ព័ត៌មានទាន់ហេតុការណ៍៖

រឿងនិទានខ្មែរបែបអប់រំ៖ រឿងដំរីនិងសត្វស្រមោច

ចែករំលែក៖

 កាលពីព្រេងនាយមានដំរីមួយក្បាលបានដើររកចំណីនៅពេលដំរីនោះដើរវាបានទៅជាន់ចំសំបុកស្រមោចបណ្ដាលឱ្យស្រមោជាច្រើនក្បាលបានស្លាប់ស្តេចស្រមោចក៏បានមកសួរដំរីនោះថាហេតុអ្វីបានជាបងដំរីឯងមកជាន់សំបុកខ្ញុំបែបនេះទៅវិញ?ដំរីក៏តបទៅស្រមោចវិញថានៅក្នុងព្រៃនេះយើងជាសត្វដែលធំជាងគេគ្មានអ្នកណាអាចធ្វើអ្វីយើងបានទេយើងចង់ធ្វើអ្វីក៏បានដែរ ដំរីនិយាយបែបនេះរួចក៏ដើរចេញបាត់ទៅ។

ស្តេចស្រមោចខឹងខ្លាំងណាស់ក៏បានរកវិធីសងសឹកដំរីនោះវិញលុះថ្ងៃមួយដំរីនោះកំពុងតែដេកលក់ស្តេចស្រមោចក៏បាននាំកូនចៅទៅចូលក្នុងត្រចៀកដំរីរួចក៏នាំគ្នាខាំយ៉ាងខ្លាំងធ្វើឱ្យដំរីនោះឈឺចាប់ពេញត្រចៀកដំរីក៏បានធ្វើគ្រប់វិធីដើម្បីឱ្យស្រមោចចេញពីត្រចៀកដោយអស់វិធីដំរីក៏អង្វរស្រមោចឱ្យចេញពីត្រចៀកខ្លួនដោយសន្យានឹងស្រមោចថាខ្ញុំនឹងមិនដើរអួតអាងទៀតទេស្រមោចក៏បាននាំគ្នាចេញពីត្រចៀកដំរីអស់ទៅ៕

(កុំអាងខ្លួនធំជាន់ឈ្លីអ្នកតូច)

ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត


ចែករំលែក៖