ព័ត៌មានទាន់ហេតុការណ៍៖

រឿងព្រេងនិទាន & ប្រវត្ដិសាស្រ្ដខ្មែរ

រឿងព្រេងខ្មែរ÷រឿង បុរស​ដេក​ក្នុង​សាលា

មាន​និទាន​មួយ​ដំណាល​ថា  មាន​បុរស​ម្នាក់​ដេក​លក់​លើ​សាលា, មាន​ចោរ​ម្នាក់​លួច​គោ​គេ ៗ ដេញ​វា ៗ រត់​ទៅ​កាន់​សាលា​នោះ ។ ឯ​បុរស​ដែល​ដេក​លើ​សាលា​ភ្ញាក់​ឡើង ឃើញ​ចោរ​នោះ ក៏​ចុះ​ទៅ​ចាប់​បាន ។ លុះ​ម្ចាស់​គោ​តាម​ទៅ​ទាន់​ចោរ​ប្រាប់​ទៅ​ម្ចាស់​គោ​ថា “ ចៅ​នេះ​ឯង​លួច​គោ​អ្នក ... Read More »

អ្នកជំនាញក្រោយគួរយល់ដឹងហេតុអី ​​​ចាស់​​ទុំ​ណែ​​​នាំ​ពេលរាប់​បាត្រថា៖ “កុំឲ្យស្លាប​​​ព្រាប៉ះ​​​បាត្រ​​លោក​» និង​​ «ប្រយ័ត្ន​​រឿង​​ជ្រុះ​​បាយ​ចេញ​​​ពី​បាត្រ​”

ព័ត៌មានចែករំលែកចំណេះដឹង៖ អ្នកជំនាញក្រោយគួរតែស្វែងយល់ថាតើហេតុអ្វីបានចាស់ទុំ បាន​ណែនាំថា៖ នៅពេលអ្នកដាក់បាត្រ គឺត្រូវប្រយ័ត្នកុំឲ្យ“ស្លាបព្រាប៉ះជាមួយបាត្ររបស់ព្រះសង្ឃ និងរក្សា​ឥរិយាបថ​យ៉ាងណាមិនត្រូវឲ្យជ្រុះបាយពីស្លាបព្រាពេលរាប់បាត្រ“។ជាក់ស្តែង នារដូវកាលបុណ្យទាន ប្រជាពលរដ្ឋខ្មែរនិយមធ្វើម្ហូបអាហារយកទៅវត្ត ដើម្បីប្រគេន​ព្រះសង្ឃដោយ​ប៉ងប្រាថ្នាសុំសេចក្តីសុខនិងឧទ្ទិសកុសលជូនញាតិសន្តានដែលបានចែកឋាន ហើយការអប់រំបែបនេះ ត្រូវបានយុវជនខ្មែរអនុវត្តន៍តាម។ ប៉ុន្តែបើចង់ដឹងអំពីមូលហេតុអ្វីនៅពីក្រោយការអប់រំរបស់ចាស់ទុំបែបនេះ? ហើយអ្វីជាដំណើរដើមទងនាំឲ្យមានពិធី​រាប់បាត្រនេះឡើង? ។ តោះដើម្បីស្រាយចម្ងល់ទាក់ទិននឹងប្រធានបទខាងលើ ... Read More »

រឿងព្រងខ្មែរ÷ ស្រ្តីមានសហាយ ៗ ស្លាប់

មាន​និទាន​មួយ​ថា : មាន​បុរស​ម្នាក់​និង​ស្រី​ម្នាក់​ជា​ស្មន់​អន្ធករ​ផង​គ្នា លួច​ទៅ​មក​រក​គ្នា ម្ដាយ​ឪពុក​ពុំ​ដឹង​ឡើយ ។ មាន​កាល​មួយ​ថ្ងៃ ខ្លែង​ឆាប​ពស់​វែក​ឆី វា​ហើរ​មក​ជ្រុះ​ពស់​លើ​ដំបូល​ផ្ទះ​ស្រី​នោះ ។ ក្នុង​រាត្រី​នោះ​ឯង​បុរស​នោះ​ទៅ​កាន់​ផ្ទះ​មេ​ស្មន់​អន្ធករ គាប់​ចួន​ភ្លៀង​ធំ បុរស​នោះ​ស្រែក​ទឹក​ប្រើ​មេ​ស្មន់​អន្ធករ​ទៅ​សិត​ទឹក​ឲ្យ ។ មេ​ស្មន់​អន្ធករ​ពុំ​ទៅ​សិត​ទឹក​អំពី​ក្អម​បែរជាយកសៀន(ប្រដាប់ត្បាញដោយបន្ទោះផ្ដៅឬបន្ទោះឫស្សីហើយខ្មុកម្រ័ក្សណ៍ជាដើម ... Read More »

ពុទ្ធបរិស័ទខ្មែរគួរយល់ដឹងអំពីពាក្យ សូត្រពេលចាប់បាយបិណ្ឌ មានអត្ថន័យយ៉ាងដូចម្តេច?

ពុទ្ធបរិស័ទខ្មែរជាច្រើនដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនានិងតែងនាំគ្នាប្រារព្ធពិធីបុណកយកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិសេសពេលបោះបាយបិណ្ឌតាមការប្រតិបត្តិតំណដូនតាជារៀងរហូតមក ដែលមួយចំនួនមិនទាន់យល់ដឹងអំពីពាក្យ សូត្រពេលចាប់បោះបាយបិណ្ឌ “ តើមានអត្ថន័យយ៉ាងដូចម្តេច?ក្នុងន័យនេះយើងសូមលើកមកបង្ហាញតាមការស្រាវជ្រាវដូចតទៅ ពិធីនេះជាកិច្ចប្រារព្វធ្វើឡើង តាមបែបព្រហ្មញ្ញសាសនាខ្មែរបុរាណ ដ៏យូរលង់ណាស់មកហើយ « បុណ្យភ្ជុំបិណ្ឌ » ត្រូវបាន ព្រះបាទសម្តេចព្រះហរិរក្សរាមាឥស្សរាធិបតី ... Read More »

រឿងព្រេងខ្មែរ÷ រឿង បុរស​កម្សត់​សង់​ខ្ទម​ក្បែរ​ផ្ទះ​សេដ្ឋី ធ្វើ​ត្រាប់​តាមសេដ្ឋី

មាននិទានមួយថា មាន​បុរស​ប្ដី​ប្រពន្ធ​នឹង​កូន​ស្រី​មួយ​ជា​អ្នក​លំបាក កម្សត់​ទុគ៌ត រក​ព្រឹក​បាន​ស៊ី​តែ​ព្រឹក រក​ល្ងាច​បាន​ស៊ី​តែ​ល្ងាច ពុំ​មាន​ទ្រព្យ​របស់​អម្រស់អម្រ​អ្វី​ឡើយ ទើប​បុរស​ប្ដី​ប្រពន្ធ​នោះ​គិត​គ្នា​ថា “ លំនៅ​យើង​សព្វ​ថ្ងៃ​នេះ​លំបាក​ណាស់ មក​យើង​ទៅ​រក​លោក​ឯណា​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​យើង​ទៅ​នៅ​ខាង​លោក លប​មើល​ដំណើរ​លោក ៗ ធ្វើ​ការ​ម្ដេច​ខ្លះ​បាន​ជា​មាន​ទ្រព្យ​របស់​ច្រើន ” ។ អ្នក​ទាំង ... Read More »

រឿងនិទានខ្មែរ÷រឿង តាបសលួចមាស

មាននិទានមួយថា៖  មាន​អាស្រម​បទ​មួយ​នៅ​ទី​មួយ មាន​តាបស ៤ រូប គង់​ចម្រើន​មេត្តា​ភាវនា​ក្នុង​អាស្រមបទ​នោះ សុទ្ធ​តែ​យក​ខ្នង​ចូល​ក្នុង​បែរ​មុខ​ចេញ​ក្រៅ​ដូច​គ្នា គ្រប់​ទិស​ទាំង ៤ ។ ថ្ងៃ​មួយ មាន​ព្រាហ្មណ៍​ម្នាក់ យក​មាស ១ ម៉ឺន​តម្លឹង​ទៅ​សុំ​ផ្ញើ​នឹង​តាបស​ទាំង ... Read More »

រឿង​និទានខ្មែរ÷ រឿងកុដុម្ពីម្នាក់ មាន​កូន​ប្រុស ៣ នាក់​ឈ្លោះ​ដណ្ដើម​មត៌ក​គ្នា​

មាន​និទាន​មួយ​ថា : មាន​កុដុម្ពី​ម្នាក់ មាន​កូន​ប្រុស ៣ នាក់, កូន​ច្បង​ទៅ​បម្រើ​ស្ដេច, កូន​បន្ទាប់​ទៅ​ជួញ​ស្វែង​រក​ទ្រព្យ​សម្បត្តិ​មក​ចិញ្ចឹម​ខ្លួន​ឯង ឯ​ប្អូន​ពៅ​ទៅ​បួស​ក្នុង​សំណាក់​សាសនា​ព្រះ​តថាគត ។ លុះ​ចំណេរ​យូរ​មក​ឪពុក​នោះ​អស់​អាយុ​ទៅ កូន​ទាំង ៣ នាក់​ឈ្លោះ​ប្រកែក​គ្នា​ដណ្ដើម​សម្បត្តិ​របស់​ឪពុក​តែ​រាល់​ខ្លួន ជជែក​គ្នា​មិន​ដាច់​ស្រេច​សោះ ហើយ​ក៏​នាំ​គ្នា​ទៅ​ប្ដឹង​ចៅក្រម ... Read More »

រឿងព្រេងខ្មែរ÷ រឿងបុរស ៤ នាក់​ឈ្លោះ​ដណ្ដើម​ផ្លែ​ស្វាយ១ និង​មាស

 មាន​និទាន​មួយ​ថា មាន​បុរស ៤ នាក់​ទៅ​រក​រៀន​សិល្បសាស្ត្រ ឯ​ក្រុង​តក្កសិលា​មហា​នគរ ។ លុះ​រៀន​សិល្បសាស្ត្រ​នោះ​ចប់​សព្វ​គ្រប់ ហើយ​ក៏​លា​គ្រូ ដើរ​ត្រឡប់មកស្រុកវិញ លុះ​មក​ដល់​ពាក់​កណ្ដាល​ផ្លូវ បុរស​ទាំង ៤ នោះ បាន​ឃើញ​ទឹក​មួយ​កន្លែង យល់​ថា​ទឹក​ល្អ ពុំ​ដឹង​ថា​ទឹក​នោះ​មាន​ពិស ... Read More »

រឿងនិទានខ្មែរ÷រឿង​បុរស ៣ នាក់​ធ្វើ​ទូកឈ្មួញឲ្យលិច

មាន​និទាន​មួយ​ថា ៖ មាន​បុរស ៣ នាក់​សុំ​ដោយសារ​ទូក​ឈ្មួញ​ទៅ បុរស​ម្នាក់​យក​ឈើ​ដូច​ជា​ដង​សាដៀវ​មក​ដេញ​ធ្វើ​ជា​ភ្លេង បុរស​ម្នាក់​ទៀត​កាល​បើ​ឮ​គេ​ដេញ​សាដៀវ​ធ្វើ​ជា​ភ្លេង​ដ៏​ពីរោះ​ដូច្នោះ​ហើយ​ ក៏​ទះ​ដៃ​ឮ​សូរ​ស្រួយ​ពីរោះ, បុរស​ម្នាក់​ទៀត​ឮ​គេ​ទះ​ដៃ​ពីរោះ​ដូច្នោះ​ក៏​ក្រោក​ឈរ​ឡើង​រាំ​រំពេន​បត់​បែន​រត់​ទៅ​មក​លើ​ទូក ។ ទូក​នោះ​ក៏​ឃ្លេងឃ្លោង​ផ្អៀង​ក្រឡាប់​លិច​ទៅ ខូច​បង់​របស់​របស់​ទ្រព្យ​ឈ្មួញ​អស់ ។ ឈ្មួញ​បន្តឹង​ឲ្យ​បុរស​ទាំង ៣ ... Read More »

រឿងព្រេងខ្មែរ÷រឿង​ព្រាហ្មណ៍ ៣ នាក់ ដណ្ដើម​ស្រី​ម្នាក់​ធ្វើ​ប្រពន្ធ

មាន​និទាន​មួយ​ថា ៖ ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​តិនស្វាមី មាន​កូន​ស្រី​ម្នាក់​ឈ្មោះ​នាង​មន្ទាវតី រូប​ឆោម​លោម​ពណ៌​ល្អ​លើស​លែង​ស្រី​ទាំង​ពួង​គ្មាន​ស្រី​ណា​ប្រៀប​ផ្ទឹម​ស្មើ​ឡើយ បើ​ប្រុស​ណា​ឃើញ​នាង​នេះ តែង​ស្រលាញ់​ចង់​បាន​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់ ៗ គ្នា ហើយ​ប្រាប់​ឪពុក​ម្ដាយ​ឲ្យ​ទៅ​ស្ដី​ដណ្ដឹង​ដល់​ព្រាហ្មណ៍​តិនស្វាមី​ជា​ឪពុក ។ ព្រាហ្មណ៍​តិនស្វាមី​មិន​ព្រម​ឲ្យ​ដល់​អ្នក​ចូល​ទៅ​ស្ដី​ដណ្ដឹង​អស់​នោះ​ឡើយ ។ ចំណេរ​មក​ខាង​ក្រោយ មាន​ព្រាហ្មណ៍ ... Read More »

រឿងនិទានខ្មែរ÷ រឿងមាយើង

បទកាកគតិ) អញ​ខ្ញុំ​ក្រួញ​ក្រប សិរសា​ស្រប៉ាប លុត​លើក​ហត្ថា ទសង្គុលី អភិវន្ទា នៃ​ព្រះ​ពុទ្ធ​ជា ឥ​សូរ​ភព​ត្រី ។ ព្រះ​អង្គ​ឧត្ដម លើស​លើ​ឥន្ទ​ព្រហ្ម មូល​មក​ភក្ដី ប្រកប​ប្រ​ការ សម្ភារ​រឹទ្ធី បរិបូណ៌​បារមី ... Read More »

រឿងព្រេងខ្មែរ÷រឿង​ បុរស ៤ នាក់ រៀន​សិល្បសាស្ត្រ (-ម្នាក់​រៀន​ទាយ; -ម្នាក់​រៀន​បាញ់; -ម្នាក់​រៀន​មុជ​ទឹក; -ម្នាក់​រៀន​ជប )

មាន​និទាន​មួយ​ថា ៖ មាន​បុរស ៤ នាក់​ទៅ​ស្វែង​រៀន​សិល្បសាស្ត្រ អំពី​ព្រាហ្មណ៍​ម្នាក់​ជា​ទិសាបាមោក្ខាចារ្យ នៅ​តក្កសិលា​មហានគរ ។ បណ្ដា​បុរស​ទាំង ៤ នាក់​នោះ, បុរស​ម្នាក់​រៀន​ទាយ បុរស​ម្នាក់​រៀន​បាញ់ បុរស​ម្នាក់​រៀន​មុជ​ទឹក បុរស​ម្នាក់​ទៀត​រៀន​ជប​ឲ្យ​រស់​ឡើង​វិញ ... Read More »

រឿង​ព្រេងខ្មែរ÷ រឿងសង្គ្រាមរវាងគីង្គក់និងតាព្រហ្ម

 សម័យ​ព្រេង​នាយ វេលា​មួយ​ពិភពលោក​កើត​ទុរ្ភិក្ស ក្ដៅ​ហួតហែង គ្រប់​ទិសទី​ព្រះ​ពិរុណ​មិន​បង្អុរ​ភ្លៀង​សោះ ស្ទឹង​ត្រពាំង ថ្លុក​បឹង​ព្រែក ទន្លេ​រីង​ទឹក​អស់ ។ សត្វ​ទាំងឡាយ​ស្លាប់​គរ​ឆ្អឹង​លើ​គ្នា​រុក្ខជាតិ​នានា​ស្វិត​ក្រៀម​ក្រញង់ ។ ពួក​មណ្ឌុកសត្វ​មាន​គីង្គក់ ហ៊ីង កង្កែប​ជា​ដើម​ដែល​ជា​សត្វ​ប៉ិន​អត់ធន់ ក៏​ស្គម​នៅ​តែ​ស្បែក​នឹង​ឆ្អឹង។ ថ្ងៃមួយ ... Read More »

តោះស្វែងយល់ពី «កំណើតព្រះព្រហ្ម»

ភ្នំពេញ៖ បើយោងតាមប្រភពពី Cr. សំណង់ប្រាសាទបុរាណ និងអរិយធម៌ខ្មែរ បានបញ្ជាក់ថា៖ ព្រះព្រហ្មគឺជាអទិទេពមួយអង្គនៅក្នុងចំណោមអទិទេពសំខាន់ៗក្នុងព្រហ្មញ្ញសាសនា។បើសិនជាសម្លឹងទៅលើលិទ្ធិត្រីមូល៌តិវិញ ព្រះព្រហ្មជាអទិទេពកំពូលក្នុងចំណោមអទិទេពទាំង៣អង្គមាន ព្រះសីវៈ ព្រះវិស្ណុ និងព្រះព្រហ្ម។ តាមការសិក្សានៅក្នុងគម្ពីរវិស្ណុបុរាណបានឱ្យដឹងថា ព្រះព្រហ្មជាអទិទេពមួយអង្គដែលបានកើតឡើងពីផ្កាឈូកមួយទងដែលបានដុះចេញពីទងផ្ចិតរបស់ព្រះវិស្ណុ នៅខណៈពេលដែលព្រះវិស្ណុទ្រង់ផ្ទុំលើមហាសមុទ្ទអន្ថកាល។ផ្កាឈូក១០០០ស្រទាប់ដែលដុះចេញមកនោះរីកកាលណាមានអទិទេពមួយអង្គបានផុសចេញនៅចំកណ្តាលគឺអង្គព្រះព្រហ្ម។ព្រះព្រហ្ម មានព្រះនាម២គឺ៖ ... Read More »

រឿង​ព្រេងខ្មែរ÷ រឿងមហាឫសីប្រោះខ្លា

មាននិទានមួយដំណាលថា មាន​ខ្លា​ទោល ១ ទៅ​ដេក​លើ​រូង​ពស់ ៗ​លូន​ចេញ​មក​ចឹក​ខ្លា​នោះ​ស្លាប់​នៅ​មាត់​រូង ។ ថ្ងៃ​នោះ​ជួន​ជា​មហាឫសី​(ឥសី)មួយអង្គនិមន្តគោចរ ទៅ​ឃើញ​ខ្លា​នោះ​ស្លាប់ ក៏​មេត្តា​ប្រោះ​ខ្លា​នោះ​ឲ្យ​រស់​ឡើង​វិញ ។ ខ្លា​រស់​ដឹង​ខ្លួន​ហើយ​និយាយ​ថា ˝ អញ​កំពុង​តែ​ដេក​លក់​ជា​សុខ​សប្បាយ​ក្នុង​ព្រៃ​ជា​លំនៅ​របស់​អញ ម្ដេច​ឡើយ​ក៏​ព្រះ​ស្ដែង​ហ៊ាន​មក​ធ្វើ​ឲ្យ​អញ​ភ្ញាក់ ម៉េ្លះ​ហើយ​អញ​ខាំ​ព្រះ​ស្ដែង ... Read More »

រឿងព្រេងខ្មែរ÷រឿង​សត្វ​ឥន្រ្ទី​របស់​ព្រះ​ឥសូរ

មាន​សត្វ​ឥន្ទ្រី ១ ជា​ទី​គាប់​ព្រះ ទ័យនៃព្រះឥសូរ បើ​សត្វ​ឥន្ទ្រី​នេះ វា​ចង់​បាន​អ្វី ៗ ក្ដី ឬ​ចង់​ស៊ី​សាច់​សត្វ​ណា​ក្ដី វា​ទូល​ព្រះឥសូរ​ថា​វា​យល់​សុបិន​ត្រូវ​ស៊ី​សាច់​សត្វ​នោះ ព្រះឥសូរ​ក៏​ចេះ​តែ​ជឿ​តាម ហៅ​សត្វ​មក​ឱ្យ​វា​ស៊ី​តែ​រឿយៗ ។ សត្វ​ទាំង​ឡាយ មាន​គោ ... Read More »

រឿង​ព្រេងខ្មែរ÷ រឿង ចចក (កំណាព្យបទកាកគតិ)

នេះ​បទ​កាកា គតិ​ចរចា ចែង​ចង​រឿង​រាយ តាម​ពាក្យ​ពី​ព្រេង​ត​តែង​និយាយ ដំណើរ​អភិប្រាយ ពី​សត្វ​ចចក ។ យោន​យក​កំណើត កំណាត់​កាល​កើត ពឹង​ពួន​ជ្រៀត​ជ្រក ក្នុង​រូង​ថ្ម​ភ្នំ ធារ​ធំ​សៀត​ស៊ក សព្វ​ថ្ងៃ​ចចក ស្វែង​រក​ភោជនា ។ ... Read More »

«ភ្នំស្រះខ្ចៅ»មានប្រាសាទមួយអាយុកាលចាស់ជាងប្រាសាទអង្គរវត្តត្រូវបានកសាងនៅលើភ្នំនេះ

ខេត្តកំពង់ធំ៖ ប្រភព​ពីHeritages Dairy-បេតិកភណ្ឌ​ប្រចាំថ្ងៃបានឱ្យដឹងថា៖ «ភ្នំស្រះខ្ចៅ» ភ្នំនេះជាប្រភេទថ្មភក់។ មានប្រាសាទមួយអាយុកាលចាស់ជាងប្រាសាទអង្គរវត្តត្រូវបានកសាងនៅលើភ្នំនេះ។ តួប្រាសាទ​បាក់បែកអស់ តែនៅមានសសរពេជ្រ ផ្ដែរ បល្ល័ង្ក និងបំណែកដៃរូបចម្លាក់ព្រះវិស្ណុ ឬព្រះឥសូរ។ មានសសរធ្វើពីថ្មបុរាណសម្រាប់ដាក់អមសងខាងផ្លូវចូលទៅ ប្រាសាទជាច្រើនដើម ដួលដេកលើដី​ចម្ងាយប្រមាណ ... Read More »

រឿងនិទានខ្មែរ÷រឿង ភ្នំ​សុពណ៌កាឡី

ខេត្តក្រចេះ៖ បើ​ធ្វើ​ដំណើរ​ពី​ភ្នំ​ពេញ​ទៅ​តាម​ផ្លូវ​ទន្លេ​ធំ ដោយ​ទូក​ឬ​កប៉ាល់ ដល់​ទៅ​ភ្នំ​ដី​ច្រាល ហើយ​បត់​ទៅ​ដល់​ផែ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម ក្រឡេក​ចោល​ភ្នែក​ទៅ​ទិស​ឦសាន ក្នុង​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ត្រើយ​ខាង​ជើង ត្រង់​ឃុំ​ចំបក់ យើង​នឹង​ឃើញ​ភ្នំ​មួយ​ខ្ពស់​ទទុង​នៅ​ក្បែរ​មាត់​ទន្លេ​នោះ ឈ្មោះ ” ភ្នំ​សុពណ៌កាឡី ... Read More »

សម័យលង្វែក (១៤៣១-១៦១៨) គឺជាសម័យក្រោយពីរជ្ជកាលព្រះបាទពញាយ៉ាត

ខេត្តកំពង់ឆ្នាំង៖ បើយោងតាមប្រភពទំព័ររឿងបូរាណ គឺបន្ទាយលង្វែក (រូបគំនូរដែលជនជាតិបរទេសបានគូរក្រោយពេលបន្ទាយបានបែក) ។ សម័យលង្វែក (១៤៣១-១៦១៨) គឺជាសម័យក្រោយពីរជ្ជកាលព្រះបាទពញាយ៉ាត ដែលកាលនោះប្រទេសកម្ពុជាកើតមានចម្បាំងជាច្រើនលើកច្រើនសា។ រាជធានីត្រូវបានផ្លាស់ប្តូរជាច្រើនកន្លែងវិលចុះវិលឡើងពីក្រុងអង្គរ ទួលបាសាន្ត (កំពង់ចាម) ភ្នំពេញ (ចតុមុខ) រហូតមកដល់លង្វែក ... Read More »

រឿងព្រេងខ្មែរ÷រឿង​ឧកញ៉ា​យោមរាជ​និង​ឧកញ៉ា​ពល​ទេព

កាលពីព្រេងនាយនាយ មាន​នាម៉ឺន​ពីរ​នាក់ ម្នាក់​ជា​ទី​ឧកញ៉ា​យោមរាជ ម្នាក់​ទៀត​ជា​ឧកញ៉ា​ពលទេព ។ ឯ​ឧកញ៉ា​ពលទេព​ជា​មនុស្ស​លោភ​បុណ្យ​សក្ដិ ចង់​បាន​ទី​យោមរាជ​គិត​ស្វែង​រក​ទោស​ដាក់​និង​ក្រាប​ទូល​ស្ដេច​ទម្លាក់​ចាក​ទី​យោមរាជ​អាត្មា​ឯង នឹង​បាន​ស្ដី​ទី​យោមរាជ​នោះ​តទៅ ។ ឧកញ៉ា​ពលទេព​ស្វែង​រក​ទោស លោក​យោមរាជ​នោះ​ជា​យូរ​ខែ​មក។ ថ្ងៃ​មួយ​មាន​អ្នក​ទោស​ម្នាក់​ជាប់​ទោស​ធ្ងន់ ក្រុម​ជំនុំ​កាត់​ទោស​ដល់​ប្រហារ​ជីវិត ។ ឯ​អ្នក​ទោស​នោះ​ដឹង​ថា​ថ្ងៃ​ព្រឹក​នេះ ... Read More »

រឿងព្រេងខ្មែរ÷រឿង ក្រពើ និងអ្នក​បររទេះ

មាន​សត្វ​ក្រពើ​មួយ​អាស្រ័យ​នៅ​ក្នុង​បឹង​ធំ លុះ​ដល់​រដូវ​ប្រាំង​ទឹក​បឹង​នោះ​ក៏​រីង​ស្ងួត​អស់ ក្រពើ​នោះ​នៅ​ពុំ​បាន ទើប​វារ​ឡើង​លើ​គោក ដើរ​ត្រេច​រក​ទី​មាន​ទឹក ។ កាល​នោះ​មាន​តា​ចាស់​ម្នាក់ បរ​រទេះ​មក បាន​ជួប​នឹង​ក្រពើ​កំពុង​វារ​នៅ​កណ្ដាល​ផ្លូវ ។ ឯ​ក្រពើ​ក៏​សុំ​ដោយសារ​រទេះ​តា​នោះ តា​សួរ​ថា “ ចៅ​ឯង​ទៅ​ណា​ដែរ ? ក្រពើ​ប្រាប់​ថា ... Read More »

រឿងនិទានខ្មែរ÷រឿង ដើមស្លា-ម្លូ

មានសេចក្ដីដំណាលថា៖ កាលពីយូរណាស់មកហើយមានបងប្អូនប្រុសពីរនាក់ នៅរួមសុខទុក្ខជាមួយគ្នា ពុំដែលឃ្នើសឃ្នងអ្វីឡើយ ។ ពេលមួយបានដំណឹងថា មាន​គ្រូ​អាចារ្យ​ម្នាក់​ដែល​នៅ​ក្នុង​នគរ​ក្បែរ​នោះ ចេះ​បង្រៀន​វិទ្យា​សាស្ត្រ​ផ្សេង ៗ, បុរសទាំងពីរនេះ ក៏នាំគ្នាចេញពីលំនៅ ទៅស្វែងរកសិក្សាសព្វសិល្បសាស្ត្រទាំងនោះ ត្បិតឪពុកម្ដាយបាទទួលមរណភាពជាយូរណាស់មកហើយ ។ បុរសបង​អាយុ​បាន ... Read More »

រឿងនិទានខ្មែរ÷ រឿង ដើមភ្លៅនាង

គ្រាន់តែឮឈ្មោះថាដើម “ភ្លៅនាង” គេនឹកឆ្ងល់ភ្លាម ចង់ដឹងប្រវត្តិដើមនេះថា តើរឿងរ៉ាវដូចម្ដេច បានជារុក្ខជាតិនេះមាននាមពីរោះម្ល៉េះ ? បើសង្កេតពីរូបភាពនៃដើមនេះវិញ គេឃើញថា មានដើ​ម​ នោះ​ត្រសូល​ស្អាត​ ពុំសូវមានថ្នាំងឬភ្នែករដិបរដុបទេ ឯសម្បុរសម្បកទៀតសោត ក៏សស្អាត នាំឲ្យនឹកថា ... Read More »

ដឹងអត់ថា៖ ភ្នំថ្មពួក ជាភ្នំធម្មជាតិដែលមានតម្លៃផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌ មិនអាច កាត់ថ្លៃបានសម្រាប់មនុស្សជាតិគ្រប់រូប

បើតាមប្រភព​Heritages Dairy-បេតិកភណ្ឌ​ប្រចាំថ្ងៃបានបញ្ជាក់ថា៖ ភ្នំថ្មពួកជាភ្នំធម្មជាតិដែលមានតម្លៃផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌ មិនអាច កាត់ថ្លៃបានសម្រាប់មនុស្សជាតិគ្រប់រូប។ នៅលើភ្នំ ដូនតាខ្មែរ​បានកសាង ប្រាសាទថ្មពួក ដែលស្ថិតក្នុងរចនាបថក្រុមប្រាសាទ សំបូរព្រៃគុក (សង់ពីប្រភេទឥដ្ឋដុត) ក្នុងអំឡុងដើមសតវត្សរ៍ទី៧ នៃគ្រឹស្តសករាជ។ ភ្នំថ្មពួក ... Read More »

ប្រាសាទព្រះវិហារ ប្រៀបឋានតុសិតដូចទេពនិមិត្ត លើដែនកម្ពុជា

ភ្នំពេញ៖ បើតាមរូបភាពផ្តិតដោយ MP Maxx, Piak Lim, Vong Visal និងអត្ថបទដោយ៖​ Piak Lim «ប្រាសាទព្រះវិហារ ប្រៀបឋានតុសិតដូចទេពនិមិត្ត លើដែនកម្ពុជា»។ ការទស្សនាថ្ងៃរះនាប្រាសាទព្រះវិហារ ... Read More »

កូនខ្មែរគួរយល់ដឹងជីវប្រវត្តិ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ព្រះមហាវិរក្សត្រខ្មែរដ៏អស្ចារ្យក្នុងសតវត្សទី១២

មកដល់ពេលនេះកូនខ្មែរមួយចំនួនធំនៅមិនទាន់បានស្គាល់ពីជីវប្រវត្តិនិងស្នាព្រះហស្តដ៏មហាអស្ចារ្យរបស់មហាវិរក្សត្រខ្មែរក្នុងសម័យអង្គរគឺព្រះបាទជ័យវរ្ម័នទី៧នៅឡើយ។ ដើម្បីស្វែងយល់ប្រវត្តិសាស្រ្តដ៏យូរលង់មកនេះ យើងសូមលើកយកនូវព្រះជីវប្រវត្តិព្រះបាទជ័យវរ្ម័នទី៧ តាមការស្រាវជ្រាវ របស់អ្នកប្រវត្តិសាស្រ្តមួុយចំនួនដោយក្តីសង្ខេបខ្លះៗដូចតទៅ។ តាមការចងក្រងនិពន្ធ តាក់តែងឡើងជាកំណាព្យកាព្យឃ្លោង ដោយព្រះអគ្គមហេសី របស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងឥន្ទ្រទេវី ធ្វើឲ្យគេស្គាល់បានមួយភាគធំនូវព្រះរាជវង្សរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយសារមានចារិកនៅលើសិលា នៅប្រាសាទជ្រុង ក្នុងរង្វង់នគរធំ សិលាចារិកនៅប្រាសាទបន្ទាយឆ្មារ ... Read More »

រឿងនិទានខ្មែរ÷ រឿង ដើមរលួសមាស

រលួសមាស ជាសន្ដានដើមផ្កាមួយប្រភេទ ប៉ុន្តែចម្លែកត្រង់ដើមនេះ គ្មានផ្កាទេ គេដាំយកលម្អត្រង់ស្លឹកវានោះឯង ។ ស្លឹករលួសមាស ផ្លាស់ប្ដូរបានជាបីពណ៌ក្នុងមួយឆ្នាំ គឺដំបូងពណ៌ស មាន​ សណ្ឋាន​ដូច​ស្លឹក​ចម្ប៉ា, អស់រយៈ ២-៣ ខែ ស្លឹកនេះប្រែជាក្រហមឆ្អៅដូចផ្កាក្ងោក ... Read More »

រឿងព្រេងខ្មែរ÷រឿង ដើមចេកជ្វា និងដើមបាយម៉ាត

ចាស់បុរាណខ្មែរយើង ច្រើនជឿហើយហាមប្រាមកូនចៅ មិនឲ្យដាំដើមចេកជ្វានៅជិតសំយាបផ្ទះ ព្រោះគេយល់ថា វាយីអ៊ុនដាក់ម្ចាស់ផ្ទះ ។ បានជាមានជំនឿយ៉ាងនេះ ដោយមានរឿងដំណាលដូចតទៅ ៖ ជាយូរអង្វែងណាស់មកហើយ មានគ្រួសារមួយ ជាអ្នកទីទ័លក្រ ប្រកបរបររកស៊ីជាកសិករ ។ ក្នុងពេលមួយដែលជារដូវរាំងឫស ... Read More »

រឿងព្រេងខ្មែរ÷រឿង ដើមកោងកាង និងឈើទាល

តាមបុរាណបានដំណាលត ៗ មកថា កាលពីដើមឡើយ ដើមកោងកាងជាឈើមួយពួកដុះនៅតែលើភ្នំ និងជើងភ្នំ ។ ចំណែកដើមឈើទាលទាំងឡាយ ដុះនៅតែក្បែរមាត់ព្រែក មាត់ស្ទឹង និង​មាត់​អូរ​ម្ល៉ោះ​ហើយ តែដល់រដូវទឹកជន់កាលណា គឺតែងហូរច្រោះរលើងរលំដើមឈើទាលនោះ ៗ ស្លាប់អន្តរាយអស់ ... Read More »