ព័ត៌មានទាន់ហេតុការណ៍៖

រឿងនិទានបែបអប់រំ ៖ រឿង សត្វសេះ និងអ្នកមើលថែសេះ

ចែករំលែក៖

រឿង​និទាន​ខ្លី ដែល​យើងលើ​កយក​មក​បង្ហាញ​នេះ ជា​ប្រភេទ​ព្រេង​និទាន​ខ្លី​បែប​អប់រំ​ បណ្ដុះបញ្ញា ស្មារតី មួយ​ក្នុង​ចំណោម​ព្រេង​និទាន​ខ្លីៗ​ជា​ច្រើន​របស់​អេហ្សីប។ 

ជា​ការ​ពិត​ណាស់​ដែល​ថា​ ព្រេង​និនិទានមួយនេះមាន​លក្ខណៈ​ពិសេស​ខុស​ប្លែក​ពី​រឿង​និទាន​ផ្សេងៗ​ ត្រង់​ថា​រឿង​ទាំង​នោះ​ មាន​ការ​ពិពណ៌នា​ងាយ​យល់​តាមរយៈ​តួអង្គ​មនុស្ស​ សត្វ រួម​ទាំង​បាន​បង្កប់​នូវ​ការ​អប់រំ​សតិ​បញ្ញា និង​ចិត្ត​គំនិត​ មិន​ថា​ចាស់​ឬ​ក្មេង​ឡើយ​ គឺ​សុទ្ធ​តែ​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់​ជីវិត​រស់​នៅ​ផង​ដែរ។ ចូរ​លោក​អ្នក​​​អាន​​រឿង​សត្វ​សេះ និង​អ្នក​ថែ​សេះ​ នៅ​ខាង​ក្រោម៖

 មាន​រឿង​មួយ​តំណាល​ថា​ កាល​ពី​ដើម​មាន​បុរស​ម្នាក់​តែង​តែ​ចំណាយ​ពេល​វេលា​ពេញ​មួយ​ថ្ងៃ​ ដើម្បី​ដុសរោម និង​សម្អាត​សេះ​របស់​ខ្លួន។ នៅ​ក្នុង​វេលា​ជាមួយនឹង​គ្នា​នោះ​ គេ​ក៏​បាន​លួច​យក​ស្រូវ​សាឡី​ដែល​ជា​ចំណី​សេះ​ទៅ​លក់​ នៅ​ឯ​ផ្សារ​ដើម្បី​បាន​កម្រៃ​ផ្ទាល់​ខ្លួន។ ខណៈ​នោះ​ សេះ​ក៏​បាន​ពោល​រអ៊ូ​ឡើង​ថា “ឱ​លោក​ម្ចាស់​អើយ! បើ​លោក​ម្ចាស់​ពិត​ជា​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​លើ​ខ្ញុំ​មែន​… លោក​ម្ចាស់​មិន​ចាំ​បាច់​ដុស​សម្អាត​ខ្ញុំ​រាល់​ថ្ងៃ​ក៏​បាន​ដែរ។ ត្រឹម​តែ​ផ្ដល់​ចំណី​ឱ្យ​ខ្ញុំ​បាន​គ្រប់​គ្រាន់ គឺ​ជា​ការ​ប្រសើរ​ណាស់​ទៅ​ហើយ​!”។

ការការរអ៊ូរបស់សេះ គឺជា​គតិ​ថា បុគ្គល​ល្អ​សម្បក​ក្រៅ មិន​ប្រាកដ​ថាក្នុងចិត្ត​ពិតជា​ល្អ​នោះ​ទេ​..! យ៉ាងណាមានគតិមួយទៀតគិតថា អ្នកថែសេះជាអ្នកមានគុណលើសេះក៏ពិតមែន តែបើមិនគិតពីជីវិតខ្លួនឯងទេ តើមានពេលណានៅថែសេះតទៅទៀត៕

ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត


ចែករំលែក៖