេះ ជាការពិតមែនឬពុំពិតនោះ ខ្ញុំពុំអាចនឹងរ៉ាប់រងបានទេ ព្រោះជារឿងគ្មានគោលចារិកគ្មានសមុដ្ឋាននៃប្រវត្តិហេតុដ៏សមគួរនឹងលើកយកមកជាបន្ទាល់, តែខ្ញុំនឹងអត់ទ្រាំមិនតែងរឿងនេះ ឡើងពុំបាន ព្រោះជាអ្នករក្សាដំរីច្រើនមានសេចក្ដីយល់ផ្សេងៗគ្នា ហេតុនេះ បានជាខ្ញុំខំតែងរឿងនេះឡើង ដើម្បីជាគោលនៃពួកសត្វសាស្រ្តនិងវិនិច្ឆ័យតទៅ ។ ដំរីជាពួកសត្វព្រៃមានរូបរាងធំបំផុត ក្នុងពពួកសត្វចតុប្បាទ ... Read More »
រឿងនិទានខ្មែរ÷ រឿង មាណពមិនចេះដេកប្រជ្រៀត
មានសេចក្ដីដំណាលថា កាលពីសម័យបុរាណ មានមាណពម្នាក់ជាមនុស្សឆោតល្ងង់ហើយអៀនខ្មាសណាស់ បើមានញាតិមិត្រប្រុសស្រីចួបជុំលេងសើចសប្បាយត្រង់កន្លែងណា មិនហ៊ានចូលទៅកាន់ទីនោះទេ ព្រោះគេចេះតែចំអែចំអន់លើកទុកលើកដាក់លើនាងនេះនាងនោះ ។ ពេលប្រជុំធំ ៗ ដូចជាពេលបុណ្យទាននៅវត្តវ៉ា ឬមង្គលការជាដើម ក៏បុរសនេះមិនសូវអើពើទៅលេងកំសាន្តដូចអ្នកផងទាំងពួងឡើយ គឺជាមនុស្សមុខខ្មូរ អឹមអៀមអៀនប្រៀនមិនចុះជំនុំចំណោមនឹងគេសោះ ។ ... Read More »
រឿងនិទានខ្មែរ÷រឿង ត្រីមាស
កាលពីព្រេងនាយ មានតាចាស់នឹងយាយចាស់ ពីរនាក់ប្ដីប្រពន្ធជាអ្នកក្រីក្របំផុតបានសង់ខ្ទមមួយតូចនៅទៀបមាត់សមុទ្រ អស់កាលជាយូរចំនួន ៣៣ ឆ្នាំមកហើយ ។ តាចាស់នោះឯងតែងរកចិញ្ចឹមជីវិតដោយការនេសាទត្រីគឺបង់សំណាញ់ជាប្រក្រតី ។ ឯយាយចាស់ជាអ្នកប្រកបការកាប់ព្រាល កាប់ក្រចៅ យកមកលក់ដូរចិញ្ចឹមជីវិតជានិច្ចជាកាល ។ ថ្ងៃមួយ, តានេសាទពុនសំណាញ់ទៅបង់ត្រីនៅមាត់សមុទ្រ, លុះទាញសំណាញ់មកឃើញជាប់សុទ្ធតែភក់ ។ ... Read More »
អំពី «ព្រះមហាជដាបញ្ចកុដ» (ព្រះមហាមកុដកំពូលប្រាំ)
ភ្នំពេញ៖ ព្រះមហាជដាបញ្ចកុដ គឺជាគ្រឿងប្រដាប់សម្រាប់ក្សត្រទ្រង់រាជ្យស្តេចទ្រង់គ្រងព្រះសិរ ស្ថិតក្នុងចំណោមគ្រឿងទ្រង់ព្រះសិរសំខាន់ៗដ៏ទៃទៀតមានដូចជា ព្រះមហាមកុដរាជ្យ ព្រះមហាមាលា និងព្រះមាលាទ្រង់ប្រពាសជាដើម។ មកុដនេះត្រូវបានសាងពីមាសសុទ្ធមានរាងក្រឡូម និងមានកំពូលប្រាំខុសប្លែកពីព្រះមហាមកុដរាជ្យ នៅកំពូលកណ្តាលមានរចនាជាក្បាច់កន្ទុយហង្សលយចេញទៅផ្នែកខាងក្រោយដែលរាប់ជាលក្ខណៈពិសេសនៃមកុដនេះផងដែរ។ ឯតួមកុដគឺប្រដាប់ដោយត្បូងពេជ្រអមលម្អរដោយចនត្រចៀកនៅផ្នែកខាងក្រោមដែលឆ្លាក់ជាទម្រង់កន្ទុយហង្ស។ ព្រះមហាជដាបញ្ចកុដនេះត្រូវបានប្រើប្រាស់ក្នុងព្រះរាជពិធីសំខាន់ៗរបស់ព្រះមហាក្សត្រដូចជា ក្នុងពិធីប្រទក្សិណព្រះនគរ ... Read More »
រឿងព្រេងខ្មែរ÷រឿងចៅល្ងង់សព្វជាតិ
មានរឿងមួយដំណាលថា មានចៅម្នាក់កើតនៅក្នុងត្រកូលអ្នកធុនល្មមមួយនៅទីជនបទ ។ ចៅនោះជាក្មេងល្ងង់ហួសពេកណាស់ ខាងផ្នែកបញ្ញាស្មារតី សូម្បីតែអ្វី ៗ ដែលសាមញ្ញ ងាយស្រួលបំផុតក្ដី ក៏វាមិនអាចកើតឃើញ ឬយល់បានដែរ ។ បើមានគេប្រាប់ពន្យល់អ្វីបន្តិចបន្តួច ចៅនេះចាប់បានតែមួយភ្លែតប៉ុណ្ណោះ រួចភ្លេចទៅវិញភ្លាម ... Read More »
តើបងប្អូនបានស្គាល់ទេ (ភ្នំ ទំពែក)
ខេត្តកណ្ដាល៖ បើយោងតាមប្រភពHeritages Dairy- បេតិកភណ្ឌប្រចាំថ្ងៃ បានមិនបញ្ជាក់ឲ្យដឹងថា,ភ្នំទំពែកព្រោះថា មិនមានរុក្ខជាតិដុះនៅផ្នែកខាងត្បូងភ្នំ និងទីនោះជាថ្ម។ ប្រភពដដែលបានបញ្ជាក់ថា, ពីដើមចាស់ៗហៅ ភ្នំពេជ្រ ភ្នំកែវ។ ភ្នំពេជ្រស្ថិតនៅខាងត្បូង ហើយនៅលើភ្នំនេះ មានបារមីលោកតាស័ក្តិប្រាំដ៏ស័ក្តសិទ្ធិ។ ភ្នំកែវនៅខាងជើង ... Read More »
រឿងព្រេងខ្មែរ÷រឿង ខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្ដើក
មានសត្វខ្លាមួយ ដើរស្វែងរកស៊ីតាមទម្លាប់វា លុះដើរទៅប្រទះនឹងសត្វគីង្គក់មួយកំពុងលោតផ្លោត ៗ ក៏ស្រែកសួរទៅថា «យើ ! បងម៉ាំងកាយេ (ខ្លះហៅថាមាំងកាជា) ឯងដើររកស៊ីអ្វីហ្នឹង ?» ។ គីង្គក់តបថា «ចុះបងខ្លាឯងដើរមករកអ្វីដែរ ?» ។ ខ្លាថា «យើងដើររកស៊ី» ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច